Showing posts with label វិធីការពារជំងឺផ្តាសាយ សម្រាប់ស្រ្តីមានផ្ទៃពោះ. Show all posts
Showing posts with label វិធីការពារជំងឺផ្តាសាយ សម្រាប់ស្រ្តីមានផ្ទៃពោះ. Show all posts

វិធីការពារជំងឺផ្តាសាយ សម្រាប់ស្រ្តីមានផ្ទៃពោះ















ក្នុងពេលមានផ្ទៃពោះ មានស្ត្រីជាច្រើនកើតរោគផ្តាសាយធម្មតា តែពុំជះឥទ្ធិពលអ្វីធ្ងន់ធ្ងរដល់ទារក នៅក្នុងផ្ទៃឡើយ។ ប៉ុន្តែប្រសិនបើអូសបន្លាយពេលយូរ ហើយសីតុណ្ហភាពនៅក្នុងរាងកាយមានកម្តៅ ប្រហាក់ប្រហែលក្នុងចន្លោះ ៣៩ អង្សា ជាច្រើនថ្ងៃ គឺចៀសមិនផុតពីការប៉ះពាល់ដល់សុខភាពរបស់ទារក នៅក្នុងផ្ទៃនោះឡើយ ។ ក្រៅពីនោះ ការក្តៅខ្លួនខ្លាំង មេរោគក៏អាចធ្វើឱ្យរំញោចដល់ស្បូនរួញដែលបណ្តាល ឱ្យមានការរលូតកូន និង កើតកូនមុនពេលកំណត់ ។
ខាងក្រោមនេះជាវិធី ១១ យ៉ាង សម្រាប់ស្ត្រីមានគភ៌ក្នុងការការពារជំងឺផ្តាសាយ ។
១-ទឹកខ្ញីស្ករក្រហម
នៅពេលអ្នកមានភាពស្រៀវស្រាញ ឬ មានអារម្មណ៍ថាបម្រុងនឹងកើត រោគផ្តាសាយនោះ ត្រូវទទួល ទានទឹកខ្ញីលីយាស្ករក្រហមក្តៅៗមួយចានចង្កឹះ រួចហើយសំងំដេក ។ ម៉្យាងទៀតឧស្សាហ៍ទទួលទានខ្ទឹមស ឬ ខ្ទឹមក្រហមឱ្យបានញឹកញាប់ ព្រោះវាពុំគ្រាន់តែអាចមានប្រសិទ្ធភាពការពាររោគផ្តាសាយប៉ុណ្ណោះទេ ថែមទាំងអាចទប់ស្កាត់មេរោគនៅក្នុងពោះវៀនបានទៀតផង ។

២-ប្រព័ន្ធការពារផ្លូវដកដង្ហើម
នៅពេលខ្វះជាតិស័ង្កសី មុខងារនៃប្រពន្ធការពារផ្លូវដកដង្ហើមចុះខ្សោយ ។ ដូច្នេះ ចំពោះស្ត្រីមានគភ៌គួរ ស្រូបយកជាតិស័ង្កសីឱ្យបានច្រើនពីក្នុងអាហារដូចជាគ្រឿងសមុទ្រ, សាច់លាយខ្លាញ្ញ់តិចតួច, សណ្តែកដី, គ្រាប់ឈូករ័ត្ននិងអាហារផលិតចេញពីប្រភេទសណ្តែក ។
៣-ជីវជាតិ C
ស្ត្រីមានគភ៌ពេលកើតរោគផ្តាសាយគួរទទួលទានអាហារ ដែលសម្បូរទៅដោយជីវជាតិ C ឬក៏ផឹក និង លេបថ្នាំជីវជាតិ C ។ អាហារដែលសម្បូរដោយជីវជាតិ C រួមមាន ប៉េងប៉ោះ, ផ្កាស្ពៃ, ម្ទេសបូកគោ, ក្រូចឃ្វិច ឬ ក្រូចពោធិ៍សាត់, ស្ត្របឺរី, ឪឡឹក និង ផ្លែទំពាងបាយជូរ...៘
៤-ខ្ពុរមាត់ជាមួយនឹងទឹកអំបិល
ជារៀងរាល់ព្រឹកពេលក្រោកពីដំណេកក្រោយពេលលុបលាងមុខនិង ដុះធ្មេញរួច គឺត្រូវខ្ពុរមាត់ ជាមួយទឹកអំបិលប្រៃឡែមៗ ។ បន្ទាប់មកត្រូវផឹកទឹកដាំពុះឱ្យបានកន្លះ កែវ ព្រោះពុំគ្រាន់តែអាច ការពាររោគផ្តាសាយប៉ុណ្ណោះទេ អាចមានផលប្រយោជន៍ដល់សុខភាពនៃអញ្ចាញធ្មេញទៀតផង ព្រោះស្ត្រីកំពុងតែមានគភ៌ អញ្ចាញធ្មេញឧស្សាហ៍ចេញឈាម ដែលងាយនឹងបណ្តាលឱ្យកើតរោគ រលាកអញ្ចាញធ្មេញ ។
៥-ពេលព្រឹកលុបមុខនឹងទឹកត្រជាក់
នៅពេលក្រោកពីដេកនាពេលព្រឹកព្រលឹម ប្រើទឹកត្រជាក់សម្រាប់លុបមុខ អាចបង្កើនថាមពល ប្រឆាំងនឹងជំងឺផ្តាសាយ ។ នៅពេលយប់មុនពេលចូលដំណេក អាចប្រើទឹកក្តៅឧណ្ហៗលុបមុខ ព្រោះ ទឹកត្រជាក់អាចរំខានដល់ដំណេក ។
៦-រក្សាសំណើមនៅក្នុងបន្ទប់ឱ្យបាន ៤៥ ភាគរយ
នៅរដូវរងាគេតែងប្រើឧបករណ៍កម្តៅដើម្បីធ្វើឱ្យមានខ្យល់អាកាសក្តៅ ឧណ្ហៗនៅក្នុងបន្ទប់ ប៉ុន្តែ ខ្យល់អាកាសនេះប្រែទៅជាស្ងួតហែងទៅវិញ ហើយ ខ្យល់អាកាសស្ងួតហែងនេះធ្វើឱ្យមេរោគអាចប្រមូលផ្តុំ និងរស់រានមានជីវិត នៅក្នុងផ្លូវដកដង្ហើម ។ ដូច្នេះនៅក្នុងបន្ទប់ គួរប្រើឧបករណ៍បន្ថែមសំណើមមួយទៀត ដើម្បីរក្សាឱ្យមានខ្យល់អាកាសមិនក្តៅពេកមិនត្រជាក់ពេក និង កម្រិត សំណើម ៤៥ ភាគរយ ។
៧-ឆ្ពុងទឹកខ្មេះ

វិធីឆ្ពុងនឹងទឹកខ្មេះ ដើម្បីការពារផ្តាសាយនេះកំពុងតែស្ថិតក្នុងការជជែកវែកញែកនៅឡើយ ប៉ុន្តែ ដោយសារតែពុំមានផលវិបាកនោះ ទើបមានគ្រួសារខ្លះនៅតែអនុវត្តវិធីនេះដដែល ។
៨-មិនត្រូវបំភ្លេចទឹកដាំពុះ
ការផឹកទឹកច្រើនមានប្រសិទ្ធភាពខ្ពស់អាចការពាររោគផ្តាសាយ និង រោគ រលាកបំពង់-ក ។ ដូច្នេះ ក្នុងមួយថ្ងៃយកល្អត្រូវផឹកទឹកឆ្អិនឱ្យបានពី ៦០០ ទៅ ៨០០ មិល្លីលីត្រ ។
៩-ផ្លាស់ប្តូរខ្យល់អាកាស
ត្រូវតែឱ្យខ្យល់អាកាសបរិសុទ្ធចេញចូលឥតឈប់ឈរនៅក្នុងបន្ទប់ ។ ដូច្នេះ មានមនុស្សជាច្រើន ចូលចិត្តបើកទ្វារបង្អួចដើម្បីឱ្យខ្យល់ចេញចូលនៅពេលព្រឹក ព្រហាម ហើយក្រោយពីនោះស្រាប់តែបិទ ទ្វារបង្អួចជិតឈឹងពេញមួយថ្ងៃ ។ ការធ្វើបែបនេះមិនល្អឡើយ ព្រោះយ៉ាងហោចណាស់ក្រោយពេលដេកថ្ងៃ និងមុនពេលចូលដេកពេលយប់ គឺត្រូវឱ្យមានខ្យល់អាកាសខាងក្រៅចូលក្នុងបន្ទប់ ដើម្បីផ្លាស់ប្តូរខ្យល់អាកាស ។
ម៉្យាងទៀត ត្រូវបើកទ្វារបង្អួចក្រោយពេលព្រះអាទិត្យរះទើបជាការល្អ ព្រោះបើបើកទ្វារបង្អួចនៅ ពេលដែលព្រះអាទិត្យមិនទាន់រះ កម្រិតនៃជាតិកាបូន ឌីអុកស៊ីដនៅខាងក្រៅមានកម្រិតខ្ពស់ ដែលមិន អំណោយផលដល់ស្ត្រីមានផ្ទៃពោះឡើយ ។ ប្រសិនបើសន្ទស្សន៍នៃខ្យល់អាកាសកខ្វក់មានទំហំធំធេង ខ្យល់អាកាសពុំត្រូវបានផ្លាស់ប្តូរឡើយ តែគេអាចប្រើឧបករណ៍បឺតស្រូបយកខ្យល់អាកាសថ្មី ។
១០-គេចចេញពីហ្វូងមនុស្ស
មិនទៅ ឬក៏ទៅដែរ តែតិចតួចប៉ុណ្ណោះនៅតាមទីសាធារណៈដែលប្រមូល ម្តុំហ្វូងមនុស្ស ព្រោះ មនុស្សកាន់តែច្រើនអត្រានៃការចម្លងជំងឺក៏កាន់តែច្រើនដែរ ។
១១-រក្សាឱ្យបានខ្ជាប់ខ្ជួននូវការហាត់ពត់លត់ដំ
ការហាត់ពត់លត់ដំគឺអាចលើកកម្ពស់ដល់រាងកាយដើម្បីប្រឆាំងនឹងជំងឺផ្សេងៗ ដ៏មានប្រសិទ្ធភាព ។ ដូច្នេះស្ត្រីកំពុងតែមានគភ៌គួររក្សាឱ្យបានខ្ជាប់ខ្ជួននូវការ ហាត់ពត់លត់ដំទាំងផ្នែករាងកាយ និង គំនិត ៕
Back to Top