វិធីចងចិត្តបុរសនៅយប់ដំបូង

នៅក្នុងរាត្រីមួយដែលអ្នកទាំងពីរ មានតម្រូវការដូចគ្នា គឺនាងព្រមលះបង់ ឱ្យទៅគេ រីឯគេវិញព្រមលះបង់ សេចក្តីសុខមកឱ្យនាងវិញ ប៉ុន្តែក្រោយពេលម្នាក់ៗ បានទៅដល់គោលដៅនោះ វាហាក់ដូចជាអ្វីៗត្រូវប្រញាប់ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាបញ្ចប់ល្បែង ស្នេហាដោយគ្មានបន្សល់ភាពនឹកនាបន្តិចនោះ តើអ្នក មានវិធីបែបណាដើម្បីអូសបន្លាយស្នេហាឱ្យកាន់តែយូរអង្វែង ?
១- សារភាពប្រាប់ថា គេគឺជាបុរសទី ១
បុរសច្រើនតែផ្តោតចង់បានភាពស្រណុកសុខស្រួលដល់ខ្លួនឯង គេមិនចាប់ អារម្មណ៍ប្រវត្តិរបស់អ្នកនោះឡើយ ព្រោះគេផ្តោតទៅលើការស្រៀវស្រើប និង គយគន់ភាពជាស្ត្រីរបស់ស្ត្រីតែប៉ុណ្ណោះ ។ ក្រោយពេលការងារលើគ្រែបញ្ចប់ សព្វគ្រប់ គេអាចនិយាយញក្យលាហើយ ហើយចែកផ្លូវរៀងៗខ្លួន ប៉ុន្តែគេអាច ដក់ជាប់នៅក្នុងចិត្តមិនតិចនោះទេ ក្រោយពេលដឹងថារូបគេជាបុរសមានសំណាង ល្អទីមួយដែលអ្នកព្រមឱ្យគេបានគយគន់រាងកាយ ។ នេះជាហេតុផលដែលធ្វើ ឱ្យគេមានចិត្តធ្វើជាមនុស្សទីមួយរបស់អ្នករៀងរហូត ។
២- យំស្រែកសោកស្តាយខ្លួននៅចំពោះមុខគេ
ភាគច្រើនគេមិនសូវគិតអ្វីជាមួយស្ត្រីដែលគេបានស្គាល់រាងកាយនោះទេ ព្រោះ គេគិតថា វាជាសេចក្តីសុខមួយរួមគ្នា ។ គេគិតថា រឿងលើគ្រែវាក្លាយទៅ ជារឿងមួយដែលភាគីនីមួយៗពុំមានការខាតបង់ ។ បន្ទាប់ពីបានសុខហើយ បុរសក៏ចាកចេញទៅដោយគ្មានភាពទទួលខុសត្រូវ ទោះបីជាគេដឹងថាស្ត្រីមាន ក្តីសង្ឃឹមទៅលើបុរសដែលខ្លួនបានលះបង់កាយឱ្យក៏ដោយ ។
ប្រសិនបើគេមិនយល់ពីអារម្មណ៍របស់យើងទេនោះ មិនចាំបាច់អត់ធ្មត់រក្សា ទុកតែម្នាក់ឯងនោះឡើយ យកល្អបញ្ចេញវាមកឱ្យអស់ឱ្យគេមើលឃើញទឹកភ្នែក ដែលហូរស្រោចនៅលើថ្ពាល់ទាំងសងខាងរបស់អ្នក ។ ពេលខ្លះអាចធ្វើឱ្យគេ ទន់ចិត្ត ហើយហ៊ានទទួលខុសត្រូវចំពោះសេចក្តីសុខលើភាពខូចចិត្តរបស់នាង ក៏ថាបាន ។

៣- គំរាមមិនឱ្យគេផ្តាច់ទំនាក់ទំនង
ប្រសិនបើនាងជាមនុស្សមិនខ្លាចបាត់បង់កេរ្តិ៍ឈ្មោះ ហើយបុរសម្នាក់នោះ ជាមនុស្សកំសាកមកលួចទំនាក់ទំនងដោយ មិនចង់ឱ្យនរណាដឹងនោះ អ្នកចាំ បាច់ត្រូវតែហ៊ានបើកកកាយពីសកម្មភាពអាក្រក់របស់គេ ព្រោះបុរសខ្លះជា បុគ្គលសាធារណៈ ជាមនុស្សរបស់សង្គម គេមិនត្រូវការឱ្យអាប់មុខអាប់មាត់ដោយ សាររឿងស្រីនោះទេ ។ ក្រោយពេលគេបញ្ចប់សេចក្តីសុខជាមួយស្ត្រីហើយ គេ ត្រៀមលះបង់ស្ត្រីនោះចោល ។ ដូច្នេះចាំបាច់ត្រូវតែហ៊ាននិយាយគំរាមគេថា នាងនឹងផ្សព្វផ្សាយរឿងទំនាក់ទំនងនេះជាសាធារណៈ ។

៤- ប្រាប់ទៅគេថា យល់ព្រមព្រោះតែស្រឡាញ់
ពេលខ្លះសម្ពន្ធភាពស្នេហាដែលមានរយៈពេលត្រឹមតែមួយរាត្រី ពេលខ្លះក៏ មានហេតុផលជំរុញចិត្តឱ្យ កើតភាពដក់ជាប់នៅក្នុងចិត្តលួចស្រឡាញ់គេជាយូរមក ហើយដែរ ។ អារម្មណ៍ជាប់ងំនៅក្នុងចិត្តបែបនេះ ប្រសិនបើអ្នកមិនហើបមាត់ ប្រាប់គេឱ្យដឹងទេនោះ គេពិតជាគ្មានថ្ងៃអាចដឹងបានឡើយ ទោះបីគេមិនធ្លាប់ មានចិត្តស្រឡាញ់អ្នកពីមុនមកក៏ដោយចុះ ។
ការសារភាពពីអារម្មណ៍ពិតក្រោយពេលស្វែងរកសេចក្តីសុខរួមគ្នាហើយនោះ អាចធ្វើឱ្យគេងាកមកយកចិត្តទុកដាក់លើរូបអ្នក ហើយពិចារណាពីរឿងស្នេហា ជាមួយអ្នកសាជាថ្មីវិញ ។ លើសពីនេះទៀត ប្រសិនបើមានចំណង់ចំណូលចិត្ត ត្រូវគ្នា ភាពទំនាក់ទំនងដែលពីមុនមកគិតថាមានត្រឹមតែមួយយប់នោះ អាចប្រែ ទៅជាសម្ពន្ធភាពដ៏យូរអង្វែង ៕
Back to Top