អាហារជំនួយ កូនក្នុងផ្ទៃ

ស្ត្រីដែលមានគ្រួសារហើយ ការមានកូនជារឿងដែលស្ត្រីប្រាថ្នាបំផុត ហើយនៅចន្លោះការមានផ្ទៃពោះ
នេះឯងដែល ធ្វើឱ្យអនាគតម្តាយមាន ការប្រែប្រួលខាងរាងកាយ និង អារម្មណ៍ ។ ដូច្នេះស្ត្រីជាម្តាយ
ត្រូវជ្រើសរើសទទួលទានអាហារណា ដែលមានគុណ ប្រយោជន៍ចំពោះ សុខភាពនិងផ្លូវចិត្ត រួមទាំងការ
លូតលាស់របស់ទារកក្នុងផ្ទៃផង ពីព្រោះការ ទទួលទាន អាហារជះឥទ្ធិពលដោយផ្ទាល់ចំពោះអវយវៈ និង
សុខភាព របស់ទារក ដូចជា បើម្តាយទទួលទានអាហារដែលមិនមានអត្ថ ប្រយោជន៍គ្រប់គ្រាន់ ខ្វះជាតិអាហារ
នោះនឹងធ្វើឱ្យទារកដែលប្រសូតមកមានខ្លួនតូច ទម្ងន់ស្រាល ប្រឈមនឹងភាពពិការខាងខួរក្បាលនិងរាងកាយ។
ហេតុដូច្នេះ ហើយម្តាយត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះរឿង អាហារឱ្យបានខ្លាំង ។
* របបអាហារ និង ការព្យាបាលតាមបែបធម្មជាតិ
+ ត្រូវទទួលទានអាហារដែលជាប្រយោជន៍ឱ្យគ្រប់៥ក្រុមនិងចម្រុះអាហារដែលមានជាតិសរសៃខ្ពស់បន្លែផ្លែឈើ
សណ្តែកផ្សេងៗដើម្បីឱ្យរាងកាយបានទទួលវីតាមីនរ៉ែធាតុផ្សេងៗជាច្រើន ប្រភេទ ។
+ ត្រូវជ្រើសរើសអង្ករដែលមិនខាត់ពណ៌ ប៉េងប៉ោះ ខ្ទឹមបារាំង គ្រឿងក្នុងសត្វ មាន់ ស៊ុត អាហារសមុទ្រ ដើម្បីជួយ
ការពាររោគខ្សោយបញ្ហារបស់ទារកក្នុងផ្ទៃ ។
+ ត្រូវទទួលទានអាហារដែលសម្បូរទៅដោយកាល់ស្យូម ដូចជា ទឹកដោះគោ ទឹកដោះគោជូរ ត្រីសាឌីន សណ្តែក ល្ង បន្លែស្លឹកបៃតង ។
+ ត្រូវទទួលទានអាហារដែលមិនមានជាតិគីមី ។
+ ការពារអាការចាញ់កូន គួរតែទទួលទានត្រសក់ ទឹកក្រូចឆ្មារ ទឹកក្រូចច្របាច់ស្រស់ ឬ ទទួល ទានអាហារដែលមាន វីតាមីន គ ដូចជា
ស្ពៃក្តោប ផ្កាស្ពៃ ស្ពៃប្រូកខូលី ព្រោះវាអាចកាត់ បន្ថយ អាហារធេងធោង និង ក្អួតចង្អោរបាន ។
+ ត្រូវបង្កើនការទទួលទានទឹកផ្លែឈើជំនួសការទទួលទានទឹក “តែ” ដើម្បីជួយបង្កើនធាតុដែក ក្នុង ចន្លោះពេល ពពោះ ។
+ ត្រូវទទួលទានអាស៊ីដជាតិខ្លាញ់អូមេហ្គា-៣ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អាស៊ីដជាតិខ្លាញ់អូមេហ្គា-៣ មានសារប្រយោជន៍
ចំពោះការវិវឌ្ឍនៃខួរក្បាល និង ភ្នែករបស់ទារក ដែលគេឃើញមាននៅក្នុងត្រីសាឌីន ត្រីស្ពៃកា ត្រីសាលម៉ុង និង ត្រីធូណា ។
+ ត្រូវទទួលទានទឹកឱ្យគ្រប់គ្រាន់យ៉ាងហោចណាស់មួយថ្ងៃ ៨-១០ កែវ ។
+ ត្រូវហាត់ប្រាណឱ្យបានជាប់លាប់ ដើម្បីឱ្យខ្លួន និង កូនក្នុងផ្ទៃមានរាងកាយមាំមួន អារម្មណ៍ល្អ ហើយថែមទាំងជួយ ឱ្យប្រសូតបានងាយស្រួលផងដែរ ។
* វីតាមីនបន្ថែម
+ កាល់ស្យូមគួរទទួលទាន ៤០០-៥០០ មិល្លីក្រាម ក្នុងមួយថ្ងៃ ពីព្រោះវាជារ៉ែធាតុដែលមានចាំបាច់ចំពោះស្ត្រីដែល កំពុងពពោះ ជួយពង្រឹងឆ្អឹង និង ធ្មេញដល់ទារក ។
+ វីតាមីន ឌ គួរទទួលទាន ១០ ម៉ៃក្រូក្រាម ក្នុងមួយថ្ងៃ ដើម្បីជួយឱ្យរាងកាយបឺតស្រូបកាល់ស្យូមដែលចាំបាច់ចំពោះ ការពពោះ ។
+ អាស៊ីដហ្វូលិក គួរទទួលទាន ៤-៥ មិល្លីក្រាម ក្នុងមួយថ្ងៃ ដើម្បីឱ្យម្តាយ និង ទារកមានសុខភាពរឹងមាំ ការពារភាពពិការរបស់ទារកក្នុងផ្ទៃ ។ វាជារ៉ែធាតុសំខាន់ដែលម្តាយមិនអាចខ្វះបាន ។
+ វីតាមីន B៦ គួរទទួលទាន ២ មិល្លីក្រាម ក្នុងមួយថ្ងៃ ដើម្បីការពារអាការចាញ់កូន និង ការលូតលាស់នៃកូនក្នុងផ្ទៃ ។
* អាហារដែលគួរចៀសវាង
+ ហាមទទួលទានអាហារឆៅ សាច់ស្រស់ ស៊ុតស្ងោរ ប៊័ររាវ ដើម្បីការពារការឆ្លងបាក់តេរី ។
+ បើចង់ទទួលទានស៊ុត ត្រូវទទួលទានស៊ុតឆ្អិន ។
+ កាត់បន្ថយការផឹកតែ កាហ្វេ ដែលមានសមាសធាតុផ្សំរបស់កាហ្វេអ៊ីន និង សារធាតុថេននីន ដែលអាហារទាំងនេះធ្វើឱ្យរាងកាយបឺតស្រូបយកធាតុ
ដែកបានតិច និង ធ្វើឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។
+ កំណត់បរិមាណការទទួលទានអំបិល អាហារប្រៃ ដើម្បីការពាររោគលើសឈាមក្នុងចន្លោះ ពេលពពោះ ។
+ កាត់បន្ថយការទទួលទានស្ករ ដោយសារតែវាទៅបង្កើនជាតិស្ករក្នុងរាងកាយ ធ្វើឱ្យជាតិស្ករក្នុងឈាមមិនមានតុល្យភាពគ្នាបង្កឱ្យកើតជំងឺទឹកនោមផ្អែម
ដែលជាគ្រោះថ្នាក់មួយចំពោះទារកក្នុងផ្ទៃ ។
+ ហាមផឹកស្រា មិនថាស្រាប្រភេទណាក៏ដោយ ពីព្រោះវានាំទៅរកគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ។
+ ត្រូវតមអាហារដែលមានជាតិខ្លាញ់ឆ្អែត អាហារខ្លាញ់ខ្ពស់ដែលបានពីសត្វ ។
* ដំបូន្មាន
+ ប្រសិនបើកើតអាការចាញ់កូន អាចផឹកទឹកខ្ញីដើម្បីកាត់បន្ថយអាការ ។
+ ដើម្បីកាត់បន្ថយអាការចាញ់កូន គួរតែបែងចែកការទទួលទានអាហារឱ្យបានច្រើនពេល ក្នុងមួយពេលៗ ទទួលទាន តិចៗបានហើយ និង ត្រូវទទួលទានតែពេលណាគ្មានប៉ុណ្ណោះ ។
+ ម្តាយដែលកំពុងពពោះ ហាមបង្អត់អាហារ ទោះអាហារពេលណាមួយក៏ដោយ ព្រោះការបង្អត់នេះ វាធ្វើឱ្យទារក បានទទួលជាតិអាហារមិនគ្រប់គ្រាន់ ។
+ នៅចន្លោះពពោះនេះ ម្តាយអាចមានអាការប្រែប្រួល ។ ដូច្នេះការស្តាប់ភ្លេងបុរាណៗ អាចជួយឱ្យម្តាយមាន អារម្មណ៍ប្រសើរ និង ស្ងប់អារម្មណ៍ល្អ ៕
Back to Top