តើបុរសត្រូវការអ្វីពីនារីក្នុងរាត្រីក្រេបទឹកឃ្មុំ?


ពេលក្រេបទឹកឃ្មុំលើកដំបូងអ្នកនឹងមាន ក្តីរំភើបក្តុកក្តួលដោយភ័យខ្លះអរខ្លះរក ធ្វើអ្វីពុំចង់ត្រូវហើយអ្នកអាចខ្លាចការ រួមភេទរបស់អ្នកមិនរលូនទន្ទឹមជាមួយក្តី ព្រួយបារម្ភនេះតើអ្នកអាចដឹងទេថា បុរសត្រូវការអ្វីខ្លះចំពោះការរួមភេទជាមួយ អ្នកនៅលើកដំបូងនេះ?
*ចង់បង្ហាញថ្វីដៃ
រឿងលើគ្រែក្នុងយុគសម័យបច្ចុប្បន្ននេះគេពិបាកចៀសផុតណាស់ក្នុងការចម្លងស្ទីលអឺរ៉ុបពិសេសអូរ៉ាល់សិចឬការរួមភេទ ដោយមាត់ វាមិនមែនជារបស់ដែលបុរសត្រូវការចាំបាច់ប៉ុន្តែគេអាចត្រូវការផ្តល់សេចក្តីសុខឬចង់បញ្ចោញភាពអស្ចារ្យ ទុកជាមេរៀនដ៏ល្អរបស់គេសម្រាប់អ្នក ក្នុងឱកាសដ៏ពិសេសនេះអ្នកត្រូវតែស្វាគមន៍គេហើយបើគេទាមទារចង់បានពីអ្នក វិញក៏គួរអនុវត្តវិធីនេះជូនដល់លោកប្តីវិញដែរ ។
*ការឆ្លើយតបដ៏មានន័យ
ចំណុចនេះមិនមានន័យថាឱ្យអ្នកដោះសម្លៀកបំពាក់ថ្វាយគេឬហក់រមៀលខ្លួនលើគ្រែរង់ចាំគេយ៉ាងអន្ទះអន្ទែងចិត្តនោះទេ ក្នុងន័យនេះគឺឱ្យអ្នកឆ្លើយតបឱ្យហើយនូវអ្វីដែលគេត្រូវការព្រោះថាល្បែងនេះត្រូវការចូលរួមពីភាគីទាំងសងខាងហើយបើ ខ្វះការសហការពីភាគីណាមួយវាហាក់ដូចជាពុំមានន័យជ្រាលជ្រៅឡើយ ។
*កុំខ្វល់ពីរាងកាយ
ការភ័យព្រួយពីរាងកាយខ្លួនឯងដូចជាពេលរួមភេទបែរជាទៅសំងំលាក់ខ្លួនក្រោមភួយឬខ្សែគេបិទភ្លើងងឹតសូន្យនោះគឺ អាចធ្វើឱ្យបុរសអស់អារម្មណ៍ អ្នកត្រូវសម្តែងការក្លាហានហ៊ានប្រឈមព្រោះរឿងលើគ្រែមិនមែនគេចបែបនេះបាន ជារៀងរហូតនោះទេរគាន់តែប្រើឱកាសនិងពេលវេលាប៉ុណ្ណោះ ។ អ្នកត្រូវចងចាំថាការហ៊ានបង្ហាញលើកដំបូងដោយការ បើកចំហររាងកាយនោះបុរសនឹងមិនបំភ្លេចបានពីរាងកាយដ៏ផូរផង់របស់អ្នកឡើយ ។
*កុំបង្ហាញឱ្យគេឃើញថាអ្នកចូលចិត្តខ្លាំង
ចំពោះការរួមភេទស្ត្រីមិនត្រូវបង្ហាញជាចំហពេកថាអ្នកពេញចិត្តវាយ៉ាងខ្លាំងចំពោះរាល់ទង្វើដែលគេធ្វើនោះទេ ការ ពេញចិត្តឬមិនពេញចិត្តអ្នកត្រូវលាក់ទុក ចង់បានពិន្ទុដ៏ល្អពីការរួមភេទដំណាក់កាលនេះអ្នកត្រូវសំងំស្ងៀមហើយ បើចង់កែប្រែឬបង្ហាញការពេញចិត្តអ្នកអាចរង់ចាំបង្ហាញនៅពេលក្រោយទៀតក៏វាមិនទាន់ហួសពេលដែរ ។
*កុំសម្តែងការត្រេកត្រអាលហួសហេតុ
បើបុរសមិនត្រូវការនោះអ្នកច្បាស់ជាបាក់មុខមិនខានឡើយ ផ្ទុយទៅវិញទោះបីគេត្រូវការក្តីក៏ពេលខ្លះធ្វើឱ្យគេ បាត់អារម្មណ៍លែងចង់ដែរ ល្បែងនោះអ្នកគួរធ្វើក្នុងកម្រិតល្មមសមរម្យហើយបើអ្នកវាងវៃគ្រាន់តែប្រើក្រសែភ្នែក ជាសញ្ញាប្រាប់គេ២ទៅ៣ដងនោះគេច្បាស់ជាយល់ស្ថានការណ៍ហើយហក់សង្គ្រុបអ្នកវិញជាពុំខាន។
Back to Top