រួមភេទនៅពេលព្រឹក កាន់តែធ្វើអោយអ្នក មានសុខភាពល្អ




ឥឡូវនេះយើងមានលេសដ៏ល្អបំផុតមួយនៅក្នុងការក្រោកធ្វើអីៗ ពិសេសជាមួយគូស្នេហ៍នៅពេលព្រឹក ហើយនោះគឺវាផ្តល់ផលល្អចំពោះសុខភាពរបស់យើង ។ ការទទួលបានផលល្អនោះគឺដោយសារតែការរួមភេទ ត្រូវប្រើប្រាស់នូវសាច់ដុំទាំងអស់នៅក្នុងរាងកាយ ហើយផ្តល់ទៅឱ្យបេះដូងនិងសួតនូវលំហាត់ប្រាណមួយដូចជា លំហាត់ប្រាណបែបអារ៉ូបិកដូច្នោះដែរ ។
ការរួមភេទបានដុតបំផ្លាញ ៣០០ កាឡូរី ក្នុងរយៈពេលមួយម៉ោង ។ លើសពីនេះទៅទៀតនោះការ រួមភេទដ៏ល្អយ៉ាងតិចបីដងក្នុងមួយសប្តាហ៍ ជួយជំរុញមុខងារបេះដូងនិងកាត់បន្ថយគ្រោះថ្នាក់គាំងបេះដូង ឬស្ត្រូកបានរហូតដល់ទៅពាក់កណ្តាល ។ នេះបើយោងតាមការរកឃើញនៃការសិក្សាមួយរបស់សាកល វិទ្យាល័យបែលហ្វាសនៅក្នុងចក្រភពអង់គ្លេស ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរួមភេទជួយជំរុញនូវលំហូរវិលរបស់ឈាមហើយធ្វើឱ្យសម្ពាធ ឈាមមានការធ្លាក់ចុះទៀតផង ។ ការរួមភេទពីរដងក្នុងមួយសប្តាហ៍គឺជាថ្នាំដ៏ល្អបំផុតសម្រាប់ព្យាបាល ជំងឺផ្តាសាយដោយសារវាជំរុញ IgA ដែលជាអ្នកការពារជួរមុខដំបូងគេបំផុតរបស់ប្រព័ន្ធការពាររាងកាយ ។ នេះបើយោងតាមការសិក្សាមួយដែលបានបោះពុម្ពផ្សាយនៅព្រឹត្តិបត្រព័ត៌មាន New Scientist ។ ប៉ុន្តែគេក៏បាន ព្រមានផងដែរថាកុំប្រព្រឹត្តល្បែងលើគ្រែនេះច្រើនជ្រុលពេក ។ ការរួមភេទច្រើនជាងបីដងក្នុងមួយសប្តាហ៍ អាចនឹងធ្វើឱ្យខ្សែការពាររបស់រាងកាយចុះខ្សោយ ។
ខណៈពេលមុនឈានដល់ចំណុចកំពូលកម្រិតនៃជាតិអ័រម៉ូនដែលធ្វើឱ្យមានអារម្មណ៍ល្អមានឈ្មោះថា អុកស៊ីតូស៊ីនមានការកើនឡើងខ្លាំង ហើយបានសាយភាយពេញរាងកាយជាមួយនឹងសារជាតិអង់ដ្រូហ្វីន ដ៏មានឥទ្ធិពល ។ ថ្នាំបំបាត់ការឈឺចុកចាប់ធម្មជាតិនេះជួយកាត់បន្ថយអាការសព្វបែបយ៉ាងតាំងពីការឈឺ សន្លាក់ដៃជើងរហូតដល់រោគឈឺ់មួយចំហៀងក្បាល ។ ការ រួមភេទនៅពេលព្រឹកក៏ជួយធ្វើឱ្យយើងកាត់បន្ថយ រោគស្ត្រេសនិងរារាំងការផលិតអ័រម៉ូនដែលមិនល្អចំពោះរាងកាយផងដែរ ។ ក្រៅពីនេះទៀតដោយសារតែវា ផ្តល់អត្ថប្រយោជន៍ដូចជាលំហាត់ប្រាណដែលអាចដុតបំផ្លាញជាតិកាឡូរីនិងជួយរក្សាទម្ងន់ឱ្យមានសុខភាព ល្អផងនោះវាក៏នឹងជួយកាត់បន្ថយ គ្រោះថ្នាក់នៃការកកើតរោគមហារីករបស់អ្នកផងដែរ ។
ការសិក្សាមួយរបស់អាមេរិកដែលសិក្សាទៅលើស្ត្រីអាមេរិកចំនួន ៣០០ នាក់ ដែលប្រព្រឹត្តរឿង លើគ្រែយ៉ាងសកម្មហើយដៃគូរបស់គេមិនប្រើប្រាស់ស្រោមអនាម័យនោះរកឃើញថាពួកគេទាំងអស់ នោះមិនសូវកើតរោគតប់ប្រមល់ក្នុងចិត្តឡើយ ។ ក្រុមអ្នកស្រាវជ្រាវគិតថានោះគឺដោយសារតែស្ត្រីទាំងនោះបានស្រូបយកអ័រម៉ូនដែលគេឃើញមានតែ នៅក្នុងទឹកស្ពែមប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកមិនគួរប្រថុយឡើយ បើអ្នកមានដៃគូរួមភេទច្រើន ព្រោះវាអាចឆ្លងមេរោគផ្សេងៗច្រើន ពិសេសគឺមេរោគហ៊ីវដែលគ្រោះថ្នាក់ដល់ជីវិត ។
ក្រៅពីអត្ថប្រយោជន៍ទាំងអស់នេះការរួមភេទក៏ជួយជំរុញការផលិតអ័រម៉ូនថេស្តូស្ទឺរ៉ូនផងដែរ ។ អ័រម៉ូននេះ ត្រូវបានគេរកឃើញថាធ្វើឱ្យឆ្អឹងនិងសាច់ដុំមានសភាពរឹងមាំជាងមុនដែលវាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃ ការកើតជំងឺពុកឆ្អឹង ៕
Back to Top