ហូបផ្លែប៉ោមមួយថ្ងៃមួយផ្លែកាត់បន្ថយការកើតមហារីកពោះវៀន


តាមការស្រាវជ្រាវថ្មីមួយនៅក្នុង ប្រទេសប៉ូឡូញដែលបានបោះពុម្ពផ្សាយ នៅក្នុងព្រឹត្តិបត្រអឺរ៉ុប សម្រាប់ទប់ស្កាត់ ជំងឺមហារីក បានឱ្យដឹងថាការហូបផ្លែប៉ោម ទៀងទាត់អាចនឹងកាត់បន្ថយគ្រោះថ្នាក់ នៃការកើតមហារីកពោះវៀន ។

អ្នកស្រាវជ្រាវបានប្រៀបធៀបអ្នកជំងឺចំនួន ៩៥២ នាក់ ដែលរងគ្រោះ ដោយសារជំងឺមហារីកពោះវៀន និង អ្នកជំងឺចំនួន ៧៦៥ នាក់ ដែលគ្មាន ជំងឺមហារីកពោះវៀននៅក្នុងមន្ទីរពេទ្យដូចគ្នា ។

ការស្រាវជ្រាវបានសន្និដ្ឋានថា អ្នកដែលមានជំងឺមហារីកពោះវៀន បានហូបផ្លែប៉ោមជាមធ្យម ៩.៥ ដង ក្នុងមួយសប្តាហ៍ បើប្រៀបធៀបជា មួយអ្នកដែលអត់មានរោគមហារីកពោះវៀន ពួកគេបានហូបផ្លែប៉ោមចំនួន ១១ ដង ក្នុងមួយសប្តាហ៍ ។ គ្រោះថ្នាក់នៃការកើតមហារីកនេះត្រូវបានគេ សង្កេតឃើញ្ញថា មានការធ្លាក់ចុះនៅក្នុងខ្លួនអ្នកដែលហូបផ្លែប៉ោមក្នុងមួយ ថ្ងៃមួយផ្លែដោយធ្លាក់ចុះ ៣៥ ភាគរយ ខណៈពេលអ្នកបរិភោគផ្លែប៉ោម ច្រើនជាងមួយផ្លែក្នុងមួយថ្ងៃកាត់បន្ថយ គ្រោះថ្នាក់នៃការកើតរោគមហារីក ពោះវៀនរហូតដល់ជិតពាក់កណ្តាល ឬ ៥០ ភាគរយ ។

ការបរិភោគផ្លែឈើដទៃ ឬ បន្លែមិនមានផលប្រយោជន៍ល្អដូចគ្នានឹង ផ្លែប៉ោមក្នុងការកាត់បន្ថយឱកាស នៃការកើតរោគមហារីកពោះវៀនឡើយ ។ សារជាតិនេះដើរតួជាសារជាតិប្រឆាំងអុកស៊ីដកម្ម ហើយត្រូវ បានគេឃើញ្ញមានច្រើននៅក្នុងសម្បកផ្លែប៉ោមដោយវាជួយទប់ស្កាត់ម៉ូលេគុល ឬ រ៉ាឌីកាល់សេរីកុំឱ្យបំផ្លាញជាលិកា ហើយជួយទប់ស្កាត់មហារីកពោះវៀនតាំងពីដំបូងទី ។ សារជាតិប្រឆាំងអុកស៊ីដកម្មមាននៅ ក្នុងសម្បកផ្លែប៉ោម ច្រើនជាងសាច់របស់វារហូតដល់ទៅ ៥ ដង ។ ដូច្នេះ ពេលអ្នកបរិភោគផ្លែប៉ោមអ្នកគួរតែលាងវាឱ្យស្អាត ប៉ុន្តែមិនត្រូវចិតសម្បកវាចេញ្ញឡើយនៅពេលអ្នកបរិភោគ ។

ស្របពេលគ្នានេះដែរ មូលនិធិស្រាវជ្រាវអំពីជំងឺមហារីករបស់ពិភពលោកបាននិយាយថា ការស្រាវជ្រាវ របស់ពួកគេបានបង្ហាញថាគ្រោះ ថ្នាក់នៃមហារីកគ្រប់ប្រភេទអាចនឹងត្រូវបានកាត់បន្ថយពី ៣០ ទៅ ៤០ ភាគរយ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូររបៀបនៃការរស់នៅបន្តិចបន្តួច ដូចជា ការបរិភោគបន្លែ និង ផ្លែឈើឱ្យបានច្រើន ហាត់ប្រាណឱ្យបានទៀងទាត់ និង គ្រប់គ្រងទម្ងន់ឱ្យបានល្អប្រសើរ ៕
Back to Top