ការពិតទាំង ១០ នៃអាថ៌កំបាំង ថ្នាំវីយ៉ាហ្រ្គា



ប្រសិនបើឡើងគ្រែដោយសារតែភារកិច្ចនោះទោះជាលេបថ្នាំវីយ៉ាហ្គ្រាឬថ្នាំស្រដៀងនេះក៏អ្នកមិនអាច ចូល “សមរភូមិ”បានដែរ ។ “ឱសថទិព្វ”នេះគ្រាន់តែមានឥទ្ធិពលពង្រឹងមាឌតែប៉ុណ្ណោះវាមិនអាចបង្កើតតណ្ហាបានទេ ។ ខាងក្រោមគឺជាអាថ៌កំបាំងរបស់វា ៖

១-ថ្នាំនេះមិនធ្វើឱ្យ“អាអូនតូច”ឡើងរឹងភ្លាមនោះទេ
នៅពេលប្រើថ្នាំវីយ៉ាហ្គ្រានេះបុរសទាំងឡាយចូរកុំនឹកស្មានថាវានឹងឡើងរឹងដោយស្វ័យប្រវត្តិដូចទម្លាប់ ចាក់ថ្នាំពីមុននោះ ។ ថ្នាំនេះមានរបៀបផ្សេង ហើយវាជួយដល់ការឡើងរឹង និងមានកម្លាំងតែអ្នកក៏ត្រូវបញ្ឆោះម៉ាស៊ីនជាមុនផងដែរ ។
២-មិនត្រូវប្រើឱ្យលើសមួយដងក្នុងមួយសប្តាហ៍
ជាមួយអ្នកដែលមានជំងឺច្របូកច្របល់ផ្នែកប្រដាប់ភេទការប្រើថ្នាំនេះម្តងក្នុងមួយសប្តាហ៍ជាការល្អបំផុត ។ ថ្នាំនេះក៏ត្រូវហាមមិនឱ្យប្រើក្នុងករណី ដូចជាអ្នកមានជំងឺទឹកនោមផ្អែម... ។
៣-ថ្នាំវីយ៉ាហ្គ្រាមិនបង្កើនអារម្មណ៍ភេទ
ចូរចងចាំថាប្រភេទថ្នាំនេះអាចជួយឱ្យអ្នក“មានកាដូធំសម្រាប់ជូន” ប៉ុន្តែវាមិនប្រាកដថានឹងធ្វើឱ្យអ្នក ចូលចិត្ត“ពិធីជប់លៀង”នោះទេ ។ ដូច្នេះប្រសិនបើតណ្ហាផ្លូវភេទឬអារម្មណ៍ស្រើបស្រាលរបស់អ្នកចុះ ខ្សោយអ្នកគួរតែទៅជួបគ្រូពេទ្យទើបបាន ។
៤-ថ្នាំវីយ៉ាហ្គ្រាគ្មានប្រសិទ្ធភាពចំពោះស្ត្រី
បណ្តាស្ត្រីដែលជួបបញ្ហាចំពោះអារម្មណ៍ភេទអាចប្រើប្រាស់ថ្នាំនេះ ។ ប៉ុន្តែការពិសោធកំពុងតែត្រូវបាន ធ្វើឡើងដូច្នេះថ្នាំនេះនៅពុំទាន់ត្រូវបាននិយាយ ថាល្អសម្រាប់ស្ត្រីនៅឡើយនៅពេលនេះ ។
៥-មិនត្រូវប្រើថ្នាំវីយ៉ាហ្គ្រាលាយជាមួយក្រូចថ្លុង
ទឹកក្រូចថ្លុងអាចមានប្រតិកម្មចំពោះវីយ៉ាហ្គ្រាបង្កឱ្យមានការកើនឡើងនៃបញ្ហាផ្សេងៗ ។ ក្រៅពីនេះអ្នក ត្រូវចាំថាលេបថ្នាំជាមួយនឹងអាហារវានឹងធ្វើឱ្យប្រសិទ្ធភាពត្រូវថយចុះ(អាចរហូតដល់បាត់បង់អាហារ ឆ្ងាញ់ពេលយប់ទៀតផង) ។
៦-ពាក្យវីយ៉ាហ្គ្រា គ្មានអត្ថន័យសោះ
មនុស្សជាច្រើនគិតថាឈ្មោះថ្នាំនេះគឺជាការរួមផ្សំនៃបណ្តាពាក្យដែលមានអត្ថន័យខ្លាំងពូកែឬកម្រិត ខ្សែទឹកហូរយ៉ាងអស្ចារ្យ... ។ ប៉ុន្តែតាមពិតឈ្មោះ វីយ៉ាហ្គ្រានៅតែមានអត្ថន័យអាថ៌កំបាំងដោយពុំទាន់មាន អ្នកណាម្នាក់ដឹងច្បាស់ពីប្រភពប្រាកដនៃពាក្យនេះទេ ។
៧-ថ្នាំនេះអាចធ្វើឱ្យស្រវាំងភ្នែក
ប្រការនេះកើតឡើងចំពោះមនុស្សមួយចំនួនតូច ។ ទោះជាយ៉ាងនេះក្តីវាក៏ពុំបង្កគ្រោះថ្នាក់ដែរ ។ ចំណែកប្រតិកម្មផ្សេងធ្ងន់ជាងនេះគឺការឈឺក្បាល ពិបាករំលាយអាហារ ប៉ុន្តែមិនគ្រោះថ្នាក់ដល់សុខភាពឡើយ ។
៨-ថ្នាំវីយ៉ាហ្គ្រាត្រូវបង្កើតឡើងដើម្បីព្យាបាលបេះដូង
ដោយសារតែមានប្រសិទ្ធភាពបង្កើនចរន្តឈាមដូច្នេះហើយពីដំបូងវាត្រូវបានធ្វើពិសោធដើម្បីព្យាបាល អាការឈឺត្រង់ដើមទ្រូង ។ ប៉ុន្តែអ្នកធ្វើពិសោធបានរកឃើញថាអ្នកជំងឺបេះដូងរបស់ពួកគេបែរជាសប្បាយ ហើយខោទ្រនាប់ឡើងប៉ោង ។ បន្ទាប់ពីនោះថ្នាំនេះត្រូវបានបង្វែរប្រសិទ្ធភាពរបស់វាទៅកាន់ទិសដៅ ផ្សេងមួយទៀតយ៉ាងឆាប់រហ័ស ។
៩-ការផ្សាយពាណិជ្ជកម្មលើអ៊ីនធឺរណេតតែងតែមិនពិត
អង្គការសុខភាពពិភពលោក WHO បានបង្ហាញថាមានគេហទំព័រប្រមាណជាពាក់កណ្តាលដែលលាក់ អាសយដ្ឋានកំពុងតែផ្គត់ផ្គង់ថ្នាំក្លែងក្លាយ ។ គ្មានអ្វីចម្លែកដែលថ្នាំវីយ៉ាហ្គ្រាត្រូវបានលក់លើអ៊ីនធឺរណេត ដោយតម្លៃថោកបែបនោះទេ ។ ចូរចៀសវាងឱ្យឆ្ងាយពីការផ្សព្វផ្សាយនេះ ។
១០-ថ្នាំវីយ៉ាហ្គ្រាអាចជួយអ្នកធ្វើចម្ការបាន
ក្រៅពីប្រសិទ្ធភាពក្នុងការព្យាបាលបេះដូងនិងស្ពឹកប្រដាប់ភេទបុរសឱសថនេះជួនកាលត្រូវ បានប្រើសម្រាប់អ្នកជំងឺសម្ពាធឈាមខ្ពស់ ៕
Back to Top