តើបុរសត្រូវការអ្វីពីនារីក្នុងរាត្រីក្រេបទឹកឃ្មុំ?


ពេលក្រេបទឹកឃ្មុំលើកដំបូងអ្នកនឹងមាន ក្តីរំភើបក្តុកក្តួលដោយភ័យខ្លះអរខ្លះរក ធ្វើអ្វីពុំចង់ត្រូវហើយអ្នកអាចខ្លាចការ រួមភេទរបស់អ្នកមិនរលូនទន្ទឹមជាមួយក្តី ព្រួយបារម្ភនេះតើអ្នកអាចដឹងទេថា បុរសត្រូវការអ្វីខ្លះចំពោះការរួមភេទជាមួយ អ្នកនៅលើកដំបូងនេះ?
*ចង់បង្ហាញថ្វីដៃ
រឿងលើគ្រែក្នុងយុគសម័យបច្ចុប្បន្ននេះគេពិបាកចៀសផុតណាស់ក្នុងការចម្លងស្ទីលអឺរ៉ុបពិសេសអូរ៉ាល់សិចឬការរួមភេទ ដោយមាត់ វាមិនមែនជារបស់ដែលបុរសត្រូវការចាំបាច់ប៉ុន្តែគេអាចត្រូវការផ្តល់សេចក្តីសុខឬចង់បញ្ចោញភាពអស្ចារ្យ ទុកជាមេរៀនដ៏ល្អរបស់គេសម្រាប់អ្នក ក្នុងឱកាសដ៏ពិសេសនេះអ្នកត្រូវតែស្វាគមន៍គេហើយបើគេទាមទារចង់បានពីអ្នក វិញក៏គួរអនុវត្តវិធីនេះជូនដល់លោកប្តីវិញដែរ ។
*ការឆ្លើយតបដ៏មានន័យ
ចំណុចនេះមិនមានន័យថាឱ្យអ្នកដោះសម្លៀកបំពាក់ថ្វាយគេឬហក់រមៀលខ្លួនលើគ្រែរង់ចាំគេយ៉ាងអន្ទះអន្ទែងចិត្តនោះទេ ក្នុងន័យនេះគឺឱ្យអ្នកឆ្លើយតបឱ្យហើយនូវអ្វីដែលគេត្រូវការព្រោះថាល្បែងនេះត្រូវការចូលរួមពីភាគីទាំងសងខាងហើយបើ ខ្វះការសហការពីភាគីណាមួយវាហាក់ដូចជាពុំមានន័យជ្រាលជ្រៅឡើយ ។
*កុំខ្វល់ពីរាងកាយ
ការភ័យព្រួយពីរាងកាយខ្លួនឯងដូចជាពេលរួមភេទបែរជាទៅសំងំលាក់ខ្លួនក្រោមភួយឬខ្សែគេបិទភ្លើងងឹតសូន្យនោះគឺ អាចធ្វើឱ្យបុរសអស់អារម្មណ៍ អ្នកត្រូវសម្តែងការក្លាហានហ៊ានប្រឈមព្រោះរឿងលើគ្រែមិនមែនគេចបែបនេះបាន ជារៀងរហូតនោះទេរគាន់តែប្រើឱកាសនិងពេលវេលាប៉ុណ្ណោះ ។ អ្នកត្រូវចងចាំថាការហ៊ានបង្ហាញលើកដំបូងដោយការ បើកចំហររាងកាយនោះបុរសនឹងមិនបំភ្លេចបានពីរាងកាយដ៏ផូរផង់របស់អ្នកឡើយ ។
*កុំបង្ហាញឱ្យគេឃើញថាអ្នកចូលចិត្តខ្លាំង
ចំពោះការរួមភេទស្ត្រីមិនត្រូវបង្ហាញជាចំហពេកថាអ្នកពេញចិត្តវាយ៉ាងខ្លាំងចំពោះរាល់ទង្វើដែលគេធ្វើនោះទេ ការ ពេញចិត្តឬមិនពេញចិត្តអ្នកត្រូវលាក់ទុក ចង់បានពិន្ទុដ៏ល្អពីការរួមភេទដំណាក់កាលនេះអ្នកត្រូវសំងំស្ងៀមហើយ បើចង់កែប្រែឬបង្ហាញការពេញចិត្តអ្នកអាចរង់ចាំបង្ហាញនៅពេលក្រោយទៀតក៏វាមិនទាន់ហួសពេលដែរ ។
*កុំសម្តែងការត្រេកត្រអាលហួសហេតុ
បើបុរសមិនត្រូវការនោះអ្នកច្បាស់ជាបាក់មុខមិនខានឡើយ ផ្ទុយទៅវិញទោះបីគេត្រូវការក្តីក៏ពេលខ្លះធ្វើឱ្យគេ បាត់អារម្មណ៍លែងចង់ដែរ ល្បែងនោះអ្នកគួរធ្វើក្នុងកម្រិតល្មមសមរម្យហើយបើអ្នកវាងវៃគ្រាន់តែប្រើក្រសែភ្នែក ជាសញ្ញាប្រាប់គេ២ទៅ៣ដងនោះគេច្បាស់ជាយល់ស្ថានការណ៍ហើយហក់សង្គ្រុបអ្នកវិញជាពុំខាន។

វិធីបួនយ៉ាងសំរាប់ទប់ទល់បុរសចិត្តសាវា

ចិត្តសាវាថ្វីដ្បិតតែពុំមែន ជាវិជ្ជាជីវៈរបស់ បុរសៗក្តី ប៉ុន្តែវាអាចជាវិជ្ជាឯកទេស របស់ពួកគេទើបត្រឹមត្រូវជាង ។ បើតាម ការប្រៀបធៀបបុរសចិត្តសាវាមានអត្រា ច្រើនជាងស្ត្រីចិត្តសាវាបន្តិច ។ ដូច្នេះសម្រាប់រូបអ្នកជាស្ត្រីភេទ តើត្រូវរកវិធីណា សម្រាប់ទប់ទល់ជាមួយបុរសចិត្តសាវាដែលនៅក្បែរៗខ្លួនអ្នក ? នេះគឺជាប្រធានបទមួយ ដ៏សំខាន់ណាស់ ពីព្រោះបើ ចាត់ចែងបានសមស្របនាះ គឺអ្នកនឹងបានឈ្នះដោយអាចដណ្តើមយកបេះដូងរបស់មិត្តប្រុសត្រឡប់មកវិញ ។ ប៉ុន្តែ បើចាត់ចែងពុំបានសមស្របទេគឺអ្នកជានិច្ចកាលត្រូវស្រែកច្រៀងចម្រៀង “រង់ចាំអផ្សុករហូតទល់ញក់កណ្តាលអធ្រាត្រ... ” ។
ប្រសិនបើចង់ចាត់ការឱ្យជ្រះស្រឡះនូវបុរសចិត្តសាវានោះដំបូងអ្នកត្រូវស្វែងយល់ឱ្យបានច្បាស់លាស់ពីមូលហេតុ ដែលចិត្តសាវារបស់ពួកគេ ហើយក៏មិនខុសប្លែកពីលោកគ្រូពេទ្យម្នាក់ដែលពុំទាន់បានចេញវេជ្ជបញ្ជាមុននឹងពិនិត្យ អាការរោគរបស់អ្នកជំងឺនោះដែរ ។
១- ចិត្តសាវាតែសម្បកក្រៅ
ចំពោះបុរសប្រភេទនេះគឺចូលចិត្តដើរតួជាបុរសមានមន្តស្នេហ៍ ដោយជារឿយៗរមែងតែបានបញ្ចេញ ឫកញហាក់បីដូចជាខ្លួនមានចិត្តសាវានៅចំពោះមុខអ្នកផងទាំងឡាយ ជាពិសេសក្នុងពេលដែលប្រពន្ធ ឬ មិត្តស្រីអវត្តមាននៅទីនោះគឺរឹតតែហោះហើរឆ្វេចឆ្វាចចុះឡើងដូចជាហ្វូងសត្វមេអំបៅក្រេបលម្អងផ្កា ។ ប៉ុន្តែចំពោះចិត្តសាវារបស់ពួកគេទាំងនោះ គឺគ្រាន់តែបង្ហាញនូវកាយវិការម៉្យាង និង ចង់សម្តែងចេញឱ្យគេ ឃើញថាខ្លួនជាបុរសសម្បូរស្នេហ៍តែប៉ុណ្ណោះ ហើយពុំមែនមានចិត្តចង់ប្រមាញ់ចាប់យកមកធ្វើជាចំណី អាហារឱ្យឆ្ងាញ់មាត់នោះឡើយ ។ ដូច្នេះចំពោះស្ត្រីភេទទាំងឡាយដែលនៅកៀកកើយក្បែរពួកគេទាំងនោះ ចូរកុំមានការភ័យស្លន់ស្លោឱ្យសោះ ព្រោះត្រូវចេះឃ្លាំមើលនិងចេះតាមដានទាំងយប់ទាំងថ្ងៃ ពីព្រោះក្រោយ ពីពួកគេទាំងនោះបានបញ្ចប់នូវភាពភ្លើតភ្លើនរួចមក គឺពិតជាអាចវិលត្រឡប់មករស់នៅក្បែរខ្លួនអ្នក វិញជាក់ជា មិនខាន ។
២-ចិត្តសាវាជាទម្លាប់អាក្រក់
បុរសចិត្តសាវាប្រភេទនេះគឺមានទម្លាប់អាក្រក់ម៉្យាងដែលជារឿយៗ ត្រូវតែទាក់ទងស្គាល់ជាមួយនឹងស្ត្រី ភេទដែលខ្លួនមិនទាន់ស្គាល់គ្នា ដោយចង់បាននូវអ្វីដែលស្រស់ថ្មី ប្លែកមាត់ ។ ពួកគេមិនប្រាកដក្នុងចិត្តថា តើ ត្រូវតែចាកចេញពីមិត្តស្រីចាស់ឬក៏យ៉ាងណានោះឡើយ ? ប៉ុន្តែប្រសិនបើបានជួបនឹងស្ត្រីថ្មីដែលគួរឱ្យចាប់ចិត្តនោះគឺពួកគេនឹងបញ្ចេញស្នៀតតាមសុំស្នេហ៍ជាក់ជាមិនខាន ។
តាមពិតទៅ ពួកគេទាំងនោះប្រៀបដូចជាសត្វសេះព្រៃមួយក្បាលដែលពុំទាន់បានពង្រាប ហើយដើរស៊ីស្មៅ ពាសវាលពាសកាលនោះគឺជាចរិតលក្ខណៈពីកំណើត ។ ដូច្នេះប្រសិនបើ រូបអ្នកជាមិត្តស្រីរបស់ពួកគេ គឺអ្នកមានតែពីរករណីប៉ុណ្ណោះក្នុងការជ្រើសរើស ៖ ១- ត្រូវឆាប់ចាកចេញពីគេនិងបំភ្លេចគេចោល ។ ២- ត្រូវទទួលយកនូវអត្ត- ចរិតដ៏ចម្លែកនេះហើយរក្សាភាពស្ងៀមស្ងាត់ដើម្បីរង់ចាំឱ្យគេវិលត្រឡប់មកវិញដោយឯកឯង ។
៣- ចិត្តសាវាតាមការអូសទាញ
គេតែងនិយាយថា“ក្នុងពេលដែលរាងកាយរបស់បុរសប្រែក្លាយទៅជារឹងប៉ឹង គឺចិត្តគំនិតរបស់បុរសនោះ​អាចប្រែក្លាយទៅជាទន់ជ្រាយ” ។ តាមពិតទៅគេ ជាបុរសដែលជាស្វាមី ឬ មិត្តប្រុសដ៏ល្អវិសេសវិសាលមួយរូប ប៉ុន្តែក្រោយពីបានសេពគប់ជាមួយនឹងមិត្តភក្តិខិលខូចមួយចំនួន ឬក៏ស្រាប់តែបានជួបប្រទះ នឹងនារីនៅលីវមួយ​រូបដែលតាមសុំស្នេហាពីរូបគេ ។ ដូច្នេះចំពោះបុរសចិត្តទន់ជ្រាយនេះគឺប្រាកដជាលើកទង់ជ័យសសុំចុះចាញ់​និងបានក្លាយជាជនក្បត់នឹងភរិយា ឬ មិត្តស្រីមួយរំពេច ។
ដើម្បីទប់ទល់នឹងបុរសចិត្តសាវាប្រភេទនេះ អ្នកត្រូវចេះសង្កេតតាមដានពីមនុស្សដែលនៅ ក្បែរៗខ្លួនគេ ឬក៏យកចិត្តទុកដាក់ពីទីកន្លែងដែលបុរសនោះចូល ចិត្តទៅកម្សាន្តជារៀងរាល់ថ្ងៃ ។ ម៉្យាងទៀតក៏ត្រូវចេះសង្កេត ​មើលពីចរិតលក្ខណៈរបស់បុរសនោះមានការប្រែប្រួលភ្លាមៗដូចជានៅពេលបានឮសំឡេងទូរស័ព្ទរោទ៍ស្រាប់តែ​ទៅលបលួចស្តាប់នៅតាមកន្លុកកន្លៀតកៀនកោះ ។ ម៉្យាងទៀតតាមធម្មតាជាមនុស្សពុំសូវចេះតុបតែងកាយឡើយ ប៉ុន្តែនាពេលថ្មីៗនេះស្រាប់តែចេះតុបតែងកាយស្អាតបាត ហើយមុននឹងចេញពីផ្ទះមានបាញ់ទឹកអប់ក្រអូបឈ្ងុយទៀតផង ។ ដូច្នេះចំពោះរូបអ្នកដែលជាភរិយា ឬ ជាមិត្តស្រីនោះត្រូវយកចិត្តទុកដាក់ឱ្យមែនទែន ។
៤- ចិត្តសាវាឃើញភ្លាមស្រឡាញ់ភ្លែត
បុរសចិត្តសាវាប្រភេទនេះគឺគ្រោះថ្នាក់ជាទីបំផុត ហើយក៏ពិបាកស្រោចស្រង់ជាទីបំផុតដែរ ។ តាមពិត​ទៅបុរសចិត្តសាវាទាំងនោះគឺជាមនុស្សមានចិត្តស្មោះត្រង់ជារៀងរហូតមក ដោយពុំចេះប្រើពាក្យសម្តីឡែបខាយ​ដាក់អ្នកដទៃ ឬក៏បែកចិត្តដោយងាកទៅរកដៃគូថ្មីដែរ ព្រោះពួកគេគោរពស្នេហានិងយកចិត្តទុកដាក់ចំពោះស្នេហា ។ ដូច្នេះពុំបានចាត់ទុកថាស្នេហាគឺជាល្បែងលេងសើចឡើយ ប៉ុន្តែកាលដែលមានចិត្តសាវានោះក៏ផ្តើមចេញពីការ​ឃើញភ្លាមស្រឡាញ់ភ្លែត និងងប់ងល់ក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ ។
ដូច្នេះប្រសិនបើចង់ការញរមិនឱ្យចិត្តសាវាបែបនេះកើតឡើងនោះ មានតែមធ្យោបាយតែម៉្យាងគត់ ដោយ​ត្រូវស្រឡាញ់រូបគេឱ្យកាន់តែខ្លាំងថែមទៀត និង ចេះរកវិធីគ្រប់គ្រងរូបគេឱ្យកាន់តែល្អប្រសើរឡើង ពីព្រោះបុរស​ប្រភេទនេះប្រៀបដូចជាភ្នំភ្លើងមួយដែលកំពុងតែសំងំដេកលង់លក់ហើយក្នុងថ្ងៃណាមួយដែលវាផ្ទុះឡើង គឺផលវិបាក​ទៅថ្ងៃក្រោយនឹងកើតមានឡើងដែលពុំអាចពណ៌នាបានឡើយ ៕

វិធីប្រលោមជាមួយចំណុចស្រៀវស្រើបបំផុត


ដើម្បីទទួលបានសេចក្តីសុខបំផុតជាមួយ ចំណុចស្រៀវស្រើបទាំងអស់នោះ អ្នកអាចអនុវត្តនូវវិធីដូចខាងក្រោម ៖
ស្ទាបអង្អែលដោយដៃ
ថ្ងៃណាមួយអ្នកចង់ដុតបញ្ឆោះអារម្មណ៍ឱ្យកក់ក្តៅ ជាដំបូងមិនចាំបាច់ដោះខោក្នុងចេញទេ ត្រូវប្រើបាតដៃ ក្តោបទៅលើប្រដាប់ភេទឱ្យជិតល្អ បន្ទាប់មកពេលឃើញថាកក់ក្តៅហើយ ចូរចាប់ផ្តើមស៊កម្រាមដៃ ចូលទៅកាន់ ថ្ងាសប្រដាប់ភេទ ( Pupic )ដោយធ្វើ ចលនាលញ្ញ់ទៅមកៗឱ្យសព្វគ្រប់កន្លុកកន្លៀតត្រង់ប្រដាប់ភេទ និង ត្រូវមាន ចលនាចុះឡើង ឬ ជារង្វង់ មូល ហើយត្រូវប្រើខ្នងដៃផ្អឹបលើឆ្អឹងថ្ងាសប្រដាប់ភេទ និង សង្កត់ពីលើត្រង់ដុំសាច់ស្រៀវ ស្រើបបំផុត នេះផង ។

ម្រាមចម្ពាមប្រសិទ្ធភាពខ្ពស់
ផ្តុំម្រាមកណ្តាល និង ម្រាមចង្អុលជារាងចម្ពាម ហើយដាក់នៅលើស្បែកដែលហ៊ុមត្រង់ចំណុចស្រៀវ ស្រើបបំផុត ។ រុញម្រាមដៃផ្អឹបតាមគែមៗទាំងសង ខាងរបស់ប្រដាប់ភេទ រួចប្រើម្រាមត្រដុសថ្នមៗ ។ សាកល្បងប្រើដៃធ្ងន់ស្រាល និង ផ្លាស់ប្តូរចលនាទៅមកៗដើម្បីធ្វើយ៉ាងណាឱ្យរញ្ជួយអារម្មណ៍កាន់ តែខ្លាំង ។
កាន់តែសើមកាន់តែល្អ
ចង់ឱ្យមានអារម្មណ៍សុខស្រួលរន្ធប្រដាប់ភេទ ត្រូវតែមានសំណើម ចំណែកចំណុចស្រៀវស្រើប ក៏ដូចគ្នាត្រូវ មានទឹកមកបន្សើមវាជាប់ជានិច្ច ។
បើមានអារម្មណ៍ថាស្ងួតសោះកក្រោះ ហើយមានអារម្មណ៍ថាស្រងេះស្រងោច អ្នកអាចធ្វើចលនា ជំរុញត្រង់ចំណុច នេះឱ្យមានសំណើមខ្លះ ។ អ្នកត្រូវ លញ្ញ់នៅត្រង់ចំណុចពិសេសនេះ ឬ ស្ទាបអង្អែលប្រដាប់ភេទឱ្យសព្វ ពេលនោះទឹក រំអិលនឹងចេញមក បន្សើមហើយ ។ បើមិនចង់ប្រើវិធីនេះទេ អ្នកអាចទិញទឹករំអិលមកប្រើលាបក៏បានផលដូចគ្នា ។
ប្រើដៃទាំងពីរជំរុញអារម្មណ៍

សាកល្បងប្រើដៃមួយលញ់ត្រង់ចំណុចស្រៀវស្រើប ឯដៃម្ខាងទៀតស្ទាបត្រង់រង្វះប្រដាប់ភេទ ឬ បរិវេណរន្ធគូទ ដែលសុទ្ធតែអាចជួយដុតអារម្មណ៍ឱ្យក្តៅរោលរាលដូចគ្នា ។
ធ្វើអូរ៉ាល់សិច
ការប្រើមាត់ជាមួយចំណុចស្រៀវស្រើបបំផុត អាចធ្វើឱ្យស្ត្រីឈានទៅដល់ចំណុចកំពូលយ៉ាងឆាប់រហ័ស ។ ការប្រើពេលត្រឹម ៥ ទៅ ២០ នាទី ក៏អាច ឈានដល់ចំណុចចុងក្រោយនេះហើយ ។ ត្រូវឱ្យដៃគូបុរសលិទ្ធចុះ ឡើងទៅមកជុំវិញចំណុចនេះ ឬ ខាំញ្ញេញតិចៗកាន់តែល្អ ។ ទោះបីជាយ៉ាងណាការ ធ្វើអូរ៉ាល់សិចមិនត្រូវផ្ចិតផ្ចង់ តែត្រង់ចំណុចស្រៀវស្រើបនេះទេ ពោលគឺត្រូវធ្វើចលនាលិទ្ធចុះឡើងឱ្យ សព្វអវយវភេទដោយពីឆ្វេងទៅស្តាំ ឬ វែងខ្លីតាមការចង់បានរបស់អ្នក

សក់ស្អាតដោយសារស្លឹកគ្រៃ


ស្លឹកគ្រៃជារុក្ខជាតិថ្នាំបុរាណមានប្រយោជន៍ ច្រើនសន្ធឹកសន្ធាប់ដូចជាស្លឹកគ្រៃក្រអូប អាចយកទៅប្រើដេញមូស និង ក្រៅពីនេះ ក៏អាចនាំមកធ្វើឱ្យសក់ស្អាតបានដែរ ។
វិធីអនុវត្តន៍
១-ត្រៀមស្លឹកគ្រៃ ២-៣ ដើម ។
២-យកស្លឹកគ្រៃទៅកិនឱ្យម៉ដ្ឋរហូតដល់មានទឹកចេញមករួចត្រងយកកាកចេញ ។
៣-បន្ទាប់មកយកទឹកស្លឹកគ្រៃដែលត្រងបានស្អាតហើយនោះទៅលាបលើសក់ឱ្យសព្វ រួចប្រើចុងម្រាមដៃឈ្លីស្រាលៗ ។ ទុកចោលប្រមាណ ១០ នាទី ។
៤-ប្រើកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗឃ្លុំទុកនៅលើសក់ រួចហើយ លាងចេញដោយប្រើទឹកក្តៅឧណ្ហៗដដែលរហូតដល់ សរសៃសក់ស្អាត ។ គ្រាន់តែធ្វើការអនុវត្តតាមការណែនាំខាងលើនេះ សរសៃសក់របស់អ្នកពិតជាទន់រលោងស្អាត ទាន់ចិត្តបំផុត ៕

ផ្លែឈើត្រាំនាំអោយគ្រោះថ្នាក់

មនុស្សមួយចំនួនចូលចិត្តទទួលទានរបស់ ត្រាំជ្រក់បំផុតមិនចំពោះថាស្វាយ កន្ទួត និង ផ្លែឈើត្រាំជ្រក់ ប្រភេទផ្សេងៗដែលដាក់លក់នៅ តាមទីផ្សារទូទៅ ប៉ុន្តែលោកអ្នកដឹងឬទេ ផ្លែឈើជ្រក់ត្រាំទាំងអស់នោះសុទ្ធតែ មានគ្រោះថ្នាក់ចំពោះសុខភាព ពីព្រោះស្ករសាក់ការីនជាសារធាតុដែលជួយបង្កើនជាតិផ្អែមផ្តល់ជាតិផ្អែមច្រើន ជាងស្កររហូតដល់ទៅ ៣០០ ដង ហើយកត្តាសំខាន់តម្លៃក៏ថោកជាងស្ករ ។ ដូច្នេះហើយ បានជាអ្នកលក់និយម យកមកដាក់ក្នុងផ្លែឈើត្រាំជក់ ។ ផលប៉ះពាល់របស់ស្ករសាក់ការីន គឺប្រឈមចំពោះការកើតជំងឺមហារីកប្លោក នោមប្រសិនបើសារធាតុនេះ ចូលទៅក្នុងរាងកាយច្រើន ។ អ៊ីចឹងហើយបានជាប្រទេសជាច្រើនទូទាំងពិភពលោក ប្រកាសហាមប្រើសារធាតុនេះ ។
បើបានជ្រាបដូច្នេះហើយ គួរតែចៀសវាងការទទួលទានផ្លែឈើជ្រក់ត្រាំទាំងឡាយ ហើយងាកមកទទួលទាន ផ្លែឈើស្រស់ដើម្បីសុខភាពវិញ ៕

តិចនិកដើម្បីសុវត្ថិភាព


ការពិត ក្បាច់រួមភេទដែលគេឱ្យឈ្មោះថា WOMEN ON TOP (ស្ត្រីនៅពីលើបុរស) គឺជា ក្បាច់រួមភេទមួយដ៏ពិសេស បំផុត ព្រោះបើ តាមគោលការក្បាច់មួយនេះវាជួយជំរុញឱ្យ សុភាពស្ត្រីបានឈានដល់ចំណុចកំពូលបានឆាប់បើធៀប នឹងក្បាច់រួមភេទដទៃទៀត ។
កន្លងមកមានការណែនាំថានៅពេលមានការរួមរ័កលើកទីមួយនោះ បើចង់កាត់បន្ថយអាការឈឺចាប់នោះស្ត្រីគួរ ស្ថិតនៅពីលើបុរស ហើយជាអ្នកធ្វើសកម្មភាពដោយខ្លួនឯង ។
សម្រាប់ការព្យាបាលចំពោះស្ត្រីដែលភ័យខ្លាចចំពោះការរួមភេទនោះគ្រូពេទ្យជំនាញបានណែនាំថា ឱ្យភាគីស្ត្រីជាអ្នក ធ្វើចលនាទៅតាមចំណង់ចំណូលចិត្តរបស់នាង ខណៈពេលនាងនៅពីលើ ហើយបុរសនៅពីក្រោម ។
ជាការពិតណាស់ថាក្បាច់រួមភេទមួយនេះអាចមានឱកាសឱ្យភាគីបុរស ដែលស្ថិតនៅពីក្រោមរងនឹងឧបទ្ទវហេតុអាក្រក់ ។ ខណៈពេលស្ត្រីកំពុងធ្វើ សកម្មភាពលើកអុកៗភ្លើតភ្លើនជាមួយអារម្មណ៍ស្រើបស្រាលនោះអាវុធ របស់បុរសអាចរត់ខុស ទិសដៅបណ្តាលឱ្យបាក់ពាក់កណ្តាល ។
សម្រាប់ការរួមភេទដែលទទួលបានទាំងភាពស្រណុកស្រួល និង បានទាំងសុវត្ថិភាពផងនោះ គឺទាមទារឱ្យភាគី បុរសជាអ្នកគ្រប់គ្រងចង្វាក់ និងរក្សាមុំអុកទង្គិចរវាងអ្នកទាំងពីរឱ្យបានល្អ ធ្វើយ៉ាងណាកុំបណ្តោយឱ្យភាគីស្ត្រីនាងធ្វើ ទៅតាមទំនើងចិត្ត ។ ជាពិសេសនៅដំណាក់កាលចុងក្រោយដែលកំពុងឈានទៅកាន់តែជិតដល់ចំណុចកំពូល ព្រោះអំឡុងពេលនោះ ស្ត្រីភាគច្រើនភ្លេចខ្លួនគិតតែពីសម្រុកធ្វើយ៉ាងណាឱ្យឆាប់ទៅដល់គោលដៅនោះ ព្រោះជា ចំណុចមួយដែលមិនអាចមានថ្ងៃវិលត្រឡប់បានទេ ។
ភាគីខាងបុរសគួរប្រើដៃទាំងពីរជួយទ្រសាច់ត្រគាករបស់នាង ធ្វើយ៉ាងណាឱ្យលេចចេញជាមុំបានយ៉ាងល្អជាមួយ នឹងបន្ទាត់ឈរនៃអវយវភេទរបស់បុរស ។ ចុងក្រោយនេះយើងសូមណែនាំថាការសំណូមពរឱ្យនាងផ្លាស់ប្តូរក្បាច់ដោយ ស្ត្រីលុតជង្គង់ហើយប្រើក្បាច់រួមភេទពីក្រោយដែលហៅថា ក្បាច់ ដកជី (DOGGIE) ក៏អាចជួយជំរុញឱ្យអ្នកទាំងពីរកើតមាន សេចក្តីសុខ មិនអន់ជាងគ្នាប៉ុន្មានដែរ ជាពិសេសទទួលបានសុវត្ថិភាពទៀតផង ៕

ពេលឈឺក្បាលអាហារ១១យ៉ាង ដែលគួរចៀសវាង
















អាការឈឺក្បាលមានច្រើនសណ្ឋានហើយ បង្កការចុកចាប់ដល់យើងមិនធម្មតាឡើយ ។ អាការឈឺក្បាលនេះ បើយើងជ្រើសរើស អាហារបរិភោគបានត្រឹមត្រូវវាមានចំណែក អាចជួយឱ្យឆាប់ជាបានយ៉ាងរហ័ស ប៉ុន្តែផ្ទុយមកវិញ បើបរិភោគអាហារមិនបាន ត្រឹមត្រូវ វានឹងធ្វើឱ្យអាការកាន់តែធ្ងន់ឡើង ។
អ្នកជំនាញខាងវេជ្ជសាស្ត្រ លោក ដេវីដ ប៊ូសហល ប្រចាំសាកលវិទ្យាល័យ ចនហប ហ្គីន បានធ្វើការណែនាំឱ្យ ចៀសវាងបរិភោគអាហារ ១១ មុខនៅពេលកើតអាការឈឺក្បាល ។
១- ផឹកភេសជ្ជៈដែលមានកាហ្វេអ៊ីន ដូចជា កាហ្វេ តែ និង ទឹកក្រូចប្រភេទខ្លះ ។
២- ស្ករសូកូឡា ។
៣- ប៊័ររឹង ។
៤- ទឹកដោះគោជូរ និង អាហារដែលមានជាតិ ខ្ទិះ ។
៥- សណ្តែកសម្បករឹងផ្សេងៗ ដូចជា អាល់ម៉ុង គ្រាប់ស្វាយចន្ទី ជាដើម ។
៦- អាហារស្រាប់ ដូចជា សាច់ក្រក ហតដក អាហារកំប៉ុង និង អាហារជ្រក់ត្រាំ ។
៧- គ្រឿងភេសជ្ជៈដែលមានជាតិអាល់កុល ។
៨- ប៊ីចេង ។
៩- ផ្លែឈើត្រកូលក្រូច ដូចជា ក្រូចឆ្មារ ក្រូចនានា និង រួមទាំងទឹកផ្លែឈើក្រុមនេះផង ។
១០- ផ្លែឈើផ្សេងៗដូចជា ចេក ផ្លែទំញំងបាយជូរ ក្រៀម ផែប៊័រ ម្នាស់ ។
១១- បន្លែប្រភេទខ្លះ ដូចជា ខ្ទឹមបារាំង សណ្តែក ប្រភេទមានកួរនានា ។
បើសិនក្នុងករណីឈឺក្បាលញឹកញាប់ ក្រៅពីត្រូវ ផ្លាស់ប្តូរការបរិភោគអាហារហើយ ការហាត់ប្រាណជាប់ ជាប្រចាំ និងការធ្វើឱ្យអារម្មណ៍មិនតានតឹង ក៏មានភាព ចាំបាច់ដូចគ្នាដែរ ៕
Back to Top