លទ្ធផលស្រាវជ្រាវអំពីការរួមភេទ​ ពេលមានផ្ទៃពោះ


ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទោះជាស្ត្រីរួមភេទតិចដងនៅពេលមាន ​ផ្ទៃពោះ កាន់តែធំ ប៉ុន្តែមិនមែនមានន័យ ថា ពួកគេរីករាយ និង សុខស្រួលនៅពេលរួមភេទ តិចនោះទេ ។ វេជ្ជបណ្ឌិត អាយវីន ហ្គោលស្ទីន បានសរសេរនៅក្នុង ព្រឹត្តិបតថា “ពួកយើងធ្លាប់បានសិក្សាពី សុខភាពផ្លូវភេទបុរសជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិន ដែលធ្លាប់បានសិក្សា ពីសុខភាពផ្លូវភេទ ក្តីបារម្ភ និង បញ្ហានានារបស់ស្ត្រីឡើយ ។ ការស្រាវជ្រាវនេះនឹង ធ្វើឱ្យយើងដឹងព័ត៌មាន កាន់តែច្រើនពីស្ត្រី ហើយពួក យើងក៏អាចដឹងអំពីអត្តចរិតរបស់ស្ត្រីផងដែរ”។
ការស្រាវជ្រាវថ្មីនេះបានធ្វើនៅក្នុងទីក្រុងលីសប៊ូន ប្រទេសព័រទុយហ្គាល់ ដោយគេបាន ស្នើសុំឱ្យស្ត្រី ១៨៨ នាក់ មានអាយុពី ១៧ ដល់ ៤០ ឆ្នាំ បំពេញនូវកម្រងសំណួរមួយថ្ងៃមុនពេលពួកគេ ចេញពីមន្ទីរពេទ្យបន្ទាប់ពីសម្រាល កូនហើយ ។
ជិតពាក់កណ្តាល (៤៤ ភាគរយ) នៃស្ត្រីទាំង អស់និយាយថា ការរួមភេទដែលពួកគេបានធ្វើច្រើន បំផុត គឺនៅក្នុងអំឡុងពេលនៃត្រីមាសទីមួយនៃការ មានផ្ទៃពោះ ។ ច្រើនជាង ១ ភាគ ៣ (៣៥,៦ ភាគរយ) និយាយថា ពួកគេរួមភេទច្រើនបំផុតនៅ ក្នុងត្រីមាសទីពីរនៃការមានផ្ទៃពោះ ។ មានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ ដែលអះអាងថា ការរួមភេទ កើតឡើងញ្ញឹកញ្ញាប់បំផុតនៅក្នុងត្រីមាសទីបី ខណៈ ដែល ៥៥ ភាគរយ និយាយថា ពួកគេកាត់បន្ថយការ រួមភេទនៅអំឡុងពេលនេះ ។ ប៉ុន្តែស្ត្រីភាគច្រើន (៨០,១ ភាគរយ) ពោលថា ពួកគេពិតជាធ្លាប់រួម ភេទនៅក្នុងដំណាក់ កាលចុងក្រោយនៃការមានគភ៌ នេះពិតមែន ។ លើសពីនេះទៀត ស្ត្រីជិត ៤០ ភាគរយនិយាយថា ពួកគេបានរួមភេទ នៅក្នុងអំឡុង ពេលសប្តាហ៍ដែលគេសម្រាលកូនទៀតផង ។ ជិត ពាក់កណ្តាលនៃស្ត្រីទាំងអស់ប្រាប់ថា នៅក្នុង ត្រីមាស ទីមួយ ឬ ត្រីមាសទីពីរ ជីវិតសិចរបស់គេមិនមានអ្វី ផ្លាស់ប្តូរទេ ។

ភ័យខ្លាចប៉ះពាល់ ដល់ទារក
ស្ត្រីជិត ១ ភាគ ៤ (២៣,៤ ភាគរយ) សារភាព ថា ពួកគេមានអារម្មណ៍ខ្លាចថាការរួមភេទនឹងបង្ក ការឈឺចាប់ដល់​ទារក ។ វេជ្ជបណ្ឌិត ម៉ារចូរី ហ្គ្រីនហ្វៀល ដែលធ្វើការនៅ មជ្ឈមណ្ឌលពេទ្យនៃសាកលវិទ្យាល័យក្នុងទីក្រុងក្លេវ៉ាលេន សហរដ្ឋអាមេរិកនិយាយថា “ការភ័យខ្លាចនេះពេលខ្លះចេញមកពីភាគីបុរស ។ ស្ត្រីចូលរួមក្នុងការស្រាវជ្រាវម្នាក់ប្រាប់​ថា​នាងមាន អារម្មណ៍ចង់រួមភេទ ប៉ុន្តែប្តីរបស់នាងមិនមានអារម្មណ៍ល្អចំពោះការរួមភេទនៅពេលនាងផ្ទៃមាន​ពោះសោះ ។ បុរសខ្លះនិយាយថា ពួកគេមានអារម្មណ៍ថា ទារកកំពុងតែមើលពួកគេ ហើយបុរសខ្លះគិតថាពួក គេប្រហែលជាអាចធ្វើឱ្យទារកនៅក្នុងផ្ទៃនោះឈឺចាប់បាន” ។

ការពេញចិត្តចំពោះការរួមភេទ
ប្រហែលជាពាក់កណ្តាលនៃស្ត្រីដែលបានចូល រួមក្នុងការស្ទង់មតិនេះនិយាយថា ការពេញចិត្តរបស់ ពួកគេចំពោះការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ គឺនៅដដែល ។ ស្ត្រីចំនួន ២៧,៧ ភាគរយប្រាប់ថា ការពេញចិត្តចំពោះការរួមភេទនៅក្នុងពេលមានផ្ទៃ ពោះធ្លាក់ចុះ ។ តម្រូវការផ្លូវភេទរបស់ស្ត្រីចំនួន ៣៨,៨ ភាគរយនៅដដែល ប៉ុន្តែ ៣២,៥ ភាគរយ ប្រាប់ថា ធ្លាក់ចុះ ។
សកម្មភាពរួមភេទភាគច្រើនបំផុតរបស់ស្ត្រីដែល ចូលរួមក្នុងការស្រាវជ្រាវនេះគឺតាមរន្ធភេទ (៩៨,៣ ភាគរយ) អូរ៉ាល់សិច (៣៨,១ ភាគរយ) និង រួម ភេទតាមទ្វារធំ (៦,៦ ភាគរយ) ៕
Back to Top