៨ វិធី ស្ត្រីអាចបានសេចក្តីសុខពីសិច

ស្ត្រីភាគច្រើនតែងជួបបញ្ហាពុំទទួល បានសេចក្តីសុខស្រួលនៅលើគ្រែ ។ មូលហេតុអាចបណ្តាលមក ពីដៃគូមិន ប៉ិនប្រសប់ ឬ ដោយសារតែស្ត្រី ខ្លួនឯងមិនហ៊ានសម្តែងចេញពីអ្វីដែលខ្លួន ចង់បានប្រាប់ដៃគូ ។ ដូច្នេះវិធី ៨ យ៉ាងខាងក្រោមនេះ អាចជួយឱ្យអ្នកទទួលសេចក្តីសុខស្រួលបានពីសិចយ៉ាងផ្អែមមាត់តែម្តង ។
១ - គិតដល់សេចក្តីសុខស្រួលរបស់ខ្លួនឯងជាមុន
បុរសស្ទើរមួយរយភាគរយគិតតែពីខ្លួនឯងប៉ុណ្ណោះ ខណៈដែលស្ត្រីជាដៃគូច្រើនតែគិតបារម្ភថា តើដៃគូគេគិតយ៉ាងណា គេមានសេចក្តីសុខស្រួលឬអត់ ? ដូច្នេះប្រសិនបើអ្នកចង់ទទួលបានសេចក្តីសុខស្រួលខ្លាំង ខណៈប្រតិបត្តិការលើគ្រែនោះ គួរតែផ្តោតការយកចិត្តទុកដាក់កែកុនក្បាច់ធ្វើយ៉ាងណាឱ្យខ្លួនឯងមានសេចក្តីសុខស្រួលខ្លាំងជាមុន ពីព្រោះមិនថា យ៉ាង ណាក៏ដោយ បុរសមានសេចក្តីសុខស្រួលជាមួយនឹងគ្រប់ក្បាច់របស់អ្នកបានទាំងអស់ ។
២ - ចេះរៀបចំបន្ទប់ដេកឱ្យទាក់ទាញអារម្មណ៍
មិនត្រូវចាត់ទុកបន្ទប់ដេកត្រឹមជាកន្លែងសម្រាប់ដេកយកកម្លាំងតែមួយមុខនោះទេ ។ ផ្ទុយទៅវិញ ការចេះតុបតែង បន្ទប់ដេកឱ្យមានលក្ខណៈរ៉ូមែនទិកនឹងជួយឱ្យធ្វើអារម្មណ៍ផ្លូវភេទកើតឡើងបានមួយភាគធំ ។
៣ - ធ្វើជាអ្នកវាយលុកមុន
អ្នកអាចនឹងមានការខ្មាសអៀននៅពេលដែលដើរតួជាអ្នកកម្តៅអារម្មណ៍សិចមុន ។ ប៉ុន្តែអ្នកអាចធ្វើបាន ហើយមិនជា អៀន ខ្មាសអ្វីផង ដោយគ្រាន់តែស្លៀកឈុតដេកដ៏សិចស៊ីស្រើបស្រាលបំផុត ។ បន្ទាប់មកក៏ចាប់ផ្តើមប្រកៀកគ្នា បបោស អង្អែលដាស់អារម្មណ៍របស់គេដោយការប្រើដៃដ៏ស្រឡូនបង្អូសលើដើមទ្រូងឱ្យគេបានដឹងថា អ្នកកំពុងតែមានអារម្មណ៍ចង់...។ ធ្វើបែបនេះប្រាកដជាគេយល់ចិត្ត និង មិនភ្លេចបំពេញឱ្យអ្នកឡើយ ។
៤ - មិនត្រូវគិតបារម្ភថាខ្លួនជាស្រី
ហេតុផលដែលថា ការរួមភេទចាំបាច់ត្រូវតែធ្វើនៅទីបិទជិត និង បាំងពីភ្នែកគេនេះឯងដែលធ្វើឱ្យស្ត្រីភាគច្រើន មិន ហ៊ានសម្តែងចេញ ឬ អៀនខ្មាសរហូតបណ្តោយឱ្យអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅតាមការចង់បានរបស់ភាគីខាងប្រុសតែម្នាក់ឯង ដែលមិនទែនទៅ ហេតុផលបែបនេះមិនមានលក្ខណៈល្អឡើយ ព្រោះថា សិចវាជារឿងរបស់មនុស្សពីរនាក់ ។ ហេតុនេះមិន ត្រូវបណ្តោយឱ្យភាពអៀនខ្មាសមកកាត់ផ្តាច់រសជាតិដ៏ផ្អែមល្ហែមជាងទឹកឃ្មុំរបស់សិចឡើយ ។
៥ - កុំផ្តេកផ្តួលលើតម្រាសិច
មិនថាតម្រាណាជាតម្រាណាដែលណែនាំរឿងលើគ្រែយ៉ាងដូច្នេះ ឬ យ៉ាងដូច្នោះ គឺមិនត្រូវកង្វល់ថា ខ្លួនត្រូវតែធ្វើតាម ការណែនាំនោះឡើយ ។ និយាយឱ្យស្រួលស្តាប់ គឺត្រូវព្រលែងឱ្យវាដំណើរការទៅតាមធម្មជាតិ ។ សិចតាមបែប ធម្មជាតិវា នឹងផ្តល់សេចក្តីសុខស្រួលជាងយកខួរក្បាលទៅគិតបារម្ភពីបច្ចេកទេសប្លែកថ្មីៗ ។
៦ - ងូតទឹកជម្រះកាយជាមួយគ្នា
ជាការបង្កើតភាពរ៉ូមែនទិកមួយទៀតដែលដុតកម្តៅអារម្មណ៍ឱ្យពុះកញ្ជ្រោលគឺចូលងូតទឹកជាមួយគ្នា ។ ការដែលបាន ផ្លាស់ប្តូរគ្នាដុសសាប៊ូដុសក្អែលខ្នងឱ្យគ្នាទៅវិញទៅមក វានឹងនាំអារម្មណ៍របស់អ្នកទាំងពីរអណ្តែតអណ្តូងគ្មានកោះត្រើយ ។ ម៉្យាងទៀត ប្រសិនបើផ្ទះរបស់អ្នកមានអាងងូតទឹក អ្នក និង គេ ក៏អាចបបួលគ្នាឡើងឋានសួគ៌ក្នុងក្បាច់ដេកបាន ។ ប៉ុន្តែបើមិនមានក៏អាចនឹងរួយស្រពន់បន្តិច ពីព្រោះអ្នក និង គេត្រូវស្ថិតក្នុងក្បាច់ឈរទាំងពីរនាក់ ។ តែយ៉ាងណាក៏ដោយ ទោះជាការងូតទឹកលើកនេះ វាហត់ វាចុករួយស្រពន់យ៉ាងណាក្តី ប៉ុន្តែវាក៏ជាការងូតទឹកដ៏រីករាយបំផុតសម្រាប់អ្នក និង គេ ។
៧ - លេងល្បែងបិទភ្នែកស្រវាក្តីសុខ
ហេតុអ្វីបានចាំបាច់លេងល្បែងបិទភ្នែក ? ពីព្រោះស្ត្រីច្រើនតែព្រួយបារម្ភពីរឿងរូបរាង ហើយចេះតែគិតក្នុងចិត្តថា រូបរាង ដ៏ក្រាស់របស់ខ្លួនជាដើមចមធ្វើឱ្យដៃគូអស់អារម្មណ៍ ។ អ៊ីចឹងហើយបានជាស្ត្រីភាគច្រើនចូលចិត្តដំណើរការ រឿងលើគ្រែនៅទីងងឹតនោះ ។ បើមានបញ្ហាបែបនេះមែន សូមអ្នកសាកល្បងឱ្យដៃគូបិទភ្នែកទាំងសងខាង រួចឱ្យគេ ប្រើសភាវគតិ ឬ ញ្ញាណក្នុងការឡើងសង្វៀនស្នេហ៍ ។ ការធ្វើដូច្នេះ វាមិនគ្រាន់តែធ្វើឱ្យគេរំភើបញ្ញាប់ញ្ញ័រប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេចក្តីសុខដោយអស់ក្តីកង្វល់ផងដែរ ។
៨ - ចូរគ្រប់គ្រងចង្វាក់ស្នេហ៍
ការប្តូរតួខ្លួនឯងពីអ្នកត្រូវគេគ្រប់គ្រងមកជាអ្នកគ្រប់គ្រងកំណត់ចង្វាក់លើគ្រែវិញ ក៏ជួយឱ្យអ្នកអាចកំណត់ភាព សុខស្រួលបានខ្លួនឯងដោយមិនចាំបាច់ពឹងពាក់ស្ទីល ឬ ក្បាច់របស់គេទេ ។
ត្រូវចាំទុកថា សិចជារឿងដែល ត្រូវហ៊ាន សម្តែងចេញ ពោលគឺត្រូវហ៊ានធ្វើ និង ហ៊ានប្រាប់ដៃគូនូវអ្វីដែល យើងចង់ បានចង់ឱ្យគេបំពេញឱ្យ ៕
Back to Top