រោគកំណាចទាំង ៧ ដែលលោកអ្នកគួរតែដឹង

ចំពោះសុភាពនារីដែលចេះថែទាំសុខភាព ខ្លួនឯងឱ្យបានជាប់លាប់វាជារឿងមួយប្រសើរខ្លាំងណាស់ ហើយបើចង់ឱ្យកាន់តែល្អថែមទៀត គួរតែចេះចែករំលែកទៅឱ្យបុរសជាទីស្រឡាញ់របស់អ្នកខ្លះផងឱ្យគេ ទទួលបាននូវសុខភាពល្អដូចអ្នកដែរ ព្រោះគេក៏មានរោគកំណាចផ្សេងៗ ពីការរស់នៅប្រចាំថ្ងៃតាមមកយាយី ពួកគេជានិច្ច។ ដូច្នេះយើងសូមបង្ហាញជូននូវរោគកំណាចទាំង ៧ មុខ ឧស្សាហ៍កើតមាន ចំពោះប្រុសៗ ដែលស្ត្រីគួរតែដឹង ដើម្បីត្រៀមខ្លួនការពារជាមុនកុំឱ្យវាហួសពេល ។
១-រោគមហារីក
រោគនេះគេប្រទះឃើញមានច្រើនបំផុតហើយនៅលំដាប់ទី ១ ដែលកើតលើប្រុសៗ ដែលភាគ ច្រើនជាមហារីកថ្លើមហើយបន្ទាប់មកគឺមហារីកសួតមហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត ជា ពិសេសអ្នកដែលជក់បារី ហើយបើឆ្លងវីរុស ថ្លើម ប្រភេទ B និង C ក៏នឹងមានការប្រឈមក្នុងការកើតរោគ មហារីកថ្លើមច្រើនជាងស្ត្រីដល់ទៅ ៣-៥ ដងឯណោះ ។


២-រោគបេះដូង និង សរសៃឈាម
គេប្រទះឃើញមានច្រើនបន្ទាប់ពីរោគមហារីក ហើយកើតមានចំពោះបុរសច្រើនជាងស្ត្រីដែលនៅ មិនទាន់អស់រដូវ ប៉ុន្តែប្រសិនបើស្ត្រីវ័យកណ្តាល ឬ វ័យអស់រដូវក៏មានអត្រាប្រឈមប្រហាក់ប្រហែលនឹង បុរសដែរ ។ មូលហេតុនៃរោគបេះដូង និង សរសៃឈាមក៏អាចកើតបានតាមរយៈការផឹកស្រាជក់បារី សម្ពាធឈាមខ្ពស់រោគទឹកនោមផ្អែម និង ខ្លាញ់ ក្នុងឈាមខ្ពស់ដែលអាចនាំទៅរកការកើតរោគសាច់ មួយចំហៀងខ្លួនបាន។
៣-រោគអេដស៍ ឬ ប្រពន្ធការពាររាងកាយចុះខ្សោយ
គ្រាន់តែឮឈ្មោះក៏គួរឱ្យខ្លាចទៅហើយ ដែលបច្ចុប្បន្ននេះមានអ្នកកើតជំងឺនេះច្រើនហើយស្ត្រីភាគ ច្រើននឹងឆ្លងរោគនេះពីស្វាមីដែលលួចទៅមានស្រីខាងក្រៅដោយមិនបានការពារខ្លួនឯង ។
៤-រោគខ្សោយសមត្ថភាពផ្លូវភេទ
រោគនេះជាបញ្ហាមួយដែលបុរសភាគច្រើនមាន ការព្រួយបារម្ភជាខ្លាំង ។ មូលហេតុចម្បងគឺបណ្តាល មកពីការទ្រុឌទ្រោមចុះខ្សោយទៅតាមអាយុពោល គឺអាយុកាន់តែច្រើន កម្លាំងកំហែងកាន់តែខ្សោយ និង អ័រម៉ូនភេទក៏មានការផលិតតិចទៅៗ ។ មូល ហេតុមួយទៀត បណ្តាលមកពីការព្យាបាលជំងឺឧទាហរណ៍ ដូចជាការវះកាត់មហារីកក្រពេញប្រូស្តាត ធ្វើឱ្យសមត្ថភាពផ្លូវភេទចុះខ្សោយ ឬ ទឹកអសុចិហូរ ត្រឡប់ ក្លាយជាមិនអាចមានកូនបានជាអចិន្ត្រៃយ៍ ។ ក្រៅពីនេះ ការចុះខ្សោយផ្លូវភេទក៏អាចបណ្តាលមកពី សភាពផ្លូវចិត្តដូចជាភាពតានតឹងក្នុងអារម្មណ៍ ពីព្រោះផ្លូវចិត្ត និង រាងកាយវាមានចំណងទាក់ទងគ្នា បានសេចក្តីថាកាលណាអារម្មណ៍យើងតាន តឹងកាន់តែខ្លាំងនោះសមត្ថភាពផ្លូវភេទក៏ចុះខ្សោយទៅតាមហ្នឹងដែរ ។
៥-រោគក្បាលតម្ពែក
ការពិតទៅរោគនេះក៏ត្រូវបានគេចាត់ទុកថា ជារោគកំណាចប៉ះពាល់សភាពផ្លូវចិត្ត និង ជំនឿចិត្តរបស់ បុរសដោយផ្ទាល់ដែលធ្វើឱ្យមានអារម្មណ៍ថាខ្លួនឯងមិនសង្ហាមើលទៅចាស់ជាងវ័យ បាត់បង់បុគ្គលិក លក្ខណៈដោយអាករក្បាលតម្ពែកនេះកើតបណ្តាលមកពីរាងកាយផលិតអ័រម៉ូនភេទប្រុសតេស្តូស្តឺរ៉ូនច្រើនពេក ។

៦-រោគធាត់
បុរសដែលនិយមទទួលទានអាហាររហ័សដែលមានកាឡូរីខ្ពស់ ហើយមិនបានហាត់ ប្រាណទទួល ទានរួចក៏ចូលដំណេកវានឹងបង្កឱ្យកើតការប្រមូលផ្តុំដោយវានឹងបំលែងខ្លួនទៅតាម ៣ តំណាក់កាល ។ តំណាក់កាលទីមួយមានទម្ងន់ធម្មតា បន្ទាប់មកទម្ងន់កើន ក្រោយពីនោះមក ក៏ទៅជាធាត់ហើយ តមកទៀតក៏មានរោគឱកាសនិយមផ្សេងៗជ្រៀតជ្រែកចូលមក ជាពិសេសរោគមហារីកទាំង ៥ ប្រភេទ រោគខ្សោយក្បាលជង្គង់ ខ្សោយ ខួរក្បាល ដេកស្រមុក សតិស្មារតីមិននឹងនរ ទឹកនោមផ្អែម និង រោគលើសឈាម ជាដើម។ បុរស នឹងចាប់ផ្តើមកើតរោគធាត់កាលណាឈានចូលវ័យកណ្តាល ។

៧-រោគឈឺតាមសន្លាក់ឆ្អឹង
រោគនេះគេឃើញបុរសកើតច្រើនជាងស្ត្រីហើយមានមូលហេតុច្រើនដែលនាំឱ្យកើត រោគនេះដូចជា តំណពូជមានការបង្កើតអាស៊ីដយូរីកច្រើន ឬ បណ្តាលពីបច្ច័យខាង ក្រៅទៀតដែលគេមិនទាន់អាច ធ្វើការសន្និដ្ឋានបានជាក់លាក់ ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយកាលណាយើងទទួលទានអាហារដែល មានអាស៊ីដយូរីកខ្ពស់វានឹងកើតការប្រមូលផ្តុំតាមសន្លាក់ផ្សេងៗក្នុងរាងកាយរហូតទាល់ តែមាន អាការឈឺនិងមានឡើងកន្ទួលៗ ។ ដូច្នេះកាលណាមានអាការបែបនេះត្រូវទៅជួបគ្រូពេទ្យ ដើម្បីព្យាបាល បើមិនដូច្នេះទេវាអាចធ្វើឱ្យកើតរោគខ្សោយក្រលៀនបាន ។
រោគនីមួយៗសុទ្ធតែគួរឱ្យខ្លាចទាំងអស់ដូច្នេះទេបើសុភាពនារីមិនចង់ឱ្យគូស្នេហ៍ ទទួលសំណាង អាក្រក់ដោយរោគទាំងនេះ ទេសូមកុំភ្លេចបបួលគេមកថែទាំសុខភាពបន្ថយ ឬ ផ្តាច់បារីស្រានិងបែរ មកហាត់ប្រាណឱ្យបានជាប់លាប់ ទើបអាចរស់នៅជាមួយ គ្នាបានយូរប្រកបដោយសុភមង្គលដោយ ប្រាសចាកជំងឺតម្កាត់ខាងលើបាន ៕
Back to Top