ទទួល​ទាន​ដំណេក​7​ម៉ោង​ក្នុង​មួយថ្ងៃ​ មាន​ផល​ល្អ​ដល់​សុខភាព

បណ្តាក្រុមអ្នក​ជំនាញ​បាននិយាយថា ​មនុស្ស​ដែល​ទទួល​ទាន​ដំណេក​តិច​ជាង​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយ​បូក​ទាំង​ការដេក​មួយ​ស្រលេត​ផងនោះ​​ ​នឹង​ប្រឈម​​ចំពោះ​​ការ​កើត​ជម្ងឺ​បេះដូង​។ បណ្តាអ្នក​ជំនាញ​​​បាន​អោយ​ដឹងទៀត​ថា​ ​ចំណែក​អ្នក​ដែល​ដេក​តិចជាង​៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ប្រ​ឈម​នឹង​ជម្ងឺ​បេះដូង​ ជម្ងឺ​ស្រ្តូក​ទ្វេរដង​​។

ខាងលើ​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សិក្សា​របស់​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​នៅ​សាកល​វិទ្យា​ល័យ​អា​មេ រិក​​West Virginia University។​ បណ្តា​មនុស្ស​ដែល​ប្រ​ឈម​នឹង​ជម្ងឺ​ខាងលើនេះ​​ភាគ​ច្រើន​ជា​មនុស្ស​ពេញ​វ័យ​អាយុ​៦០​ឆ្នាំ​ចុះ​ដែល​ទទួល​ទាន​ដំណេក​​បាន​៥​ម៉ោង​ឬ​ក៍​តិចជាង​ក្នុង​មួយ​យប់​។​ កា​រ​សិក្សា​ក៍​បាន​​បង្ហាញ​អោយ​ដឹងទៀត​ថា​ការ​ដេក​មួយ​ស្រលេត​ធ្វើ​អោយ​យើង​ប្រឈម​នឹង​ការកើត​ជម្ងឺ​បំពង់.ក​​ផងដែរ ខណៈ​​ដែល​​ទាំង​ការដេក​មួយ​ស្រលេត​និង​ទាំង​ការដេក​រយៈ​ពេល​យូរ(ជាង៧ម៉ោង)​សុទ្ធ​តែ​ជា​ដើម​ហេតុ​នាំ​អោយ​កើត​ជម្ងឺ​គាំង​បេះដូង ​និង​ជម្ងឺ​ស្រ្តូក​ ។
Ads Native


នៅ​ក្នុង​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ បណ្តា​អ្នក​ស្រាវជ្រាវ​មិនអាច​ធ្វើ​កា​រ​សម្រេចចិត្ត​ថាតើ​វាមានទំនាក់ទំនង​គ្រោះ​ថ្នាក់​ដូចម្តេចរវាង​ការដេក​រយៈ​ពេលយូរ ​និង​​ជម្ងឺ​បេះដូង​នោះទេ​។​តែ​ពួក​គេ​គ្រាន់​តែបាន​​ចង្អុល​បង្ហាញ​ថា​រយៈពេល​ដេក ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​រំលាយ​អាហារ​និង​ក្រពេញ​​អង់ដូគ្រីន មិន​តែ​ប៉ុណ្ណោះ​​ថា​ការ​បន្ថយ​ចំនួន​ម៉ោងដេក​អាច​នាំ​អោយ​មាន​កា​រចុះថយ​អាំង​ស៊ុយ​លីន​ ហើយ​បង្កើន​សំពាធ​ឈាម​ ដែល​អ្វី​ទាំង​អស់នេះ​ជា​ដើម​ហេតុ​នៃ​ការ​ធ្វើ​អោយ​ខូច​សរសៃ​ឈាម​បេះដូង​ ៕

វិធីសាស្ដ្រ​ក្នុង​ការ​កំចាត់​មុន​ខ្សាច់នៅ​លើ​ផ្ទៃមុខ











មាន​វិធីសាស្ដ្រ​មួយ​ចំនួន​អាច​ជួយ​លោក​អ្នកក្នុង​ការ​កំចាត់​មុនខ្សាច់​នៅ​លើ​ផ្ទៃមុខ​បាន​ដូច ជា ៖
-​ទឹកឃ្មុំ ៖ កំ​ដៅ​ទឹកឃ្មុំ​ឱ្យ​ក្ដៅ​អ៊ុ​ន​ៗ​រួច​យកទៅ​លាប​នៅ​លើ​បរិវេណ​ដែល​មាន​បញ្ហា​រួច​ទុកចោល​រយៈពេល​ពី​១០​ទៅ​១៥​នាទី បន្ទាប់​មកត្រូវ​លាង​ចេញ ព្រោះ​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាពច្រើន​ក្នុង​ការ​កំចាត់​មុនខ្សាច់ ។
-​ទឹកក្រូច​ឆ្មារ ៖ ត្រូវ​យក​ទឹកក្រូច​ឆ្មារ​ទៅលាប​នៅ​លើ​បរិវេណ​កើត​មុនខ្សាច់​ក្នុង​មួយ​ថ្ងៃពី​២​ទៅ​៣​លើក ដោយ​ទឹកក្រូច​ឆ្មារ​នឹង​ធ្វើ​ឱ្យស្បែក​មុខ​ឡើង​តឹង​ជួយ​កាត់​បន្ថយ​ការ​កើត​មុនខ្សាច់​បាន​មួយ​កំរិត ។
-​ដំឡូងបារាំង ៖ ដំឡូងបារាំង​ឆៅ​ត្រូវ​ហាន់តូច​ៗ​រួច​យក​ទៅ​ដាក់​នៅ​លើ​ស្បែក​ដែល​មានបញ្ហា​មួយសន្ទុះ ទើប​លាង​ទឹក​ចេញ ។ ប្រ​សិនបើ​លោក​អ្នក​ចាប់អារម្មណ៍​លើ​ការ​សំអាត​មុនខ្សាច់ និង​មុន​ក្បាល​ខ្មៅ​ចេញ​ពីលើ​ស្បែក​មុខ លោក​អ្នក​គួរ​សាកល្បង​អនុវត្ដ​តាម​វិធីសាស្ដ្រខាងលើ​នឹង​ឃើញ​ពី​លទ្ធផល​មិន​ខាន ៕

វិធីសាស្ត្ររួមភេទឱ្យបានកូនប្រុស កូនស្រី ដូចបំណង

Ads Native
គ្រួសារខ្លះអាចត្រូវការកូនប្រុសមុនកូន ស្រី ព្រោះគិតថា កូនប្រុសជាជំហរ និង អាចជួយគ្រប់គ្រងប្អូនៗ ។ ឯគ្រួសារខ្លះមាន តែកូនប្រុស ហើយចង់បានកូនស្រី ព្រោះគ្រាន់ទុក ជួយរំលែកកិច្ចការផ្ទះ សម្បែង តែសេចក្តី ប៉ងប្រាថ្នានេះ ពេលខ្លះក៏បានដូចបំណង ឯពេលខ្លះទៀតក៏ត្រូវជួបបរាជ័យ ។

* បើចង់បានកូនប្រុស
ទាំងបុរសស្ត្រី បើចង់បានកូនប្រុសនោះ ចាំបាច់នៅ ពេលរួមភេទត្រូវឱ្យទឹកស្ពែម (ទឹកកាម) ប្រភេទ Y ឬ ភេទឈ្មោល រត់ទៅដល់ស៊ុតរបស់ស្ត្រីមុនទឹកស្ពែមប្រភេទ X ឬ ភេទញី ។ តាម ធម្មតា ទឹកមេជីវិតប្រភេទ Y ទោះបីមានទំហំតូច និង រហ័សរហួន ជាង ប៉ុន្តែពុំសូវរឹងមាំទេ ពោលគឺរត់មិនបានប៉ុន្មានតែងអស់កម្លាំង លែងទៅមុខរួច ។ ដូច្នេះដើម្បីឱ្យលោកអ្នកបានកូនប្រុសដូច បំណងគួរ អនុវត្តវិធីដូចខាងក្រោម ៖

គួររួមភេទក្នុងថ្ងៃដែលស៊ុតធ្លាក់តែម្តង ព្រោះថ្ងៃដែលស៊ុតធ្លាក់ រន្ធ ប្រដាប់ភេទស្ត្រីតែងមានជាតិអំបិលអាល់ខាលីន (Alkaline salt) ជួយផ្តល់ឱកាសល្អក្នុងការឱ្យទឹកមេជីវិត រួស់នៅជាប់បានយូរ ។

ទាំងស្វាមី និង ភរិយា ត្រូវចាប់ដៃគ្នាធ្វើយ៉ាងណាឱ្យការឈាន ដល់ចំណុចកំពូលព្រមគ្នា ឬ ឱ្យភាគីស្ត្រីឈានដល់ចំណុច កំពូលមុន ព្រោះថាជាតិអំបិលអាល់ខាលីននឹងចេញមកជួយអំណោយផលឱ្យទឹកស្ពែម Y រត់បានល្បឿនទៅចងសម្ព័ន្ធជាមួយស៊ុតស្ត្រី ។

បើសិនមានការកង្វល់ថា ជាតិអំបិលអាល់ខាលីនមានមិនគ្រប់គ្រាន់ មុនពេលរួមភេទប្រហែលមួយម៉ោង ស្ត្រីអាចប្រើប្រភេទ សូដ្យូម ការបូណាត ឬ មេនំប៉័ង ដោយត្រូវប្រើ ១ ស្លាបព្រាកាហ្វេ លាយ ក្នុងទឹកស្អាតប្រហែល ១ ដបទឹកស៊ីរ៉ូ ក្រឡុកបញ្ចូលគ្នា ដើម្បីលាងរន្ធ ប្រដាប់ភេទ ។

ការលាងជាមួយទឹកប្រភេទនេះ អាចជួយឱ្យមានសារជាតិអំបិល អាល់ខាលីនខ្ពស់ ដែលអំណោយផលយ៉ាងល្អដល់ទឹក មេជីវិតប្រភេទ Y ។

ជាមួយគ្នានេះ ពេលរួមភេទឈានដល់ចំណុចកំពូល បុរសត្រូវ បញ្ចោញទឹកស្ពែមដោយសង្កត់ប្រដាប់ភេទឱ្យជ្រៅបំផុត តាមដែលអាច ធ្វើទៅបាន ព្រោះថា ទោះបីទឹកមេជីវិតភេទឈ្មោល (Y) រត់លឿន តែក៏រត់មិនបានឆ្ងាយ ដូច្នេះបុរសត្រូវបង្រួញ រយៈចម្ងាយផ្លូវឱ្យដល់ទឹកមេជីវិត Y ដើម្បីចងសម្ពន្ធជាមួយស៊ុតស្ត្រី ។

គេជឿថា ការរួមភេទដោយប្រើក្បាច់ពីក្រោយអាចជួយឱ្យប្រដាប់ភេទបុរស ស៊កបានជ្រៅបំផុត ។

* បើចង់បានកូនស្រី
ពេលបុរសបញ្ចោញទឹកកាម គឺតែងមានទាំង Y និង X ក្នុងបរិមាណ ស្មើៗគ្នា ។ ទឹកមេជីវិតភេទញី (X) តែងមានទំហំធំជាងទឹក មេជីវិតភេទ ឈ្មោល (Y) ។ ទឹកមេជីវិតភេទញីតែងរត់បានយឺតជាងទឹកមេជីវិតភេទឈ្មោល តែមានភាពអត់ធន់ និង មានភាព រស់បានយូរជាង ។

បើអ្នកចង់បានកូនស្រីដូចបំណង គួររួមភេទមុនថ្ងៃស៊ុតធ្លាក់មកប្រហែល ២ ទៅ ៣ ថ្ងៃ ព្រោះថា អំឡុងពេលនោះប្រដាប់ ភេទស្ត្រីតែងមានជាតិអំបិល អាល់ខាលីនតិច ដែលជាឱកាសល្អជួយឱ្យទឹកមេជីវិតភេទញីរត់បានលឿនជាង ។
បើក្នុងករណីមិនជឿជាក់ថា រន្ធប្រដាប់ភេទមានជាតិអំបិលអាល់ខាលីន គ្រប់គ្រាន់ ឬ អត់នោះ អ្នកអាចប្រើទឹកខ្មេះប្រហែល ២ ស្លាបព្រា លាយជា មួយទឹកស្អាតប្រហែល ១ លីត្រ លាងប្រដាប់ភេទមុនរួមភេទឱ្យបានប្រហែល ១ ម៉ោង ។
ភាគីស្ត្រីត្រូវអត់ទ្រាំទប់អារម្មណ៍មិនឱ្យឈានដល់ចំណុចកំពូល ព្រោះ ត្រូវរង់ចាំឱ្យភាគីបុរសបញ្ចោញទឹកស្ពែមមកមុនសិន ។ បើក្នុងករណីស្ត្រីឈាន ដល់ចំណុចកំពូលមុន តែងបញ្ចោញទឹករំអិលដែលជាជាតិអំបិលអាល់ខាលីន ធ្វើឱ្យសភាពរន្ធប្រដាប់ ភេទស្ត្រីមិនអំណោយផលដល់ទឹកមេជីវិតភេទញី ។
ក្នុងពេលឈានដល់ចំណុចកំពូល ភាគីបុរសគួរស៊កប្រដាប់ភេទឱ្យស្ថិតនៅក្នុង កម្រិតជិតមាត់ប្រដាប់ភេទស្ត្រីបានហើយ ព្រោះទោះបីទឹកមេជីវិតភេទញីរត់យឺត យ៉ាងណាក្តី ក៏អាចរត់បានឆ្ងាយជាងទឹកមេជីវិតភេទឈ្មោលដែរ ។ ដូច្នេះឱកាស ទារក កើតចេញមកភេទស្រីមានខ្ពស់ណាស់ ៕

ហូបផ្លែប៉ោមមួយថ្ងៃមួយផ្លែកាត់បន្ថយការកើតមហារីកពោះវៀន


តាមការស្រាវជ្រាវថ្មីមួយនៅក្នុង ប្រទេសប៉ូឡូញដែលបានបោះពុម្ពផ្សាយ នៅក្នុងព្រឹត្តិបត្រអឺរ៉ុប សម្រាប់ទប់ស្កាត់ ជំងឺមហារីក បានឱ្យដឹងថាការហូបផ្លែប៉ោម ទៀងទាត់អាចនឹងកាត់បន្ថយគ្រោះថ្នាក់ នៃការកើតមហារីកពោះវៀន ។

អ្នកស្រាវជ្រាវបានប្រៀបធៀបអ្នកជំងឺចំនួន ៩៥២ នាក់ ដែលរងគ្រោះ ដោយសារជំងឺមហារីកពោះវៀន និង អ្នកជំងឺចំនួន ៧៦៥ នាក់ ដែលគ្មាន ជំងឺមហារីកពោះវៀននៅក្នុងមន្ទីរពេទ្យដូចគ្នា ។

ការស្រាវជ្រាវបានសន្និដ្ឋានថា អ្នកដែលមានជំងឺមហារីកពោះវៀន បានហូបផ្លែប៉ោមជាមធ្យម ៩.៥ ដង ក្នុងមួយសប្តាហ៍ បើប្រៀបធៀបជា មួយអ្នកដែលអត់មានរោគមហារីកពោះវៀន ពួកគេបានហូបផ្លែប៉ោមចំនួន ១១ ដង ក្នុងមួយសប្តាហ៍ ។ គ្រោះថ្នាក់នៃការកើតមហារីកនេះត្រូវបានគេ សង្កេតឃើញ្ញថា មានការធ្លាក់ចុះនៅក្នុងខ្លួនអ្នកដែលហូបផ្លែប៉ោមក្នុងមួយ ថ្ងៃមួយផ្លែដោយធ្លាក់ចុះ ៣៥ ភាគរយ ខណៈពេលអ្នកបរិភោគផ្លែប៉ោម ច្រើនជាងមួយផ្លែក្នុងមួយថ្ងៃកាត់បន្ថយ គ្រោះថ្នាក់នៃការកើតរោគមហារីក ពោះវៀនរហូតដល់ជិតពាក់កណ្តាល ឬ ៥០ ភាគរយ ។

ការបរិភោគផ្លែឈើដទៃ ឬ បន្លែមិនមានផលប្រយោជន៍ល្អដូចគ្នានឹង ផ្លែប៉ោមក្នុងការកាត់បន្ថយឱកាស នៃការកើតរោគមហារីកពោះវៀនឡើយ ។ សារជាតិនេះដើរតួជាសារជាតិប្រឆាំងអុកស៊ីដកម្ម ហើយត្រូវ បានគេឃើញ្ញមានច្រើននៅក្នុងសម្បកផ្លែប៉ោមដោយវាជួយទប់ស្កាត់ម៉ូលេគុល ឬ រ៉ាឌីកាល់សេរីកុំឱ្យបំផ្លាញជាលិកា ហើយជួយទប់ស្កាត់មហារីកពោះវៀនតាំងពីដំបូងទី ។ សារជាតិប្រឆាំងអុកស៊ីដកម្មមាននៅ ក្នុងសម្បកផ្លែប៉ោម ច្រើនជាងសាច់របស់វារហូតដល់ទៅ ៥ ដង ។ ដូច្នេះ ពេលអ្នកបរិភោគផ្លែប៉ោមអ្នកគួរតែលាងវាឱ្យស្អាត ប៉ុន្តែមិនត្រូវចិតសម្បកវាចេញ្ញឡើយនៅពេលអ្នកបរិភោគ ។

ស្របពេលគ្នានេះដែរ មូលនិធិស្រាវជ្រាវអំពីជំងឺមហារីករបស់ពិភពលោកបាននិយាយថា ការស្រាវជ្រាវ របស់ពួកគេបានបង្ហាញថាគ្រោះ ថ្នាក់នៃមហារីកគ្រប់ប្រភេទអាចនឹងត្រូវបានកាត់បន្ថយពី ៣០ ទៅ ៤០ ភាគរយ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូររបៀបនៃការរស់នៅបន្តិចបន្តួច ដូចជា ការបរិភោគបន្លែ និង ផ្លែឈើឱ្យបានច្រើន ហាត់ប្រាណឱ្យបានទៀងទាត់ និង គ្រប់គ្រងទម្ងន់ឱ្យបានល្អប្រសើរ ៕

អាការនៃរោគពោះវៀនដុះខ្នែង


ពោះវៀនដុះខ្នែងជាប្រភេទរោគឈឺ ពោះទាន់ហន់មួយដែលកើតមាន ច្រើនបំផុត ដោយគេឃើញកើតមានចំពោះមនុស្ស ដែលស្ថិត ក្នុងវ័យមិនលើសពី ៣០ ឆ្នាំ មិនចំពោះថា ស្រី ឬ ប្រុសទេ ។

មូលហេតុគឺបណ្តាលមកពីការកកស្ទះ របស់ខ្នែងពោះវៀនដោយសារលាមក រឹង សត្វល្អិត ឬ មានដុំសាច់ដុះ ដែលជាហេតុធ្វើឱ្យ វាទៅកកស្ទះ ហើយកើតអាការ រលាក ។ ដោយអ្នកជំងឺភាគច្រើនមានអាការឈឺពោះ ប្រាប់កន្លែងឈឺពិតប្រាកដ មិនបាន ជួនកាល វាឈឺជុំវិញ្ញផ្ចិត ឈឺមួយឆាវៗ ឬ ឈឺរហូតក៏មានដែរ ប៉ុន្តែជាទូទៅ ច្រើនតែឈឺរហូត បន្ទាប់មកអាការឈឺចាប់ផ្តើមប្តូរទីតាំងទៅឈឺ នៅត្រង់ថ្ងាសខាង ស្តាំ ហើយអាចមានគ្រុនក្តៅតិចៗផងដែរ ។ អ្នកជំងឺខ្លះអាចមានអាការមិនដូច ដែលរៀបរាប់ខាងលើ វាអាស្រ័យ ទៅលើទីតាំងរបស់ខ្នែងពោះវៀន ដូចជាអាច ឈឺពោះខាងស្តាំលើ ឬ ឈឺចំកណ្តាលក៏មានដែរ បើចុងរបស់ខ្នែងពោះវៀនវែង ទៅដល់បរិវេណនោះ ។

ចំណែកការព្យាបាលពោះវៀនដុះខ្នែង គេអាចធ្វើបានដោយការវះកាត់ ។ ចំពោះអ្នកជំងឺដែលខ្នែងពោះវៀនបែក គ្រូពេទ្យនឹងឱ្យថ្នាំអង់ទីប៊ីយោទិករួមផង ហើយប្រសិនបើមិនបានទទួលការព្យាបាលឱ្យបានត្រឹមត្រូវទាន់ពេលវេលា វាអាច កើតរោគឱកាសនិយម ដូចជាខ្នែងពោះវៀនក្លាយជាបូសក្នុងពោះ ត្រូវវះកាត់ចេញ ឬ ខ្នែងពោះវៀនបែក មានចេញខ្ទុះក្នុងពោះ ជាហេតុធ្វើឱ្យបាត់បង់ជីវិត ។

ដូច្នេះប្រសិនបើផ្តើមដំបូងមានអាការឈឺពោះដោយមិនដឹងមូលហេតុ សូមកុំ អាលទទួលទានថ្នាំបំបាត់ឈឺចាប់ ត្រូវទៅជួប គ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យសិន ពីព្រោះការទទួលទានថ្នាំបំបាត់ឈឺចាប់ ធ្វើឱ្យគ្រូពេទ្យពិបាកធ្វើរោគវិនិច្ឆ័យដោយ សារតែថ្នាំ បិទបាំងអាការឈឺ ជាពិសេសប្រសិនបើឈឺពោះជាប់ៗគ្នាលើសពី ៦ ម៉ោង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ពីព្រោះភាគច្រើន បើមិនកើតពោះវៀនដុះខ្នែង ក៏ច្រើនតែជាអាការកំណាចផ្សេងៗដែរ ៕

លទ្ធផលស្រាវជ្រាវអំពីការរួមភេទ​ ពេលមានផ្ទៃពោះ


ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទោះជាស្ត្រីរួមភេទតិចដងនៅពេលមាន ​ផ្ទៃពោះ កាន់តែធំ ប៉ុន្តែមិនមែនមានន័យ ថា ពួកគេរីករាយ និង សុខស្រួលនៅពេលរួមភេទ តិចនោះទេ ។ វេជ្ជបណ្ឌិត អាយវីន ហ្គោលស្ទីន បានសរសេរនៅក្នុង ព្រឹត្តិបតថា “ពួកយើងធ្លាប់បានសិក្សាពី សុខភាពផ្លូវភេទបុរសជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិន ដែលធ្លាប់បានសិក្សា ពីសុខភាពផ្លូវភេទ ក្តីបារម្ភ និង បញ្ហានានារបស់ស្ត្រីឡើយ ។ ការស្រាវជ្រាវនេះនឹង ធ្វើឱ្យយើងដឹងព័ត៌មាន កាន់តែច្រើនពីស្ត្រី ហើយពួក យើងក៏អាចដឹងអំពីអត្តចរិតរបស់ស្ត្រីផងដែរ”។
ការស្រាវជ្រាវថ្មីនេះបានធ្វើនៅក្នុងទីក្រុងលីសប៊ូន ប្រទេសព័រទុយហ្គាល់ ដោយគេបាន ស្នើសុំឱ្យស្ត្រី ១៨៨ នាក់ មានអាយុពី ១៧ ដល់ ៤០ ឆ្នាំ បំពេញនូវកម្រងសំណួរមួយថ្ងៃមុនពេលពួកគេ ចេញពីមន្ទីរពេទ្យបន្ទាប់ពីសម្រាល កូនហើយ ។
ជិតពាក់កណ្តាល (៤៤ ភាគរយ) នៃស្ត្រីទាំង អស់និយាយថា ការរួមភេទដែលពួកគេបានធ្វើច្រើន បំផុត គឺនៅក្នុងអំឡុងពេលនៃត្រីមាសទីមួយនៃការ មានផ្ទៃពោះ ។ ច្រើនជាង ១ ភាគ ៣ (៣៥,៦ ភាគរយ) និយាយថា ពួកគេរួមភេទច្រើនបំផុតនៅ ក្នុងត្រីមាសទីពីរនៃការមានផ្ទៃពោះ ។ មានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ ដែលអះអាងថា ការរួមភេទ កើតឡើងញ្ញឹកញ្ញាប់បំផុតនៅក្នុងត្រីមាសទីបី ខណៈ ដែល ៥៥ ភាគរយ និយាយថា ពួកគេកាត់បន្ថយការ រួមភេទនៅអំឡុងពេលនេះ ។ ប៉ុន្តែស្ត្រីភាគច្រើន (៨០,១ ភាគរយ) ពោលថា ពួកគេពិតជាធ្លាប់រួម ភេទនៅក្នុងដំណាក់ កាលចុងក្រោយនៃការមានគភ៌ នេះពិតមែន ។ លើសពីនេះទៀត ស្ត្រីជិត ៤០ ភាគរយនិយាយថា ពួកគេបានរួមភេទ នៅក្នុងអំឡុង ពេលសប្តាហ៍ដែលគេសម្រាលកូនទៀតផង ។ ជិត ពាក់កណ្តាលនៃស្ត្រីទាំងអស់ប្រាប់ថា នៅក្នុង ត្រីមាស ទីមួយ ឬ ត្រីមាសទីពីរ ជីវិតសិចរបស់គេមិនមានអ្វី ផ្លាស់ប្តូរទេ ។

ភ័យខ្លាចប៉ះពាល់ ដល់ទារក
ស្ត្រីជិត ១ ភាគ ៤ (២៣,៤ ភាគរយ) សារភាព ថា ពួកគេមានអារម្មណ៍ខ្លាចថាការរួមភេទនឹងបង្ក ការឈឺចាប់ដល់​ទារក ។ វេជ្ជបណ្ឌិត ម៉ារចូរី ហ្គ្រីនហ្វៀល ដែលធ្វើការនៅ មជ្ឈមណ្ឌលពេទ្យនៃសាកលវិទ្យាល័យក្នុងទីក្រុងក្លេវ៉ាលេន សហរដ្ឋអាមេរិកនិយាយថា “ការភ័យខ្លាចនេះពេលខ្លះចេញមកពីភាគីបុរស ។ ស្ត្រីចូលរួមក្នុងការស្រាវជ្រាវម្នាក់ប្រាប់​ថា​នាងមាន អារម្មណ៍ចង់រួមភេទ ប៉ុន្តែប្តីរបស់នាងមិនមានអារម្មណ៍ល្អចំពោះការរួមភេទនៅពេលនាងផ្ទៃមាន​ពោះសោះ ។ បុរសខ្លះនិយាយថា ពួកគេមានអារម្មណ៍ថា ទារកកំពុងតែមើលពួកគេ ហើយបុរសខ្លះគិតថាពួក គេប្រហែលជាអាចធ្វើឱ្យទារកនៅក្នុងផ្ទៃនោះឈឺចាប់បាន” ។

ការពេញចិត្តចំពោះការរួមភេទ
ប្រហែលជាពាក់កណ្តាលនៃស្ត្រីដែលបានចូល រួមក្នុងការស្ទង់មតិនេះនិយាយថា ការពេញចិត្តរបស់ ពួកគេចំពោះការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ គឺនៅដដែល ។ ស្ត្រីចំនួន ២៧,៧ ភាគរយប្រាប់ថា ការពេញចិត្តចំពោះការរួមភេទនៅក្នុងពេលមានផ្ទៃ ពោះធ្លាក់ចុះ ។ តម្រូវការផ្លូវភេទរបស់ស្ត្រីចំនួន ៣៨,៨ ភាគរយនៅដដែល ប៉ុន្តែ ៣២,៥ ភាគរយ ប្រាប់ថា ធ្លាក់ចុះ ។
សកម្មភាពរួមភេទភាគច្រើនបំផុតរបស់ស្ត្រីដែល ចូលរួមក្នុងការស្រាវជ្រាវនេះគឺតាមរន្ធភេទ (៩៨,៣ ភាគរយ) អូរ៉ាល់សិច (៣៨,១ ភាគរយ) និង រួម ភេទតាមទ្វារធំ (៦,៦ ភាគរយ) ៕

វិធីកាត់បន្ថយគ្រោះថ្នាក់ជំងឺលើសឈាម

បើលោកអ្នកកើតជំងឺលើសឈាម ហើយចង់កាត់បន្ថយអាការគួរអនុវត្ត វិធីដូចខាងក្រោម ៖
-ប្រើប្រេងក្លិនក្រអូបប្រហើរ ជួយកាត់បន្ថយអាការ ដូចជា ប្រេងក្រអូបក្លិន ផ្កាឡាវែនឌឺរ ឬ ក្លិនម្លិះ ជាដើម
-កាត់បន្ថយអំបិលសូដ្យូម និង បែរ មកបរិភោគអាហារដែលមានធាតុប៉ូតាស្យូម និង ម៉ាញ្ញ៉េស្យូម ដែលសម្បូរ ច្រើនក្នុងបន្លែផ្លែឈើស្រស់ ដូចជា ចេក ដំឡូងបារាំង និង បន្លែស្លឹកពណ៌បៃតង ។
-ផឹកឱសថបុរាណ ដូចជា ឃិនឆាយ ស្លឹកត្រចៀកក្រាញ់ ។
-ការធ្វើចិត្តឱ្យស្ងប់ ផ្តល់ផលប្រយោជន៍ក្នុងការជួយបំបាត់កម្រិតការរុញច្រាននៃឈាមបានយ៉ាងល្អ គួរធ្វើសម្មាធិផ្លូវចិត្ត ២០ នាទី ហើយមួយថ្ងៃធ្វើឱ្យ បាន ២ លើក ។
-ការស្តាប់តន្ត្រីជួយឱ្យមានអារម្មណ៍ស្រាល ហើយគួរចងចាំថា ក្នុងខណៈ ពេលដែលស្តាប់ភ្លេង ត្រូវដកដង្ហើមចូល វែងៗ ហើយបន្ធូរមកវិញនោះ អាច ជួយផ្តល់ទាំងអារម្មណ៍ស្រស់ស្រាយ និង ជួយបង្កើនថាមពលមួយកម្រិតថែម ទៀត ៕

វិធីចងចិត្តបុរសនៅយប់ដំបូង

នៅក្នុងរាត្រីមួយដែលអ្នកទាំងពីរ មានតម្រូវការដូចគ្នា គឺនាងព្រមលះបង់ ឱ្យទៅគេ រីឯគេវិញព្រមលះបង់ សេចក្តីសុខមកឱ្យនាងវិញ ប៉ុន្តែក្រោយពេលម្នាក់ៗ បានទៅដល់គោលដៅនោះ វាហាក់ដូចជាអ្វីៗត្រូវប្រញាប់ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាបញ្ចប់ល្បែង ស្នេហាដោយគ្មានបន្សល់ភាពនឹកនាបន្តិចនោះ តើអ្នក មានវិធីបែបណាដើម្បីអូសបន្លាយស្នេហាឱ្យកាន់តែយូរអង្វែង ?
១- សារភាពប្រាប់ថា គេគឺជាបុរសទី ១
បុរសច្រើនតែផ្តោតចង់បានភាពស្រណុកសុខស្រួលដល់ខ្លួនឯង គេមិនចាប់ អារម្មណ៍ប្រវត្តិរបស់អ្នកនោះឡើយ ព្រោះគេផ្តោតទៅលើការស្រៀវស្រើប និង គយគន់ភាពជាស្ត្រីរបស់ស្ត្រីតែប៉ុណ្ណោះ ។ ក្រោយពេលការងារលើគ្រែបញ្ចប់ សព្វគ្រប់ គេអាចនិយាយញក្យលាហើយ ហើយចែកផ្លូវរៀងៗខ្លួន ប៉ុន្តែគេអាច ដក់ជាប់នៅក្នុងចិត្តមិនតិចនោះទេ ក្រោយពេលដឹងថារូបគេជាបុរសមានសំណាង ល្អទីមួយដែលអ្នកព្រមឱ្យគេបានគយគន់រាងកាយ ។ នេះជាហេតុផលដែលធ្វើ ឱ្យគេមានចិត្តធ្វើជាមនុស្សទីមួយរបស់អ្នករៀងរហូត ។
២- យំស្រែកសោកស្តាយខ្លួននៅចំពោះមុខគេ
ភាគច្រើនគេមិនសូវគិតអ្វីជាមួយស្ត្រីដែលគេបានស្គាល់រាងកាយនោះទេ ព្រោះ គេគិតថា វាជាសេចក្តីសុខមួយរួមគ្នា ។ គេគិតថា រឿងលើគ្រែវាក្លាយទៅ ជារឿងមួយដែលភាគីនីមួយៗពុំមានការខាតបង់ ។ បន្ទាប់ពីបានសុខហើយ បុរសក៏ចាកចេញទៅដោយគ្មានភាពទទួលខុសត្រូវ ទោះបីជាគេដឹងថាស្ត្រីមាន ក្តីសង្ឃឹមទៅលើបុរសដែលខ្លួនបានលះបង់កាយឱ្យក៏ដោយ ។
ប្រសិនបើគេមិនយល់ពីអារម្មណ៍របស់យើងទេនោះ មិនចាំបាច់អត់ធ្មត់រក្សា ទុកតែម្នាក់ឯងនោះឡើយ យកល្អបញ្ចេញវាមកឱ្យអស់ឱ្យគេមើលឃើញទឹកភ្នែក ដែលហូរស្រោចនៅលើថ្ពាល់ទាំងសងខាងរបស់អ្នក ។ ពេលខ្លះអាចធ្វើឱ្យគេ ទន់ចិត្ត ហើយហ៊ានទទួលខុសត្រូវចំពោះសេចក្តីសុខលើភាពខូចចិត្តរបស់នាង ក៏ថាបាន ។

៣- គំរាមមិនឱ្យគេផ្តាច់ទំនាក់ទំនង
ប្រសិនបើនាងជាមនុស្សមិនខ្លាចបាត់បង់កេរ្តិ៍ឈ្មោះ ហើយបុរសម្នាក់នោះ ជាមនុស្សកំសាកមកលួចទំនាក់ទំនងដោយ មិនចង់ឱ្យនរណាដឹងនោះ អ្នកចាំ បាច់ត្រូវតែហ៊ានបើកកកាយពីសកម្មភាពអាក្រក់របស់គេ ព្រោះបុរសខ្លះជា បុគ្គលសាធារណៈ ជាមនុស្សរបស់សង្គម គេមិនត្រូវការឱ្យអាប់មុខអាប់មាត់ដោយ សាររឿងស្រីនោះទេ ។ ក្រោយពេលគេបញ្ចប់សេចក្តីសុខជាមួយស្ត្រីហើយ គេ ត្រៀមលះបង់ស្ត្រីនោះចោល ។ ដូច្នេះចាំបាច់ត្រូវតែហ៊ាននិយាយគំរាមគេថា នាងនឹងផ្សព្វផ្សាយរឿងទំនាក់ទំនងនេះជាសាធារណៈ ។

៤- ប្រាប់ទៅគេថា យល់ព្រមព្រោះតែស្រឡាញ់
ពេលខ្លះសម្ពន្ធភាពស្នេហាដែលមានរយៈពេលត្រឹមតែមួយរាត្រី ពេលខ្លះក៏ មានហេតុផលជំរុញចិត្តឱ្យ កើតភាពដក់ជាប់នៅក្នុងចិត្តលួចស្រឡាញ់គេជាយូរមក ហើយដែរ ។ អារម្មណ៍ជាប់ងំនៅក្នុងចិត្តបែបនេះ ប្រសិនបើអ្នកមិនហើបមាត់ ប្រាប់គេឱ្យដឹងទេនោះ គេពិតជាគ្មានថ្ងៃអាចដឹងបានឡើយ ទោះបីគេមិនធ្លាប់ មានចិត្តស្រឡាញ់អ្នកពីមុនមកក៏ដោយចុះ ។
ការសារភាពពីអារម្មណ៍ពិតក្រោយពេលស្វែងរកសេចក្តីសុខរួមគ្នាហើយនោះ អាចធ្វើឱ្យគេងាកមកយកចិត្តទុកដាក់លើរូបអ្នក ហើយពិចារណាពីរឿងស្នេហា ជាមួយអ្នកសាជាថ្មីវិញ ។ លើសពីនេះទៀត ប្រសិនបើមានចំណង់ចំណូលចិត្ត ត្រូវគ្នា ភាពទំនាក់ទំនងដែលពីមុនមកគិតថាមានត្រឹមតែមួយយប់នោះ អាចប្រែ ទៅជាសម្ពន្ធភាពដ៏យូរអង្វែង ៕

កង្វល់របស់ស្ត្រីក្នុងរឿងស្នេហា


ទោះបីជារឿងនៅលើគ្រែគឺជារឿង ស្រណុកស្រួលក្តី តែពេលខ្លះក៏អាចប្រែទៅ ជារឿងមួយធ្វើឱ្យស្ត្រីភ័យបារម្ភបានដែរ ។
១ - សុភាពស្ត្រីចង់បានសេចក្តីសុខ តែខ្លាចឈឺ
អ្វីដែលស្ត្រីនាងមានការភ័យខ្លាចដំបូងគេនោះ គឺអាការ ឈឺផ្សា ដូច្នេះសុភាពបុរសទាំងឡាយគួរធ្វើឱ្យរាត្រីទឹកឃ្មុំរបស់ អ្នកមានរសជាតិផ្អែមត្រជាក់ មិនមែនក្តៅឈឺផ្សានោះទេ ។ ប្រសិនបើភាគីស្ត្រីសម្តែងឫកញភ័យខ្លាច ភាគីបុរសគួរតែ លុបចោលផែនការសិន ។ លើកនេះធានាថា ភាគីស្ត្រីពិតជា បានធូរស្រាលចិត្តឡើងវិញ ។
បន្ទាប់មកភាគីបុរសគួរបង្កើនសកម្មភាពរុករានម្តងបន្តិចៗ ទៅថ្ងៃក្រោយ រហូតនៅទីបំផុតភាគីស្ត្រីយល់ព្រមតាមសម្រួល បើកផ្លូវឱ្យបុរសបានឆ្លងកាត់ទីអាថ៌កំបាំងដែលនាងរក្សាទុក ។

២ - សុភាពស្ត្រីខ្លាចមិនហ៊ាន មើលអាវុធសម្ងាត់របស់បុរស
សុភាពស្ត្រីស្ទើរគ្រប់រូបតែងមានការភ័យខ្លាចមិនហ៊ាន ចាប់កាន់ ឬ មើលវត្ថុសម្ងាត់របស់បុរស ។ នៅពេលជួបគ្នា លើកដំបូងការបិទភ្លើងក៏ល្អ រួចប្រើដៃរាវក៏ទទួលបានអារម្មណ៍ មួយបែប រហូតដល់អ្នកប្រាកដក្នុងចិត្តថា ចំណែកមួយនោះ របស់ស្ត្រី និង បុរស កើតមកជាគូនឹងគ្នា ។ សុភាពបុរសគួរ ហ្វឹកហាត់ឱ្យស្ត្រីនាងបានឆាប់ក្លាយទៅជាទម្លាប់ខ្លះ ដែលនៅ ពេលអនាគតនាងអាចប្រើប្រាស់ដៃនេះភ្ញោចឱ្យអាវុធរបស់សុភាពបុរសក្រោកពេលមានការចាំបាច់ ។ ក្នុងករណីដំបូង ទី នាងមើលឃើញអាវុធសម្ងាត់បុរសសម្តែងឫទ្ធិតែម្តងនោះ អាចធ្វើឱ្យនាងមានការភ័យខ្លាចរហូតដល់មិនអាចឱ្យបុរស ឆ្លងកាត់បានទៀតផង។

៣ - សុភាពស្ត្រីខ្លាចមិនមានអនាម័យ
មានសុភាពស្ត្រីមិនតិចនាក់នោះទេ ដែលនៅតែភាន់ ច្រឡំថា ប្រដាប់ភេទរបស់ខ្លួនឯងគ្មានអនាម័យ រួមទាំងគិត ឃើញទៀតថា សកម្មភាពទាំងបុរស និង ស្ត្រីរួមគ្នាធ្វើនៅលើ គ្រែនោះជាការងារមិនស្អាត ក្រោយពេលបញ្ចប់ការងារនេះ ភ្លាម ក៏ប្រជែងគ្នាចូលបន្ទប់ទឹកដើម្បីលាងសម្អាត ។ ជាងនោះ ទៅទៀត បើភាគីស្ត្រីមានអាជីពជាគ្រូពេទ្យ ឬ គ្រូបង្រៀន ផងនោះ ភាគីបុរសពិតជាត្រូវងូតទឹកប្រើសាប៊ូដុសរហូតដល់ ស្ទើរស្លោកសាច់ ទើបនាងអនុញ្ញាតឱ្យប៉ះញល់នាង ។

៤ - សុភាពស្ត្រីឈានទៅដល់ចំណុច កំពូលបានដោយលំបាក
ប្រសិនបើគេប្រៀបធៀបស្ថិតិដែលធ្លាប់សិក្សាស្រាវជ្រាវ កន្លងមកគេឃើញថា សុភាពស្ត្រីត្រូវចំណាយពេលច្រើន ជាង ១០ នាទី ទើបឈានទៅដល់ចំណុចកំពូលនៃអារម្មណ៍ ភេទ ប៉ុន្តែចំពោះបុរសវិញគេចំណាយពេលត្រឹមតែ ២ នាទី កន្លះតែប៉ុណ្ណោះ អាចធ្វើឱ្យក្តីស្រឡាញ់របស់បុរសចម្រាញ់ចេញ មកជាទឹកកាមបោះពួយតាមអង្គជាតមកក្រៅ ៕

ចង់បានកូនគួររួមភេទនៅម៉ោងប៉ុន្មាន ?

ភាពទាក់ទាញដែលយើងលើកយក មកណែនាំនៅពេលនេះ សូមប្រាប់ថា ជាពេលវេលាល្អ ។ សំខាន់រឿងលើគ្រែ ដែលអាចមាន ភាពភ្ញាក់ផ្អើលរំជើបរំជួល ដល់អ្នកទាំងពីរស្ទើរតែមិនគួរឱ្យជឿ ។

០៦ : ០០ ព្រឹកព្រហាម : ជាពេលវេលាស័ក្តិសមសម្រាប់គូស្នេហ៍ ពីព្រោះរាងកាយរបស់យើង បានផលិតអ័រម៉ូនផ្លូវភេទ ទុកមុនរហូតដល់ ២ ម៉ោង ។
០៨ : ០០ ថ្ងៃឈប់សម្រាក : ជាថ្ងៃមួយវិសេស វិសាលបំផុត ព្រោះអ្នកទាំងពីរអាចមានពេលដេក ពេញភ្នែកតែម្តង ។ ពេលវេលា ថ្ងៃរះខ្ពស់បន្តិចបែប នេះ អ្នក និង រូបគេអាចបន្ថែមរសជាតិនៅលើគ្រែ ជំនួសអាហារពេលព្រឹកបានយ៉ាងក្តៅគគុក ព្រោះការឡើងឋាន សួគ៌ក្នុងពេលវេលានេះ វាជួយឱ្យចរន្ត ឈាមរត់បានល្អជាងការទទួលទានកាហ្វេឆ្ងាញ់ ១ កែវធំទៅទៀត ។
១៣ : ០០ រសៀល : ក្រោយពេលអ្នកទទួលទាន អាហារថ្ងៃត្រង់ហើយមិនយូរប៉ុន្មាន អំឡុងពេលនេះ រាងកាយរបស់អ្នក កំពុងតែត្រាំត្រែងក្នុងការរំលាយ អាហារ ហើយមិនស័ក្តិសមរួមភេទនោះឡើយ អ្នក អាចត្រឹមតែឱបឬថើបគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ។
១៥ : ០០ រសៀលជ្រាលជ្រេ : យើងអាចប្រាប់ ថា ពេលវេលានេះវារ៉ូម៉ែនទិកមិនចាញ់ពេលព្រឹក ប៉ុន្មានឡើយ ព្រោះរាងកាយ មានការបង្ហូរចេញអ័រម៉ូនអង់ដូរហ្វីន ដែលវាជាអ័រម៉ូននៃសេចក្តីសុខ ចេញមកច្រើនបំផុត ។ ពេលនេះរាងកាយរបស់អ្នក ត្រូវការងារស្រាលៗ ដូច្នេះវាស័ក្តិសមក្រៃលែង ដែលអ្នកគួរធ្វើការសាកល្បងក្បាច់រួមភេទបែបថ្មី ខ្លះៗដើម្បីភ្ញោចជីវិតគូស្នេហ៍ឱ្យកាន់តែមានរសជាតិ ឡើង ។
១៧ : ០០ ក្បាលព្រលប់ : បើតាមការពិសោធ របស់អ្នកជំនាញបានរកឃើញថា ពេលវេលាខាង លើនេះ រាងកាយរបស់បុរស មានការផលិតស្ពែម ចេញ្ញមកច្រើនបំផុត ញេលគឺគេមានសមត្ថភាពពេញលេញ ដូច្នេះប្រសិនបើអ្នកចង់មានកូន អ្នកគួរតែ ឧស្សាហ៍ដាស់អារម្មណ៍គេនៅពេលនេះទើបស័ក្តិ សមបំផុត ។
២១ : ០០ : ពេលវេលានេះរាងកាយផលិត អ័រម៉ូនមេឡាតូនីនដែលជាអ័រម៉ូននៃសេចក្តីសុខទើប ស័ក្តិសមសម្រាប់រឿងលើគ្រែបំផុត ។ គួរចាប់ផ្តើម ដោយបរិយាកាសរ៉ូម៉ែនទិកជាមួយក្លិនដ៏ក្រអូបឆួល កំដរដោយបទចម្រៀងពីរោះៗ ព្រមទាំងការបបោស អង្អែលអារម្មណ៍ ភេទឱ្យពុះកញ្ជ្រោលផងដែរ ។ វាជា អំឡុងពេលដែលល្អបំផុតសម្រាប់ការរួមភេទយ៉ាង សុខសាន្ត និង រលូនបំផុត ៕

អូនចង់ស្តាប់ពាក្យអ្វីក្នុងពេលរួមមេត្រី

គេនិយាយថា “ស្ត្រីស្រឡាញ់តាមរយៈ ត្រចៀក” គឺពិតជាត្រឹមត្រូវ... ពីព្រោះពេល “រួមស្នេហ៍” នាងក៏ចង់ស្តាប់សម្តីផ្អែមល្ហែម ចេញពីបបូរ មាត់ដៃគូស្នេហ៍របស់នាងដែរ ។
នេះពុំមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែយើងចង់ រំឭកប្រាប់បុរសៗថា ប្រការនេះពិតជាសំខាន់ណាស់ ។
លក្ខណៈមុនដំបូង គឺអ្នកត្រូវតែពិចារណាឱ្យច្បាស់នូវអ្វីដែលអ្នកចង់ និយាយ ។ ពេល “រួមមេត្រី” ស្ត្រីមានអារម្មណ៍ទទួលយកនូវអ្វីៗគ្រប់ យ៉ាង ហើយនាងនឹងយកចិត្តទុកដាក់ស្តាប់នូវសម្តីមួយពាក្យៗ ដែលអ្នក បានបន្លឺឡើង រួមទាំងកាយវិការ និង សំឡេងផ្សេងៗរបស់អ្នកទៀតផង ។
ខាងក្រោមនេះ គឺជាការណែនាំនូវវិធីដែលអាចឱ្យអ្នកធ្វើឱ្យនាងទន់ ភ្លន់ទាំងកាយ និង ចិត្តពេលនៅលើគ្រែ ។

* បងចង់ឱ្យអូនទទួលអារម្មណ៍ថាអស្ចារ្យ
ជាមួយនឹងសម្តីនេះ អ្នកបានបង្កប់អត្ថន័យ ថា អ្នកមើលឃើញអារម្មណ៍របស់នាងធំជាងរបស់ ខ្លួនរួចទៅហើយ ។ ប៉ុន្តែចូរកុំសួរនាងថា “អូនមាន អារម្មណ៍ថាអស្ចារ្យទេ ?” ច្រើនដងក្នុងពេលរួម ដំណេកនោះឱ្យសោះ ព្រោះទោះមិនបានអស្ចារ្យ ក៏នាងនឹងមិននិយាយការពិតដែរ ។ សំណួរបែបនេះ នឹងធ្វើឱ្យនាងកើតស្ត្រេសមិនខាន ព្រោះតែត្រូវកុហក នឹងអារម្មណ៍ខ្លួនឯង ។

* អូនមានក្លិនក្រអូបណាស់ !
ពេលឮសម្តីនេះ នាងនឹងមានអារម្មណ៍ថា អ្នកកំពុងត្រូវស្នេហ៍របស់នាងទាំងស្រុងហើយ ។ ថែមពីនេះទៀត ក្លិនក្រអូបមានតួនាទីសំខាន់ក្នុង ការរក្សានូវទំនាក់ទំនងរវាងអ្នកទាំងពីរ ។ ដូច្នេះ ពេលម្នាក់ក្នុងចំណោមអ្នកទាំងពីរមានក្លិនមិនល្អនោះ ទំនាក់ទំនងនឹងមិនបានស្និទ្ធស្នាលនោះដែរ ។

* ពេលនេះអូនកំពុងគិតអ្វីហ្នឹង ?
នេះជាសំណួរដែលគួរប្រើនៅមុនពេលចូល “ប្រយុទ្ធ” ។ តាមពិត បុរសៗពុំសូវចូលចិត្តសួរ បែបនេះទេ តែចំពោះស្ត្រីវិញគឺផ្សេង ។ ពួកនាង តែងមានអារម្មណ៍ខ្មាសអៀនពេលនិយាយអំពីអា-រម្មណ៍របស់ខ្លួន លើកលែងតែមានការលើកទឹកចិត្ត និង ណែនាំដោយព្យាយាម ។ ចូរសាកល្បងសួរ នាងម្តងមើល ដើម្បីបានស្តាប់នូវចម្លើយដ៏ផ្អែមល្ហែម នេះ ។ អ្នកត្រូវចាំថា គួរតែលើកទឹកចិត្ត និង បណ្តោយ ទៅតាមការស្រមៃរបស់នាង ដើម្បីឱ្យនាងកាន់តែ មានភាពសប្បាយរីករាយ ។

* បងពិតជាចូលចិត្តធ្វើអ្វីដែលអូននិយាយ ពេលយើងកំពុងនៅលើគ្រែ
ប្រហែលជានោះ គឺជាសំឡេងខ្យល់ដកដង្ហើម ខ្លាំងៗជាបន្តបន្ទាប់ ឬ សំឡេងថ្ងួចថ្ងូរម្តងខ្លាំងម្តង ខ្សោយ ។ នៅពេល “រួមមេត្រី” នាងប្រាកដជា ពិបាកក្នុងការនៅស្ងាត់ស្ងៀមដោយមិនបញ្ចោញ សំឡេងអ្វីសោះនោះ ។ ចូរផ្តោតស្តាប់នូវសំឡេង ដែលនាងបានបន្លឺឡើង រួចធ្វើការសរសើរចំពោះ ប្រការនេះ នោះរង្វាន់ដែលអ្នកនឹងទទួលបាននៅ លើកក្រោយៗ គឺជាសំឡេងដ៏គ្រលួចដែលនាង បញ្ចោញសម្រាប់អ្នកពិតប្រាកដមិនខាន ។

* បងវង្វេងអស់ហើយ ពេលអូនធ្វើបែបនេះ
ចូរនិយាយឱ្យបានច្បាស់នូវប្រការដែលនាង បានធ្វើឱ្យអ្នកវង្វេងវង្វាន់ដោយសារតែការស្រើប ស្រាលនោះ ។ បែបនេះនាងនឹងមានអារម្មណ៍ជឿ ជាក់ និង ក្លាហានជាងពេលត្រូវបានលើកទឹកចិត្ត ។ ក្រៅពីនេះ តើមានអ្វីប្រសើរជាងទៀតពេលដែល នាងដឹងថាខ្លួននាងអាចនាំអ្នកទៅកាន់ឋានសុខដ៏ កំពូលបានក្នុងពេល “រួមដំណេក” ។

* អូនមានស្បែកសរលោងស្រមោចវារជ្រុះ
ស្ត្រីតែងតែត្រូវចំណាយពេលវេលា និង ប្រាក់ ជាច្រើន ដើម្បីធ្វើឱ្យខ្លួនមានភាពស្រស់ស្អាតក្នុង កែវនេត្រានៃពួកបុរសៗ ។ នារីមួយចំនួនមានអារម្មណ៍មិនស្រួលចិត្តប៉ុន្មានទេ ពេលត្រូវបង្ហាញកាយ ទាំងស្រុងនៅចំពោះមុខដៃគូរបស់នាង ព្រោះតែ នាងខ្លាចក្រែងស្លាកស្នាមមិនល្អនៅលើរាងកាយ អាចធ្វើឱ្យគូស្នេហ៍នាងអស់អារម្មណ៍ល្អ ជាពិសេស គឺសភាពស្បែកតែម្តង ។ ដូច្នេះ តើអ្នកនៅស្ងៀម អ្វីទៀត ម៉េចក៏មិនចាប់ផ្តើមសរសើរនាងភ្លាមទៅ ពេលដែលនាងបានបង្ហាញរាងកាយចំពោះមុខអ្នក ដោយក្លាហានបែបនេះ ។
ភាពសប្បាយ និង មោទកភាព ជាថាមពល ជំរុញឱ្យនាងសងអ្នកវិញដោយសកម្មភាពល្អអស់ ពីចិត្តពីថ្លើមដែលធ្លាប់មាន ។
ជាការពិតណាស់ ឃ្លាឃ្លោងខាងលើបាន បង្ហាញត្រូវតាមស្ថានភាពអារម្មណ៍ និង ការគិត របស់អ្នក ព្រោះនៅពេល “រួមភេទ” អ្នកក៏ត្រូវនាង បង្វក់ ១០០ ភាគរយដែរ ។ ប្រការដែលត្រូវធ្វើនោះ គឺអ្នកគួរតែនិយាយឱ្យនាងបានដឹងច្បាស់នូវរាល់អ្វី ដែលអ្នកចង់បាន ៕

វិធីជួយឱ្យស្ត្រីកាន់តែមានអារម្មណ៍

គ្មានរូបមន្តកំណត់ជោគជ័យរឿងលើគ្រែ” អាចជាពាក្យសម្តីពិត ប៉ុន្តែក៏ អាចជំរុញឱ្យយើងអស់សង្ឃឹមដែរ ។ មនុស្សខ្លះចង់បានភាព ជោគជ័យក្នុងរឿងនេះតែពុំអាចធ្វើបានសម្រេច ។ អ្នកខ្លះទៀតធ្លាប់ជោគជ័យពីវា តែក្រោយមក ត្រូវបរាជ័យ ហើយចង់ស្តារវាឱ្យបានឱកាសដូចដើមវិញ ។ វាជារឿងដែលយើង ត្រូវប្រឈមមុខដោះស្រាយ ។ សម្រាប់ស្ត្រី រឿងលើគ្រែសំខាន់ត្រូវអាស្រ័យលើ អារម្មណ៍ និង ការបបោសអង្អែលឱ្យបានគ្រប់គ្រាន់ ដែលនេះជាកត្តាសំខាន់បំផុត ។

១ - រស់នៅជាមួយដៃគូដែលខ្លួនស្រឡាញ់
ការស្រឡាញ្ញ់គ្នាស្អិតល្មួត ធ្វើឱ្យអ្នកបានជួបការរួមដំណេកដ៏សែនផ្អែម ល្ហែមជាងអ្វីៗដែលបានគិតទុក ហើយនាំឱ្យអ្នក ឈានឆ្ពោះទៅកាន់ពិភពដែល អ្នកអាចមិនស្គាល់ ។ វាធ្វើឱ្យអ្នកគ្រាន់តែគិតទៅដល់មនុស្សម្នាក់ក៏ធ្វើឱ្យអ្នកកើតមានអារម្មណ៍ ។ ក្រៅពីនេះគ្រាន់តែអ្នកបាននៅក្នុងបន្ទប់តែមួយជាមួយគ្នាធ្វើឱ្យអ្នកមានអារម្មណ៍ច្រាស់ច្រាល់ស្ទើរទប់ជើងពុំជាប់ចង់ស្ទុះទៅឱបក្រសោប ដេកដួលរមួលលើគ្រែជាមួយគេ ។ អ្នកអាចលាន់មាត់ដោយខ្លួនឯងដោយមិន ដឹងខ្លួនថា “ខ្ញុំមិនធ្លាប់ដឹងសោះថា វាអាចមាន អារម្មណ៍ដ៏វិសេសវិសាលដល់ ថ្នាក់នេះ” ហើយអ្វីៗទាំងអស់នេះ វាបានកើតមុនពេលអ្នករួមភេទជាមួយគ្នាទៅទៀត ។
ហេតុនេះបើអ្នកមិនធ្លាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ឱ្យពិតប្រាកដទេ នោះ អ្នកពិតជាមិនដឹងសោះថាអ្នក បាត់បង់អារម្មណ៍ដ៏ពិសេសនោះ ។

២ - ការរំដោះ និង ការបណ្តែតបណ្តោយខ្លួន
ក្នុងឋានៈជាស្ត្រីអ្នកមានក្តីស្រមើស្រមៃចង់បានច្រើនហើយ វាជាភារៈធ្ងន់ធ្ងរ ណាស់ក្នុងការព្យាយាមធ្វើអ្វីៗឱ្យបានទៅតាម ខ្លួនត្រូវការ ។ បើអ្នកធ្វើពុំបាននោះ ការជួបបទពិសោធដ៏ផ្អែមល្ហែមជ្រាលជ្រៅពីផ្លូវភេទពិតជាឈោងពុំដល់ឡើយ ។
មានតែការរំដោះ និង ការបណ្តែតបណ្តោយខ្លួនប្រាណឱ្យស៊ីគ្នានឹងពេលវេលា ប៉ុណ្ណោះដែលអាចជួយអ្នកបាន ។ ដូច្នេះអ្នកត្រូវបើកទូលាយក្នុងការទាក់ទាញផ្លូវភេទ ពីភាគីម្ខាងទៀត គឺត្រូវបណ្តែតបណ្តោយឱ្យវាមានឥទ្ធិពលគ្របដណ្តប់ លើខ្លួនអ្នក ។

៣ - ការមានអារម្មណ៍ល្អជាមួយខ្លួនឯង

ជាញឹកញាប់ដែរទេដែលអ្នកប្រាប់ខ្លួនឯងថា អ្នកស្អាតសិចស៊ី ឬ អ្វីផ្សេងៗ ពីនេះទៀតដែលអ្នកមាន ។ បើសិនធំដឹងក្តីឡើង អ្នកមិនធ្លាប់បានឮពាក្យទាំងអស់ នេះសោះ អ្នកក៏អាចមិនយល់ដល់អារម្មណ៍ដ៏វិសេសវិសាលរបស់វាទេ ។
ការបានជួបបុរសដែលអាចនិយាយពាក្យនេះ ហើយគេព្រមប្រតិបត្តិចំពោះ អ្នកដោយការគោរពរាប់អានវាអាច ជារឿងល្អបំផុត ប៉ុន្តែអ្វីដែលកាន់តែប្រសើរ ទ្វេដងគឺការដែលអ្នកអាចនិយាយប្រាប់ខ្លួនឯងនូវពាក្យទាំងអស់ ពីព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាមួយខ្លួនឯងជាប់ជារៀងរហូត ៕

អាហារកំពូល ៤ មុខ សម្រាប់ពង្រឹងសមត្ថភាពផ្លូវភេទ

បុរសដែលមានការព្រួយបារម្ភអំពីបញ្ហា លលករបស់ខ្លួនលែងចង់បូលនោះ សូមកុំភ្លេចស្វែងរកអាហាដូចខាងក្រោមនេះ ដើម្បីពង្រឹងសមត្ថភាពផ្លូវភេទឡើងវិញ ។ ប៉ុន្តែសូមជម្រាបថា ស្រីៗក៏អាចទទួលទានបានដែរ ។



១ -ចេក
ប៉ូតាស្យូមមានចំណែកសំខាន់ក្នុងការធ្វើការរបស់សាច់ដុំ និង ប្រព័ន្ធប្រសាទ ។ បើបានទទួលទានចេកញឹកញាប់នោះ អស់លោកបុរសៗនឹងបានទទួលជាតិប៉ូតាស្យូមគ្រប់គ្រាន់ ធ្វើឱ្យសាច់ដុំ និង ប្រព័ន្ធប្រសាទមានចលនារស់រវើក អស់ក្តីកង្វល់ រឿងគ្មានអារម្មណ៍ផ្លូវភេទ ។ ប៉ុន្តែប្រសិនបើខ្វះជាតិប៉ូតាស្យូមវិញ ប្រយ័ត្នក្លាយជាបុគ្គលអពលានុភាពនៃលិង្គ (អសមត្ថភាពផ្លូវភេទ) ពោលគឺដល់ថ្នាក់មើលរឿងសិចអស់បួនដប់បន្ទះហើយនៅតែមិនចងកំហឹងទៀតក៏សឹងមាន ។




២ - ការ៉ុត
នេះជាអាហារបង្កើនថាមពលផ្លូវភេទដែលអាចរកបាននៅស្ទើរគ្រប់ទីកន្លែង ។ សារធាតុពណ៌ក្រហមដែលនៅក្នុង ការ៉ុតគឺបេតាខារ៉ូទីនដែលជាសារធាតុល្អបំផុតដែលបុរសៗមិនអាចខ្វះបាន ពីព្រោះវាជួយបង្កើនឱ្យទឹកអសុចិខ្លាំង បើចង់បានកូនក៏ជាការងាយ ។ ចំណែកឯស្ត្រីវិញ ក៏បានទទួលផលល្អពីបេតាខារ៉ូទីនដែរ ព្រោះសារធាតុនេះនឹងជួយពង្រឹង អ័រម៉ូនភេទស្រី ធ្វើឱ្យសភាពភ្នាសស្បូនមានភាពសមប្រកបក្នុងការបង្កប់ខ្លួនរបស់ស៊ុត ។


៣ - អយស្ទ័រ
សម័យនេះបុរសៗស្ទើរតែដឹងគ្រប់គ្នាហើយថា បើចង់ឱ្យដំណើរការលើគ្រែខ្លាំង ត្រូវទទួលទានអយស្ទ័រ ព្រោះថាមានធាតុស័ង្កសីខ្ពស់បំផុត លុះដល់ទឹកស្ពែមមកប៉ះនឹងសារធាតុនេះក៏នឹងធ្វើឱ្យខ្លាំង រួមភេទក៏ខ្លាំងផងដែរ ។



៤ - ត្រីសមុទ្រ
អាហារសមុទ្រគ្រប់ប្រភេទ សុទ្ធតែជាប្រភពចម្រុះនៃប្រូតេអ៊ីន និង អាស៊ីដអូមេហ្គា ៣ ដែលអាស៊ីដប្រភេទនេះមិន គ្រាន់តែជួយខួរក្បាលប៉ុណ្ណោះទេវាថែមទាំងជំនួយសមត្ថភាពផ្លូវភេទបានយ៉ាងប្រសើរទៀតផង ៕

អសមត្ថភាពផ្លូវភេទ និង អាយុ


សមត្ថភាពផ្លូវភេទតើជាបញ្ហាពាក់ព័ន្ធនឹងអាយុឬ ? តើជាការពិតឬទេដែលថាបុរសគ្រប់រូបនឹងជួបនូវបទពិសោធ អសមត្ថភាពផ្លូវភេទ ដែលទាក់ទងនឹងអាយុនៅពេលណាមួយ ?
នៅពេលយើងស្ថិតនៅក្នុងវ័យក្មេង ជីវិតជាទូទៅមិនជាសូវស្មុគស្មាញទេ ។ ប៉ុន្តែនៅពេលអាយុកាន់តែច្រើន យើងមាន និន្នាការ មានបញ្ហាស្ត្រេសផ្លូវចិត្តនិង រាងកាយកាន់តែច្រើនដែលត្រូវដោះស្រាយ ជាលទ្ធផលភាពរីករាយផ្លូវភេទដែលយើងធ្លាប់ទទួលបាន ប្រហែលជាមិនអាចកើតមានញឹកញាប់ ឬ ដោយឯកឯងដូចកាលយើងធ្លាប់ទទួលបាននោះទេ ។ នេះគឺប្រាកដណាវាមិនពិតជាអ្វី ដែលយើងកំពុងនិយាយអំពីអសមត្ថភាពផ្លូវភេទ ដែលជាបញ្ហាមួយ ដែលប៉ះពាល់លើបុរសភាគច្រើនក្នុងកម្រិតផ្សេងៗគ្នានៅពេល ណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ ។
អសមត្ថភាពផ្លូវភេទអាចប្រែប្រួលតាមគំនិតរបស់វា ដោយបុរសខ្លះមិនអាចឡើងរឹងនៃលិង្គតែម្តង ខណៈពេលដែល បុរសខ្លះ មានសមត្ថភាពមិនទៀងទាត់ក្នុងការឡើងរឹង ឬ រក្សាការឡើងរឹង ។ ប៉ុន្តែមិនថានៅក្នុងកម្រិតណាមួយនោះទេ អសមត្ថភាពផ្លូវភេទ បានរារាំងភាពពេញចិត្តផ្លូវភេទរបស់បុរស និង ជាញ្ញឹកញ្ញាប់របស់ដៃគូបុរសនោះផងដែរ ។
ទោះជាបញ្ហាអសមត្ថភាពផ្លូវភេទមាននិន្នាការកាន់តែខ្ពស់នៅពេលបុរសមានអាយុកាន់តែច្រើននោះក៏ដោយ វាមិនមែនជាផល វិបាកដែលទាក់ទងនឹងវ័យហើយដែលមិនអាចចៀសវាងបាននោះទេ ។
អសមត្ថភាពផ្លូវភេទភាគច្រើនបំផុតមិនត្រូវបានកំណត់រោគវិនិច្ឆ័យ ឬ បានដឹងឡើយ ព្រោះថាបុរសភាគច្រើនមិនធ្វើ ការពិភាក្សាបញ្ហានេះជាមួយគ្រូពេទ្យទេ ។ យើងដឹងយ៉ាងច្បាស់ថា ឈានដល់អាយុ ៤៥ ឆ្នាំ បុរសភាគច្រើនជួបនូវបទពិសោធ អសមត្ថភាពផ្លូវភេទក្នុងកម្រិតណាមួយជាបណ្តោះអាសន្ននៅពេលណាមួយ ។ បុរសខ្លះនឹងលែងមានបញ្ហាទាំងនេះ នៅពេលក្រោយមកហើយជីវិតផ្លូវភេទក៏ត្រឡប់ទៅរកភាពធម្មតាឡើងវិញ ។ ប៉ុន្តែចំពោះបុរសរាប់លាននាក់ផ្សេងទៀត ដែលមានបញ្ហានេះជាប់រហូតវាបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដោយបណ្តាលឱ្យមានវិបត្តិផ្លូវចិត្ត និង បំផ្លាញសម្ពន្ធភាព ជាមួយដៃគូ ។
កត្តាមួយចំនួនដែលនាំទៅដល់ការកើតមានបញ្ហាអសមត្ថភាពផ្លូវភេទ ៈ
* កត្តាវេជ្ជសាស្ត្រ និង កត្តាសង្គម
- អ្នកកើតជំងឺទឹកនោមផ្អែម (ជាពិសេសប្រសិនបើជំងឺនេះមិនត្រូវបានត្រួតពិនិត្យ និង ព្យាបាលឱ្យបានត្រឹមត្រូវ
- ជំងឺបេះដូងសរសៃឈាម (ជំងឺលើសឈាម, ជំងឺរឹងក្រិនសរសៃឈាម)
- ផលប៉ះពាល់បន្ទាប់បន្សំ ដែលប្រើថ្នាំពេទ្យមួយចំនួន
- ការរងរបួសដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនៅឆ្អឹងខ្នង
- ធាត់លើសទម្ងន់
- សុខភាពរាងកាយចុះខ្សោយ
- អស់កម្លាំង
- ផលវិបាកបញ្ហាមកពីការជក់បារី (ជក់បារីមួយកញ្ចប់ក្នុងមួយថ្ងៃ ធ្វើឱ្យមានការកើតបញ្ហាអសមត្ថភាពផ្លូវភេទ ៤០ ភាគរយ ខ្ពស់ជាងអ្នកមិនជក់) ។
- ការប្រើប្រាស់សារធាតុមួយចំនួន (កញ្ឆា, ហេរ៉ូអ៊ីន, កូកាអ៊ីន និង សារធាតុអាល់កុល ឬ សុរា) ។
* កត្តាចិត្តសាស្ត្រ
- ការពិបាកចិត្ត
- ការផិតក្បត់
- បញ្ហានៅក្នុងទំនាក់ទំនង
- ការព្រួយបារម្ភ
- ស្ត្រេសខួរក្បាល
* ដំណោះស្រាយ
ចូរកុំទទួលយកនូវបញ្ហាទាំងនេះទាំងស្ងាត់ស្ងៀម ឬ ដកខ្លួនពីដៃគូរបស់អ្នក ។ ការធ្វើបែបនេះជាលទ្ធផលមានតែការ ឈឺចាប់និងការយល់ច្រឡំប៉ុណ្ណោះ។ ជាជំនួសមកវិញត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។ ចូរមានភាពស្មោះត្រង់ ក្នុងការពិភាក្សាជាមួយគ្រូពេទ្យ ។
ដោយសារអសមត្ថភាពផ្លូវភេទដែលអាចបណ្តាលមកពីហេតុផលផ្សេងៗជាច្រើននោះ ការព្យាបាលត្រូវមានលក្ខណៈពិសេស ដោយឡែកៗចំពោះមនុស្សម្នាក់ៗ ។ វាអាចរួមមានការព្យាបាលយ៉ាងសាមញ្ញ ដូចជា ហាត់ប្រាណ, ឈប់ជក់បារី, កាត់បន្ថយសុរា រហូតដល់ការប្រើប្រាស់ថ្នាំជំនួយដល់សមត្ថភាពផ្លូវភេទ ឬ គ្រាន់តែព្យាបាលចិត្តសាស្ត្រ ឬ បូករួមផ្សំវិធី ទាំងនេះបញ្ចូលគ្នា ។
ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ចូរកុំបោះបង់ចោល ឬ មានអារម្មណ៍ថា ជីវិតផ្លូវភេទរបស់អ្នកត្រូវបញ្ចប់នោះទេ ។ ក្នុងករណីភាគច្រើនបំផុតវិធានការសាមញៗ អាចជួយធ្វើឱ្យប្រសើរឡើងនូវជីវិតផ្លូវភេទ ក៏ដូចជាទំនាក់ទំនងរបស់អ្នក និង ដៃគូ ៕

៥ ដំណាក់កាលធ្វើឱ្យការរួមភេទមានចង្វាក់ល្អ

បើនិយាយពីការបើករថយន្តយើងដឹងច្បាស់ថា ត្រូវគ្រប់គ្រងដៃចង្កូត និង ចង្វាក់ការត្រូវបើកបរដូចម្តេច ? ចំណែកឯ ការរួមភេទក៏ដូចគ្នា បើសិនអ្នកអាចគ្រប់គ្រងចង្វាក់នេះបានល្អ ភាពសប្បាយរីករាយជាមួយល្បែងនេះ នឹងកើន ឡើងទ្វេ ដង ។
នេះជា ៥ ដំណាក់កាលសម្រាប់ការរួមភេទឱ្យបានត្រឹមត្រូវតាមចង្វាក់ ។
១ - បបោសអង្អែលដោយថ្នាក់ថ្នម
ចាប់ផ្តើមប្រលោមបបោសអង្អែលដោយភាពថ្នមៗ ដើម្បីដាស់អារម្មណ៍ដៃគូ ដូចជាការប៉ះពាល់ ឬ ស្ទាបអង្អែលទៅ តាមដៃជើងជាដើម ។ រាល់ការស្ទាបអង្អែលត្រូវប្រព្រឹត្តទៅដោយភាពទន់ភ្លន់ និង ថ្នាក់ថ្នម ។ ត្រូវចេះប្រើសិល្ប៍វិធីដុត បញ្ឆោះឱ្យដៃគូមានអារម្មណ៍ស្រៀវស្រើបក្នុងដំណាក់កាលដំបូងនេះឱ្យបានគ្រប់គ្រាន់ រួចហើយសឹមវាយលុកចូលត្រង់ដើមដៃ គល់ភ្លៅ កញ្ចឹង-កជាបន្តបន្ទាប់ទៀត ។ ចង្វាក់នីមួយៗមិនចាំបាច់បង្ខំទេ ពោលគឺត្រូវធ្វើដោយថ្នាក់ថ្នម និង ភាពប៉ិនប្រសប់ ។
២ - បបោសអង្អែលដើម្បីក្តៅសាច់
នៅពេលចាប់ផ្តើមបបោសអង្អែលបានមួយសន្ទុះហើយ អារម្មណ៍ត្រេកត្រអាលដែលពោរពេញទៅដោយកាមរម្មណ៍ ទាំងបុរស និង ស្ត្រី ក៏ឈានចូលមកដល់ ។
ផ្តើមការថើបប៊ឺតជញ្ជក់មាត់រវាងមាត់ និង មាត់ ។ នៅពេលវាយលុកត្រង់កន្លែងនេះចប់សព្វគ្រប់ហើយ ត្រូវបន្តទៅ ត្រង់ដើមទ្រូង ហើយត្រូវផ្ចិតផ្ចង់បរិវេណនេះឱ្យបានទោរទោកអារម្មណ៍ សឹមឈប់បន្តិចមកសម្លឹងកែវភ្នែកគ្នា ហើយចាប់ផ្តើម ឱបក្រសោបរកគ្នាដោយក្តីថ្នាក់ថ្នមម្តងទៀត ។
៣ - វាយលុកចំណុចស្រៀវស្រើបពិសេសៗ
ក្រោយពេលដុតបញ្ឆោះអារម្មណ៍ដល់គ្នាមួយសន្ទុះរួចមក អារម្មណ៍ស្រៀវស្រើបរវាង អ្នកនឹងដៃគូកាន់តែត្របាញ្ញ់ រកគ្នា ។ ដល់ដំណាក់កាលនេះ អ្នកត្រូវតែបង្កើនអារម្មណ៍ដល់ការឈានទៅរកការរួមភេទស៊ីជម្រៅហើយ ។ ដៃរបស់អ្នកមិនត្រូវ នៅស្ងៀមទេ ត្រូវរុករុលស្ទាបអង្អែលនៅម្តុំប្រដាប់ភេទគ្នាភ្លាម ។ ដំណាំក់កាលដំបូង ត្រូវប្រើទម្ងន់ដៃទន់ភ្លន់លក់លញ្ញ់ទៅមកៗឱ្យបានច្រើនលើកច្រើនសា ។ ទោះបីជាយ៉ាងណា ដំណាក់កាលនេះ មិនត្រូវបង្ខំរហូតទប់មិនឈ្នះនោះឡើយ ។
៤ - ជិតឈានដល់ដំណាក់កាលចុងក្រោយ ត្រូវវាយលុកឱ្យកាន់តែខ្លាំង
នៅពេលឈានដល់ដំណាក់កាលនេះ លោកអ្នកអាចចាប់ចង្វាក់បានដោយខ្លួនឯងដោយមិនចាំបាច់ព្រួយបារម្ភ ទៀត ទេ ។ ពេលនេះភាពអន្ទះអន្ទែង និង សេចក្តីត្រូវការផ្លូវភេទមានកាន់តែច្រើន ។
អ្នកអាចស្ទាបអង្អែលឱ្យធ្ងន់ដៃកាន់តែខ្លាំង ប៉ុន្តែត្រូវចេះសង្កេតមើលថា ដៃគូរបស់អ្នកត្រូវការភាពទន់ភ្លន់ ឬ ខ្លាំងច្រើនជាង ។ ចំណុចដែលអ្នកត្រូវវាយលុកនៅក្នុងដំណាក់កាលនេះគឺ “ប្រដាប់ភេទ” ។ អ្នកត្រូវធ្វើឱ្យ ដៃគូទោរទោកក្នុងអារម្មណ៍ ប៉ុន្តែមិនត្រូវឱ្យឈានដល់ចំណុចកំពូលទេ ត្រូវរង់ចាំដល់ដំណាក់កាលចុងក្រោយសិន ។
* បើកឆាកវាយលុកនៅទឹកផ្តាច់ព្រ័ត្រ
នេះជាដំណាក់កាលចុងក្រោយដែលត្រូវមានការស៊កបញ្ចូលប្រដាប់ភេទ ។ អ្នកត្រូវធ្វើយ៉ាងណាឱ្យដៃគូអាចឈាន ដល់ចំណុចកំពូលយ៉ាងសុខស្រួល ជាពិសេសស្ត្រីដែលតែងមាន ការលំបាកក្នុងការឈានដល់ចំណុចនេះ ហេតុដូច្នេះបុរសត្រូវ តែដោះស្រាយឱ្យបានសក្តិសមដល់នាង ។
បើសិនអ្នកឆាប់ឈានដល់ចំណុចកំពូល អ្នកអាចប្រើក្បាច់ជំនួយដើម្បីជួយពន្យារពេលឱ្យយូរជាងនេះក៏បានដែរ ៕

តើគួររួមភេទពេលណាល្អបំផុត ?

មនុស្សជាច្រើនតែងមានចម្ងល់ថា​​ តើពេលវេលាណាមួយដែលគូស្នេហ៍គួរ រួមភេទជាមួយគ្នាដើម្បីឱ្យបានសេចក្តី សុខបំផុត ?
វាប្រហែលជាមិនចំណុះទៅលើ ទ្រឹស្តីដែលថាពេលវេលាណាក៏បាន ឱ្យតែដៃគូស្រុះស្រួលគ្នា ហើយបង្កើត ល្បែងនេះឡើងនោះទេ ។ ការផ្តល់ភាពកក់ក្តៅនិងអារម្មណ៍ ជ្រួលច្រាល់ត្រូវបានគេរកឃើញថា វាអាស្រ័យទៅ លើពេលវេលាច្រើនជាង ។
តើពេលណាការរួមភេទរបស់អ្នកទទួលលទ្ធផលល្អបំផុត ?
- ម៉ោង ៥ ទៅ ៦ ព្រឹក
សមរម្យសម្រាប់គូស្នេហ៍រួមភេទបំផុត ដោយហេតុថារាងកាយបានផលិតអ័រម៉ូន“សិច”សម្រាប់ត្រៀមទុកក្នុងការ រួមភេទជាមួយគ្នាយ៉ាងល្អ ។ អំឡុងពេលនេះប្រដាប់ភេទបុរសនឹងរឹងល្អ ឯការពុះកញ្ជ្រោលផ្លូវភេទក៏មានខ្ពស់ផងដែរ ។
ក្រៅពីនេះ ក្នុងអំឡុងពេលនេះអ័រម៉ូនតេសស្តើរ៉ូន បានផលិតច្រើនឡើង ២០ ភាគរយ ហេតុដូច្នេះ ពេលវេលា នេះសមរម្យបំផុតសម្រាប់ការរួមភេទរបស់ក្រុមបុរស ចំណែកស្ត្រីក៏ជាពេលវេលាល្អដែរ ប៉ុន្តែត្រូវការប្រលោម លួងលោមច្រើនបន្តិចទើបអាចទៅរួច ។
- ១ រសៀល
ទើបតែបរិភោគអាហារថ្ងៃត្រង់ហើយថ្មីៗ ក្រពះត្រូវការកិនរំលាយអាហារ ដូច្នេះប្រសិនបើយើងយកពេលវេលា នេះមករួមភេទជាការមិនសមរម្យទាល់តែសោះ ។
- ៣ រសៀល
ជាពេលវេលាដែលសមរម្យដូចគ្នាជាមួយនឹងពេលព្រឹកដែរ ព្រោះរាងកាយរបស់យើងបញ្ចេញអ័រម៉ូនម៉្យាងឈ្មោះ “អ៊ែនឌើហ្វីន”ដែលជាអ័រម៉ូនផ្តល់សេចក្តីសុខចេញមកច្រើនបំផុត ។
ក្នុងអំឡុងពេលនេះរាងកាយមានភាពរហ័សរហួន និង ស្រស់បស់ជាងគេ ។ បើអ្នកគ្មានពេលវេលានៅថ្ងៃធម្មតា ទេនោះនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍បបួលដៃគូរួមភេទនៅវេលានេះក៏រឹតតែល្អ ។
- ម៉ោង ៥ ល្ងាច
ជាពេលវេលាដែលរាងកាយរបស់បុរសមានការផលិតស្ពែម ឬទឹកកាមចេញមកច្រើនបំផុត ។ ឱកាសនេះការ រួមភេទបុរសមានភាពខ្លាំងក្លា ហើយក៏អាចជាពេលវេលាសម្រាប់ផ្តល់កំណើតដល់ទារកខ្ពស់ដែរ ។
តាមការស្រាវជ្រាវបានបង្ហាញថា ប្រើពេលវេលានេះមករួមភេទជាមួយគ្នា ធ្វើឱ្យអត្រាមានបុត្រច្រើនជាងពេល វេលាដទៃៗទៀត ។
- ម៉ោង ៩ យប់
វាក៏ជាពេលវេលាដែលរាងកាយផលិតអ័រម៉ូនម៉្យាងឈ្មោះម៉ូនមេឡាថូនីនច្រើនបំផុតដែរ ។ ពេលវេលានេះសមរម្យ សម្រាប់បុរស-ស្ត្រីរួមដំណេកលើគ្រែ ជាពិសេសបើបានចាប់ផ្តើមដោយភាពរ៉ូម៉ែនទិកបន្ថែមក្លិនក្រអូបក្នុងបន្ទប់ស្តាប់តន្ត្រី ពីរោះៗកាន់តែបង្កើនអារម្មណ៍អស្ចារ្យទ្វេដង ។
ចំពោះពេលវេលា និង អ័រម៉ូនប្រភេទនេះ បើសិនស្ត្រី-បុរសមានការបបោសអង្អែលដល់កំពូលចំពោះគ្នាផងរឹតតែ មានភាពរ៉ូម៉ែនទិកហើយធ្វើឱ្យការរួមភេទទទួលបានសុខស្រួលបំផុត ៕

ការរួមភេទអាចព្យាបាល និង ទប់ស្កាត់ជំងឺមួយចំនួន

ការរួមភេទ ឬ សិចគឺជារឿងមួយដ៏មាន សារសំខាន់សម្រាប់មនុស្សពេញវ័យ ហើយពិសេសនោះគឺសម្រាប់ ជីវិតគូ ស្វាមីភរិយាទាំងឡាយ ។ ជាការពិត ណាស់មនុស្សភាគច្រើនធ្វើការរួមភេទដោយសារ តែវាផ្តល់នូវ សេចក្តីសុខស្រួល ក្រោយពេលដែលពួកគេបានឈានដល់ចំណុចកំពូល ប៉ុន្តែឥឡូវនេះមានហេតុផលផ្សេង ដែលធ្វើឱ្យបញ្ហាលើគ្រែនេះក្លាយជារឿងចាំបាច់សម្រាប់មនុស្សគ្រប់រូប នោះគឺការរួមភេទផ្តល់នូវអត្ថ ប្រយោជន៍ ដល់សុខភាពគួរឱ្យកត់សម្គាល់ ។
សិចផ្តល់នូវគុណសម្បត្តិអស្ចារ្យសម្រាប់លោកអ្នកទាំងផ្នែកចិត្តសាស្ត្រ និង ផ្នែករាងកាយដូច្នេះបុរសគ្រប់រូប នៅគ្រប់ទីកន្លែងអាចប្រាប់នារីជាគូស្នេហ៍ថា ការរួមភេទមិនមែនដើម្បីតែការសប្បាយប៉ុណ្ណោះទេ ប៉ុន្តែដោយហេតុថា មានផលប្រយោជន៍ជៅច្រើនដែលកើតចេញពីសកម្មភាពសិចជីវិតរបស់ពួកគេប្រហែលជាត្រូវពឹងផ្អែកលើវាហើយ ។
ខាងក្រោមគឺជាហេតុផល ៦ យ៉ាងផ្សេងៗគ្នាដែលប្រាប់លោកអ្នកថា ហេតុអ្វីបានជាសិច និង សកម្មភាព សិចអាច ជួយឱ្យលោកអ្នករស់នៅបានយូរ និង មានជីវិតប្រកបដោយសុភមង្គលជាងមុន ហើយទាំងអស់នេះ គឺជាគុណប្រយោជន៍នានាដែលផ្តល់ដោយការរួមភេទ ។
១-សិចអាចព្យាបាលការឈឺក្បាល
មានពេលខ្លះដៃគូរបស់អ្នកបានបដិសេធមិនព្រមរួមភេទជាមួយអ្នកដោយនិយាយថា “យប់នេះមិនចង់ទេ ព្រោះឈឺក្បាលណាស់ ។ ឥឡូវនេះអ្នកអាចប្រាប់គូស្នេហ៍របស់អ្នកថា ការរួមភេទនេះអាច ដើរតួនាទីដូចជា ថ្នាំបំបាត់ការឈឺចាប់ដែរពោលគឺអាការឈឺក្បាលអាចនឹងបាត់ បន្ទាប់ពីធ្វើការរួមភេទហើយ ។ អ័រម៉ូនម៉្យាងដែលមានឈ្មោះថាអុកស៊ីថូស៊ីន នឹងបង្កើតឡើងនៅក្នុងរាងកាយរបស់អ្នកនៅពេល ណាដែល អ្នកចូលរួម នៅក្នុងសកម្មភាពរួមេភទ ។ ដោយសារតែបែបនេះសារជាតិម៉្យាងឈ្មោអ៊ិនដ័រហ្វីនស៍នឹងត្រូវបញ្ចោញមក ។
នៅពេលដែលមនុស្សយើងមានអារម្មណ៍ស្រើបស្រាលកម្រិតអ័រម៉ូនអុកស៊ីថូស៊ីនមិនត្រឹមតែកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាហេតុផលដែលធ្វើឱ្យមានការបញ្ចោញនូវទឹកកាមផងដែរ ។ ការសិក្សាមួយចំនួនបានបង្ហាញថា ការកើន ឡើងនូវកម្រិតអុកស៊ីថូស៊ីនអាចជួយកាត់បន្ថយការឈឺចាប់ ដូចជាឈឺក្បាល និង ការឈឺចុកចាប់ផ្សេង ៗនៅលើ រាងកាយ ។
២-សិចកាត់បន្ថយរោគស្ត្រេស និង ធ្វើឱ្យដេកលក់ស្រួល
ការស្ទង់មតិនៅពេលកន្លងទៅថ្មីៗនេះបានបង្ហាញថា មនុស្សទាំងឡាយដែលរួមភេទច្រើនដងបានប្រាប់ឱ្យដឹងថា ពួកគេមានអារម្មណ៍ធូរស្បើយច្រើន និង សប្បាយច្រើន ហើយល្អជាងនេះទៀតគឺពួកគេដឹងអំពីរបៀបកាត់បន្ថយស្ត្រេសបានល្អប្រសើរជាងមុនផងដែរ ។
បន្ទាប់ពីឡើងឋានសួគ៌ហើយលោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្ងប់ស្ងាត់ និង ធូរស្រាលក្នុង អារម្មណ៍ហើយ នេះជាមូលហេតុដែលធ្វើឱ្យបុរសទាំងឡាយតែងតែដេកលក់មិនដឹងខ្លួន បន្ទាប់ពីរួមភេទហើយ ។ មនុស្សជាច្រើនដែលចូលចិត្តរួមភេទបានឱ្យដឹងថា ពួកគេដេកលក់ស្រួលនៅពេលយប់ ហើយមានអារម្មណ៍ ស្រស់ថ្លាពេញមួយថ្ងៃ ។ ដូច្នេះអត្ថប្រយោជន៍មួយនៃការរួមភេទគឺធ្វើឱ្យដេកលក់ស្រួលនៅពេលយប់ និង ធ្វើឱ្យអ្នក អាចដោះស្រាយបញ្ហាដែលបង្ករោគស្ត្រេសប្រចាំថ្ងៃបានប្រសើរជាងមុនច្រើន ។
៣-សិចធ្វើឱ្យមានការកើនឡើងនូវលំហូរឈាម
ជាការពិតណាស់នៅពេលដែលលោកអ្នកមានអារម្មណ៍ស្រើបស្រាល ឈាមក៏ចាប់ផ្តើមធ្វើចលនាកម្រិតមួយ លឿនជាងមុននេះមានន័យថាលំហូរឈាមទៅកាន់ខួរក្បាលរបស់អ្នកមានការកើនឡើង ។ ទាំងការកើនឡើងនូវចង្វាក់បេះដូង និង ចលនាឈាមនៅតំបន់ខួរក្បាលផ្តល់នូវលទ្ធផល ដែលធ្វើឱ្យយើងបំពេញ ការងារបានល្អ ។ លើសពីនេះទៀតនោះគឺថាការផ្តល់ឱ្យនូវការធ្វើចលនាឈាមជុំវិញរាងកាយជួយឱ្យអវយវរាងកាយទទួលបាននូវអុក ស៊ីហ្សែនល្អ ហើយកាត់បន្ថយនូវសារជៅតិចាស់ៗ និង គ្មានប្រយោជន៍ ។ ហេតុនេះអត្ថប្រយោជន៍មួយទៀតរបស់ការរួមភេទគឺដើម្បីជាតួប្រព័ន្ធសម្អាតរាងកាយរបស់លោកអ្នក ។
៤-សិចជួយថែរក្សារាងកាយ
គុណសម្បត្តិមួយទៀតនៃការរួមភេទគឺថាវាជួយឱ្យអ្នកមានសុខភាពល្អ និង ធ្វើឱ្យអ្នកស្រឡាញ់ចូល ចិត្តនូវរូប រាងកាយរបស់អ្នក ពោលគឺវាជួយឱ្យអ្នកថែរក្សារូបរាងឱ្យនៅតែស្រស់ស្អាត ។
តើអ្នកជឿទេថា ការរួមភេទអាចដុតបំផ្លាញ ១៥០ កាឡូរីរៀងរាល់រយៈពេលកន្លះម៉ោង ។ បើទោះបីជាគូស្នេហ៍ជាមធ្យមចំណាយប្រហែល ២៥ នាទីសម្រាប់ការរួមភេទម្តង និង រួមភេទ ៣ ដង ក្នុងមួយសប្តាហ៍ក៏ដោយ ក៏វាប្រសើរជាងអត់ដែរ ព្រោះយ៉ាងហោចណាស់អ្នកអាចដុតបំផ្លាញ ៤៥០ កាឡូរី ។
ប្រសិនបើអ្នកចូលរួមក្នុងសកម្មភាពច្រើនជាងកម្រិតមធ្យមខាងលើនោះ វានឹងកាន់តែមានអត្ថប្រយោជន៍ច្រើន ឡើងសម្រាប់ខ្លួនអ្នក និង គូស្នេហ៍របស់អ្នក ។
៥-សិចជួយឱ្យមានអាយុវែង
គេបានឱ្យដឹងថា ការឈានដល់ចំណុចកំពូលនៃការរួមភេទយ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍អាចបង្កើន រយៈពេលនៃជីវិតរបស់អ្នកបាន ។ គ្រប់ពេលដែលអ្នកឈានដល់ចំណុចកំពូលអ័រម៉ូនដែលមានឈ្មោះថា DHEA (Dehydropian drosterone) មានការកើនឡើង ជាការឆ្លើយតបនឹងការស្រៀវស្រើវផ្លូវភេទ និង ការបញ្ចោញទឹកកាម ។ អ័រម៉ូន DHEA អាចពង្រឹងនូវប្រព័ន្ធការពាររាងកាយបង្កើនការយល់ដឹងធ្វើឱ្យស្បែកមានុខភាពល្អ ជួសជុលបន្ថែមនូវកោសិកាហើយអាចបំពេញមុខងារជាថ្នាំបំបាអះអាង់ភាពតប់ប្រមល់ផងដែរ ។
៦-សិចអំណោយផលល្អដល់បេះដូង
ទាំងកម្រិតថេស្តូស្តឺរ៉ូន និង កម្រិតអ័រម៉ូនអេស្ត្រូចេន នឹងមានការកើនឡើងតាមរយៈសកម្មភាពផ្លូវភេទដ៏ទៀងទាត់ ។
សម្រាប់បុរសថេស្តូស្តឺរ៉ូនមិនត្រឹមតែធ្វើឱ្យកម្រិតផ្លូវភេទខ្លាំងជាងមុនទេ ប៉ុន្តែវាក៏ជួយដល់ឆ្អឹង និង សាច់ដុំ ព្រមទាំង ធ្វើឱ្យបេះដូងស្ថិតក្នុងស្ថានភាពល្អប្រសើរផងដែរ ។
សម្រាប់នារីវិញការរួមភេទធ្វើឱ្យកើនឡើងនូវកម្រិតអេស្ត្រូចេនដែលជាអ័រម៉ូនមួយប្រភេទជួយប្រឆាំងនឹងជំងឺបេះដូង ។ អេស្ត្រូចេន ក៏ដើរតួនាទីយ៉ាងសំខាន់ចំពោះរាងកាយរបស់នារីផងដែរ ។
ជារួមមកយើងឃើញថា ការរួមភេទផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើន ។ សិចបង្កើនថាមពលខួរក្បាល ចង្វាក់បេះដូង អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ ហើយវាអាចធ្វើឱ្យបុគ្គលទាំងឡាយ មានអារម្មណ៍ល្អ ចំពោះខ្លួនឯង ។ ដូច្នេះភាពត្រេកត្រអាល និង សេចក្តីសប្បាយ មិនមែនជាគោលដៅតែមួយនៃការរួមភេទនោះទេ ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ដែលអាចធ្វើឱ្យមនុស្សទាំងឡាយជួបសុភមង្គលក្នុងជីវិត ៕

៨ វិធី ស្ត្រីអាចបានសេចក្តីសុខពីសិច

ស្ត្រីភាគច្រើនតែងជួបបញ្ហាពុំទទួល បានសេចក្តីសុខស្រួលនៅលើគ្រែ ។ មូលហេតុអាចបណ្តាលមក ពីដៃគូមិន ប៉ិនប្រសប់ ឬ ដោយសារតែស្ត្រី ខ្លួនឯងមិនហ៊ានសម្តែងចេញពីអ្វីដែលខ្លួន ចង់បានប្រាប់ដៃគូ ។ ដូច្នេះវិធី ៨ យ៉ាងខាងក្រោមនេះ អាចជួយឱ្យអ្នកទទួលសេចក្តីសុខស្រួលបានពីសិចយ៉ាងផ្អែមមាត់តែម្តង ។
១ - គិតដល់សេចក្តីសុខស្រួលរបស់ខ្លួនឯងជាមុន
បុរសស្ទើរមួយរយភាគរយគិតតែពីខ្លួនឯងប៉ុណ្ណោះ ខណៈដែលស្ត្រីជាដៃគូច្រើនតែគិតបារម្ភថា តើដៃគូគេគិតយ៉ាងណា គេមានសេចក្តីសុខស្រួលឬអត់ ? ដូច្នេះប្រសិនបើអ្នកចង់ទទួលបានសេចក្តីសុខស្រួលខ្លាំង ខណៈប្រតិបត្តិការលើគ្រែនោះ គួរតែផ្តោតការយកចិត្តទុកដាក់កែកុនក្បាច់ធ្វើយ៉ាងណាឱ្យខ្លួនឯងមានសេចក្តីសុខស្រួលខ្លាំងជាមុន ពីព្រោះមិនថា យ៉ាង ណាក៏ដោយ បុរសមានសេចក្តីសុខស្រួលជាមួយនឹងគ្រប់ក្បាច់របស់អ្នកបានទាំងអស់ ។
២ - ចេះរៀបចំបន្ទប់ដេកឱ្យទាក់ទាញអារម្មណ៍
មិនត្រូវចាត់ទុកបន្ទប់ដេកត្រឹមជាកន្លែងសម្រាប់ដេកយកកម្លាំងតែមួយមុខនោះទេ ។ ផ្ទុយទៅវិញ ការចេះតុបតែង បន្ទប់ដេកឱ្យមានលក្ខណៈរ៉ូមែនទិកនឹងជួយឱ្យធ្វើអារម្មណ៍ផ្លូវភេទកើតឡើងបានមួយភាគធំ ។
៣ - ធ្វើជាអ្នកវាយលុកមុន
អ្នកអាចនឹងមានការខ្មាសអៀននៅពេលដែលដើរតួជាអ្នកកម្តៅអារម្មណ៍សិចមុន ។ ប៉ុន្តែអ្នកអាចធ្វើបាន ហើយមិនជា អៀន ខ្មាសអ្វីផង ដោយគ្រាន់តែស្លៀកឈុតដេកដ៏សិចស៊ីស្រើបស្រាលបំផុត ។ បន្ទាប់មកក៏ចាប់ផ្តើមប្រកៀកគ្នា បបោស អង្អែលដាស់អារម្មណ៍របស់គេដោយការប្រើដៃដ៏ស្រឡូនបង្អូសលើដើមទ្រូងឱ្យគេបានដឹងថា អ្នកកំពុងតែមានអារម្មណ៍ចង់...។ ធ្វើបែបនេះប្រាកដជាគេយល់ចិត្ត និង មិនភ្លេចបំពេញឱ្យអ្នកឡើយ ។
៤ - មិនត្រូវគិតបារម្ភថាខ្លួនជាស្រី
ហេតុផលដែលថា ការរួមភេទចាំបាច់ត្រូវតែធ្វើនៅទីបិទជិត និង បាំងពីភ្នែកគេនេះឯងដែលធ្វើឱ្យស្ត្រីភាគច្រើន មិន ហ៊ានសម្តែងចេញ ឬ អៀនខ្មាសរហូតបណ្តោយឱ្យអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅតាមការចង់បានរបស់ភាគីខាងប្រុសតែម្នាក់ឯង ដែលមិនទែនទៅ ហេតុផលបែបនេះមិនមានលក្ខណៈល្អឡើយ ព្រោះថា សិចវាជារឿងរបស់មនុស្សពីរនាក់ ។ ហេតុនេះមិន ត្រូវបណ្តោយឱ្យភាពអៀនខ្មាសមកកាត់ផ្តាច់រសជាតិដ៏ផ្អែមល្ហែមជាងទឹកឃ្មុំរបស់សិចឡើយ ។
៥ - កុំផ្តេកផ្តួលលើតម្រាសិច
មិនថាតម្រាណាជាតម្រាណាដែលណែនាំរឿងលើគ្រែយ៉ាងដូច្នេះ ឬ យ៉ាងដូច្នោះ គឺមិនត្រូវកង្វល់ថា ខ្លួនត្រូវតែធ្វើតាម ការណែនាំនោះឡើយ ។ និយាយឱ្យស្រួលស្តាប់ គឺត្រូវព្រលែងឱ្យវាដំណើរការទៅតាមធម្មជាតិ ។ សិចតាមបែប ធម្មជាតិវា នឹងផ្តល់សេចក្តីសុខស្រួលជាងយកខួរក្បាលទៅគិតបារម្ភពីបច្ចេកទេសប្លែកថ្មីៗ ។
៦ - ងូតទឹកជម្រះកាយជាមួយគ្នា
ជាការបង្កើតភាពរ៉ូមែនទិកមួយទៀតដែលដុតកម្តៅអារម្មណ៍ឱ្យពុះកញ្ជ្រោលគឺចូលងូតទឹកជាមួយគ្នា ។ ការដែលបាន ផ្លាស់ប្តូរគ្នាដុសសាប៊ូដុសក្អែលខ្នងឱ្យគ្នាទៅវិញទៅមក វានឹងនាំអារម្មណ៍របស់អ្នកទាំងពីរអណ្តែតអណ្តូងគ្មានកោះត្រើយ ។ ម៉្យាងទៀត ប្រសិនបើផ្ទះរបស់អ្នកមានអាងងូតទឹក អ្នក និង គេ ក៏អាចបបួលគ្នាឡើងឋានសួគ៌ក្នុងក្បាច់ដេកបាន ។ ប៉ុន្តែបើមិនមានក៏អាចនឹងរួយស្រពន់បន្តិច ពីព្រោះអ្នក និង គេត្រូវស្ថិតក្នុងក្បាច់ឈរទាំងពីរនាក់ ។ តែយ៉ាងណាក៏ដោយ ទោះជាការងូតទឹកលើកនេះ វាហត់ វាចុករួយស្រពន់យ៉ាងណាក្តី ប៉ុន្តែវាក៏ជាការងូតទឹកដ៏រីករាយបំផុតសម្រាប់អ្នក និង គេ ។
៧ - លេងល្បែងបិទភ្នែកស្រវាក្តីសុខ
ហេតុអ្វីបានចាំបាច់លេងល្បែងបិទភ្នែក ? ពីព្រោះស្ត្រីច្រើនតែព្រួយបារម្ភពីរឿងរូបរាង ហើយចេះតែគិតក្នុងចិត្តថា រូបរាង ដ៏ក្រាស់របស់ខ្លួនជាដើមចមធ្វើឱ្យដៃគូអស់អារម្មណ៍ ។ អ៊ីចឹងហើយបានជាស្ត្រីភាគច្រើនចូលចិត្តដំណើរការ រឿងលើគ្រែនៅទីងងឹតនោះ ។ បើមានបញ្ហាបែបនេះមែន សូមអ្នកសាកល្បងឱ្យដៃគូបិទភ្នែកទាំងសងខាង រួចឱ្យគេ ប្រើសភាវគតិ ឬ ញ្ញាណក្នុងការឡើងសង្វៀនស្នេហ៍ ។ ការធ្វើដូច្នេះ វាមិនគ្រាន់តែធ្វើឱ្យគេរំភើបញ្ញាប់ញ្ញ័រប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេចក្តីសុខដោយអស់ក្តីកង្វល់ផងដែរ ។
៨ - ចូរគ្រប់គ្រងចង្វាក់ស្នេហ៍
ការប្តូរតួខ្លួនឯងពីអ្នកត្រូវគេគ្រប់គ្រងមកជាអ្នកគ្រប់គ្រងកំណត់ចង្វាក់លើគ្រែវិញ ក៏ជួយឱ្យអ្នកអាចកំណត់ភាព សុខស្រួលបានខ្លួនឯងដោយមិនចាំបាច់ពឹងពាក់ស្ទីល ឬ ក្បាច់របស់គេទេ ។
ត្រូវចាំទុកថា សិចជារឿងដែល ត្រូវហ៊ាន សម្តែងចេញ ពោលគឺត្រូវហ៊ានធ្វើ និង ហ៊ានប្រាប់ដៃគូនូវអ្វីដែល យើងចង់ បានចង់ឱ្យគេបំពេញឱ្យ ៕

ទទួលទានផ្លែឈើបែបណាទើបមានប្រយោជន៍?

ចំណីអាហារដែលយើងគិតថាមាន ប្រយោជន៍វានឹងបាត់បង់គុណតម្លៃច្រើន និង អាចក្លាយជាថ្នាំមកធ្វើបាបយើងទៀត ប្រសិនបើយើងមិនចេះវិធីទទួលទានឱ្យ បានត្រឹមត្រូវទេនោះ ។

១-ទុរេន
ទុរេនសម្បូរទៅដោយសារធាតុអាហារដ៏ល្អ ចំពោះរាងកាយយើងជាច្រើនយ៉ាង មានទាំងកាល់- ស្យូម ហ្វូសហ្វ័រ ជាតិដែក វីតាមីន A ។ ប៉ុន្តែគុណប្រយោជន៍គឺវាផ្តល់ថាមពល ខ្ពស់ណាស់ ជាពិសេសជាតិ ស្ករ និង ខ្លាញ់នេះគឺមាន ច្រើនតែម្តង ។ ដូច្នេះអ្នកដែលចូលចិត្ត ទទួលទានទុរេនគ្រប់រូបត្រូវកំណត់ការទទួល ទានទុរេនម្តង ២ គ្រាប់បានហើយ បើមិនដូច្នេះទេ ក្រៅពីបង្កឱ្យកើតទឹកនោមផ្អែមហើយ ស៊ុលផួរិច ដែលមានយ៉ាងច្រើនក្នុងសាច់ទុរេន នឹងធ្វើឱ្យរាង កាយរបស់អ្នកក្តៅខ្លាំង រហូតទាល់តែបង្កឱ្យទៅជាគ្រុនក្តៅក៏ថាបាន ។
ចំពោះអ្នកដែលកើតរោគទឹកនោមផ្អែមរោគបេះដូង និង រោគសរសៃឈាមនោះកាន់តែមិនត្រូវទទួលទានទុរេន ច្រើនឡើយ ។ កត្តាសំខាន់គឺមិនត្រូវទទួល ទានទុរេនជាមួយនឹងភេសជ្ជៈដែលមានជាតិអាល់កុលគ្រប់ប្រភេទ ពីព្រោះស៊ុលផួរិចដែលមានក្នុងសាច់ ទុរេន វារលាយបានល្អក្នុងអាល់កុល ។ ដូច្នេះបានជាវាធ្វើឱ្យអ្នកឆាប់ស្រវឹង និង ស្រវឹងខ្លាំងជាង ធម្មតា ។ បើរាងកាយយើងបានទទួលស៊ុលផួរិចច្រើនលើសកំណត់ក៏អាចធ្វើឱ្យយើងដកដង្ហើមមិន ចេញរហូតដល់ថ្នាក់អស់ឱកាសដកដង្ហើមរហូតផងក៏ថាបាន ។



២-ស្រកានាគ
កត្តាសំខាន់ក្នុងការ ទទួលទានផ្លែស្រកានាគគឺ ត្រូវទំពាគ្រាប់ខ្មៅៗរបស់ វាឱ្យបែក ពីព្រោះរបស់ ល្អឯកគឺនៅ នឹងគ្រាប់នេះ ឯង ។ គ្រាប់ស្រកានាគ ជាកន្លែងប្រមូលផ្តុំសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី យ៉ាងច្រើន រួមទាំងវីតាមីន សំខាន់ៗមួយចំនួនទៀត ដូចជាវីតាមីន ែ ផងដែរ ។ បើយើងទំពាគ្រាប់ វាឱ្យបែក នឹងជួយឱ្យសារធាតុអាហារអស់ទាំងនេះ បំប្លែងខ្លួនបានកាន់តែលឿន ហើយពេលនោះរាង កាយនឹងបានបឺតស្រូបយកទៅប្រើបានកាន់តែច្រើនដែរ ។



៣-ក្រូច
ថ្វីបើក្រូចជាផ្លែឈើ ម៉្យាងដែលគេច្រើនតែ មើលរំលងយ៉ាងណាក្តី ប៉ុន្តែវាក៏មិនភ្លេចក្នុងការ ធ្វើខ្លួនឱ្យជាប្រយោជន៍ ដល់មនុស្សដែរ ។ ជាលិកា របស់ក្រូចសម្បូរទៅដោយសារធាតុទប់ស្កាត់រ៉ាឌីកាល់ សេរីឈ្មោះ (Bio-flavonoid) ដែលសារធាតុនេះជួយឱ្យស្បែកភ្លឺថ្លាផូរផង់ថែមទាំងជួយការពារជំងឺមហារីកបានទៀតផង ។ ពេលទទួល ទានក្រូច អ្នកមិនគួរបកអញ្ចាញសរសៃរបស់វា ចោលឡើយ ព្រោះភាពស្អាតរបស់អ្នកគឺនៅត្រង់នោះឯង ។



៤-ត្របែក
គេតែងនិយាយ តៗគ្នាថា បើទទួល ទានគ្រាប់ត្របែក នឹង ធ្វើឱ្យកើតពោះវៀនដុះ ខ្នែង ។ ប៉ុន្តែការពិត ទៅ ប្រសិនបើខាងក្នុង ពោះរបស់អ្នកមានភាព ខុសប្រក្រតី មិនចំពោះ ថាទទួលទានគ្រាប់អ្វី ទេ ក៏អាចមានឱកាស កើតពោះវៀនដុះខ្នែងដូចគ្នា ទាំងអស់ ។ កត្តាសំខាន់គ្រាប់របស់ត្របែកមាន កាកសរសៃអាហារខ្ពស់ណាស់ វាជួយ ឱ្យប្រព័ន្ធបញ្ចោញកាកសំណល់ដំណើរការល្អ ដែលអ្នកចង់ សម្រកទម្ងន់មិនគួរខកខានឡើយ ។

៥-ការ៉ុត
អ្នកដែលស្រឡាញ់សុខភាព មុខជាដឹងច្បាស់ ហើយថា ការ៉ុតពណ៌ស្អាត ជាបន្លែដែលសម្បូរ ទៅដោយ សារធាតុបេតាខារ៉ូទីន ។ ប៉ុន្តែពេល ទទួលទានការ៉ុត ស្ត្រីភាគច្រើនតែងជ្រើសរើសទទួល ទានបន្លែសាលាដ៍ស្រស់ ។ តើអ្នកដឹងទេថា ការ ជ្រើសរើសបែបនោះវានឹងធ្វើឱ្យរាងកាយអ្នកបឺតស្រូប យកបេតាខារ៉ូទីនបានតិច ។ ពីព្រោះ ការ៉ុតឆៅពិបាក នឹងរំលាយរហូតទាល់តែក្រពះរបស់យើងបឺតស្រូបយកសារធាតុអាហារមិនបាន ។ ប៉ុន្តែផ្ទុយទៅវិញ បើយើងយកការ៉ុតទៅចម្អិនឱ្យឆ្អិនដោយវិធីឆា ស្ងោរ នោះភ្នាសកោសិការបស់ការ៉ុតនឹងទន់ជ្រាយ ធ្វើឱ្យ ងាយរំលាយ ដែលជាបច្ច័យធ្វើឱ្យវីតាមីនគេចពី យើងមិនរួចឡើយ ។

៦-ម្នាស់
ម្នាស់ជាផ្លែឈើដែលមានតម្លៃថោក ប៉ុន្តែគុណ ប្រយាជន៍ខ្ពស់ ។ ការទទួលទានម្នាស់ឱ្យបានជាប្រចាំអាច ជួយការពាររោគរលាកតម្រងនោម រោគលើស ឈាម និង រោគរលាកបំពង់ខ្យល់ ។ ប៉ុន្តែវិធី ទទួលទានឱ្យបានត្រឹមត្រូវ គឺក្រោយពីពុះយកភ្នែកវា ចេញអស់ហើយ អ្នកគួរតែយកចំណិតម្នាស់នោះ ទៅដាក់ត្រាំក្នុងទឹកអំបិលឡមៗ ប្រមាណ ជា ២-៣ នាទី ឬ យកអំបិលមកលាប ទុកចោល ២-៣ នាទី រួចសឹមលាង ទឹកចេញ ។ វិធីនេះនឹងជួយ លាងជម្រះសារធាតុ Glycoalkaoid និង អង់ហ្ស៊ីម ប្រភេទខ្លះ ដែលធ្វើឱ្យអ្នក ទទួលទានកើតអាការប្រតិកម្ម ។ ពេលនោះយើងនឹងបានម្នាស់ដ៏ឆ្ងាញ់ពិសា និង ពុំធ្វើ ឱ្យមានប្រតិកម្មដល់រាងកាយទៀតផង ។

៧-កាហ្វេ
គេស្គាល់កាហ្វេច្បាស់នៅទូទាំងពិភពលោកគឺ នៅត្រង់ថាវាមានជាតិកាហ្វេអ៊ីនដែលជួយឱ្យរហ័ស រហួន ភ្នែកភ្លឺ ប៉ុន្តែជាតិកាហ្វេអ៊ីនក៏មានគុណវិបត្តិ ដូចគ្នាដែរ ពោលគឺវាធ្វើឱ្យបេះដូងលោតលឿន បង្កើនសម្ពាធឈាម និង ពេល ខ្លះធ្វើឱ្យបេះដូង លោតខុសប្រក្រតី ។ ដូច្នេះអ្នកចូលចិត្តកាហ្វេ គ្រប់រូបមិនគួរផឹកកាហ្វេលើសពីមួយថ្ងៃ ២ ពែង ឡើយ ដើម្បីសុខភាពដ៏ល្អរបស់យើង ៕

៦ អាថ៌កំបាំងពន្យារការឆាប់ ដល់ចំណុចកំពូល



បញ្ហានៃការឆាប់បាញ់ទឹកកាម និង ការដល់ចំណុចកំពូលគឺជាការធ្វើឱ្យរំខាននិង ធ្វើឱ្យការសោយសុខរបស់ស្ត្រីពុំបានឆ្អែតឆ្អន់និងមិនស្កប់អារម្មណ៍ ។ បុរសតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើការសោយសុខតែម្ហូបដែលឃើញនៅនឹងមុខ ដែលធ្វើឱ្យស្ត្រីត្រូវរងវេទនា និង ស្ទះអារម្មណ៍ ។
អាថ៌កំបាំងទី ១ : ប្រឡែងលេងនៅលើខ្លួន ហាមប៉ះពាល់ភ្លាមៗ នៅត្រង់គោលដៅ
ចូរចាំទុកថា កុំ ! កុំឱ្យបុរសមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំងពេក អ្នកមិនគួរប្រញាប់ប្រញាល់ទៅពាក់ព័ន្ធជាមួយួអាវុធ ប្រចាំកាយរបស់គេភ្លាមៗនោះទេ ព្រោះទីនោះចាត់ទុកជាចំណុចដែលងាយនឹងទទួលនូវអារម្មណ៍ស្រើបស្រាលបំផុត ។ ផ្ទុយទៅវិញ យើងចង់ឱ្យអ្នកដាស់អារម្មណ៍របស់គេត្រង់ចំណុចផ្សេងជំនួសវិញ ដូចជា ចុងសុដន់ ឬ តាម-ករបស់គេ វានឹង ធ្វើឱ្យអារម្មណ៍របស់គេមិនឆាប់ពុះកញ្ជ្រោលពេក ។
អាថ៌កំបាំងទី ២ : ឱ្យគេដាស់អារម្មណ៍អ្នកឱ្យមានសម្រើប
ត្រូវឱ្យគេធ្វើអ្វីដែលមិននាំឱ្យខ្លួនគេឆាប់មានសម្រើបពេក ។ យករាងកាយរបស់អ្នកប្រលែងលេងរហូតដល់គេ កើតមានអារម្មណ៍ថា គេចង់បបោសអង្អែលរាងកាយ និង ចំណុចអាថ៌កំបាំងរបស់អ្នក ។ នៅពេលនោះ គេនឹងសង្កត់ចិត្ត មិនទទួលយកនូវការបបោសអង្អែលរំញោចអារម្មណ៍នៅលើរាងកាយរបស់គេ ប៉ុន្តែគេនឹងបានទទួលនូវភាពស្កប់ចិត្ត និង ស្កប់អារម្មណ៍ពីភាពស្រៀវស្រើបនៅលើរាងកាយរបស់អ្នកជំនួសវិញ ។ ការដែលអ្នកសុខចិត្តក្លាយជាអ្នកត្រូវរងនូវអំពើ អាចធ្វើឱ្យអារម្មណ៍របស់គេមិនពុះកញ្ជ្រោល និង រំជួលអារម្មណ៍ខ្លាំងពេកនោះទេ ។
អាថ៌កំបាំងទី ៣ : រិះរកវិធីផ្អាកល្បែងស្នេហ៍មួយស្របក់
បើអ្នកគិតថាល្បែងកាម និង អារម្មណ៍របស់គេរោលរាល និង ឆាប់ទៅដល់ទីដៅពេក ហើយអ្នកក៏មិនអាចគ្រប់គ្រង ល្បែង និង បន្ធូរអារម្មណ៍របស់គេមិនឱ្យពុះកញ្ជ្រោលរហូតដល់បែកធ្លាយបានទេនោះ វិធីដែលអាចជួយទប់នូវអារម្មណ៍ ពុះកញ្ជ្រោលនេះបាន គឺអ្នកត្រូវដកខ្លួនចេញពីល្បែងស្នេហ៍មួយស្របក់សិន ដោយរុញខ្លួនរបស់គេចេញពីកាយរបស់អ្នករួច រត់ប្រុយទៅកាន់បន្ទប់ទឹកតែម្តង វិធីនេះអាចធ្វើឱ្យអាប្អូនរបស់គេទន់ និង ចាប់ផ្តើមបត់-ក ហើយអ្នកអាចបន្តនៅនាទី បន្ទាប់ទៀតបាន ។
អាថ៌កំបាំងទី ៤ : គ្រប់គ្រងចលនាធ្ងន់ស្រាលជ្រៅរាក់
ការដណ្តើមតួនាទីដើម្បីគ្រប់គ្រងចលនាជំនួសគេវិញ ក៏អាចជួយដល់អ្នកក្នុងការគ្រប់គ្រងនូវអារម្មណ៍ និង សេពសោយល្បែងស្នេហ៍ឱ្យប្រព្រឹត្តទៅតាមគន្លងនៃអារម្មណ៍របស់អ្នកបាន ។ អ្នកអាចដឹងពីតម្រូវការរបស់ខ្លួនឯងថា តើត្រូវ សម្រួមអារម្មណ៍ដាក់គេយ៉ាងណា ទើបអាចនាំខ្លួនឯងឱ្យឈានទៅកាន់ចំណុចកំពូលនៃសេចក្តីសុខបាន ហើយបើរាងកាយ របស់គេផ្តល់សញ្ញាណឱ្យដឹងថា គេហៀបនឹងដល់ត្រើយហើយនោះ អ្នកអាចបន្ធូរអារម្មណ៍ពីធ្ងន់ឱ្យទៅជាស្រាលបានដោយ ស្វ័យប្រវត្តិ ដើម្បីសម្រួលអារម្មណ៍របស់គេមិនឱ្យផ្តោតខ្លាំងទៅលើតែភាពស្រណុកសុខស្រួល ។ គួរចាប់អារម្មណ៍ផងដែរថា អាចកើតមានករណីនៅពេលដែលអ្នកឡើងគ្រប់គ្រងចលនាដើម្បីសេចក្តីសុខនៅលើរាងកាយរបស់គេ ប៉ុន្តែគេបែរជាប្រើ កម្លាំងទ្រទ្រង់ និង មានចលនារស់រវើកនៅពីក្រោមអ្នក ។
អាថ៌កំបាំងទី ៥ : ឆ្លាស់ក្បាច់ប្តូរទិសឱ្យបានញឹកញាប់
ការផ្លាស់ប្តូរឥរិយាបថនៃការរួមភេទជាប្រចាំ គឺជាការបន្ទុចបង្អាក់អារម្មណ៍ និង ធ្វើឱ្យល្បែងស្នេហ៍ដំណើរការមិនជាប់ៗ គ្នាពេក ។ ឧទាហរណ៍ដូចជាអម្បាញ់មិញនេះ យើងនៅក្នុងឥរិយាបថដែលដងខ្លួនត្រង់ ជង្គង់ផ្ទប់ទៅលើផ្ទៃរាបស្មើ ប៉ុន្តែនៅ ក្បាច់បន្ទាប់មកទៀតគឺដងខ្លួនដេករាបនៅលើកម្រាល រីឯជើងទាំងគូបែរជារុំព័ទ្ធដងខ្លួនរបស់ភាគីម្ខាងទៀត ។ ការមិនស្ថិត នៅក្នុងទីតាំងដដែលៗ និង មានចលនាចុះឡើងជាប្រចាំនេះ អាចធ្វើឱ្យការសប្បាយអារម្មណ៍មិនអាចប្រព្រឹត្តទៅបានជាប់ លាប់នោះទេ ដោយមានកាត់ចង្វាក់អារម្មណ៍ម្តងម្កាល ហើយមិនអាចធ្វើឱ្យគេឈានទៅដល់ឋានសួគ៌ឆាប់ពេក ព្រោះគ្រប់ ពេលដែលប្តូរក្បាច់ថ្មី គឺចាំបាច់ត្រូវកម្តៅអារម្មណ៍ និង ត្របាញ់អារម្មណ៍ចូលគ្នាជាថ្មី ។
អាថ៌កំបាំងទី ៦ : ឱ្យគេឡើងដល់ចំណុចកំពូលនៅទឹកទី ១ យ៉ាងឆាប់បំផុត
បើសិនគេជាពួកដែលឆាប់ព្រួសពិសស្នេហ៍ដោយគ្រាន់តែលេងល្បែងមិនទាន់បានប៉ុន្មាននាទីផងនោះ អ្នកចាំបាច់ត្រូវ បណ្តោយឱ្យគេសម្រេចតម្រេកនៅទី ១ តាមចិត្តទៅចុះ ។ បន្ទាប់មកអ្នកអាចចាប់ផ្តើមដាស់អារម្មណ៍ដើម្បីល្បែងស្នេហ៍នៅ ទឹកទីពីររបស់គេទៀត ប៉ុន្តែវាជាទឹកទីមួយរបស់អ្នកនៅឡើយ ។ ទោះបីជានៅក្នុងទឹកទីពីរនេះ ការទទួលអារម្មណ៍របស់ គេអាចស្ទក់ និង មិនងាយនឹងធ្វើបានដូចនៅក្នុងទឹកដំបូងដែលអារម្មណ៍កំពុងតែមានសម្ពាធ និង ខំទប់ទុកមកជាយូរដែល ធ្វើឱ្យទំនប់ទឹកងាយនឹងបែកធ្លាយ ប៉ុន្តែសម្រាប់ទឹកបន្ទាប់ វាមិនងាយ និង ឆាប់ដូចជាទឹកដំបូងនោះទេ ថែមទាំងមានការពឹង លើការធ្វើទំនាក់ទំនង និង ការផ្តោតអារម្មណ៍យ៉ាងមុតស្រួចពីអ្នកទៀតផង ។
ចង់ឱ្យបុរសយល់ពីធម្មជាតិនៃសិចថា មិនមែនមានតែបុរសប៉ុណ្ណោះទេដែលត្រូវការដល់ត្រើយនៃភាពស្រណុក ស្ត្រី ក៏ត្រូវការនូវភាពស្រណុកសុខស្រួលនោះមិនខុសពីបុរសឡើយ ៕


Back to Top