ទំពាំងបាយជូរផ្តល់ប្រយោជន៍ច្រើនដល់សុខភាព
















ជាទូទៅគេឃើញថា ស្រាទំពាំងបាយជូរ ត្រូវបានលើកមកនិយាយច្រើនជាង ផ្លែទំពាំងបាយ ជូរ តែយើងត្រូវដឹងថា បើ គ្មានផ្លែក៏គ្មានស្រានេះ ដែរ ។ ចំពោះអ្នក មិនទទួលទានស្រាទំពាំងបាយ ជូរក៏អាច ពិសាទឹកផ្លែទំពាំងបាយជូរដែរ ព្រោះវាមានប្រយោជន៍ដល់សុខភាពមិនចាញ់ស្រាទំពាំងបាយជូរឡើយ ។

បើតាមអ្នកជំនាញការផ្នែកអាហារបំប៉ននិយាយថា ផ្លែទំពាំងបាយជូរផ្តល់ផលយ៉ាងល្អសម្រាប់អ្នក មិនចង់ចាស់មុនអាយុ ។ ទឹកទំពាំងបាយជូរក៏គួរតែ មានលើតុជានិច្ចចំពោះអ្នកដែលតែងប្រឈមនឹង បរិស្ថានមិនល្អ ព្រោះជាតិ Flavon ក្នុងផ្លែ ទំពាំងបាយជូរនិងស្លឹករបស់វាមានប្រសិទ្ធភាពទប់ទល់ នឹងអុកស៊ីដកម្ម ល្អជាងវីតាមីន C និង E ទៅ ទៀត ។ ដូច្នេះ វាគ្មានអ្វីពិបាកយល់ទេដែលថាបណ្តា ក្រុមហ៊ុនផលិតផលថែស្បែកប្រើប្រាស់សារជាតិក្នុង ផ្លែទំពាំងបាយជូរជាគ្រឿងផ្សំ ។

ជាងនេះទៅទៀត តាមរយៈប្រសិទ្ធភាពកែ សម្រួលមុខងាររំលាយជាតិខ្លាញ់ឱ្យទៅជាជាតិបំប៉ន របស់ថ្លើម ផ្លែទំ ពាំងបាយជូរក៏ជួយកាត់បន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាមផងដែរ ។ ដោយសារវាផ្ទុកជាតិ Kalium ច្រើនដូច្នេះ ទំពាំងបាយជូរក៏អាចជួយទប់ ស្កាត់ជំងឺលើសឈាម និង ជំងឺបេះដូងទៀតផង ។

អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ Wiscon- sin (អាមេរិក) បានឱ្យដឹងថា អ្នកដែលហូបទំពាំងបាយ ជូរញឹកញាប់ នឹងចៀសផុតពីជំងឺសរសៃឈាមខួរក្បាល ដោយសារទំពាំងបាយជូរធ្វើឱ្យឈាមរាវ ដោយវាទប់មិនឱ្យឈាមកក ក្នុងសរសៃឈាម ។

ពេលយើងហូបផ្លែទំពាំងបាយជូរតែងចូលចិត្តសាច់ច្រើនជាង ប៉ុន្តែបើតាមវេជ្ជសាស្ត្រវិញ គ្រាប់ និង ស្លឹករបស់វា ទើបជារបស់មានតម្លៃជាង ។ មូលហេតុដោយសារក្នុងគ្រាប់របស់វាមានសារជាតិ OPC ជួយទប់ស្កាត់ភាពចាស់ និង ការពារ ជំងឺមហារីក ។ ប្រសិទ្ធភាពខាងលើនឹងកើនខ្ពស់ បើមានវីតាមីន C ស្ថិតក្នុងស្លឹកទំពាំងបាយជូរនោះ ។ ប៉ុន្តែគួរឱ្យស្តាយ គ្រាប់ផ្លែទំពាំងបាយជូរនៅស្រុក យើងពិបាកនឹងចូលដល់ក្រពះណាស់ ព្រោះថាមនុស្សភាគច្រើនមិនចង់ទំពាវាសោះឡើយ ។ លើស ពីនេះទៀត វាហាក់ដូចត្រូវបានគេខ្ពើមរអើម ព្រោះថាពេលហូបតែងត្រូវបានគេព្រួសចេញពីមាត់ស្ទើរ គ្មានគ្រាប់ណាអាចចូលពោះបានទេ ប៉ុន្តែនៅបណ្តាប្រទេសជឿនលឿន គេបែរជាប្រជែងគ្នារុករកប្រមូល ស្លឹក គ្រាប់ទំពាំងបាយជូរយកមកប្រើជាផលិតផល ថែស្បែក និង សុខភាពទៅវិញ ។ ដូច្នេះដើម្បី ទទួលបានប្រយោជន៍ខាងសុខភាព លើកក្រោយពេល លោកអ្នកទទួលទានទំពាំងបាយជូរ សូមកុំចោល គ្រាប់ឱ្យសោះ ៕
Back to Top