វិធីជួយឱ្យស្ត្រីកាន់តែមានអារម្មណ៍

គ្មានរូបមន្តកំណត់ជោគជ័យរឿងលើគ្រែ” អាចជាពាក្យសម្តីពិត ប៉ុន្តែក៏ អាចជំរុញឱ្យយើងអស់សង្ឃឹមដែរ ។ មនុស្សខ្លះចង់បានភាព ជោគជ័យក្នុងរឿងនេះតែពុំអាចធ្វើបានសម្រេច ។ អ្នកខ្លះទៀតធ្លាប់ជោគជ័យពីវា តែក្រោយមក ត្រូវបរាជ័យ ហើយចង់ស្តារវាឱ្យបានឱកាសដូចដើមវិញ ។ វាជារឿងដែលយើង ត្រូវប្រឈមមុខដោះស្រាយ ។ សម្រាប់ស្ត្រី រឿងលើគ្រែសំខាន់ត្រូវអាស្រ័យលើ អារម្មណ៍ និង ការបបោសអង្អែលឱ្យបានគ្រប់គ្រាន់ ដែលនេះជាកត្តាសំខាន់បំផុត ។

១ - រស់នៅជាមួយដៃគូដែលខ្លួនស្រឡាញ់
ការស្រឡាញ្ញ់គ្នាស្អិតល្មួត ធ្វើឱ្យអ្នកបានជួបការរួមដំណេកដ៏សែនផ្អែម ល្ហែមជាងអ្វីៗដែលបានគិតទុក ហើយនាំឱ្យអ្នក ឈានឆ្ពោះទៅកាន់ពិភពដែល អ្នកអាចមិនស្គាល់ ។ វាធ្វើឱ្យអ្នកគ្រាន់តែគិតទៅដល់មនុស្សម្នាក់ក៏ធ្វើឱ្យអ្នកកើតមានអារម្មណ៍ ។ ក្រៅពីនេះគ្រាន់តែអ្នកបាននៅក្នុងបន្ទប់តែមួយជាមួយគ្នាធ្វើឱ្យអ្នកមានអារម្មណ៍ច្រាស់ច្រាល់ស្ទើរទប់ជើងពុំជាប់ចង់ស្ទុះទៅឱបក្រសោប ដេកដួលរមួលលើគ្រែជាមួយគេ ។ អ្នកអាចលាន់មាត់ដោយខ្លួនឯងដោយមិន ដឹងខ្លួនថា “ខ្ញុំមិនធ្លាប់ដឹងសោះថា វាអាចមាន អារម្មណ៍ដ៏វិសេសវិសាលដល់ ថ្នាក់នេះ” ហើយអ្វីៗទាំងអស់នេះ វាបានកើតមុនពេលអ្នករួមភេទជាមួយគ្នាទៅទៀត ។
ហេតុនេះបើអ្នកមិនធ្លាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ឱ្យពិតប្រាកដទេ នោះ អ្នកពិតជាមិនដឹងសោះថាអ្នក បាត់បង់អារម្មណ៍ដ៏ពិសេសនោះ ។

២ - ការរំដោះ និង ការបណ្តែតបណ្តោយខ្លួន
ក្នុងឋានៈជាស្ត្រីអ្នកមានក្តីស្រមើស្រមៃចង់បានច្រើនហើយ វាជាភារៈធ្ងន់ធ្ងរ ណាស់ក្នុងការព្យាយាមធ្វើអ្វីៗឱ្យបានទៅតាម ខ្លួនត្រូវការ ។ បើអ្នកធ្វើពុំបាននោះ ការជួបបទពិសោធដ៏ផ្អែមល្ហែមជ្រាលជ្រៅពីផ្លូវភេទពិតជាឈោងពុំដល់ឡើយ ។
មានតែការរំដោះ និង ការបណ្តែតបណ្តោយខ្លួនប្រាណឱ្យស៊ីគ្នានឹងពេលវេលា ប៉ុណ្ណោះដែលអាចជួយអ្នកបាន ។ ដូច្នេះអ្នកត្រូវបើកទូលាយក្នុងការទាក់ទាញផ្លូវភេទ ពីភាគីម្ខាងទៀត គឺត្រូវបណ្តែតបណ្តោយឱ្យវាមានឥទ្ធិពលគ្របដណ្តប់ លើខ្លួនអ្នក ។

៣ - ការមានអារម្មណ៍ល្អជាមួយខ្លួនឯង

ជាញឹកញាប់ដែរទេដែលអ្នកប្រាប់ខ្លួនឯងថា អ្នកស្អាតសិចស៊ី ឬ អ្វីផ្សេងៗ ពីនេះទៀតដែលអ្នកមាន ។ បើសិនធំដឹងក្តីឡើង អ្នកមិនធ្លាប់បានឮពាក្យទាំងអស់ នេះសោះ អ្នកក៏អាចមិនយល់ដល់អារម្មណ៍ដ៏វិសេសវិសាលរបស់វាទេ ។
ការបានជួបបុរសដែលអាចនិយាយពាក្យនេះ ហើយគេព្រមប្រតិបត្តិចំពោះ អ្នកដោយការគោរពរាប់អានវាអាច ជារឿងល្អបំផុត ប៉ុន្តែអ្វីដែលកាន់តែប្រសើរ ទ្វេដងគឺការដែលអ្នកអាចនិយាយប្រាប់ខ្លួនឯងនូវពាក្យទាំងអស់ ពីព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាមួយខ្លួនឯងជាប់ជារៀងរហូត ៕
Back to Top