ធ្វើយ៉ាងដូចម្តេច​​ មិនអោយកើតឆ្អឹងពុក ?



អង្គការសុខភាពពិភពលោក (Who) បានអះអាងថាទូទាំងពិភពលោកមានអត្រា អ្នកកើត រោគឆ្អឹងពុកកើនឡើងជា​លំដាប់ និងបានសម្លាប់ជីវិតមនុស្សជាច្រើនក្នុងមួយ ឆ្នាំៗ ។ សម្រាប់អ្នក ដែលគួរប្រុងប្រយ័ត្នរោគនេះបំផុតគឺស្ត្រី ព្រោះ​ឱកាសកើតរោគនេះច្រើនជាងបុរស ។
តើយើងត្រូវការញររោគឆ្អឹងពុកដូចម្តេច ?
វិធីការញរ និង មើលថែទាំខ្លួនឯងគឺចាប់ផ្តើមតាំងពីកើតមកតែម្តង ។ ក្នុងអំឡុងពេលកើតមក ដំបូងរហូតដល់អាយុ ៣០ ឆ្នាំ ជា អំឡុងពេលដែលរាងកាយត្រូវប្រមូលផ្តុំសាច់ឆ្អឹងឱ្យបានក្រាស់ក្រែលបំផុត ហេតុនេះយើងគួរបរិភោគអាហារ ដែលផ្តល់ផលប្រយោជន៍ដល់ឆ្អឹង ពិសេសអាហារមានកាល់ស្យូមខ្ពស់ផឹកទឹកដោះគោឱ្យបានច្រើននិងហាត់ប្រាណជាប់ជា​ប្រចាំ ។
សម្រាប់អ្នកដែលមានអាយុចាប់ពី ៣០ ឆ្នាំ ឡើងទៅ គឺជាដំណាក់កាលសំខាន់ដើម្បីការពារមិនឱ្យបាត់បង់សាច់ឆ្អឹង ។ យើងគួរជ្រើសរើសបរិភោគទឹកដោះគោមួយថ្ងៃ ៥០០ CC បរិភោគអាហារ ដែលមានកាល់ស្យូមខ្ពស់ ដូចជា កាពិ ប្រហុកឆ្អិន ត្រីម៉ដ្ឋ បង្គាម៉ដ្ឋ ហាត់ប្រាណជាប់ជាប្រចាំ និង គួរចេញ្ញទៅហាត់ប្រាណទីកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ។
សម្រាប់ក្រុមមនុស្សវ័យពាក់កណ្តាលមនុស្សគឺអ័រម៉ូនភេទមានចំនួនតិច ហើយដោយសារអ័រម៉ូន ភេទនោះជួយក្នុង​ការទប់ស្កាត់ការរលាយបាត់បង់ឆ្អឹង ហេតុនេះទើបធ្វើឱ្យក្រុមមនុស្សស្ថិតក្នុងវ័យនេះ មានការប្រឈមនឹងការបាត់បង់ឆ្អឹង​បានយ៉ាងងាយ ។
ក្នុងវ័យនេះទាំងស្ត្រី-បុរសត្រូវចេះថែទាំឆ្អឹងឱ្យបានល្អ ដោយយើងអាចប្រើឱសថក្នុងការជួយ ទប់ស្កាត់ផឹកទឹកដោះគោ បរិភោគអាហារដែលមានកាល់ស្យូមខ្ពស់ ព្រមទាំងហាត់ប្រាណក្នុងពន្លឺ ព្រះអាទិត្យឱ្យបានញឹកញាប់ ៕
Back to Top