ការរួមភេទអាចព្យាបាល និង ទប់ស្កាត់ជំងឺមួយចំនួន

ការរួមភេទ ឬ សិចគឺជារឿងមួយដ៏មាន សារសំខាន់សម្រាប់មនុស្សពេញវ័យ ហើយពិសេសនោះគឺសម្រាប់ ជីវិតគូ ស្វាមីភរិយាទាំងឡាយ ។ ជាការពិត ណាស់មនុស្សភាគច្រើនធ្វើការរួមភេទដោយសារ តែវាផ្តល់នូវ សេចក្តីសុខស្រួល ក្រោយពេលដែលពួកគេបានឈានដល់ចំណុចកំពូល ប៉ុន្តែឥឡូវនេះមានហេតុផលផ្សេង ដែលធ្វើឱ្យបញ្ហាលើគ្រែនេះក្លាយជារឿងចាំបាច់សម្រាប់មនុស្សគ្រប់រូប នោះគឺការរួមភេទផ្តល់នូវអត្ថ ប្រយោជន៍ ដល់សុខភាពគួរឱ្យកត់សម្គាល់ ។
សិចផ្តល់នូវគុណសម្បត្តិអស្ចារ្យសម្រាប់លោកអ្នកទាំងផ្នែកចិត្តសាស្ត្រ និង ផ្នែករាងកាយដូច្នេះបុរសគ្រប់រូប នៅគ្រប់ទីកន្លែងអាចប្រាប់នារីជាគូស្នេហ៍ថា ការរួមភេទមិនមែនដើម្បីតែការសប្បាយប៉ុណ្ណោះទេ ប៉ុន្តែដោយហេតុថា មានផលប្រយោជន៍ជៅច្រើនដែលកើតចេញពីសកម្មភាពសិចជីវិតរបស់ពួកគេប្រហែលជាត្រូវពឹងផ្អែកលើវាហើយ ។
ខាងក្រោមគឺជាហេតុផល ៦ យ៉ាងផ្សេងៗគ្នាដែលប្រាប់លោកអ្នកថា ហេតុអ្វីបានជាសិច និង សកម្មភាព សិចអាច ជួយឱ្យលោកអ្នករស់នៅបានយូរ និង មានជីវិតប្រកបដោយសុភមង្គលជាងមុន ហើយទាំងអស់នេះ គឺជាគុណប្រយោជន៍នានាដែលផ្តល់ដោយការរួមភេទ ។
១-សិចអាចព្យាបាលការឈឺក្បាល
មានពេលខ្លះដៃគូរបស់អ្នកបានបដិសេធមិនព្រមរួមភេទជាមួយអ្នកដោយនិយាយថា “យប់នេះមិនចង់ទេ ព្រោះឈឺក្បាលណាស់ ។ ឥឡូវនេះអ្នកអាចប្រាប់គូស្នេហ៍របស់អ្នកថា ការរួមភេទនេះអាច ដើរតួនាទីដូចជា ថ្នាំបំបាត់ការឈឺចាប់ដែរពោលគឺអាការឈឺក្បាលអាចនឹងបាត់ បន្ទាប់ពីធ្វើការរួមភេទហើយ ។ អ័រម៉ូនម៉្យាងដែលមានឈ្មោះថាអុកស៊ីថូស៊ីន នឹងបង្កើតឡើងនៅក្នុងរាងកាយរបស់អ្នកនៅពេល ណាដែល អ្នកចូលរួម នៅក្នុងសកម្មភាពរួមេភទ ។ ដោយសារតែបែបនេះសារជាតិម៉្យាងឈ្មោអ៊ិនដ័រហ្វីនស៍នឹងត្រូវបញ្ចោញមក ។
នៅពេលដែលមនុស្សយើងមានអារម្មណ៍ស្រើបស្រាលកម្រិតអ័រម៉ូនអុកស៊ីថូស៊ីនមិនត្រឹមតែកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាហេតុផលដែលធ្វើឱ្យមានការបញ្ចោញនូវទឹកកាមផងដែរ ។ ការសិក្សាមួយចំនួនបានបង្ហាញថា ការកើន ឡើងនូវកម្រិតអុកស៊ីថូស៊ីនអាចជួយកាត់បន្ថយការឈឺចាប់ ដូចជាឈឺក្បាល និង ការឈឺចុកចាប់ផ្សេង ៗនៅលើ រាងកាយ ។
២-សិចកាត់បន្ថយរោគស្ត្រេស និង ធ្វើឱ្យដេកលក់ស្រួល
ការស្ទង់មតិនៅពេលកន្លងទៅថ្មីៗនេះបានបង្ហាញថា មនុស្សទាំងឡាយដែលរួមភេទច្រើនដងបានប្រាប់ឱ្យដឹងថា ពួកគេមានអារម្មណ៍ធូរស្បើយច្រើន និង សប្បាយច្រើន ហើយល្អជាងនេះទៀតគឺពួកគេដឹងអំពីរបៀបកាត់បន្ថយស្ត្រេសបានល្អប្រសើរជាងមុនផងដែរ ។
បន្ទាប់ពីឡើងឋានសួគ៌ហើយលោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្ងប់ស្ងាត់ និង ធូរស្រាលក្នុង អារម្មណ៍ហើយ នេះជាមូលហេតុដែលធ្វើឱ្យបុរសទាំងឡាយតែងតែដេកលក់មិនដឹងខ្លួន បន្ទាប់ពីរួមភេទហើយ ។ មនុស្សជាច្រើនដែលចូលចិត្តរួមភេទបានឱ្យដឹងថា ពួកគេដេកលក់ស្រួលនៅពេលយប់ ហើយមានអារម្មណ៍ ស្រស់ថ្លាពេញមួយថ្ងៃ ។ ដូច្នេះអត្ថប្រយោជន៍មួយនៃការរួមភេទគឺធ្វើឱ្យដេកលក់ស្រួលនៅពេលយប់ និង ធ្វើឱ្យអ្នក អាចដោះស្រាយបញ្ហាដែលបង្ករោគស្ត្រេសប្រចាំថ្ងៃបានប្រសើរជាងមុនច្រើន ។
៣-សិចធ្វើឱ្យមានការកើនឡើងនូវលំហូរឈាម
ជាការពិតណាស់នៅពេលដែលលោកអ្នកមានអារម្មណ៍ស្រើបស្រាល ឈាមក៏ចាប់ផ្តើមធ្វើចលនាកម្រិតមួយ លឿនជាងមុននេះមានន័យថាលំហូរឈាមទៅកាន់ខួរក្បាលរបស់អ្នកមានការកើនឡើង ។ ទាំងការកើនឡើងនូវចង្វាក់បេះដូង និង ចលនាឈាមនៅតំបន់ខួរក្បាលផ្តល់នូវលទ្ធផល ដែលធ្វើឱ្យយើងបំពេញ ការងារបានល្អ ។ លើសពីនេះទៀតនោះគឺថាការផ្តល់ឱ្យនូវការធ្វើចលនាឈាមជុំវិញរាងកាយជួយឱ្យអវយវរាងកាយទទួលបាននូវអុក ស៊ីហ្សែនល្អ ហើយកាត់បន្ថយនូវសារជៅតិចាស់ៗ និង គ្មានប្រយោជន៍ ។ ហេតុនេះអត្ថប្រយោជន៍មួយទៀតរបស់ការរួមភេទគឺដើម្បីជាតួប្រព័ន្ធសម្អាតរាងកាយរបស់លោកអ្នក ។
៤-សិចជួយថែរក្សារាងកាយ
គុណសម្បត្តិមួយទៀតនៃការរួមភេទគឺថាវាជួយឱ្យអ្នកមានសុខភាពល្អ និង ធ្វើឱ្យអ្នកស្រឡាញ់ចូល ចិត្តនូវរូប រាងកាយរបស់អ្នក ពោលគឺវាជួយឱ្យអ្នកថែរក្សារូបរាងឱ្យនៅតែស្រស់ស្អាត ។
តើអ្នកជឿទេថា ការរួមភេទអាចដុតបំផ្លាញ ១៥០ កាឡូរីរៀងរាល់រយៈពេលកន្លះម៉ោង ។ បើទោះបីជាគូស្នេហ៍ជាមធ្យមចំណាយប្រហែល ២៥ នាទីសម្រាប់ការរួមភេទម្តង និង រួមភេទ ៣ ដង ក្នុងមួយសប្តាហ៍ក៏ដោយ ក៏វាប្រសើរជាងអត់ដែរ ព្រោះយ៉ាងហោចណាស់អ្នកអាចដុតបំផ្លាញ ៤៥០ កាឡូរី ។
ប្រសិនបើអ្នកចូលរួមក្នុងសកម្មភាពច្រើនជាងកម្រិតមធ្យមខាងលើនោះ វានឹងកាន់តែមានអត្ថប្រយោជន៍ច្រើន ឡើងសម្រាប់ខ្លួនអ្នក និង គូស្នេហ៍របស់អ្នក ។
៥-សិចជួយឱ្យមានអាយុវែង
គេបានឱ្យដឹងថា ការឈានដល់ចំណុចកំពូលនៃការរួមភេទយ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍អាចបង្កើន រយៈពេលនៃជីវិតរបស់អ្នកបាន ។ គ្រប់ពេលដែលអ្នកឈានដល់ចំណុចកំពូលអ័រម៉ូនដែលមានឈ្មោះថា DHEA (Dehydropian drosterone) មានការកើនឡើង ជាការឆ្លើយតបនឹងការស្រៀវស្រើវផ្លូវភេទ និង ការបញ្ចោញទឹកកាម ។ អ័រម៉ូន DHEA អាចពង្រឹងនូវប្រព័ន្ធការពាររាងកាយបង្កើនការយល់ដឹងធ្វើឱ្យស្បែកមានុខភាពល្អ ជួសជុលបន្ថែមនូវកោសិកាហើយអាចបំពេញមុខងារជាថ្នាំបំបាអះអាង់ភាពតប់ប្រមល់ផងដែរ ។
៦-សិចអំណោយផលល្អដល់បេះដូង
ទាំងកម្រិតថេស្តូស្តឺរ៉ូន និង កម្រិតអ័រម៉ូនអេស្ត្រូចេន នឹងមានការកើនឡើងតាមរយៈសកម្មភាពផ្លូវភេទដ៏ទៀងទាត់ ។
សម្រាប់បុរសថេស្តូស្តឺរ៉ូនមិនត្រឹមតែធ្វើឱ្យកម្រិតផ្លូវភេទខ្លាំងជាងមុនទេ ប៉ុន្តែវាក៏ជួយដល់ឆ្អឹង និង សាច់ដុំ ព្រមទាំង ធ្វើឱ្យបេះដូងស្ថិតក្នុងស្ថានភាពល្អប្រសើរផងដែរ ។
សម្រាប់នារីវិញការរួមភេទធ្វើឱ្យកើនឡើងនូវកម្រិតអេស្ត្រូចេនដែលជាអ័រម៉ូនមួយប្រភេទជួយប្រឆាំងនឹងជំងឺបេះដូង ។ អេស្ត្រូចេន ក៏ដើរតួនាទីយ៉ាងសំខាន់ចំពោះរាងកាយរបស់នារីផងដែរ ។
ជារួមមកយើងឃើញថា ការរួមភេទផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើន ។ សិចបង្កើនថាមពលខួរក្បាល ចង្វាក់បេះដូង អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ ហើយវាអាចធ្វើឱ្យបុគ្គលទាំងឡាយ មានអារម្មណ៍ល្អ ចំពោះខ្លួនឯង ។ ដូច្នេះភាពត្រេកត្រអាល និង សេចក្តីសប្បាយ មិនមែនជាគោលដៅតែមួយនៃការរួមភេទនោះទេ ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ដែលអាចធ្វើឱ្យមនុស្សទាំងឡាយជួបសុភមង្គលក្នុងជីវិត ៕
Back to Top