ទទួលទានបែបណា មិនឱ្យដុះក្បាលពោះ ?


សុភាពនារីណាដែលកំពុងតែពិបាកចិត្តរឿងក្បាលពោះដុះលៀនធ្វើឱ្យពេលអង្គុយម្តងៗមើលទៅ គួរឱ្យស្អប់ បាត់ជំនឿ ចិត្តលើខ្លួនឯង ពេលយកខោជាទីស្រឡាញ់មកស្លៀកម្តងៗក៏ត្រូវរកអាវធំៗមកបាំង ព្រោះខ្លាចក្បាលពោះវាលៀនចេញមកខ្មាសគេ ។ បែបនេះល្មមដល់ពេលដែលយើងត្រូវចាត់ការវាចេញចោលហើយសូមធ្វើតាមការណែនាំខាងក្រោម ៖
១-ទទួលទានទឹកដោះគោជូ
ទឹកដោះគោជូមានសារធាតុម៉្យាងដែលជួយក្នុងការរំលាយជាតិស្ករ និង ប្រូតេអ៊ីន ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរបានល្អ ។
២-ផឹកទឹកធម្មតា
គប្បីផឹកទឹកឱ្យបានមួយថ្ងៃ៨កែវ ឬតាមដែលរាងកាយត្រូវការ ពីព្រោះប្រសិនបើរាងកាយខ្វះជាតិ ទឹកវានឹងធ្វើឱ្យកើតការប្រមូលផ្តុំអង្គធាតុរាវរហូតទាល់តែកើតអាការហើមទឹកបាន ។
៣-ផឹកទឹកខ្ញី
ទឹកខ្ញីមានប្រសិទ្ធភាពជួយឱ្យដើរខ្យល់ស្រួលកាត់បន្ថយអាការហើមទឹកនិងជួយឱ្យប្រព័ន្ធរំលាយ អាហារដំណើរការល្អ ។
៤-មិនផឹកទឹកក្រូច
សុភាពនារីដែលនិយមចូលចិត្តផឹកទឹកក្រូចសូមផ្អាកទៅ ពីព្រោះវាជាភ្នាក់ងារសំខាន់ដែលធ្វើឱ្យដុះក្បាលពោះ ។ បើចង់ផឹកទឹកផ្អែមៗ ក៏ត្រូវប្តូរមកផឹកទឹកប្រភេទផ្សេងៗដែលមិនមានជាតិហ្កាសល្អជាង ។
៥-មិនហូបប្រៃ
ជាតិប្រៃនឹងធ្វើឱ្យរាងកាយហើមទឹក ដូច្នេះគួរតែប្តូរពីទឹកត្រីមកជាទឹកស៊ីអ៊ីវជំនួសវិញ ។ ម៉្យាងទៀតត្រូវប្តូរមកហូបសាច់សត្វដែលធ្វើថ្មីៗស្រស់ៗមិនឆ្លងកាត់ការបំប្លែងកៃច្នៃ ដោយសារមានអំបិលផ្សំតិចជាង ។
៦-ចៀសវាងជាតិស្ករហ្វ្រាក់តូស
ជាតិស្ករហ្វ្រាក់តូសគេច្រើនប្រទះឃើញក្នុងផ្លែឈើទុំ ឬ អប់ស្ងួតទឹកផ្លែឈើនិងទឹកក្រូច ។ កាលណាយើងហូបចូលទៅវានឹងកើតហ្កាសទៅរំខានប្រព័ន្ធរំលាយអាហារថែមទាំងមាន រសជាតិផ្អែមខ្លាំងទៀតផង ។
៧-បង្កើនប៉ូតាស្យូម
ប៉ូតាស្យូមជួយសម្រួលទឹកក្នុងកោសិកាឱ្យមានតុល្យភាពនិងការពារដំណើរហើមទឹក យើងអាចរកហូបបានពីផ្លែចេកអំបូង ឬ ស្ពៃប៊្រូកខូលី ។
តែប៉ុណ្ណឹងអ្នកក៏មានក្បាលពោះរាបស្មើស្អាតអស់កង្វល់រឿងក្បាលពោះតទៅទៀតហើយ ៕
Back to Top