កូនកើតដំបូង មានអាការបែបណា ត្រូវទៅរកគ្រូពេទ្យ ?
















* នៅពេលកូនមិនបៅ លោកវេជ្ជបណ្ឌិត ម៉ូរ៉ាហ្វ្រេង ជំនួយការនៃគ្លីនិកកុមារក្នុងមន្ទីរពេទ្យ New York Presbyterian Hospital Well Cornell បានអធិប្បាយប្រាប់ថាប្រសិនបើទារកកើតដំបូង មិនព្រមបៅនិងធ្វើឱ្យមានឱកាសកើតសភាវៈខ្វះជាតិទឹកបានក្នុងរយៈពេល ២-៣ ម៉ោង ។ ដូច្នេះខណៈពេលទារកកំពុងបៅដោះពីទ្រូងម្តាយនោះអ្នកជាម្តាយគួរផ្អៀងស្តាប់ថា កូនលេបទឹកដោះចូលដែរឬអត់ ? ចូរពិនិត្យមើលនៅជុំវិញបបូរមាត់របស់គេមានស្នាមទឹកដោះឡើងដែរឬអត់ ? និងមើលថាតើគេនោមដែរឬទេ ? ដោយសង្កេតទៅមើលក្រណាត់កន្ទបទារក ។ ក្នុងអំឡុង ២-៣ ថ្ងៃដំបូងគួរផ្លាស់ក្រណាត់កន្ទបឱ្យគេ ៣-៤ ដង ក្នុងមួយថ្ងៃ ។ បន្ទាប់ពីនោះអ្នកត្រូវបង្កើនការ ផ្លាស់ឱ្យឡើងដល់ពី ៦-៨ ដង ។
* នៅពេលកូនលេបអាហារមិនបានឆ្កួតមិនឈប់ (មិនមែនជាអាការក្អែរ) អាការបែបនេះអាចធ្វើ ឱ្យគេមិនបានទទួលសារជាតិអាហារដ៏ចាំបាច់ដល់រាងកាយ ។ អាការក្អួតមិន ឈប់ឈរនេះកើតចេញពីមូលហេតុជាច្រើនយ៉ាងរាប់ចាប់តាំងពី រាងកាយមិនចំណាយប្រូតេអ៊ីនពីទឹកដោះគោឬ ក៏មានអាការពាក់ព័ន្ធនឹងខួរក្បាលទាមទារឱ្យប្រញាប់ពិនិត្យ រកមូលហេតុឱ្យច្បាស់លាស់ ។
* នៅពេលកូនក្តៅខ្លួនខ្លាំង ឬ ត្រជាក់ ខ្លួនខ្លាំង អាការបែបនេះអាចបណ្តាលមកពីការឆ្លងមេរោគ ។ គួរព្យាយាមវាស់កម្តៅរាល់ ២-៣ ម៉ោងម្តង ដើម្បីឱ្យទទួលបានកម្រិតកម្តៅដែលច្បាស់លាស់ដោយវាស់នៅត្រង់រន្ធគូទរបស់គេ ។​អ្នកគួរប្រញាប់នាំកូនចៅជួបគ្រូពេទ្យប្រសិនបើសីតុណ្ហភាពក្នុងរាងកាយរបស់គេធ្លាក់ចុះទាបជាង ៣៦ អង្សាសែលស៊ីស ឬ ក៏ខ្ពស់ជាង ៣៨ អង្សាសែលស៊ីស ។
* ប្រសិនបើកូនកើតមានកន្ទួលឡើងខុសធម្មតា អ្នកគួរប្រាប់គ្រូពេទ្យពីលក្ខណៈកន្ទួលដែលសង្កេតឃើញដូចជាស្នាមកន្ទួលកាន់តែធំ ឬក៏ពណ៌ស្បែកមានពណ៌ប្រែប្រួលដែរឬអត់ ? ព្រោះកន្ទួលដែលលេចឡើងមកនោះអាចជាសញ្ញាណប្រាប់ឱ្យដឹងពីការឆ្លងមេរោគ ឬ បញ្ហាដទៃៗទៀត ។
* ប្រសិនបើកូនក្អក ទាករកើតដំបូងអាចមានកណ្តាស់ ឬ ត្អើកបានតែក្នុងករណីកើតមានញឹកញាប់ពេកក្អកមានស្លេស្មិ៍ ឬ បើក្អកហើយមានអាការពិបាកដកដង្ហើម គួរប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះអាការដែលបានពោលមកនេះអាចជាសញ្ញាណប្រាប់ថាកូនរបស់អ្នកឆ្លងមេរោគតាមប្រព័ន្ធដកដង្ហើម ។
* ប្រសិនបើខ្លួនកូនឡើងលឿង អាចជាសភាពស្បែក និង កែវភ្នែកឡើងសលាយលឿងដែលនោះមានមូលហេតុកើតចេញពី Bilirubin ជាសារជាតិពណ៌លឿងដែលកើតចេញពីអាការរលាយ គ្រាប់ឈាមក្រហមរបស់អាយុ ។ សារជាតិនេះវាកកនៅក្នុងឈាមច្រើនពេករហូតដល់ថ្លើមកម្ចាត់ចេញមិនទាន់ ព្រោះថ្លើមរបស់ទារកដែលកើតដំបូងមិនទាន់លូតលាស់ល្អ ។ ទារក ៦០ ភាគរយកើតមានអាការបែបនេះ ហើយច្រើនតែបាត់ទៅវិញក្រោយពេលគេអាយុបាន ៧-១០ ថ្ងៃ ដែលជាទូទៅមិនបង្កជាគ្រោះថ្នាក់នោះទេ ។
ប៉ុន្តែក្នុងករណីដែលខុសពីធម្មតាខ្លាំងពេកគួរតែទទួលបានការព្យាបាល ព្រោះវាជាដើមហេតុឈានឆ្ពោះទៅរកការកើតឡើងបែបបរិមាណជាតិពុល នៅក្នុងខួរក្បាលអាចធ្វើឱ្យប្រព័ន្ធសរសៃប្រសាទ ទារករងការខូចខាតបាន ៕
Back to Top