ទទួល​ទាន​ដំណេក​7​ម៉ោង​ក្នុង​មួយថ្ងៃ​ មាន​ផល​ល្អ​ដល់​សុខភាព

បណ្តាក្រុមអ្នក​ជំនាញ​បាននិយាយថា ​មនុស្ស​ដែល​ទទួល​ទាន​ដំណេក​តិច​ជាង​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយ​បូក​ទាំង​ការដេក​មួយ​ស្រលេត​ផងនោះ​​ ​នឹង​ប្រឈម​​ចំពោះ​​ការ​កើត​ជម្ងឺ​បេះដូង​។ បណ្តាអ្នក​ជំនាញ​​​បាន​អោយ​ដឹងទៀត​ថា​ ​ចំណែក​អ្នក​ដែល​ដេក​តិចជាង​៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ប្រ​ឈម​នឹង​ជម្ងឺ​បេះដូង​ ជម្ងឺ​ស្រ្តូក​ទ្វេរដង​​។

ខាងលើ​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សិក្សា​របស់​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​នៅ​សាកល​វិទ្យា​ល័យ​អា​មេ រិក​​West Virginia University។​ បណ្តា​មនុស្ស​ដែល​ប្រ​ឈម​នឹង​ជម្ងឺ​ខាងលើនេះ​​ភាគ​ច្រើន​ជា​មនុស្ស​ពេញ​វ័យ​អាយុ​៦០​ឆ្នាំ​ចុះ​ដែល​ទទួល​ទាន​ដំណេក​​បាន​៥​ម៉ោង​ឬ​ក៍​តិចជាង​ក្នុង​មួយ​យប់​។​ កា​រ​សិក្សា​ក៍​បាន​​បង្ហាញ​អោយ​ដឹងទៀត​ថា​ការ​ដេក​មួយ​ស្រលេត​ធ្វើ​អោយ​យើង​ប្រឈម​នឹង​ការកើត​ជម្ងឺ​បំពង់.ក​​ផងដែរ ខណៈ​​ដែល​​ទាំង​ការដេក​មួយ​ស្រលេត​និង​ទាំង​ការដេក​រយៈ​ពេល​យូរ(ជាង៧ម៉ោង)​សុទ្ធ​តែ​ជា​ដើម​ហេតុ​នាំ​អោយ​កើត​ជម្ងឺ​គាំង​បេះដូង ​និង​ជម្ងឺ​ស្រ្តូក​ ។

នៅ​ក្នុង​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ បណ្តា​អ្នក​ស្រាវជ្រាវ​មិនអាច​ធ្វើ​កា​រ​សម្រេចចិត្ត​ថាតើ​វាមានទំនាក់ទំនង​គ្រោះ​ថ្នាក់​ដូចម្តេចរវាង​ការដេក​រយៈ​ពេលយូរ ​និង​​ជម្ងឺ​បេះដូង​នោះទេ​។​តែ​ពួក​គេ​គ្រាន់​តែបាន​​ចង្អុល​បង្ហាញ​ថា​រយៈពេល​ដេក ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​រំលាយ​អាហារ​និង​ក្រពេញ​​អង់ដូគ្រីន មិន​តែ​ប៉ុណ្ណោះ​​ថា​ការ​បន្ថយ​ចំនួន​ម៉ោងដេក​អាច​នាំ​អោយ​មាន​កា​រចុះថយ​អាំង​ស៊ុយ​លីន​ ហើយ​បង្កើន​សំពាធ​ឈាម​ ដែល​អ្វី​ទាំង​អស់នេះ​ជា​ដើម​ហេតុ​នៃ​ការ​ធ្វើ​អោយ​ខូច​សរសៃ​ឈាម​បេះដូង​ ៕

វិធីសាស្ដ្រ​ក្នុង​ការ​កំចាត់​មុន​ខ្សាច់នៅ​លើ​ផ្ទៃមុខ











មាន​វិធីសាស្ដ្រ​មួយ​ចំនួន​អាច​ជួយ​លោក​អ្នកក្នុង​ការ​កំចាត់​មុនខ្សាច់​នៅ​លើ​ផ្ទៃមុខ​បាន​ដូច ជា ៖
-​ទឹកឃ្មុំ ៖ កំ​ដៅ​ទឹកឃ្មុំ​ឱ្យ​ក្ដៅ​អ៊ុ​ន​ៗ​រួច​យកទៅ​លាប​នៅ​លើ​បរិវេណ​ដែល​មាន​បញ្ហា​រួច​ទុកចោល​រយៈពេល​ពី​១០​ទៅ​១៥​នាទី បន្ទាប់​មកត្រូវ​លាង​ចេញ ព្រោះ​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាពច្រើន​ក្នុង​ការ​កំចាត់​មុនខ្សាច់ ។
-​ទឹកក្រូច​ឆ្មារ ៖ ត្រូវ​យក​ទឹកក្រូច​ឆ្មារ​ទៅលាប​នៅ​លើ​បរិវេណ​កើត​មុនខ្សាច់​ក្នុង​មួយ​ថ្ងៃពី​២​ទៅ​៣​លើក ដោយ​ទឹកក្រូច​ឆ្មារ​នឹង​ធ្វើ​ឱ្យស្បែក​មុខ​ឡើង​តឹង​ជួយ​កាត់​បន្ថយ​ការ​កើត​មុនខ្សាច់​បាន​មួយ​កំរិត ។
-​ដំឡូងបារាំង ៖ ដំឡូងបារាំង​ឆៅ​ត្រូវ​ហាន់តូច​ៗ​រួច​យក​ទៅ​ដាក់​នៅ​លើ​ស្បែក​ដែល​មានបញ្ហា​មួយសន្ទុះ ទើប​លាង​ទឹក​ចេញ ។ ប្រ​សិនបើ​លោក​អ្នក​ចាប់អារម្មណ៍​លើ​ការ​សំអាត​មុនខ្សាច់ និង​មុន​ក្បាល​ខ្មៅ​ចេញ​ពីលើ​ស្បែក​មុខ លោក​អ្នក​គួរ​សាកល្បង​អនុវត្ដ​តាម​វិធីសាស្ដ្រខាងលើ​នឹង​ឃើញ​ពី​លទ្ធផល​មិន​ខាន ៕

វិធីសាស្ត្ររួមភេទឱ្យបានកូនប្រុស កូនស្រី ដូចបំណង

គ្រួសារខ្លះអាចត្រូវការកូនប្រុសមុនកូន ស្រី ព្រោះគិតថា កូនប្រុសជាជំហរ និង អាចជួយគ្រប់គ្រងប្អូនៗ ។ ឯគ្រួសារខ្លះមាន តែកូនប្រុស ហើយចង់បានកូនស្រី ព្រោះគ្រាន់ទុក ជួយរំលែកកិច្ចការផ្ទះ សម្បែង តែសេចក្តី ប៉ងប្រាថ្នានេះ ពេលខ្លះក៏បានដូចបំណង ឯពេលខ្លះទៀតក៏ត្រូវជួបបរាជ័យ ។

* បើចង់បានកូនប្រុស
ទាំងបុរសស្ត្រី បើចង់បានកូនប្រុសនោះ ចាំបាច់នៅ ពេលរួមភេទត្រូវឱ្យទឹកស្ពែម (ទឹកកាម) ប្រភេទ Y ឬ ភេទឈ្មោល រត់ទៅដល់ស៊ុតរបស់ស្ត្រីមុនទឹកស្ពែមប្រភេទ X ឬ ភេទញី ។ តាម ធម្មតា ទឹកមេជីវិតប្រភេទ Y ទោះបីមានទំហំតូច និង រហ័សរហួន ជាង ប៉ុន្តែពុំសូវរឹងមាំទេ ពោលគឺរត់មិនបានប៉ុន្មានតែងអស់កម្លាំង លែងទៅមុខរួច ។ ដូច្នេះដើម្បីឱ្យលោកអ្នកបានកូនប្រុសដូច បំណងគួរ អនុវត្តវិធីដូចខាងក្រោម ៖

គួររួមភេទក្នុងថ្ងៃដែលស៊ុតធ្លាក់តែម្តង ព្រោះថ្ងៃដែលស៊ុតធ្លាក់ រន្ធ ប្រដាប់ភេទស្ត្រីតែងមានជាតិអំបិលអាល់ខាលីន (Alkaline salt) ជួយផ្តល់ឱកាសល្អក្នុងការឱ្យទឹកមេជីវិត រួស់នៅជាប់បានយូរ ។

ទាំងស្វាមី និង ភរិយា ត្រូវចាប់ដៃគ្នាធ្វើយ៉ាងណាឱ្យការឈាន ដល់ចំណុចកំពូលព្រមគ្នា ឬ ឱ្យភាគីស្ត្រីឈានដល់ចំណុច កំពូលមុន ព្រោះថាជាតិអំបិលអាល់ខាលីននឹងចេញមកជួយអំណោយផលឱ្យទឹកស្ពែម Y រត់បានល្បឿនទៅចងសម្ព័ន្ធជាមួយស៊ុតស្ត្រី ។

បើសិនមានការកង្វល់ថា ជាតិអំបិលអាល់ខាលីនមានមិនគ្រប់គ្រាន់ មុនពេលរួមភេទប្រហែលមួយម៉ោង ស្ត្រីអាចប្រើប្រភេទ សូដ្យូម ការបូណាត ឬ មេនំប៉័ង ដោយត្រូវប្រើ ១ ស្លាបព្រាកាហ្វេ លាយ ក្នុងទឹកស្អាតប្រហែល ១ ដបទឹកស៊ីរ៉ូ ក្រឡុកបញ្ចូលគ្នា ដើម្បីលាងរន្ធ ប្រដាប់ភេទ ។

ការលាងជាមួយទឹកប្រភេទនេះ អាចជួយឱ្យមានសារជាតិអំបិល អាល់ខាលីនខ្ពស់ ដែលអំណោយផលយ៉ាងល្អដល់ទឹក មេជីវិតប្រភេទ Y ។

ជាមួយគ្នានេះ ពេលរួមភេទឈានដល់ចំណុចកំពូល បុរសត្រូវ បញ្ចោញទឹកស្ពែមដោយសង្កត់ប្រដាប់ភេទឱ្យជ្រៅបំផុត តាមដែលអាច ធ្វើទៅបាន ព្រោះថា ទោះបីទឹកមេជីវិតភេទឈ្មោល (Y) រត់លឿន តែក៏រត់មិនបានឆ្ងាយ ដូច្នេះបុរសត្រូវបង្រួញ រយៈចម្ងាយផ្លូវឱ្យដល់ទឹកមេជីវិត Y ដើម្បីចងសម្ពន្ធជាមួយស៊ុតស្ត្រី ។

គេជឿថា ការរួមភេទដោយប្រើក្បាច់ពីក្រោយអាចជួយឱ្យប្រដាប់ភេទបុរស ស៊កបានជ្រៅបំផុត ។

* បើចង់បានកូនស្រី
ពេលបុរសបញ្ចោញទឹកកាម គឺតែងមានទាំង Y និង X ក្នុងបរិមាណ ស្មើៗគ្នា ។ ទឹកមេជីវិតភេទញី (X) តែងមានទំហំធំជាងទឹក មេជីវិតភេទ ឈ្មោល (Y) ។ ទឹកមេជីវិតភេទញីតែងរត់បានយឺតជាងទឹកមេជីវិតភេទឈ្មោល តែមានភាពអត់ធន់ និង មានភាព រស់បានយូរជាង ។

បើអ្នកចង់បានកូនស្រីដូចបំណង គួររួមភេទមុនថ្ងៃស៊ុតធ្លាក់មកប្រហែល ២ ទៅ ៣ ថ្ងៃ ព្រោះថា អំឡុងពេលនោះប្រដាប់ ភេទស្ត្រីតែងមានជាតិអំបិល អាល់ខាលីនតិច ដែលជាឱកាសល្អជួយឱ្យទឹកមេជីវិតភេទញីរត់បានលឿនជាង ។
បើក្នុងករណីមិនជឿជាក់ថា រន្ធប្រដាប់ភេទមានជាតិអំបិលអាល់ខាលីន គ្រប់គ្រាន់ ឬ អត់នោះ អ្នកអាចប្រើទឹកខ្មេះប្រហែល ២ ស្លាបព្រា លាយជា មួយទឹកស្អាតប្រហែល ១ លីត្រ លាងប្រដាប់ភេទមុនរួមភេទឱ្យបានប្រហែល ១ ម៉ោង ។
ភាគីស្ត្រីត្រូវអត់ទ្រាំទប់អារម្មណ៍មិនឱ្យឈានដល់ចំណុចកំពូល ព្រោះ ត្រូវរង់ចាំឱ្យភាគីបុរសបញ្ចោញទឹកស្ពែមមកមុនសិន ។ បើក្នុងករណីស្ត្រីឈាន ដល់ចំណុចកំពូលមុន តែងបញ្ចោញទឹករំអិលដែលជាជាតិអំបិលអាល់ខាលីន ធ្វើឱ្យសភាពរន្ធប្រដាប់ ភេទស្ត្រីមិនអំណោយផលដល់ទឹកមេជីវិតភេទញី ។
ក្នុងពេលឈានដល់ចំណុចកំពូល ភាគីបុរសគួរស៊កប្រដាប់ភេទឱ្យស្ថិតនៅក្នុង កម្រិតជិតមាត់ប្រដាប់ភេទស្ត្រីបានហើយ ព្រោះទោះបីទឹកមេជីវិតភេទញីរត់យឺត យ៉ាងណាក្តី ក៏អាចរត់បានឆ្ងាយជាងទឹកមេជីវិតភេទឈ្មោលដែរ ។ ដូច្នេះឱកាស ទារក កើតចេញមកភេទស្រីមានខ្ពស់ណាស់ ៕

ហូបផ្លែប៉ោមមួយថ្ងៃមួយផ្លែកាត់បន្ថយការកើតមហារីកពោះវៀន


តាមការស្រាវជ្រាវថ្មីមួយនៅក្នុង ប្រទេសប៉ូឡូញដែលបានបោះពុម្ពផ្សាយ នៅក្នុងព្រឹត្តិបត្រអឺរ៉ុប សម្រាប់ទប់ស្កាត់ ជំងឺមហារីក បានឱ្យដឹងថាការហូបផ្លែប៉ោម ទៀងទាត់អាចនឹងកាត់បន្ថយគ្រោះថ្នាក់ នៃការកើតមហារីកពោះវៀន ។

អ្នកស្រាវជ្រាវបានប្រៀបធៀបអ្នកជំងឺចំនួន ៩៥២ នាក់ ដែលរងគ្រោះ ដោយសារជំងឺមហារីកពោះវៀន និង អ្នកជំងឺចំនួន ៧៦៥ នាក់ ដែលគ្មាន ជំងឺមហារីកពោះវៀននៅក្នុងមន្ទីរពេទ្យដូចគ្នា ។

ការស្រាវជ្រាវបានសន្និដ្ឋានថា អ្នកដែលមានជំងឺមហារីកពោះវៀន បានហូបផ្លែប៉ោមជាមធ្យម ៩.៥ ដង ក្នុងមួយសប្តាហ៍ បើប្រៀបធៀបជា មួយអ្នកដែលអត់មានរោគមហារីកពោះវៀន ពួកគេបានហូបផ្លែប៉ោមចំនួន ១១ ដង ក្នុងមួយសប្តាហ៍ ។ គ្រោះថ្នាក់នៃការកើតមហារីកនេះត្រូវបានគេ សង្កេតឃើញ្ញថា មានការធ្លាក់ចុះនៅក្នុងខ្លួនអ្នកដែលហូបផ្លែប៉ោមក្នុងមួយ ថ្ងៃមួយផ្លែដោយធ្លាក់ចុះ ៣៥ ភាគរយ ខណៈពេលអ្នកបរិភោគផ្លែប៉ោម ច្រើនជាងមួយផ្លែក្នុងមួយថ្ងៃកាត់បន្ថយ គ្រោះថ្នាក់នៃការកើតរោគមហារីក ពោះវៀនរហូតដល់ជិតពាក់កណ្តាល ឬ ៥០ ភាគរយ ។

ការបរិភោគផ្លែឈើដទៃ ឬ បន្លែមិនមានផលប្រយោជន៍ល្អដូចគ្នានឹង ផ្លែប៉ោមក្នុងការកាត់បន្ថយឱកាស នៃការកើតរោគមហារីកពោះវៀនឡើយ ។ សារជាតិនេះដើរតួជាសារជាតិប្រឆាំងអុកស៊ីដកម្ម ហើយត្រូវ បានគេឃើញ្ញមានច្រើននៅក្នុងសម្បកផ្លែប៉ោមដោយវាជួយទប់ស្កាត់ម៉ូលេគុល ឬ រ៉ាឌីកាល់សេរីកុំឱ្យបំផ្លាញជាលិកា ហើយជួយទប់ស្កាត់មហារីកពោះវៀនតាំងពីដំបូងទី ។ សារជាតិប្រឆាំងអុកស៊ីដកម្មមាននៅ ក្នុងសម្បកផ្លែប៉ោម ច្រើនជាងសាច់របស់វារហូតដល់ទៅ ៥ ដង ។ ដូច្នេះ ពេលអ្នកបរិភោគផ្លែប៉ោមអ្នកគួរតែលាងវាឱ្យស្អាត ប៉ុន្តែមិនត្រូវចិតសម្បកវាចេញ្ញឡើយនៅពេលអ្នកបរិភោគ ។

ស្របពេលគ្នានេះដែរ មូលនិធិស្រាវជ្រាវអំពីជំងឺមហារីករបស់ពិភពលោកបាននិយាយថា ការស្រាវជ្រាវ របស់ពួកគេបានបង្ហាញថាគ្រោះ ថ្នាក់នៃមហារីកគ្រប់ប្រភេទអាចនឹងត្រូវបានកាត់បន្ថយពី ៣០ ទៅ ៤០ ភាគរយ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូររបៀបនៃការរស់នៅបន្តិចបន្តួច ដូចជា ការបរិភោគបន្លែ និង ផ្លែឈើឱ្យបានច្រើន ហាត់ប្រាណឱ្យបានទៀងទាត់ និង គ្រប់គ្រងទម្ងន់ឱ្យបានល្អប្រសើរ ៕

អាការនៃរោគពោះវៀនដុះខ្នែង


ពោះវៀនដុះខ្នែងជាប្រភេទរោគឈឺ ពោះទាន់ហន់មួយដែលកើតមាន ច្រើនបំផុត ដោយគេឃើញកើតមានចំពោះមនុស្ស ដែលស្ថិត ក្នុងវ័យមិនលើសពី ៣០ ឆ្នាំ មិនចំពោះថា ស្រី ឬ ប្រុសទេ ។

មូលហេតុគឺបណ្តាលមកពីការកកស្ទះ របស់ខ្នែងពោះវៀនដោយសារលាមក រឹង សត្វល្អិត ឬ មានដុំសាច់ដុះ ដែលជាហេតុធ្វើឱ្យ វាទៅកកស្ទះ ហើយកើតអាការ រលាក ។ ដោយអ្នកជំងឺភាគច្រើនមានអាការឈឺពោះ ប្រាប់កន្លែងឈឺពិតប្រាកដ មិនបាន ជួនកាល វាឈឺជុំវិញ្ញផ្ចិត ឈឺមួយឆាវៗ ឬ ឈឺរហូតក៏មានដែរ ប៉ុន្តែជាទូទៅ ច្រើនតែឈឺរហូត បន្ទាប់មកអាការឈឺចាប់ផ្តើមប្តូរទីតាំងទៅឈឺ នៅត្រង់ថ្ងាសខាង ស្តាំ ហើយអាចមានគ្រុនក្តៅតិចៗផងដែរ ។ អ្នកជំងឺខ្លះអាចមានអាការមិនដូច ដែលរៀបរាប់ខាងលើ វាអាស្រ័យ ទៅលើទីតាំងរបស់ខ្នែងពោះវៀន ដូចជាអាច ឈឺពោះខាងស្តាំលើ ឬ ឈឺចំកណ្តាលក៏មានដែរ បើចុងរបស់ខ្នែងពោះវៀនវែង ទៅដល់បរិវេណនោះ ។

ចំណែកការព្យាបាលពោះវៀនដុះខ្នែង គេអាចធ្វើបានដោយការវះកាត់ ។ ចំពោះអ្នកជំងឺដែលខ្នែងពោះវៀនបែក គ្រូពេទ្យនឹងឱ្យថ្នាំអង់ទីប៊ីយោទិករួមផង ហើយប្រសិនបើមិនបានទទួលការព្យាបាលឱ្យបានត្រឹមត្រូវទាន់ពេលវេលា វាអាច កើតរោគឱកាសនិយម ដូចជាខ្នែងពោះវៀនក្លាយជាបូសក្នុងពោះ ត្រូវវះកាត់ចេញ ឬ ខ្នែងពោះវៀនបែក មានចេញខ្ទុះក្នុងពោះ ជាហេតុធ្វើឱ្យបាត់បង់ជីវិត ។

ដូច្នេះប្រសិនបើផ្តើមដំបូងមានអាការឈឺពោះដោយមិនដឹងមូលហេតុ សូមកុំ អាលទទួលទានថ្នាំបំបាត់ឈឺចាប់ ត្រូវទៅជួប គ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យសិន ពីព្រោះការទទួលទានថ្នាំបំបាត់ឈឺចាប់ ធ្វើឱ្យគ្រូពេទ្យពិបាកធ្វើរោគវិនិច្ឆ័យដោយ សារតែថ្នាំ បិទបាំងអាការឈឺ ជាពិសេសប្រសិនបើឈឺពោះជាប់ៗគ្នាលើសពី ៦ ម៉ោង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ពីព្រោះភាគច្រើន បើមិនកើតពោះវៀនដុះខ្នែង ក៏ច្រើនតែជាអាការកំណាចផ្សេងៗដែរ ៕

លទ្ធផលស្រាវជ្រាវអំពីការរួមភេទ​ ពេលមានផ្ទៃពោះ


ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទោះជាស្ត្រីរួមភេទតិចដងនៅពេលមាន ​ផ្ទៃពោះ កាន់តែធំ ប៉ុន្តែមិនមែនមានន័យ ថា ពួកគេរីករាយ និង សុខស្រួលនៅពេលរួមភេទ តិចនោះទេ ។ វេជ្ជបណ្ឌិត អាយវីន ហ្គោលស្ទីន បានសរសេរនៅក្នុង ព្រឹត្តិបតថា “ពួកយើងធ្លាប់បានសិក្សាពី សុខភាពផ្លូវភេទបុរសជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិន ដែលធ្លាប់បានសិក្សា ពីសុខភាពផ្លូវភេទ ក្តីបារម្ភ និង បញ្ហានានារបស់ស្ត្រីឡើយ ។ ការស្រាវជ្រាវនេះនឹង ធ្វើឱ្យយើងដឹងព័ត៌មាន កាន់តែច្រើនពីស្ត្រី ហើយពួក យើងក៏អាចដឹងអំពីអត្តចរិតរបស់ស្ត្រីផងដែរ”។
ការស្រាវជ្រាវថ្មីនេះបានធ្វើនៅក្នុងទីក្រុងលីសប៊ូន ប្រទេសព័រទុយហ្គាល់ ដោយគេបាន ស្នើសុំឱ្យស្ត្រី ១៨៨ នាក់ មានអាយុពី ១៧ ដល់ ៤០ ឆ្នាំ បំពេញនូវកម្រងសំណួរមួយថ្ងៃមុនពេលពួកគេ ចេញពីមន្ទីរពេទ្យបន្ទាប់ពីសម្រាល កូនហើយ ។
ជិតពាក់កណ្តាល (៤៤ ភាគរយ) នៃស្ត្រីទាំង អស់និយាយថា ការរួមភេទដែលពួកគេបានធ្វើច្រើន បំផុត គឺនៅក្នុងអំឡុងពេលនៃត្រីមាសទីមួយនៃការ មានផ្ទៃពោះ ។ ច្រើនជាង ១ ភាគ ៣ (៣៥,៦ ភាគរយ) និយាយថា ពួកគេរួមភេទច្រើនបំផុតនៅ ក្នុងត្រីមាសទីពីរនៃការមានផ្ទៃពោះ ។ មានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ ដែលអះអាងថា ការរួមភេទ កើតឡើងញ្ញឹកញ្ញាប់បំផុតនៅក្នុងត្រីមាសទីបី ខណៈ ដែល ៥៥ ភាគរយ និយាយថា ពួកគេកាត់បន្ថយការ រួមភេទនៅអំឡុងពេលនេះ ។ ប៉ុន្តែស្ត្រីភាគច្រើន (៨០,១ ភាគរយ) ពោលថា ពួកគេពិតជាធ្លាប់រួម ភេទនៅក្នុងដំណាក់ កាលចុងក្រោយនៃការមានគភ៌ នេះពិតមែន ។ លើសពីនេះទៀត ស្ត្រីជិត ៤០ ភាគរយនិយាយថា ពួកគេបានរួមភេទ នៅក្នុងអំឡុង ពេលសប្តាហ៍ដែលគេសម្រាលកូនទៀតផង ។ ជិត ពាក់កណ្តាលនៃស្ត្រីទាំងអស់ប្រាប់ថា នៅក្នុង ត្រីមាស ទីមួយ ឬ ត្រីមាសទីពីរ ជីវិតសិចរបស់គេមិនមានអ្វី ផ្លាស់ប្តូរទេ ។

ភ័យខ្លាចប៉ះពាល់ ដល់ទារក
ស្ត្រីជិត ១ ភាគ ៤ (២៣,៤ ភាគរយ) សារភាព ថា ពួកគេមានអារម្មណ៍ខ្លាចថាការរួមភេទនឹងបង្ក ការឈឺចាប់ដល់​ទារក ។ វេជ្ជបណ្ឌិត ម៉ារចូរី ហ្គ្រីនហ្វៀល ដែលធ្វើការនៅ មជ្ឈមណ្ឌលពេទ្យនៃសាកលវិទ្យាល័យក្នុងទីក្រុងក្លេវ៉ាលេន សហរដ្ឋអាមេរិកនិយាយថា “ការភ័យខ្លាចនេះពេលខ្លះចេញមកពីភាគីបុរស ។ ស្ត្រីចូលរួមក្នុងការស្រាវជ្រាវម្នាក់ប្រាប់​ថា​នាងមាន អារម្មណ៍ចង់រួមភេទ ប៉ុន្តែប្តីរបស់នាងមិនមានអារម្មណ៍ល្អចំពោះការរួមភេទនៅពេលនាងផ្ទៃមាន​ពោះសោះ ។ បុរសខ្លះនិយាយថា ពួកគេមានអារម្មណ៍ថា ទារកកំពុងតែមើលពួកគេ ហើយបុរសខ្លះគិតថាពួក គេប្រហែលជាអាចធ្វើឱ្យទារកនៅក្នុងផ្ទៃនោះឈឺចាប់បាន” ។

ការពេញចិត្តចំពោះការរួមភេទ
ប្រហែលជាពាក់កណ្តាលនៃស្ត្រីដែលបានចូល រួមក្នុងការស្ទង់មតិនេះនិយាយថា ការពេញចិត្តរបស់ ពួកគេចំពោះការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ គឺនៅដដែល ។ ស្ត្រីចំនួន ២៧,៧ ភាគរយប្រាប់ថា ការពេញចិត្តចំពោះការរួមភេទនៅក្នុងពេលមានផ្ទៃ ពោះធ្លាក់ចុះ ។ តម្រូវការផ្លូវភេទរបស់ស្ត្រីចំនួន ៣៨,៨ ភាគរយនៅដដែល ប៉ុន្តែ ៣២,៥ ភាគរយ ប្រាប់ថា ធ្លាក់ចុះ ។
សកម្មភាពរួមភេទភាគច្រើនបំផុតរបស់ស្ត្រីដែល ចូលរួមក្នុងការស្រាវជ្រាវនេះគឺតាមរន្ធភេទ (៩៨,៣ ភាគរយ) អូរ៉ាល់សិច (៣៨,១ ភាគរយ) និង រួម ភេទតាមទ្វារធំ (៦,៦ ភាគរយ) ៕

វិធីកាត់បន្ថយគ្រោះថ្នាក់ជំងឺលើសឈាម

បើលោកអ្នកកើតជំងឺលើសឈាម ហើយចង់កាត់បន្ថយអាការគួរអនុវត្ត វិធីដូចខាងក្រោម ៖
-ប្រើប្រេងក្លិនក្រអូបប្រហើរ ជួយកាត់បន្ថយអាការ ដូចជា ប្រេងក្រអូបក្លិន ផ្កាឡាវែនឌឺរ ឬ ក្លិនម្លិះ ជាដើម
-កាត់បន្ថយអំបិលសូដ្យូម និង បែរ មកបរិភោគអាហារដែលមានធាតុប៉ូតាស្យូម និង ម៉ាញ្ញ៉េស្យូម ដែលសម្បូរ ច្រើនក្នុងបន្លែផ្លែឈើស្រស់ ដូចជា ចេក ដំឡូងបារាំង និង បន្លែស្លឹកពណ៌បៃតង ។
-ផឹកឱសថបុរាណ ដូចជា ឃិនឆាយ ស្លឹកត្រចៀកក្រាញ់ ។
-ការធ្វើចិត្តឱ្យស្ងប់ ផ្តល់ផលប្រយោជន៍ក្នុងការជួយបំបាត់កម្រិតការរុញច្រាននៃឈាមបានយ៉ាងល្អ គួរធ្វើសម្មាធិផ្លូវចិត្ត ២០ នាទី ហើយមួយថ្ងៃធ្វើឱ្យ បាន ២ លើក ។
-ការស្តាប់តន្ត្រីជួយឱ្យមានអារម្មណ៍ស្រាល ហើយគួរចងចាំថា ក្នុងខណៈ ពេលដែលស្តាប់ភ្លេង ត្រូវដកដង្ហើមចូល វែងៗ ហើយបន្ធូរមកវិញនោះ អាច ជួយផ្តល់ទាំងអារម្មណ៍ស្រស់ស្រាយ និង ជួយបង្កើនថាមពលមួយកម្រិតថែម ទៀត ៕
Back to Top