ទទួល​ទាន​ដំណេក​7​ម៉ោង​ក្នុង​មួយថ្ងៃ​ មាន​ផល​ល្អ​ដល់​សុខភាព

បណ្តាក្រុមអ្នក​ជំនាញ​បាននិយាយថា ​មនុស្ស​ដែល​ទទួល​ទាន​ដំណេក​តិច​ជាង​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយ​បូក​ទាំង​ការដេក​មួយ​ស្រលេត​ផងនោះ​​ ​នឹង​ប្រឈម​​ចំពោះ​​ការ​កើត​ជម្ងឺ​បេះដូង​។ បណ្តាអ្នក​ជំនាញ​​​បាន​អោយ​ដឹងទៀត​ថា​ ​ចំណែក​អ្នក​ដែល​ដេក​តិចជាង​៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ប្រ​ឈម​នឹង​ជម្ងឺ​បេះដូង​ ជម្ងឺ​ស្រ្តូក​ទ្វេរដង​​។

ខាងលើ​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សិក្សា​របស់​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​នៅ​សាកល​វិទ្យា​ល័យ​អា​មេ រិក​​West Virginia University។​ បណ្តា​មនុស្ស​ដែល​ប្រ​ឈម​នឹង​ជម្ងឺ​ខាងលើនេះ​​ភាគ​ច្រើន​ជា​មនុស្ស​ពេញ​វ័យ​អាយុ​៦០​ឆ្នាំ​ចុះ​ដែល​ទទួល​ទាន​ដំណេក​​បាន​៥​ម៉ោង​ឬ​ក៍​តិចជាង​ក្នុង​មួយ​យប់​។​ កា​រ​សិក្សា​ក៍​បាន​​បង្ហាញ​អោយ​ដឹងទៀត​ថា​ការ​ដេក​មួយ​ស្រលេត​ធ្វើ​អោយ​យើង​ប្រឈម​នឹង​ការកើត​ជម្ងឺ​បំពង់.ក​​ផងដែរ ខណៈ​​ដែល​​ទាំង​ការដេក​មួយ​ស្រលេត​និង​ទាំង​ការដេក​រយៈ​ពេល​យូរ(ជាង៧ម៉ោង)​សុទ្ធ​តែ​ជា​ដើម​ហេតុ​នាំ​អោយ​កើត​ជម្ងឺ​គាំង​បេះដូង ​និង​ជម្ងឺ​ស្រ្តូក​ ។

នៅ​ក្នុង​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ បណ្តា​អ្នក​ស្រាវជ្រាវ​មិនអាច​ធ្វើ​កា​រ​សម្រេចចិត្ត​ថាតើ​វាមានទំនាក់ទំនង​គ្រោះ​ថ្នាក់​ដូចម្តេចរវាង​ការដេក​រយៈ​ពេលយូរ ​និង​​ជម្ងឺ​បេះដូង​នោះទេ​។​តែ​ពួក​គេ​គ្រាន់​តែបាន​​ចង្អុល​បង្ហាញ​ថា​រយៈពេល​ដេក ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​រំលាយ​អាហារ​និង​ក្រពេញ​​អង់ដូគ្រីន មិន​តែ​ប៉ុណ្ណោះ​​ថា​ការ​បន្ថយ​ចំនួន​ម៉ោងដេក​អាច​នាំ​អោយ​មាន​កា​រចុះថយ​អាំង​ស៊ុយ​លីន​ ហើយ​បង្កើន​សំពាធ​ឈាម​ ដែល​អ្វី​ទាំង​អស់នេះ​ជា​ដើម​ហេតុ​នៃ​ការ​ធ្វើ​អោយ​ខូច​សរសៃ​ឈាម​បេះដូង​ ៕
Back to Top