![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtisDZooHhmJE9rpEynD-w2T_K9jdnWKNR9eELyoMf30gGdUIEcgB68r692Z2fS6lvxcgC7JqLpWMBr0VQj-VCMhm3C42UnHi_spk0AWkaV3pMAj_U-VS5U_xuY3lH320iQmlWWUuESmM/s320/Here-is-a-Good-Treatment-in-Order-to-Clean-Acne.jpg)
មានវិធីសាស្ដ្រមួយចំនួនអាចជួយលោកអ្នកក្នុងការកំចាត់មុនខ្សាច់នៅលើផ្ទៃមុខបានដូច ជា ៖
-ទឹកឃ្មុំ ៖ កំដៅទឹកឃ្មុំឱ្យក្ដៅអ៊ុនៗរួចយកទៅលាបនៅលើបរិវេណដែលមានបញ្ហារួចទុកចោលរយៈពេលពី១០ទៅ១៥នាទី បន្ទាប់មកត្រូវលាងចេញ ព្រោះទឹកឃ្មុំមានប្រសិទ្ធភាពច្រើនក្នុងការកំចាត់មុនខ្សាច់ ។
-ទឹកក្រូចឆ្មារ ៖ ត្រូវយកទឹកក្រូចឆ្មារទៅលាបនៅលើបរិវេណកើតមុនខ្សាច់ក្នុងមួយថ្ងៃពី២ទៅ៣លើក ដោយទឹកក្រូចឆ្មារនឹងធ្វើឱ្យស្បែកមុខឡើងតឹងជួយកាត់បន្ថយការកើតមុនខ្សាច់បានមួយកំរិត ។
-ដំឡូងបារាំង ៖ ដំឡូងបារាំងឆៅត្រូវហាន់តូចៗរួចយកទៅដាក់នៅលើស្បែកដែលមានបញ្ហាមួយសន្ទុះ ទើបលាងទឹកចេញ ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍លើការសំអាតមុនខ្សាច់ និងមុនក្បាលខ្មៅចេញពីលើស្បែកមុខ លោកអ្នកគួរសាកល្បងអនុវត្ដតាមវិធីសាស្ដ្រខាងលើនឹងឃើញពីលទ្ធផលមិនខាន ៕