មធ្យោបាយជួយអ្នកឆាប់ដល់ចំណុចកំពូល


ការឆាប់ចេញទឹកកាមគឺជាស្ថានភាពដែល​​ បុរសមិនអាចគ្រប់គ្រងការបញ្ចេញទឹកកាម ឱ្យបានយូរដើម្បីជួយបណ្តើរ ស្ត្រីជាដៃគូឱ្យ​ បានទៅដល់គោលដៅរបស់នាង ។ ជាទូទៅ​ បុរសអាចទៅដល់គោលដៅរបស់ខ្លួន បានក្នុងពេលវេលា ប្រហែល ៣ នាទី តែសម្រាប់ស្ត្រីវិញនាងត្រូវចំណាយពេលរហូត ដល់ ១៥ នាទីឯណោះ ។
បញ្ហាឆាប់ចេញទឹកកាមនេះ គេច្រើនប្រទះ ឃើញកើតមានចំពោះអ្នកដែលមានបទពិសោធរឿងផ្លូវភេទតិចតួច ។ អាការបែបនេះបានធ្វើឱ្យបុរសៗ ដែលជួបនឹងបញ្ហានេះកើតមានអារម្មណ៍ធុញថប់ ព្រោះទទួលបានសេចក្តីសុខមិន​ពេញលេញ ។ ខាងក្រោមនេះជាវិធីដែលអាចជួយសម្រួលដល់បុរស ដែលកំពុងប្រឈមជាមួយបញ្ហានេះ ៖
ហ្វឹកហាត់ពីវិធីអត់ធ្មត់
ប្រើដៃរបស់អ្នកភ្ញោចអវយវភេទរបស់បុរសឱ្យក្រោកដឹងខ្លួនបន្ទាប់មកធ្វើសកម្មភាពយឺតៗ ហើយ កុំភ្លេចប្រាប់​ ទៅគេថាប្រសិនបើគេមានអារម្មណ៍ចង់ចេញទឹកកាមហើយនោះគួរផ្អាកសកម្មភាពភ្លាម ។ បន្ទាប់មកប្រាប់ថា ត្រូវ​ហ្វឹកហាត់ដង្ហើមចេញចូលយឺតៗ ហើយធ្វើយ៉ាងណាព្យាយាមទប់កុំឱ្យហូរចេញ ។
ប្រសិនបើអវយវភេទរបស់គេនៅតែបង្ហាញសញ្ញាណចង់បញ្ចេញទឹកកាមដដែលនោះ ភាគីខាងស្ត្រីត្រូវចូលរួមជួយ​ដោយប្រើម្រាមមេដៃ និងម្រាមចង្អុលត្បៀតច្របាច់នៅត្រង់គន្លាក់កអវយវភេទឱ្យជាប់រហូតដល់ភាគីបុរសលែងមាន​អារម្មណ៍ចង់ចេញទឹកកាម ទើបបន្ធូរម្រាមដៃមកវិញ ។ បន្ទាប់មកចាប់ផ្តើមសកម្មភាពសាជាថ្មីម្តងទៀតរហូតដល់គេមាន​អារម្មណ៍​ដូចមុន តែលើកនេះឱ្យគេប្រឹងទប់ដោយខ្លួនឯង ប្រសិនបើគេមិនអាចធ្វើបានគួរប្រើវិធីច្របាច់ដូចមុនភ្លាម ។ ព្យាយាមហ្វឹកហាត់បែប នេះរហូតដល់អាចអត់ទ្រាំដោយខ្លួនឯងបាន ។ គួរធ្វើសកម្មភាពភ្ញោចហើយឈប់ភ្ញោចនិង​ឈប់ប្រហែល ១០ នាទី ទើបបណ្តោយឱ្យគេបញ្ចេញទឹកកាមមកក្រៅ ។ ហ្វឹកហាត់បែបនេះឱ្យបានរាល់ថ្ងៃ នោះនឹង​ជួយឱ្យអាចអត់ធ្មត់បានកាន់តែយូរឡើង ។

តក់ស្លុត
មានបុរសភាគច្រើនណាស់ដែលមិនអាចអត់ទ្រាំជាមួយនឹងភាពទាក់ទាញពីអវយវភេទរបស់ស្ត្រី ព្រោះនៅក្នុង​នោះទទួលបានភាពកក់ក្តៅ ទន់ភ្លន់ ត្រជាក់ត្រជំហាប់ណែន ធ្វើឱ្យកើតមានអារម្មណ៍ព្រឺព្រួចស្រៀវស្រើប ។ ដើម្បី​អូសបន្លាយពេលនៃ ការចេញទឹកកាមគួរសាងសភាពស៊ាំនឹងសម្ពាធដែលមាននៅក្នុងរន្ធភេទរបស់ស្ត្រី ដោយឱ្យបុរសស៊ក អង្គជាតចូលទៅក្នុងរន្ធភេទរួចទ្រឹងសកម្មភាពនៅក្នុងនោះ តែត្រូវអត់ធ្មត់ទប់កុំឱ្យទឹកកាមហូរចេញក្នុងពេលហ្វឹកហាត់ ។

ធ្វើបណ្តើរ ឈប់បណ្តើរ
នៅពេលធ្វើសកម្មភាពរួមភេទប្រសិនបើកើត មានអារម្មណ៍ស្រៀវស្រើប ត្រូវផ្អាកសកម្មភាពម្តងម្កាល ។ ការឈប់​នេះទៀតសោតអាចឱ្យគេដកចេញឱ្យផុតក៏បាន ក៏ប៉ុន្តែបើដកចេញផុតមកហើយ នៅតែមិនអាចទប់អារម្មណ៍បាន​អ្នកគួរប្រើម្រាម ដៃច្របាច់ត្រង់គន្លាក់ចុងអវយវភេទអ្នកដោយខ្លួនឯងឬសំណូមពរឱ្យខាងស្ត្រីជួយក៏បាន ។ គួរព្យាយាម ហ្វឹកហាត់រហូតដល់អាចបញ្ឈប់អារម្មណ៍ស្រៀវស្រើបនោះឱ្យបាន ។

ហាត់អត់ធ្មត់ដោយខ្លួនឯង
ជាការរៀនស្វែងយល់ក្នុងការគ្រប់គ្រងអារម្មណ៍ ដល់កម្រិតកំពូលដែលអាចចាប់ផ្តើមដោយការជួយខ្លួនឯងរហូត​កើតអារម្មណ៍ជិតដល់ចំណុចកំពូល ហើយប្រញ្ញាប់ឈប់ ។ ក្រោយពេលមានអារម្មណ៍ធូរស្រាលហើយ ទើបចាប់ផ្តើម​សាជាថ្មី ហើយព្យាយាមធ្វើដដែលៗ ៣-៤ ដង ព្រោះវាអាចជួយ ឱ្យអ្នកអាចគ្រប់គ្រងការចេញទឹកកាម ។
ប្រើស្រោមអនាម័យឱ្យក្រាស់បន្តិច
វិធីដូចញេលមកនេះអាចជាការកាត់បន្ថយអារម្មណ៍ភេទដែលត្រូវបានភ្ញោច ហើយធ្វើឱ្យក្រចេញទឹកកាម ឬ អាចជាវិធីប្រើឱសថស្ពឹកប្រភេទ Gel ក៏អាចជួយបានដែរ ៕

រោគស្រ្តីអ្វីខ្លះដែលឆ្លងតំណពូជ

* មហារីកសុដន់
ប្រសិនបើជាសាច់ញាតិជិត (ម្តាយបងប្អូនស្រីបង្កើត កូនស្រី) មានកើតរោគមហារីកសុដន់ អត្រានៃ ការកើតរោគមហារីកសុដន់របស់ អ្នកមានកម្រិតខ្ពស់លើស ២ ដង បើប្រៀបធៀបនឹងមនុស្សធម្មតា ។ ប្រសិនបើសាច់ញ្ញាតិជិតណាម្នាក់កើតរោគមហារីកសុដន់នៅមុនអាយុ ៥០ ឆ្នាំ អ្នកក៏នឹងបានជួបជំងឺ គ្រោះថ្នាក់នេះក្នុងកម្រិតខ្ពស់បន្តិច ។ ប្រសិន បើក្នុងចំណោមសាច់ញ្ញាតិជិតរបស់អ្នកមានមនុស្ស ២ នាក់ ឬចាប់ពី ២ នាក់ឡើងទៅកើតរោគមហារីកសុដន់ អត្រានៃការកើតរោគមហារីកសុដន់ របស់អ្នកមាន កម្រិតខ្ពស់លើស ៣ ដង បើប្រៀបធៀបនឹងមនុស្សធម្មតា ។
- វិធីទប់ស្កាត់
រក្សាទម្ងន់រាងកាយឱ្យនៅធម្មតា និង លេងកីឡា ឬក៏ហាត់ប្រាណឱ្យ បានទៀងទាត់ពេលវេលា ហើយត្រូវទទួលទានចំណីអាហារពណ៌បៃតង ក្នុងបរិមាណច្រើន ។ កាត់បន្ថយការបរិភោគអាហារមាន ជាតិខ្លាញ់ច្រើន ព្រមទាំងចេះគ្រប់គ្រងបរិមាណសុរាប្រចាំថ្ងៃ ហើយយកល្អគឺមិនត្រូវលើសមួយកែវឡើយ ។
* មហារីកពោះវៀនធំ
ប្រសិនបើនៅក្នុងគ្រួសារមួយមានស្ត្រីជាម្តាយស្លាប់ក្នុងអាយុ ៥១ ឆ្នាំ ដោយរោគមហារីកពោះវៀនធំ កូនស្រីដែលមានអាយុ ៣០ ឆ្នាំ អាចចម្លងជំងឺនេះក្នុងអត្រាប្រហែលជា ៦ ភាគរយ (ចំពោះមនុស្សធម្មតា ក្នុងមួយជីវិតគឺអាចកើតជំងឺមហារីកពោះវៀនធំនេះជាមធ្យម ត្រឹមតែមួយភាគរយប៉ុណ្ណោះ) ។ ម៉្យាងទៀត បើស្ត្រីជាម្តាយកើតរោគមហារីកពោះវៀនធំ មុនអាយុ ៤៥ ឆ្នាំ ពេលនោះអត្រានៃការចម្លងដល់កូនស្រីអាច កើនដល់ទៅ ១០ ភាគរយ ។ ចំពោះស្ត្រីដែលមានឪពុកម្តាយសុទ្ធតែធ្លាប់មានរោគមហារីកពោះវៀនធំ នោះអត្រានៃការ ចម្លងជំងឺអាចកើនរហូតដល់ទៅ ១៧ ភាគរយឯណោះ ។
- វិធីទប់ស្កាត់
ទទួលទានអាហារមានជាតិខ្លាញ់តិច សាច់តិច តែបន្លែ ច្រើន ។ ម៉្យាងទៀតត្រូវចេះហ្វឹកហាត់លត់ដំ រាងកាយឱ្យមានសុខភាពមាំមួន ។ ត្រូវចៀសវាងការជក់បារី ហើយ ជារៀងរាល់ថ្ងៃត្រូវបំប៉នជាតិកាល់ស្យូម និងជាតិហ្វូឡែត ឱ្យបាន ៤០០ ក្រាម ក៏អាចកាត់បន្ថយអត្រានៃការកើតរោគមហារីកពោះវៀនធំដែរ ។
* រោគទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែមមានអត្រាកើតជំងឺបេះដូងច្រើនលើស ៥ ដង បើប្រៀបធៀបនឹងមនុស្សមាន សុខភាពល្អជាព្រមទាំងមានករណីស្រវាំងភ្នែក និង ខ្សោយក្រលៀនទៀតផង ។
ប្រសិនបើក្នុងចំណោមឪពុកម្តាយ ឬបងប្អូនប្រុសស្រីមាន អ្នកណាម្នាក់កើតរោគទឹកនោមផ្អែម អត្រាចម្លងដល់អ្នកមាន ៣៨ ភាគរយ តែប្រសិនបើមានឪពុកម្តាយសុទ្ធតែកើតរោគទឹកនោមផ្អែម អ្នកអាចមានអត្រាកើតរហូតដល់ទៅ ៨០ ភាគរយ ។
- វិធីទប់ស្កាត់
ខិតខំប្រឹងប្រែងហាត់ប្រាណដោយក្នុងមួយថ្ងៃៗឱ្យបានរយៈពេលកន្លះម៉ោង ហើយក្នុងមួយ សប្តាហ៍ឱ្យបាន ៥ ដង គឺអាចជួយសម្រកទម្ងន់ពី ៥ ទៅ ៧ ភាគរយ ។ ម៉្យាងទៀតត្រូវប្រកាន់យក ឱ្យបានខ្ជាប់ខ្ជួននូវចំណីអាហារប្រកបដោយសុខភាព អត្រានៃការកើតជំងឺនេះអាចកាត់បន្ថយបាន ៥៨ ភាគរយ ។ ក្រៅពីនោះត្រូវទទួលទានបន្លែ-ផ្លែឈើ និង ចំណីអាហារផ្សំពីស្រូវសាលីសុទ្ធឱ្យ បានច្រើននិងទទួលទានជាតិខ្លាញ់តិចតួច (ត្រូវតិចជាង ៣០ ភាគរយ នៃតម្រូវការជាតិកាឡូរីប្រចាំថ្ងៃ) ព្រោះនេះពុំគ្រាន់តែអាចជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើត រោគទឹកនោមផ្អែមទៀតផង ។
* ជំងឺបេះដូង
ប្រសិនបើនៅក្នុងគ្រួសាររបស់អ្នកមានបងប្អូនប្រុស-ស្រី ២ នាក់ ឬបងប្អូនសាច់ញាតិជិតដទៃទៀត​ធ្លាប់កើតជំងឺបេះដូង (ប្រុសមុនអាយុ ៥៥ ឆ្នាំ និង ស្ត្រីមុនអាយុ ៦៥ ឆ្នាំ) ។ ហេតុនេះទៅថ្ងៃមុខអ្នកអាច​កើតជំងឺនេះក្នុងអត្រាច្រើនលើសមនុស្សធម្មតា ១២ ដង ។ ម៉្យាងទៀតប្រសិនបើមានបងប្អូនសាច់ញាតិ​ណាម្នាក់កើតជំងឺបេះដូង អត្រាកើតច្រើនលើសធម្មតាត្រឹមតែ ៣ ទៅ ៤ ដងប៉ុណ្ណោះ ។
- វិធីទប់ស្កាត់
វិធីសាស្ត្រក្នុងការគ្រប់គ្រងចំណីអាហារ និង ការហាត់ហាត់ប្រាណឱ្យបាន ទៀងទាត់ពេលវេលា គឺពុំគ្រាន់តែអាចជួយកាត់បន្ថយអត្រានៃការកើតរោគទឹក- នោមផ្អែមប៉ុណ្ណោះទេ ថែមទាំងអាចជួយកាត់​បន្ថយអត្រានៃការកើតជំងឺបេះដូង ទៀតផង ។ ប្រសិនបើមានឪពុកម្តាយ ឬបងប្អូនប្រុសស្រីចាប់ពីអាយុ ៥០ ឆ្នាំឡើងទៅកើតជំងឺបេះដូង អ្នកត្រូវតែឆាប់ចាប់ផ្តើមកែប្រែទម្លាប់រស់នៅ ៕

ធ្វើយ៉ាងដូចម្តេច​​ មិនអោយកើតឆ្អឹងពុក ?



អង្គការសុខភាពពិភពលោក (Who) បានអះអាងថាទូទាំងពិភពលោកមានអត្រា អ្នកកើត រោគឆ្អឹងពុកកើនឡើងជា​លំដាប់ និងបានសម្លាប់ជីវិតមនុស្សជាច្រើនក្នុងមួយ ឆ្នាំៗ ។ សម្រាប់អ្នក ដែលគួរប្រុងប្រយ័ត្នរោគនេះបំផុតគឺស្ត្រី ព្រោះ​ឱកាសកើតរោគនេះច្រើនជាងបុរស ។
តើយើងត្រូវការញររោគឆ្អឹងពុកដូចម្តេច ?
វិធីការញរ និង មើលថែទាំខ្លួនឯងគឺចាប់ផ្តើមតាំងពីកើតមកតែម្តង ។ ក្នុងអំឡុងពេលកើតមក ដំបូងរហូតដល់អាយុ ៣០ ឆ្នាំ ជា អំឡុងពេលដែលរាងកាយត្រូវប្រមូលផ្តុំសាច់ឆ្អឹងឱ្យបានក្រាស់ក្រែលបំផុត ហេតុនេះយើងគួរបរិភោគអាហារ ដែលផ្តល់ផលប្រយោជន៍ដល់ឆ្អឹង ពិសេសអាហារមានកាល់ស្យូមខ្ពស់ផឹកទឹកដោះគោឱ្យបានច្រើននិងហាត់ប្រាណជាប់ជា​ប្រចាំ ។
សម្រាប់អ្នកដែលមានអាយុចាប់ពី ៣០ ឆ្នាំ ឡើងទៅ គឺជាដំណាក់កាលសំខាន់ដើម្បីការពារមិនឱ្យបាត់បង់សាច់ឆ្អឹង ។ យើងគួរជ្រើសរើសបរិភោគទឹកដោះគោមួយថ្ងៃ ៥០០ CC បរិភោគអាហារ ដែលមានកាល់ស្យូមខ្ពស់ ដូចជា កាពិ ប្រហុកឆ្អិន ត្រីម៉ដ្ឋ បង្គាម៉ដ្ឋ ហាត់ប្រាណជាប់ជាប្រចាំ និង គួរចេញ្ញទៅហាត់ប្រាណទីកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ។
សម្រាប់ក្រុមមនុស្សវ័យពាក់កណ្តាលមនុស្សគឺអ័រម៉ូនភេទមានចំនួនតិច ហើយដោយសារអ័រម៉ូន ភេទនោះជួយក្នុង​ការទប់ស្កាត់ការរលាយបាត់បង់ឆ្អឹង ហេតុនេះទើបធ្វើឱ្យក្រុមមនុស្សស្ថិតក្នុងវ័យនេះ មានការប្រឈមនឹងការបាត់បង់ឆ្អឹង​បានយ៉ាងងាយ ។
ក្នុងវ័យនេះទាំងស្ត្រី-បុរសត្រូវចេះថែទាំឆ្អឹងឱ្យបានល្អ ដោយយើងអាចប្រើឱសថក្នុងការជួយ ទប់ស្កាត់ផឹកទឹកដោះគោ បរិភោគអាហារដែលមានកាល់ស្យូមខ្ពស់ ព្រមទាំងហាត់ប្រាណក្នុងពន្លឺ ព្រះអាទិត្យឱ្យបានញឹកញាប់ ៕

៤ ដំណាក់កាលជួយដុតរោល អារម្មណ៍អោយដៃគូពេញចិត្ត


កត្តាសំខាន់បំផុតរបស់ល្បែងស្នេហាគឺ សកម្មភាពដាស់អារម្មណ៍ ។ ប្រសិនបើអ្នក មិនអាចភ្ញោចឱ្យអារម្មណ៍ភេទផ្ទុះ ឡើងបានទេនោះអ្នកទាំងពីរពិតជា បាត់បង់ឱកាសទទួលបានសេចក្តីសុខក្នុង រឿងលើគ្រែ ធ្វើឱ្យសោកស្តាយបំផុត ។
ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រធ្វើឱ្យអ្នកសម្រេចបំណង និង បំពេញសេចក្តីសុខឱ្យដៃគូ ៖

- អង្អែលដើម្បីបំពេអារម្មណ៍
ការបបោសអង្អែលមិនកំណត់ទៅលើនរណាម្នាក់ជាអ្នកធ្វើសកម្មភាពនោះទេ ប៉ុន្តែគួរផ្លាស់ ប្តូរគ្នា ។ គោលដៅក្នុង ការបបោសអង្អែលដំណាក់កាលទី ១ នេះគឺជាការស្វែងយល់ពីអាថ៌កំបាំងនៅ លើរាងកាយរបស់ដៃគូអ្នក ដើម្បីស្វែងរកវិធី បបោស អង្អែលដោយមិនប្រើអវយវភេទ តែអាចផ្តល់អា-រម្មណ៍បែបពិសេសបំផុត ឬ អាចធ្វើដើម្បីបញ្ជាក់ទំនុកចិត្ត របស់ខ្លួនឯងថា តើចំណុចបបោសអង្អែល ត្រង់កន្លែងណាមួយដែលអ្នកគិតថាវាជាចំណុចត្រូវចំចំណង់ចំណូលចិត្តដៃគូ ។

-ម៉ាស្សាធ្វើឱ្យអារម្មណ៍ស្រៀវស្រើប
ចាប់ផ្តើមដំបូងដោយម៉ាស្សាពីខ្នងដោយប្រើទម្ងន់ដៃទាំងពីរ មិនប៉ះញល់ដល់ដើមទ្រូងរបស់គេ ។ ចំណុចដែលឆាប់ ចាប់បានដទៃៗទៀតមានដូចជាបាតដៃ បាតជើង និង គូទ ។ ប្រសិនបើអ្នកត្រូវ ការឱ្យអារម្មណ៍ទទួលបានរសជាតិប្លែក បន្តិចនោះអ្នកអាចប្រើស្រោមដៃប្រភេទរោមសត្វទន់ៗ ឬ ស្រោមដៃដែលមានសាច់គគ្រើម តែរាងទន់មិនរឹងតែបើចង់ឱ្យ មានអារម្មណ៍កាន់តែពិសេសជាង នេះទៅទៀតនោះ គឺអ្នកអាចប្រើដុំទឹកកកលញ់នៅត្រង់ត្រចៀក ឬបើពុំនោះទេ លញ់នៅ ត្រង់ក្បាល សុដន់របស់គេក៏ងាយភ្ញោចឱ្យអារម្មណ៍ពុះកញ្ជ្រោលបានដែរ ។

- បង្កើតចំណង់ឱ្យភាគីម្ខាងទៀត
អ្នកទាំងពីរអាចស្ថិតនៅក្នុងឈុតពីកំណើត ហើយ ប្រឡែងលេងជាមួយគ្នាប្រហែលជាមួយម៉ោង ។ ខណៈពេលនោះ នាងព្យាយាមនិយាយឱ្យគេស្តាប់ថា នាងទទួលបានសេចក្តីសុខប៉ុនណាពេលគេបបោស អង្អែលលើរាងកាយរបស់នាង ។ វិធីបបោស អង្អែលល្អបំផុត គួរធ្វើឡើងត្រឹមតែក្រវែលៗជុំវិញចំណុចសំខាន់ដែលអ្នកប៉ង និង លុកលុយទីនោះ តែកុំប៉ះញល់ឱ្យសោះ ។

- ឈានដល់ដំណាក់កាលរៀបចំទិសដៅ
តាមការព្យាយាមដែលកន្លងមកអាចញេលបានថា នាងបានចូលរួមយ៉ាងច្រើននៅក្នុងល្បែងស្នេហាជាមួយភាគី ម្ខាងទៀត ។ វាជួយឱ្យនាងបានយល់ ពីការបង្កើតអារម្មណ៍ ហើយកម្រិតចំណង់ផ្លូវភេទកាន់តែល្អឡើង ។ គូស្នេហ៍ជា ច្រើនបានជួបនឹង ភាពបរាជ័យ ដោយមូលហេតុមកពីមិនបានយល់ដឹងពីវិធីផ្តល់ឱ្យគ្នាទៅវិញទៅមក ។ មានន័យថា ចង្វាក់នៃការដករុញរបស់បុរសពុំសូវចំគោលដៅ ព្រោះអារម្មណ៍របស់ស្ត្រីកើតចេញពីចំណុចគ្លីតូរីស ដែលស្ថិតនៅក្នុងរន្ធភេទរបស់ស្ត្រី ។
ចំណុចនេះទាមទារឱ្យមានសាកល្បងក្នុងក្បាច់ ណាមួយដែលស័ក្តិសមបំផុតសម្រាប់អ្នកទាំងពីរ ។ ប្រការល្អអ្នក ទាំងពីរត្រូវទល់មុខជជែកគ្នាដោយមិន លាក់លៀម ព្រោះវិធីនេះជួយឱ្យល្បែងលើគ្រែរបស់អ្នកកាន់តែទទួលបាន អារម្មណ៍ស្រណុកស្រួល យ៉ាងខ្លាំងថែមទៀត ៕

១០ ចំណុចរសើបរបស់ស្រ្តី





















តាមការស្ទាបស្ទង់ថ្មីៗនេះ អ្នកជំនាញការបង្ហាញថានៅលើរាងកាយស្ត្រីមាន ១០ ចំណុច រសើបដែល​បុរសៗតែងតែមិនបានចាប់អារម្មណ៍ ។ អ្នកជំនាញការបាននិយាយជំរុញនិងលើកទឹកចិត្តថាការរួមផ្សំជំរុញចំណុច “រសើប” ទាំងនេះ ក្នុងការ​បបោសអង្អែលដំបូង និង ក្នុងពេលចូលសមរភូមិវានឹងនាំមកនូវអារម្មណ៍ដ៏អស្ចារ្យសម្រាប់នាង ក៏ដូចជា​ជួយលើកកម្ពស់ភាពស៊ីចង្វាក់គ្នាផ្នែកផ្លូវភេទក្នុងជីវិតអ្នកទាំងពីរដែរ ។
១-សក់ បុរសទាំងឡាយគួរតែដឹងថា សក់ស្អាតមិនមែនជាមូលហេតុតែមួយដែលនាំឱ្យស្ត្រីទៅកាន់ ហាងធ្វើសក់ញឹកញាប់នោះទេ ។ ក្នុងអំឡុងពេលកក់សក់ កាត់សក់ លាបពណ៌ អប់សក់ និង ធ្វើសក់ ជាដើម វាមិនត្រឹមតែជួយលើកសម្រស់នោះទេ តែវាគឺជាដំណើរការកាត់បន្ថយស្ត្រេសទៀតផង ។
យកដៃស្ទាបអង្អែលសក់របស់នាងគឺជាវិធីមានប្រសិទ្ធភាពដើម្បីបង្កើតអារម្មណ៍ស្រៀវស្រើបចុះមក​ ឆ្អឹងខ្នងរបស់នាង ។ ក្រៅពីនេះពេលដែលប្រើម្រាមដៃរបស់អ្នកអង្អែលជុំវិញសៀតផ្កា និង កញ្ចឹង-ក របស់នាង នឹងជួយបង្កើនការស្រើបស្រាលថែមទៀត ។
២-កញ្ចឹង-ក ច្បូតអង្អែលថ្នមៗ និង ថើបត្រង់កញ្ចឹង-ក គឺជាវិធីល្អមួយជួយឱ្យនាងមានការស្រៀវខ្លាំង ។ អ្នកមិនត្រូវវាយតម្លៃទាបលើឥទ្ធិពលនៃការអង្អែល ឬ ថើបត្រង់ម្តុំជើងសក់ក៏ដូចជាស្មាទាំងទ្វេ របស់នាងនោះទេ ។
៣-ឆ្អឹងដងកាំបិត នេះគឺជាអវយវៈមួយរបស់ស្ត្រីដែលមានអារម្មណ៍ភេទ ។ ហេតុអ្វីក៏អ្នកមិន សប្បាយ​ជាមួយបច្ចេកទេសនេះដោយការស្ទាបអង្អែល ឬ ថើបត្រង់នោះ ដើម្បីបង្កើនអារម្មណ៍ភេទរបស់នាងកាន់តែខ្លាំង ?
៤-ខ្នង ចូរថើប ឬ អង្អែលខ្នងរបស់នាងពីលើអូសចុះមកក្រោមរហូតដល់ចង្កេះ បែបនេះនឹងធ្វើឱ្យ ចង្វាក់បេះដូងរបស់នាងលោតកាន់តែញ្ញាប់ឡើង ។
៥-ផ្នែកខាងក្រោយក្បាលជង្គង់ តំបន់នេះ គឺជាផ្នែកមួយដែលបុរសស្ទើរតែទាំងអស់មិនបាន គិតដល់​ខណៈពេលកម្តៅសាច់ដុំ តែតាមការពិតវាជា កន្លែងមួយពោរពេញដោយអារម្មណ៍ប្រតិកម្ម ។ ថ្នមអង្អែល​ត្រង់នេះនឹងនាំមកនូវអារម្មណ៍ហោះហើរ និង ស្រៀវស្រើបក្រៃលែងដល់រូបនាង ។
៦-បាតដៃ បុរសតែងប្រើដៃទាំងពីរជាវត្ថុមួយធ្វើឱ្យគូស្នេហ៍របស់ខ្លួនពេញចិត្ត តែយើងកម្រដឹងថា ពួកគេបានស្ទាបអង្អែលបាតដៃរបស់នាងឬអត់ ? ចូរប្រើម្រាមដៃរបស់អ្នកអង្អែលលើបាតដៃ ទាំងពីរ​របស់នាងវានឹងបង្កឱ្យនាងជ្រួលជ្រើម ព្រម ទាំងបង្កើតបានជាអារម្មណ៍ច្រើនយ៉ាង ។
៧-ទងត្រចៀក ថើបថ្នម លិទ្ធ ឬ ខាំតិចៗ ត្រង់ទងត្រចៀកនឹងជួយបានច្រើនដល់ភាពស្រៀវស្រើប របស់នាង ។ អ្នកក៏គួរតែអង្អែលស្លឹកត្រចៀក ផងដែរដើម្បីភាពញ្ញាប់ញ្ញ័រ តែចូរកុំស៊កអណ្តាត របស់អ្នកចូលក្នុងរន្ធត្រចៀករបស់នាងព្រោះវា ជាកាយវិការមិនសុភាពនិងងាយធ្វើឱ្យទឹកមាត់ធ្លាក់ចូលបាន ។
៨-បាតជើង មានគេនិយាយថាការកេះ ឬ អង្អែលបាតជើងរបស់ប្រពន្ធ ឬ អ្នកដទៃ ជារឿង រំលោភ ។ ប្រការនេះបានបង្ហាញថាអារម្មណ៍ស្រើប ស្រាលផ្នែកផ្លូវភេទពេលអង្អែលបាតជើងស្ត្រីគឺជារឿងពិតមែន ។ ដូច្នេះវិធីមានប្រសិទ្ធភាពដើម្បី ដាស់អារម្មណ៍ភេទរបស់នាងនោះគឺស្ទាបអង្អែលបាតជើង ជាពិសេស​ប្រសិនបើការងាររបស់នាង តម្រូវឱ្យឈរពេញមួយថ្ងៃ ។
៩-ប្រឡោះភ្លៅ នេះគឺជាផ្នែកដ៏ប្រតិកម្មរបស់ស្ត្រី ។ ការអង្អែលស្ទាប ឬ ថើបត្រង់នេះនឹងធ្វើឱ្យ នាងមានអារម្មណ៍ផ្លូវភេទយ៉ាងឆាប់រហ័សបំផុត ។
១០-ម្តុំឆ្អឹងត្រគាក នេះគឺជាការគិតឃើញដ៏អស្ចារ្យក្នុងអំឡុងពេលកម្តៅសាច់ដុំ ។ ចូរថើប ឬ អង្អែលថ្នមៗ ត្រង់នេះនាងនឹងមានអារម្មណ៍ចង់ហែលទឹកលើគោកមិនខាន ។
* កត់សម្គាល់ រាល់ការដឹងដោយអារម្មណ៍លើរាងកាយស្ត្រីតែងត្រូវបានគ្របដណ្តប់ដោយ ក្បាលសរសៃ​វិញ្ញាណនៃអារម្មណ៍ដែលអនុញ្ញាតឱ្យអ្នកអាចបបោសអង្អែលបាន ដើម្បីបង្កើតភាព ស្រើបស្រាល ។ ប៉ុន្តែមិនមែននារីណាក៏មានចំណូលចិត្តដូចគ្នានោះដែរ ។ នារីខ្លះមិនអាចទ្រាំ បានទេពេលមុខរបស់នាង​ត្រូវគេអង្អែលហើយនារីខ្លះទៀតក៏មិនចូលចិត្តអារម្មណ៍ដែលកើតឡើងដោយ សារបាតដៃត្រូវបានធ្វើឱ្យ​ រសើបនោះដែរ ។ ដូច្នេះពេលអនុវត្តតាមទ្រឹស្តីខាងលើអ្នកគួរតែស្វែងយល់ពីភាគីម្ខាងទៀត ចៀសវាងប្រតិកម្មបញ្ច្រាសទិសដែលអាចកើតមានដោយអចេតនា ៕

រោគកំណាចទាំង ៧ ដែលលោកអ្នកគួរតែដឹង

ចំពោះសុភាពនារីដែលចេះថែទាំសុខភាព ខ្លួនឯងឱ្យបានជាប់លាប់វាជារឿងមួយប្រសើរខ្លាំងណាស់ ហើយបើចង់ឱ្យកាន់តែល្អថែមទៀត គួរតែចេះចែករំលែកទៅឱ្យបុរសជាទីស្រឡាញ់របស់អ្នកខ្លះផងឱ្យគេ ទទួលបាននូវសុខភាពល្អដូចអ្នកដែរ ព្រោះគេក៏មានរោគកំណាចផ្សេងៗ ពីការរស់នៅប្រចាំថ្ងៃតាមមកយាយី ពួកគេជានិច្ច។ ដូច្នេះយើងសូមបង្ហាញជូននូវរោគកំណាចទាំង ៧ មុខ ឧស្សាហ៍កើតមាន ចំពោះប្រុសៗ ដែលស្ត្រីគួរតែដឹង ដើម្បីត្រៀមខ្លួនការពារជាមុនកុំឱ្យវាហួសពេល ។
១-រោគមហារីក
រោគនេះគេប្រទះឃើញមានច្រើនបំផុតហើយនៅលំដាប់ទី ១ ដែលកើតលើប្រុសៗ ដែលភាគ ច្រើនជាមហារីកថ្លើមហើយបន្ទាប់មកគឺមហារីកសួតមហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត ជា ពិសេសអ្នកដែលជក់បារី ហើយបើឆ្លងវីរុស ថ្លើម ប្រភេទ B និង C ក៏នឹងមានការប្រឈមក្នុងការកើតរោគ មហារីកថ្លើមច្រើនជាងស្ត្រីដល់ទៅ ៣-៥ ដងឯណោះ ។


២-រោគបេះដូង និង សរសៃឈាម
គេប្រទះឃើញមានច្រើនបន្ទាប់ពីរោគមហារីក ហើយកើតមានចំពោះបុរសច្រើនជាងស្ត្រីដែលនៅ មិនទាន់អស់រដូវ ប៉ុន្តែប្រសិនបើស្ត្រីវ័យកណ្តាល ឬ វ័យអស់រដូវក៏មានអត្រាប្រឈមប្រហាក់ប្រហែលនឹង បុរសដែរ ។ មូលហេតុនៃរោគបេះដូង និង សរសៃឈាមក៏អាចកើតបានតាមរយៈការផឹកស្រាជក់បារី សម្ពាធឈាមខ្ពស់រោគទឹកនោមផ្អែម និង ខ្លាញ់ ក្នុងឈាមខ្ពស់ដែលអាចនាំទៅរកការកើតរោគសាច់ មួយចំហៀងខ្លួនបាន។
៣-រោគអេដស៍ ឬ ប្រពន្ធការពាររាងកាយចុះខ្សោយ
គ្រាន់តែឮឈ្មោះក៏គួរឱ្យខ្លាចទៅហើយ ដែលបច្ចុប្បន្ននេះមានអ្នកកើតជំងឺនេះច្រើនហើយស្ត្រីភាគ ច្រើននឹងឆ្លងរោគនេះពីស្វាមីដែលលួចទៅមានស្រីខាងក្រៅដោយមិនបានការពារខ្លួនឯង ។
៤-រោគខ្សោយសមត្ថភាពផ្លូវភេទ
រោគនេះជាបញ្ហាមួយដែលបុរសភាគច្រើនមាន ការព្រួយបារម្ភជាខ្លាំង ។ មូលហេតុចម្បងគឺបណ្តាល មកពីការទ្រុឌទ្រោមចុះខ្សោយទៅតាមអាយុពោល គឺអាយុកាន់តែច្រើន កម្លាំងកំហែងកាន់តែខ្សោយ និង អ័រម៉ូនភេទក៏មានការផលិតតិចទៅៗ ។ មូល ហេតុមួយទៀត បណ្តាលមកពីការព្យាបាលជំងឺឧទាហរណ៍ ដូចជាការវះកាត់មហារីកក្រពេញប្រូស្តាត ធ្វើឱ្យសមត្ថភាពផ្លូវភេទចុះខ្សោយ ឬ ទឹកអសុចិហូរ ត្រឡប់ ក្លាយជាមិនអាចមានកូនបានជាអចិន្ត្រៃយ៍ ។ ក្រៅពីនេះ ការចុះខ្សោយផ្លូវភេទក៏អាចបណ្តាលមកពី សភាពផ្លូវចិត្តដូចជាភាពតានតឹងក្នុងអារម្មណ៍ ពីព្រោះផ្លូវចិត្ត និង រាងកាយវាមានចំណងទាក់ទងគ្នា បានសេចក្តីថាកាលណាអារម្មណ៍យើងតាន តឹងកាន់តែខ្លាំងនោះសមត្ថភាពផ្លូវភេទក៏ចុះខ្សោយទៅតាមហ្នឹងដែរ ។
៥-រោគក្បាលតម្ពែក
ការពិតទៅរោគនេះក៏ត្រូវបានគេចាត់ទុកថា ជារោគកំណាចប៉ះពាល់សភាពផ្លូវចិត្ត និង ជំនឿចិត្តរបស់ បុរសដោយផ្ទាល់ដែលធ្វើឱ្យមានអារម្មណ៍ថាខ្លួនឯងមិនសង្ហាមើលទៅចាស់ជាងវ័យ បាត់បង់បុគ្គលិក លក្ខណៈដោយអាករក្បាលតម្ពែកនេះកើតបណ្តាលមកពីរាងកាយផលិតអ័រម៉ូនភេទប្រុសតេស្តូស្តឺរ៉ូនច្រើនពេក ។

៦-រោគធាត់
បុរសដែលនិយមទទួលទានអាហាររហ័សដែលមានកាឡូរីខ្ពស់ ហើយមិនបានហាត់ ប្រាណទទួល ទានរួចក៏ចូលដំណេកវានឹងបង្កឱ្យកើតការប្រមូលផ្តុំដោយវានឹងបំលែងខ្លួនទៅតាម ៣ តំណាក់កាល ។ តំណាក់កាលទីមួយមានទម្ងន់ធម្មតា បន្ទាប់មកទម្ងន់កើន ក្រោយពីនោះមក ក៏ទៅជាធាត់ហើយ តមកទៀតក៏មានរោគឱកាសនិយមផ្សេងៗជ្រៀតជ្រែកចូលមក ជាពិសេសរោគមហារីកទាំង ៥ ប្រភេទ រោគខ្សោយក្បាលជង្គង់ ខ្សោយ ខួរក្បាល ដេកស្រមុក សតិស្មារតីមិននឹងនរ ទឹកនោមផ្អែម និង រោគលើសឈាម ជាដើម។ បុរស នឹងចាប់ផ្តើមកើតរោគធាត់កាលណាឈានចូលវ័យកណ្តាល ។

៧-រោគឈឺតាមសន្លាក់ឆ្អឹង
រោគនេះគេឃើញបុរសកើតច្រើនជាងស្ត្រីហើយមានមូលហេតុច្រើនដែលនាំឱ្យកើត រោគនេះដូចជា តំណពូជមានការបង្កើតអាស៊ីដយូរីកច្រើន ឬ បណ្តាលពីបច្ច័យខាង ក្រៅទៀតដែលគេមិនទាន់អាច ធ្វើការសន្និដ្ឋានបានជាក់លាក់ ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយកាលណាយើងទទួលទានអាហារដែល មានអាស៊ីដយូរីកខ្ពស់វានឹងកើតការប្រមូលផ្តុំតាមសន្លាក់ផ្សេងៗក្នុងរាងកាយរហូតទាល់ តែមាន អាការឈឺនិងមានឡើងកន្ទួលៗ ។ ដូច្នេះកាលណាមានអាការបែបនេះត្រូវទៅជួបគ្រូពេទ្យ ដើម្បីព្យាបាល បើមិនដូច្នេះទេវាអាចធ្វើឱ្យកើតរោគខ្សោយក្រលៀនបាន ។
រោគនីមួយៗសុទ្ធតែគួរឱ្យខ្លាចទាំងអស់ដូច្នេះទេបើសុភាពនារីមិនចង់ឱ្យគូស្នេហ៍ ទទួលសំណាង អាក្រក់ដោយរោគទាំងនេះ ទេសូមកុំភ្លេចបបួលគេមកថែទាំសុខភាពបន្ថយ ឬ ផ្តាច់បារីស្រានិងបែរ មកហាត់ប្រាណឱ្យបានជាប់លាប់ ទើបអាចរស់នៅជាមួយ គ្នាបានយូរប្រកបដោយសុភមង្គលដោយ ប្រាសចាកជំងឺតម្កាត់ខាងលើបាន ៕

ត្រៀមខ្លួនដូចម្តេចអោយ ការរួមភេទល្អឥតខ្ចោះ

ជ្រើសរើសឈុតសម្លៀកបំពាក់ទាក់ទាញផ្លូវភេទ
ជាដំបូងបើកទូសម្លៀកបំញក់ ហើយជ្រើសយកឈុតដែលអ្នកគិតថាអាច ទាក់ទាញអារម្មណ៍ផ្លូវភេទ ។ ឈុតសម្លៀកបំញក់បែបនេះមិនចាំបាច់ស្តើងរហូតដល់ឆ្លុះ សាច់ ឬ បើកវាលទាល់តែឃើញរបស់អាថ៌កំបាំង របស់អ្នកទេពោលគឺគ្រាន់តែជ្រើសរើស សម្លៀកបំញក់ណាដែលគូស្នេហ៍អ្នកចូលចិត្តជាការគ្រប់គ្រាន់ហើយ ។ ឈុតសម្លៀក បំញក់ក៏ជាចំណុចស្លាប់រសធ្វើឱ្យបុរសពុះកញ្ជ្រោលដែលពេលខ្លះបុរសអាចចូលចិត្តសម្លៀក បំញក់បែបកូនសិស្ស ឬ រ៉ូបរាត្រី ៘
ទោះបីយ៉ាងណាចូរអ្នកចងចាំថាក្រៅពីឈុតសម្លៀកបំញក់ក្រៅឈុតក្នុងក៏អាច ទាក់ទាញឱ្យដៃគូ ពុះកញ្ជ្រោលរកស្មានមិនត្រូវដែរ ។ ឈុតក្នុងទាំងនោះគួរស្អាតបាតគ្មានក្លិននិង ប្លែកគួរជាទីទាក់ទាញភ្នែក ។
រៀបចំកន្លែងដេកឱ្យមានបរិយាកាសរ៉ូម៉ែនទិក
មនុស្សជាច្រើនមិនសូវផ្តល់ការចាប់អារម្មណ៍ចំពោះទីកន្លែងនិងបរិយាកាស សម្រាប់ការរួមភេទទេ គឺគេនឹកតែទៅលើការបញ្ចេញផ្លូវតម្រេករបស់ខ្លួនជាការស្រេច ។ ការរួមភេទក្នុងលក្ខណៈបែបនេះលទ្ធផល មិនសូវល្អប៉ុន្មានឡើយ ។ ដូច្នេះបើចង់ឱ្យការ រួមភេទមានលទ្ធផលល្អគួរជ្រើសរើសទីកន្លែងនិងបរិយាកាសឱ្យបានល្អ ។ វាបាន ជួយឱ្យអ្នកមានក្តីរំភើបក្តុកក្តួលនិងបង្កើតបរិយាកាសល្អចង់ឱ្យមានការរួមមេត្រីនៅពេលក្រោយទៀត ។
ក្រៅពីនេះការចេះរៀបចំគ្រែឱ្យប្លែកភ្នែកក៏អាចជំរុញឱ្យគូស្នេហ៍អ្នកកាន់តែត្រូវការវា ។ នៅលើគ្រែនិងក្បាល ដំណេកត្រូវត្រៀមរបស់រួចរាល់ដែលប្រើសម្រាប់ ជំនួយក្នុងការរួមភេទ ដូចជា ខ្នើយ ឬ កែវទឹកគ្រឿងភេសជ្ជៈជាដើម ។ ក្រៅពីនេះកម្តៅក្នុងបន្ទប់ដេកក៏ជាកត្តាសំខាន់ដោយមិនត្រូវឱ្យក្តៅពេកឬត្រជាក់រណ្តំថ្គាមដែរ ព្រោះអាចធ្វើឱ្យការ រួមភេទពុំបានពេញទី ។
ចំពោះការរួមភេទមិនចាំបាច់តែក្នុងបន្ទប់ដំណេកទេ បើឃើញថាក្នុងបន្ទប់នឿយណាយហើយ អាចជ្រើសរើស បន្ទប់ទឹកឬលើសាឡុងជំនួសវិញក៏ជាការល្អអាស្រ័យ តែទៅលើការនិយមចូលចិត្តរបស់អ្នកនិងដៃគូ ។
ពិបាកត្រៀមខ្លួនពេលប្រយុទ្ធ
មិនចាំបាច់ត្រូវមកអង្គុយគិតថានឹងចាប់ផ្តើមយ៉ាងដូចម្តេច ឬ ផ្គាប់ផ្គុនយ៉ាងណាឱ្យត្រូវចិត្តគេនោះទេអ្នក ត្រូវឱ្យបុរសជាអ្នកចាត់ចែងល្អជាង ។ អ្នកដើរតួត្រឹមតួរងបានហើយ ដូច្នេះគួរយកពេលវេលានេះដុសលាង សម្អាតខ្លួនប្រាណឱ្យក្រអូប ទាក់ទាញឱ្យគេចង់នែបនិត្យពិសេសចេះសម្តែងឫកញគួរឱ្យស្រឡាញ់ចំពោះគេ ៕
Back to Top