អាថ៌កំបាំងសម្រាប់អ្នកចង់បានរាងស្វែល

អាថ៌កំបាំងខាងក្រោមនេះជារឿងដែល អ្នកចង់បានរាងស្វែលទាំងឡាយត្រូវ តែដឹង ពីព្រោះ រាងស្រឡូនស៊្វែលនឹង ជារបស់អ្នក ឬ យ៉ាងណានោះគឺវាចំណុះទៅលើជាតិខ្លាញ់​ នេះតែម្តង ។
១- ការទទួលទានអាហារពេលយប់ មិនមែនធ្វើឱ្យធាត់ជានិច្ចនោះទេ
ធាត់ ឬ មិនធាត់ វាមិនមែនស្ថិតនៅលើពេលវេលានោះទេ ។ ផ្ទុយទៅវិញ វាស្ថិតនៅលើប្រភេទនៃអាហារ បរិមាណអាហារ និង ពេលដែលអ្នកទទួលទាន វាចូលទៅឯណោះទៅវិញទេ ។ បើអ្នកទទួលទានអាហារពេលយប់ ប៉ុន្តែទទួលទានតិច និង មានកាឡូរីតិចនោះ អ្នកក៏នឹងមានជាតិខ្លាញ់ក្នុងរាងកាយទាប ជាងការទទួលទានអាហារថ្ងៃ ត្រង់បែបច្រើនៗ រហូតទាល់តែបន្សល់ជាតិខ្លាញ់ ប្រមូលផ្តុំក្នុងរាងកាយយ៉ាងច្រើន ។ ដូច្នេះវិធីទទួលទានល្អបំផុត គឺអ្នកគួរតែទទួលទានតិចៗ ប៉ុន្តែច្រើនដង ។ ធ្វើបានបែបនេះធានាថា ភាពធាត់នឹងមិន មានឱកាសមកសួរសុខទុក្ខ អ្នកឡើយ ។

២- រាងកាយដុតបំផ្លាញជាតិអាល់កុលបានលឿនជាងអាហារ ប្រភេទផ្សេងៗ
បានដឹងដូច្នេះ អ្នកចូលចិត្តផឹកស្រាទាំងឡាយកុំអាលថ្ងូរ ពីព្រោះទោះបីជា ប្រព័ន្ធដុតបំផ្លាញធ្វើការបានច្រើន ប៉ុន្តែស្រាក៏មិនជួយឱ្យអ្នកមានរាងស៊្វែល ស្អាតដែរ ដោយសារតែខណៈដែលប្រព័ន្ធដុតបំផ្លាញដុតបំផ្លាញជាតិអាល់កុល នោះ គឺវាអាចដុតបំផ្លាញជាតិខ្លាញ់ពីអាហារបានតិចបំផុត ។ ដូច្នេះជាតិខ្លាញ់ ដែលបានពីការទទួលទានអាហារនោះ ទើបមិនត្រូវបានដុតបំផ្លាញ ប៉ុន្តែបែរ ជាត្រូវប្រមូលផ្តុំទុកនៅត្រង់ក្បាលញេះ និង កំប៉េះគូទរបស់អ្នកវិញ ។

៣- ហិតញយៗជួយឱ្យរាងកាយស៊្វែល
បើមិនជឿសូមកុំមើលងាយ ពីព្រោះអ្នកដែលមើលងាយត្រូវបានវត្ថុស័ក្តិសិទ្ធិ ដាក់ទោសឱ្យធាត់ច្រើននាក់មកហើយ ! ការហិតក្លិនអាហារយូរៗមុននឹងចាប់ផ្តើម ទទួលទាន ធ្វើឱ្យយើងទទួលទានបានតិចពិតមែន ព្រោះថាពេលដែល យើងធុំក្លិន ពេលនោះរាងកាយនឹងបញ្ជូនទិន្នន័យទៅកាន់ប្រព័ន្ធប្រសាទផ្នែកដែលគ្រប់គ្រងភាពចង់អាហារ ធ្វើ ឱ្យយើងចង់ទទួលទាន ។ ប៉ុន្តែបើហិតយូរៗ ខួរក្បាលរបស់យើងក៏នឹងបញ្ឆោតឱ្យគិតថា យើង បានទទួលទានអាហារនោះចូលទៅហើយ កត្តានេះញ្ញ៉ាំងឱ្យប្រព័ន្ធប្រសាទដែលគ្រប់ គ្រងភាពចង់អាហារធ្វើការបានតិច ជា ហេតុធ្វើឱ្យយើងមិនសូវចង់ទទួល ទាន និង ទទួលទានបានតិចៗ ។

៤- ទម្ងន់កើនមិនមែនបាន សេចក្តីថា សុទ្ធតែធាត់ ជានិច្ចនោះទេ
តួលេខនៅលើភ្នែកជញ្ជីងមិនមែន ជាកត្តាកំណត់ភាពស្អាតល្អនៃរាងកាយនោះ ទេ ពីព្រោះជញ្ជីងរបស់អ្នកមិនអាច ញែកឱ្យដាច់បានថា ផ្នែកណាគឺទម្ងន់នៃឆ្អឹង និង សាច់ដុំ ហើយផ្នែកណាជាទម្ងន់នៃខ្លាញ់ ។ បើអ្នកហាត់ប្រាណឱ្យ​រាងកាយមាំមួន នោះសំណុំសាច់ដុំក៏នឹងមានច្រើន ដែលកត្តានេះធ្វើឲ្យទំងន់លើភ្នែកជញ្ជីងកើនឡើង ទៅតាមនោះដែរ ប៉ុន្តែរូបរាងបែរជាស្គមវិញ ។ ដូច្នេះអ្នកមិនត្រូវផ្តល់ភាព សំខាន់ទៅលើទម្ងន់ខ្លួនខ្លាំងពេកទេ ។ ផ្ទុយទៅវិញគួរតែ​ផ្តោតការយកចិត្តទុកដាក់ ទៅលើភាពតឹងណែននៃរាងកាយជាការប្រសើរជាង ។ និយាយជារួម ប្រសិនបើយើង​ស្លៀកពាក់សម្លៀកបំពាក់រួចហើយមើលទៅឃើញថាល្អស្អាតនោះ គឺបាន សេចក្តីថាទម្ងន់ត្រឹមត្រូវសមរម្យហើយ ។


៥- ដេកតិចក៏ធាត់ដែរ
ពីព្រោះការទទួលទានដំណេកមិនបានគ្រប់គ្រាន់ វានឹងឱ្យប្រព័ន្ធដុតបំផ្លាញ ខ្សោយ និង ធ្វើការមិនសូវបានល្អ ដែលជាសារធាតុធ្វើឱ្យពេលដែលយើងទទួល ទានអាហារចូលទៅ គឺនៅសល់គរទុកក្លាយជាខ្លាញ់លើសទាំងអស់ ។

៦- មុនមានរដូវ ស្ត្រីច្រើនតែឡើងទម្ងន់
ពីព្រោះពេលជិតមានរដូវ អ័រម៉ូនក្នុងរាងកាយនឹងមានការប្រែប្រួល ធ្វើ ឱ្យរាងកាយត្រូវឃាត់ទឹកទុកច្រើន ។ ទម្ងន់ដែលកើនឡើងក្នុងអំឡុងពេលនេះ គឺទឹកដែលរៀបរាប់ខាងលើនេះឯង ។ ក្នុងរយៈពេលនេះ ស្ត្រីគួរតែតមអាហារ ប្រៃរួមទាំងអាហារដែលមានជាតិការបូអ៊ីដ្រាតខ្ពស់ ដូចជា ភីហ្សា នំដូណាត់ នំប៉័ង ពីព្រោះការបូអ៊ីដ្រាតនឹងធ្វើឱ្យរាង​កាយមានអាការហើម ជាហេតុធ្វើឱ្យ យើងមើលទៅកាន់តែធាត់ដែរ ។

៧- បុរសជាមូលហេតុមួយនៃភាពធាត់
រឿងនេះវាហាក់ដូចជាគ្រាន់តែជាការគំរាម ប៉ុន្តែគេបានដកពិសោធរួចមក ហើយថា វាគឺជាសច្ចភាព ! ពីព្រោះពេល​ស្រីៗទៅណាមកណាជាមួយស្រីៗគ្នាឯង បើនិយាយញក្យថាសម្រករាង ពួកគេគ្រប់គ្នានឹងយល់ យល់ចិត្ត និង ជួយគាំទ្រ ។ ប៉ុន្តែបើទៅជាមួយសង្សារកុំសង្ឃឹមនោះ ព្រោះគេមិនសុខចិត្តទ្រាំអង្គុយទទួល ទានសាលាដ៍បន្លែជាមួយអ្នកគ្រប់​ពេលអាហារនោះទេ ។ ដូច្នេះហើយបានជា អ្នកមានសង្សារច្រើនតែខូចរាងរៅជាស្វ័យប្រវត្តិ ពីព្រោះមុខម្ហូបជាប្រចាំ ដែលធ្លាប់ទទួលទាន វាបានក្លាយជាអតីតកាលទៅហើយ ។ សព្វថ្ងៃអ្នកដែល មានសង្សារមានការហូបចុកភាគច្រើនគឺ ភីហ្សា ហាំប៊ឺហ្គឺរ បាយម្ហូបពេញតុ ដែលជាម្ហូបប្រុសស្នេហ៍ចូលចិត្ត រឿងអីមិនធាត់ ។

៨- ផឹកទឹកត្រជាក់មិនធ្វើឱ្យស្គមឡើយ
ធ្លាប់មានរបាយការណ៍ថា ការផឹកទឹកត្រជាក់ខ្លាំងនឹងធ្វើឱ្យរាងកាយត្រូវប្រើ ថាមពលច្រើនធ្វើឱ្យស្គមបាន ។ ប៉ុន្តែលទ្ធផលនៃការសិក្សាស្រាវជ្រាវចុង ក្រោយបង្អស់បានឱ្យដឹងថា ថាមពលដែលប្រើក្នុងការប្តូរទឹកត្រជាក់ឱ្យទៅជា សីតុណ្ហភាពធម្មតា វាមានឥទ្ធិពលតិចបំផុតមិនអាចដល់ថ្នាក់ធ្វើឱ្យស្គមបានទេ ។ ផ្ទុយទៅវិញ ភាពត្រជាក់របស់ទឹកបែរ​ទៅជាធ្វើឱ្យខ្លាញ់ដែលបានពីអាហារដែល យើងទទួលទាន នឹងកកជាដុំៗតោងជាប់នៅតាមភ្នាសញេះវៀន ។ បើមាន ខ្លាញ់បែបនេះច្រើន នោះការស្រូបយកវីតាមីនរបស់ញេះវៀនក៏នឹងបាត់បង់ ធ្វើ ឱ្យរាងកាយចុះខ្សោយ និង មានជំងឺ​តម្កាត់ផ្សេងៗទៀតជាច្រើន ៕
Back to Top