ផ្លែឈើត្រាំនាំអោយគ្រោះថ្នាក់

មនុស្សមួយចំនួនចូលចិត្តទទួលទានរបស់ ត្រាំជ្រក់បំផុតមិនចំពោះថាស្វាយ កន្ទួត និង ផ្លែឈើត្រាំជ្រក់ ប្រភេទផ្សេងៗដែលដាក់លក់នៅ តាមទីផ្សារទូទៅ ប៉ុន្តែលោកអ្នកដឹងឬទេ ផ្លែឈើជ្រក់ត្រាំទាំងអស់នោះសុទ្ធតែ មានគ្រោះថ្នាក់ចំពោះសុខភាព ពីព្រោះស្ករសាក់ការីនជាសារធាតុដែលជួយបង្កើនជាតិផ្អែមផ្តល់ជាតិផ្អែមច្រើន ជាងស្កររហូតដល់ទៅ ៣០០ ដង ហើយកត្តាសំខាន់តម្លៃក៏ថោកជាងស្ករ ។ ដូច្នេះហើយ បានជាអ្នកលក់និយម យកមកដាក់ក្នុងផ្លែឈើត្រាំជក់ ។ ផលប៉ះពាល់របស់ស្ករសាក់ការីន គឺប្រឈមចំពោះការកើតជំងឺមហារីកប្លោក នោមប្រសិនបើសារធាតុនេះ ចូលទៅក្នុងរាងកាយច្រើន ។ អ៊ីចឹងហើយបានជាប្រទេសជាច្រើនទូទាំងពិភពលោក ប្រកាសហាមប្រើសារធាតុនេះ ។
បើបានជ្រាបដូច្នេះហើយ គួរតែចៀសវាងការទទួលទានផ្លែឈើជ្រក់ត្រាំទាំងឡាយ ហើយងាកមកទទួលទាន ផ្លែឈើស្រស់ដើម្បីសុខភាពវិញ ៕
Back to Top