តិចនិកដើម្បីសុវត្ថិភាព


ការពិត ក្បាច់រួមភេទដែលគេឱ្យឈ្មោះថា WOMEN ON TOP (ស្ត្រីនៅពីលើបុរស) គឺជា ក្បាច់រួមភេទមួយដ៏ពិសេស បំផុត ព្រោះបើ តាមគោលការក្បាច់មួយនេះវាជួយជំរុញឱ្យ សុភាពស្ត្រីបានឈានដល់ចំណុចកំពូលបានឆាប់បើធៀប នឹងក្បាច់រួមភេទដទៃទៀត ។
កន្លងមកមានការណែនាំថានៅពេលមានការរួមរ័កលើកទីមួយនោះ បើចង់កាត់បន្ថយអាការឈឺចាប់នោះស្ត្រីគួរ ស្ថិតនៅពីលើបុរស ហើយជាអ្នកធ្វើសកម្មភាពដោយខ្លួនឯង ។
សម្រាប់ការព្យាបាលចំពោះស្ត្រីដែលភ័យខ្លាចចំពោះការរួមភេទនោះគ្រូពេទ្យជំនាញបានណែនាំថា ឱ្យភាគីស្ត្រីជាអ្នក ធ្វើចលនាទៅតាមចំណង់ចំណូលចិត្តរបស់នាង ខណៈពេលនាងនៅពីលើ ហើយបុរសនៅពីក្រោម ។
ជាការពិតណាស់ថាក្បាច់រួមភេទមួយនេះអាចមានឱកាសឱ្យភាគីបុរស ដែលស្ថិតនៅពីក្រោមរងនឹងឧបទ្ទវហេតុអាក្រក់ ។ ខណៈពេលស្ត្រីកំពុងធ្វើ សកម្មភាពលើកអុកៗភ្លើតភ្លើនជាមួយអារម្មណ៍ស្រើបស្រាលនោះអាវុធ របស់បុរសអាចរត់ខុស ទិសដៅបណ្តាលឱ្យបាក់ពាក់កណ្តាល ។
សម្រាប់ការរួមភេទដែលទទួលបានទាំងភាពស្រណុកស្រួល និង បានទាំងសុវត្ថិភាពផងនោះ គឺទាមទារឱ្យភាគី បុរសជាអ្នកគ្រប់គ្រងចង្វាក់ និងរក្សាមុំអុកទង្គិចរវាងអ្នកទាំងពីរឱ្យបានល្អ ធ្វើយ៉ាងណាកុំបណ្តោយឱ្យភាគីស្ត្រីនាងធ្វើ ទៅតាមទំនើងចិត្ត ។ ជាពិសេសនៅដំណាក់កាលចុងក្រោយដែលកំពុងឈានទៅកាន់តែជិតដល់ចំណុចកំពូល ព្រោះអំឡុងពេលនោះ ស្ត្រីភាគច្រើនភ្លេចខ្លួនគិតតែពីសម្រុកធ្វើយ៉ាងណាឱ្យឆាប់ទៅដល់គោលដៅនោះ ព្រោះជា ចំណុចមួយដែលមិនអាចមានថ្ងៃវិលត្រឡប់បានទេ ។
ភាគីខាងបុរសគួរប្រើដៃទាំងពីរជួយទ្រសាច់ត្រគាករបស់នាង ធ្វើយ៉ាងណាឱ្យលេចចេញជាមុំបានយ៉ាងល្អជាមួយ នឹងបន្ទាត់ឈរនៃអវយវភេទរបស់បុរស ។ ចុងក្រោយនេះយើងសូមណែនាំថាការសំណូមពរឱ្យនាងផ្លាស់ប្តូរក្បាច់ដោយ ស្ត្រីលុតជង្គង់ហើយប្រើក្បាច់រួមភេទពីក្រោយដែលហៅថា ក្បាច់ ដកជី (DOGGIE) ក៏អាចជួយជំរុញឱ្យអ្នកទាំងពីរកើតមាន សេចក្តីសុខ មិនអន់ជាងគ្នាប៉ុន្មានដែរ ជាពិសេសទទួលបានសុវត្ថិភាពទៀតផង ៕
Back to Top