ទទួលទានផ្លែឈើបែបណាទើបមានប្រយោជន៍?

ចំណីអាហារដែលយើងគិតថាមាន ប្រយោជន៍វានឹងបាត់បង់គុណតម្លៃច្រើន និង អាចក្លាយជាថ្នាំមកធ្វើបាបយើងទៀត ប្រសិនបើយើងមិនចេះវិធីទទួលទានឱ្យ បានត្រឹមត្រូវទេនោះ ។

១-ទុរេន
ទុរេនសម្បូរទៅដោយសារធាតុអាហារដ៏ល្អ ចំពោះរាងកាយយើងជាច្រើនយ៉ាង មានទាំងកាល់- ស្យូម ហ្វូសហ្វ័រ ជាតិដែក វីតាមីន A ។ ប៉ុន្តែគុណប្រយោជន៍គឺវាផ្តល់ថាមពល ខ្ពស់ណាស់ ជាពិសេសជាតិ ស្ករ និង ខ្លាញ់នេះគឺមាន ច្រើនតែម្តង ។ ដូច្នេះអ្នកដែលចូលចិត្ត ទទួលទានទុរេនគ្រប់រូបត្រូវកំណត់ការទទួល ទានទុរេនម្តង ២ គ្រាប់បានហើយ បើមិនដូច្នេះទេ ក្រៅពីបង្កឱ្យកើតទឹកនោមផ្អែមហើយ ស៊ុលផួរិច ដែលមានយ៉ាងច្រើនក្នុងសាច់ទុរេន នឹងធ្វើឱ្យរាង កាយរបស់អ្នកក្តៅខ្លាំង រហូតទាល់តែបង្កឱ្យទៅជាគ្រុនក្តៅក៏ថាបាន ។
ចំពោះអ្នកដែលកើតរោគទឹកនោមផ្អែមរោគបេះដូង និង រោគសរសៃឈាមនោះកាន់តែមិនត្រូវទទួលទានទុរេន ច្រើនឡើយ ។ កត្តាសំខាន់គឺមិនត្រូវទទួល ទានទុរេនជាមួយនឹងភេសជ្ជៈដែលមានជាតិអាល់កុលគ្រប់ប្រភេទ ពីព្រោះស៊ុលផួរិចដែលមានក្នុងសាច់ ទុរេន វារលាយបានល្អក្នុងអាល់កុល ។ ដូច្នេះបានជាវាធ្វើឱ្យអ្នកឆាប់ស្រវឹង និង ស្រវឹងខ្លាំងជាង ធម្មតា ។ បើរាងកាយយើងបានទទួលស៊ុលផួរិចច្រើនលើសកំណត់ក៏អាចធ្វើឱ្យយើងដកដង្ហើមមិន ចេញរហូតដល់ថ្នាក់អស់ឱកាសដកដង្ហើមរហូតផងក៏ថាបាន ។



២-ស្រកានាគ
កត្តាសំខាន់ក្នុងការ ទទួលទានផ្លែស្រកានាគគឺ ត្រូវទំពាគ្រាប់ខ្មៅៗរបស់ វាឱ្យបែក ពីព្រោះរបស់ ល្អឯកគឺនៅ នឹងគ្រាប់នេះ ឯង ។ គ្រាប់ស្រកានាគ ជាកន្លែងប្រមូលផ្តុំសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី យ៉ាងច្រើន រួមទាំងវីតាមីន សំខាន់ៗមួយចំនួនទៀត ដូចជាវីតាមីន ែ ផងដែរ ។ បើយើងទំពាគ្រាប់ វាឱ្យបែក នឹងជួយឱ្យសារធាតុអាហារអស់ទាំងនេះ បំប្លែងខ្លួនបានកាន់តែលឿន ហើយពេលនោះរាង កាយនឹងបានបឺតស្រូបយកទៅប្រើបានកាន់តែច្រើនដែរ ។



៣-ក្រូច
ថ្វីបើក្រូចជាផ្លែឈើ ម៉្យាងដែលគេច្រើនតែ មើលរំលងយ៉ាងណាក្តី ប៉ុន្តែវាក៏មិនភ្លេចក្នុងការ ធ្វើខ្លួនឱ្យជាប្រយោជន៍ ដល់មនុស្សដែរ ។ ជាលិកា របស់ក្រូចសម្បូរទៅដោយសារធាតុទប់ស្កាត់រ៉ាឌីកាល់ សេរីឈ្មោះ (Bio-flavonoid) ដែលសារធាតុនេះជួយឱ្យស្បែកភ្លឺថ្លាផូរផង់ថែមទាំងជួយការពារជំងឺមហារីកបានទៀតផង ។ ពេលទទួល ទានក្រូច អ្នកមិនគួរបកអញ្ចាញសរសៃរបស់វា ចោលឡើយ ព្រោះភាពស្អាតរបស់អ្នកគឺនៅត្រង់នោះឯង ។



៤-ត្របែក
គេតែងនិយាយ តៗគ្នាថា បើទទួល ទានគ្រាប់ត្របែក នឹង ធ្វើឱ្យកើតពោះវៀនដុះ ខ្នែង ។ ប៉ុន្តែការពិត ទៅ ប្រសិនបើខាងក្នុង ពោះរបស់អ្នកមានភាព ខុសប្រក្រតី មិនចំពោះ ថាទទួលទានគ្រាប់អ្វី ទេ ក៏អាចមានឱកាស កើតពោះវៀនដុះខ្នែងដូចគ្នា ទាំងអស់ ។ កត្តាសំខាន់គ្រាប់របស់ត្របែកមាន កាកសរសៃអាហារខ្ពស់ណាស់ វាជួយ ឱ្យប្រព័ន្ធបញ្ចោញកាកសំណល់ដំណើរការល្អ ដែលអ្នកចង់ សម្រកទម្ងន់មិនគួរខកខានឡើយ ។

៥-ការ៉ុត
អ្នកដែលស្រឡាញ់សុខភាព មុខជាដឹងច្បាស់ ហើយថា ការ៉ុតពណ៌ស្អាត ជាបន្លែដែលសម្បូរ ទៅដោយ សារធាតុបេតាខារ៉ូទីន ។ ប៉ុន្តែពេល ទទួលទានការ៉ុត ស្ត្រីភាគច្រើនតែងជ្រើសរើសទទួល ទានបន្លែសាលាដ៍ស្រស់ ។ តើអ្នកដឹងទេថា ការ ជ្រើសរើសបែបនោះវានឹងធ្វើឱ្យរាងកាយអ្នកបឺតស្រូប យកបេតាខារ៉ូទីនបានតិច ។ ពីព្រោះ ការ៉ុតឆៅពិបាក នឹងរំលាយរហូតទាល់តែក្រពះរបស់យើងបឺតស្រូបយកសារធាតុអាហារមិនបាន ។ ប៉ុន្តែផ្ទុយទៅវិញ បើយើងយកការ៉ុតទៅចម្អិនឱ្យឆ្អិនដោយវិធីឆា ស្ងោរ នោះភ្នាសកោសិការបស់ការ៉ុតនឹងទន់ជ្រាយ ធ្វើឱ្យ ងាយរំលាយ ដែលជាបច្ច័យធ្វើឱ្យវីតាមីនគេចពី យើងមិនរួចឡើយ ។

៦-ម្នាស់
ម្នាស់ជាផ្លែឈើដែលមានតម្លៃថោក ប៉ុន្តែគុណ ប្រយាជន៍ខ្ពស់ ។ ការទទួលទានម្នាស់ឱ្យបានជាប្រចាំអាច ជួយការពាររោគរលាកតម្រងនោម រោគលើស ឈាម និង រោគរលាកបំពង់ខ្យល់ ។ ប៉ុន្តែវិធី ទទួលទានឱ្យបានត្រឹមត្រូវ គឺក្រោយពីពុះយកភ្នែកវា ចេញអស់ហើយ អ្នកគួរតែយកចំណិតម្នាស់នោះ ទៅដាក់ត្រាំក្នុងទឹកអំបិលឡមៗ ប្រមាណ ជា ២-៣ នាទី ឬ យកអំបិលមកលាប ទុកចោល ២-៣ នាទី រួចសឹមលាង ទឹកចេញ ។ វិធីនេះនឹងជួយ លាងជម្រះសារធាតុ Glycoalkaoid និង អង់ហ្ស៊ីម ប្រភេទខ្លះ ដែលធ្វើឱ្យអ្នក ទទួលទានកើតអាការប្រតិកម្ម ។ ពេលនោះយើងនឹងបានម្នាស់ដ៏ឆ្ងាញ់ពិសា និង ពុំធ្វើ ឱ្យមានប្រតិកម្មដល់រាងកាយទៀតផង ។

៧-កាហ្វេ
គេស្គាល់កាហ្វេច្បាស់នៅទូទាំងពិភពលោកគឺ នៅត្រង់ថាវាមានជាតិកាហ្វេអ៊ីនដែលជួយឱ្យរហ័ស រហួន ភ្នែកភ្លឺ ប៉ុន្តែជាតិកាហ្វេអ៊ីនក៏មានគុណវិបត្តិ ដូចគ្នាដែរ ពោលគឺវាធ្វើឱ្យបេះដូងលោតលឿន បង្កើនសម្ពាធឈាម និង ពេល ខ្លះធ្វើឱ្យបេះដូង លោតខុសប្រក្រតី ។ ដូច្នេះអ្នកចូលចិត្តកាហ្វេ គ្រប់រូបមិនគួរផឹកកាហ្វេលើសពីមួយថ្ងៃ ២ ពែង ឡើយ ដើម្បីសុខភាពដ៏ល្អរបស់យើង ៕
Back to Top