យល់ច្រឡំ ៨ បញ្ហាអាចនាំអោយ​ អន្តរាយរឿងរួមភេទ













១ - ពេលចូលបន្ទប់ទឹក
មានមនុស្សជាច្រើនក្រោយពីរៀបការរួចតែងមានអារម្មណ៍ធម្មតាពេលធ្វើសកម្មភាពផ្សេងៗនៅ​ចំពោះមុខដៃគូរបស់ខ្លួនដូចជាផ្លាស់សម្លៀកបំពាក់ ឬ ងូតទឹកឱ្យគ្នា... ។ ប៉ុន្តែចូរចាំថាទោះជាធ្វើអ្វីក៏ដោយ​ត្រូវកុំឱ្យដៃគូរបស់អ្នកឃើញអ្នកកំពុងតែនោម ឬ ធ្វើ“រឿងផ្ទាល់ខ្លួន”នៅក្នុងបន្ទប់ទឹក ។ ទោះជាប្តីប្រពន្ធមានកម្រិត​ស្និទ្ធស្នាលនិងយល់ចិត្តគ្នាយ៉ាងណាក៏ដោយក៏នៅតែមានព្រំដែនត្រឹមត្រូវដែលអ្នកត្រូវតែយក​ចិត្តទុកដាក់ ។
តាមអ្នកជំនាញការផ្នែកផ្លូវចិត្តវិទ្យាគឺលោកស្រី បារបារ៉ា ឃីសលីង បានឱ្យដឹងថាអ្នកក៏ត្រូវស្លៀកពាក់​បែបណាដើម្បីឱ្យខ្លួនអ្នកផ្ទាល់មានអារម្មណ៍ជឿជាក់លើខ្លួនឯង“បើខ្លួនអ្នកផ្ទាល់មិនឃើញថាខ្លួនអ្នកសិចស៊ីទេ​ នោះពុំមាននរណាគេនឹងសរសើរអ្នកឡើយ” ។
២ - ក្នុងបន្ទប់មានវត្ថុច្រើនពេក
ប្រហែលជានៅពេលស្រឡាញ់គ្នា ស្វាមីរបស់អ្នកបានជូនរបស់របរដល់អ្នក ជាច្រើន ដូចជា តុក្កតា... ។ ប៉ុន្តែបើអ្នក ដាក់ខ្លាឃ្មុំធីតឌី ឬ កណ្តុរម៉ិកគី នៅលើគ្រែនៃអ្នកទាំងពីរនោះ គឺអ្នកកំពុងតែរំងាប់អារម្មណ៍​តណ្ហារបស់ស្វាមី ចំពោះរឿងលើគ្រែបន្តិចម្តងៗហើយ ។
លោកស្រី ឃីសលីង ពន្យល់ថា “ប្រការនេះធ្វើឱ្យស្វាមីគិតថាអ្នកនៅក្មេងខ្ចីនៅឡើយ ដូច្នេះនឹងពុំអាច​នាំមកនូវអារម្មណ៍កំពូលពេលឡើងឋានសួគ៌ ។
អ្នកអាចបង្ហាញនូវភាពគួរក្នាញ់គួរស្រឡាញ់ជាមួយស្វាមីនៅទីណាក៏បាន ប៉ុន្តែចំពោះបរិយាកាស​ឯកជនរបស់អ្នកទាំងពីរ វិញ អ្នកគួរតែកាត់បន្ថយនូវអ្វីៗដែលធ្វើឱ្យ រំខានដល់“រឿងលើគ្រែ” ។ ទូដាក់សៀវភៅ តុក្កតានិង ទូរទស្សន៍ផងដែរសុទ្ធតែជាវត្ថុដែលពុំគួរដាក់ក្នុងបន្ទប់ដេក ។ តែចំណែកទឹកអប់គ្រឿងតែងកាយវិញនោះ អ្នកមិនបាច់លាក់បាំងវានោះទេ ព្រោះវាជាវត្ថុដែលសម្តែងនូវភាពជានារីរបស់អ្នកម៉្យាងទៀត វាក៏ជា​មេដែកដែលអាចស្រូបយកការចាប់អារម្មណ៍ពីស្វាមីដោយងាយ” ។
៣ - បើកទូរទស្សន៍ក្នុងពេលកំពុងប្រលោមស្នេហ៍
អ្នកប្រហែលជាយកមូលហេតុថាប្តីប្រពន្ធអ្នករួមគ្នាមើលទូរទស្សន៍សម្រាប់មនោសញ្ចោតនា ឬ ជួនកាលថាដើម្បីទទួលបាននូវអារម្មណ៍ស្រើបស្រាលពីទិដ្ឋភាពផ្អែមល្ហែមក្នុងទូរទស្សន៍ដើម្បីឡើងលើគ្រែ ។ ប៉ុន្តែការស្រាវជ្រាវមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសអ៊ីតាលីបានបង្ហាញថាគូស្រករដែលបើក​ទូរទស្សន៍ក្នុងបន្ទប់ដេកគឺមានសកម្មភាពផ្លូវភេទបានត្រឹមពាក់កណ្តាលនៃគូដែលពុំបានដាក់ទូរទស្សន៍​មើលក្នុងបន្ទប់ដេក ។
មូលហេតុសំខាន់ គឺដោយសារតែជួនកាលអ្នកត្រូវទទួលឥទ្ធិពលពីទិដ្ឋភាព “ក្តៅ”នៅលើកញ្ចក់ទូរទស្សន៍ ហើយវាធ្វើឱ្យអ្នកមានអារម្មណ៍ចង់ធ្វើ“រឿងនោះ”ឱ្យប្រកបដោយភាពអស្ចារ្យ តែបានភ្លេចថាស្វាមីភរិយា​នីមួយៗតែងមានរបៀបរបបផ្សេងៗគ្នា ។ បើអ្នកនៅតែចង់ទុកទូរទស្សន៍ក្នុងបន្ទប់ដេកនោះចូរចងចាំថា​ត្រូវបិទវានៅពេលអ្នកទាំងពីរចាប់ផ្តើមថើបគ្នាហើយចូរបំភ្លេចនូវអ្វីដែលអ្នកបានមើលលើកញ្ចក់ទូរទស្សន៍ ។
៤ - ប្រើ“រឿងលើគ្រែ”ដើម្បីដោះដូរ
ពួកនារីជាប្រពន្ធតែងតែប្រើ“ក្បាច់”លួងស្វាមី បន្ទាប់មកទើបប្រាប់“ដំណឹង ល្អ”ថា“អូនបានទិញ​កាបូបធុនល្អមួយ” ឬ ផ្ទុយទៅវិញពួកនាងច្រើនប្រើសិច ដើម្បីជជែករឿងទិញវត្ថុផ្សេងៗជាមួយស្វាមី ។ តាមលោកស្រី ឃីសលីង ថ្លែង ថា “ពេលខ្ញុំប្រើរឿងផ្លូវភេទដើម្បីដឹកមុខនូវអ្វីៗឱ្យទៅតាមចិត្តនោះ​វានឹងធ្វើឱ្យបាត់បង់តុល្យភាពក្នុងទំនាក់ទំនងប្តីប្រពន្ធដែលនាំទៅរកភាពតានតឹងនិងប្រេះស្រាំដោយអចេតនា ។ ជាងនេះទៅទៀតពេលអ្នកប្រើសិចជាការអរគុណឬដាក់ទណ្ឌកម្មស្វាមីនោះបង្ហាញថាអ្នកជាភរិយាដែល​ អាត្មានិយម។ ផ្លូវភេទ មានន័យពិតគឺនៅពេលអ្នកទាំងពីរមានអារម្មណ៍ថាសុខស្រួលនិងគាប់ចិត្ត” ។
ជួនកាលអ្នកពុំ“ជជែក”ពីរឿងរសើបនេះ ប៉ុន្តែបែរជាប្រតិកម្មតាមបែប “អូនកំពុងក្តៅចិត្ត បងកុំរំខានអូន” ។ អ្នកគួរតែបែងចែកបញ្ហាក្នុងសកម្មភាព ប្រចាំថ្ងៃឱ្យឃ្លាតពីរឿង“លើគ្រែ” ។ បើសិនអ្នកខឹងនឹងស្វាមី​គួរតែនិយាយត្រង់ៗទៅជាមួយគាត់ឬយ៉ាងហោចណាស់ ក៏ត្រូវប្រាប់រឿងក្តៅចិត្តឱ្យគាត់ស្តាប់​បានយ៉ាងតិចពីរម៉ោងនៅមុនពេលចូលដេកដើម្បីកុំឱ្យមានអារម្មណ៍នៅតែក្តៅពេលនៅលើគ្រែរួមគ្នា ។
មានវិធីមួយទៀតដែលជួយួអ្នកបំបាត់ចោលនូវរឿងរញ្ញ៉េរញ្ញ៉ៃមុនពេលចូលបន្ទប់ដេកដោយដាក់​ន្ត្រកតូចមួយមានក្រដាសក្នុងនោះដាក់នៅក្បែរមាត់ទ្វារដែល សរសេរនូវរឿងដែលអ្នកតែត្រូវការ​​​ ជជែក”ជាមួយស្វាមី ហើយទុករឿងរំខាននេះមួយឡែករហូតដល់អ្នកទាំងពីរ“រួចរាល់”សិន ។
៥ - ធ្វើពុត
ជួនកាលពុំមែនដោយសារតែអ្នកនិងស្វាមីមិនស្រុះស្រួលគ្នាទេ ប៉ុន្តែវាដោយសារការឈឺក្បាល​ស្ត្រេសឬឈឺខ្នងដែលកើតឡើងខណៈពេលមុន ឬ ក្នុងពេល“ប្រតិបត្តិការសឹក”ហើយអ្នកនៅតែ​ព្យាយាមជួយចម្លងស្វាមីឱ្យដល់ត្រើយក្នុងនោះអ្នកក៏ធ្វើពុតជាឡើងដល់ចំណុចកំពូលដើម្បីឱ្យ​ ស្វាមីបានសប្បាយចិត្ត។ នេះពុំមែនជាវិធីល្អក្នុងជីវភាពផ្លូវភេទរវាងប្តីប្រពន្ធនោះទេ ។ ទីមួយការ​បោកប្រាស់ស្វាមីទោះជារឿងអ្វីមួយក៏ដោយក៏វាពុំមែនជាការល្អដែរ ហើយវាគឺជាប្រការមួយួដែល​បង្កើតឱ្យមានគម្លាតរវាងស្វាមីនិងភរិយា ។ ទីពីរនោះនៅពេលគាត់បានដឹងថាអ្នកធ្វើពុតក្នុងរឿង​នោះវាអាចប៉ះពាល់យ៉ាងខ្លាំងដល់ អារម្មណ៍របស់គាត់ ។
ដំណោះស្រាយល្អបំផុតសម្រាប់បញ្ហានេះ គឺអ្នកត្រូវធ្វើនូវប្រការដែលអ្នកទទួលអារម្មណ៍ថា​ស្រួលចិត្តកាយនោះគឺការនិយាយប្រាប់ត្រង់ដល់ស្វាមីនូវបញ្ហានេះហើយសុំឱ្យផ្អាកការ“លេងល្បែង”​ នេះសិន ។ ឬមួយបើខ្លាចលោកប្តីមិន សប្បាយចិត្តនោះ អ្នកអាចគ្រាន់តែប្រតិកម្មទៅនឹងសំណួររបស់ស្វាមី ហើយចូរកុំធ្វើពុតជាមាននូវអ្វីដែលអ្នកគ្មាននោះឱ្យសោះ ។
៦ - និយាយពីសង្សារចាស់
ពុំមែនគ្រប់ពេលនោះទេ ដែលការស្មោះត្រង់ត្រូវវាយតម្លៃខ្ពស់ ។ អ្នកអាចគិតថាការលើកយករឿង​សង្សារចាស់របស់អ្នកមកនិយាយគឺដើម្បីបញ្ជាក់ថាពុំមាននរណាម្នាក់ប្រៀបស្មើនឹងប្តីរបស់អ្នកនោះឡើយ ប៉ុន្តែការគិតរបស់ស្វាមីអ្នកគឺផ្សេង ។ បើសិនជាមិនប្រយ័ត្នប្រយែងនោះគាត់នឹងពិចារណាដោយស្រមៃតាមបែប “តើវាបាននាំប្រពន្ធខ្ញុំឡើងគ្រែហើយឬនៅ?” ឬ “ជួន កាលអាគាត់នោះអាចបំពេញចិត្តនាងបានល្អជាង ខ្ញុំក៏មិនដឹង”។
តែប្រសិនបើអ្នកជាមនុស្សដែលមានបទពិសោធក្នុងរឿង“លើគ្រែ”ហើយចង់​ឱ្យស្វាមីធ្វើទៅតាម“ក្បាច់”ដែលសង្សារចាស់របស់អ្នកបានអនុវត្តជាមួយ អ្នកនោះគ្រាន់តែប្រាប់គាត់ថា​“អូនចូលចិត្តឱ្យបងថើបត្រង់កច្រើនជាង”ជាដើម ។ ចូរកុំរំឭកពីឈ្មោះបុរសណាផ្សេងនៅមុខស្វាមីអ្នកឱ្យសោះ ។
៧ - “ភ្លេច”ស្វាមីដោយសារកូន
មានសមាជិកគ្រួសារច្រើន គឺពុំមែនមានន័យថាអ្នកត្រូវបន្ថយការស្រឡាញ់ប្តីនោះទេ ប៉ុន្តែ​ការងារមើលថែទាំកូនពេញមួយថ្ងៃ ធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់ មិនចង់តបតាមសំណូមពរ​ របស់ស្វាមីទៀត ។ លោកប្តីអាចនឹងយោគយល់ដល់គ្រាដំបូងនៃការមានកូនតែអ្នក ក៏គួរកុំប្រើមូលហេតុនេះដើម្បីបង្ខំស្វាមីឱ្យ“តមសាច់”រហូតព្រោះប្រការនេះមិនត្រឹមតែមិនល្អ សម្រាប់តែស្វាមីអ្នកនោះទេ តែអ្នកក៏ត្រូវប៉ះពាល់ដែរ ។
ដើម្បីធ្វើឱ្យមានតុល្យភាពរវាងស្វាមីនិងកូន អ្នកត្រូវតែចែកពេលវេលាឱ្យត្រឹមត្រូវសម្រាប់“ បុគ្គល”ទាំងពីរនេះ ។ ចូរស្នើឱ្យប្តីជួយួធ្វើការផ្ទះខ្លះពេល អ្នកកំពុងជាប់រវល់មើលកូន ឬ ធ្វើការផ្សេងៗ ។ ជួនកាលអ្នកគួរតែហាត់ទម្លាប់ញែកកូនឱ្យឆ្ងាយបន្តិចពីខ្លួនដើម្បីអ្នកអាចមានពេលខ្លះសម្រាប់ខ្លួនហើយវាក៏ ជាទម្លាប់ឱ្យកូនចេះនៅឆ្ងាយពីម្តាយផងដែរ ។
ក្រៅពីនេះនៅពេលយប់អ្នកត្រូវកំណត់នូវការគិតសម្រាប់ខ្លួនឯងថា “រឿង លើគ្រែ” ពុំមែនគ្រាន់តែ​ដើម្បីបំពេញចិត្តស្វាមីប៉ុណ្ណោះទេតែវាជាវិធីមួយ ដែលនាំឱ្យបន្ធូរអារម្មណ៍តានតឹងនិងថែរក្សាខ្លួនអ្នកទៀតដែរ ។ ចូរឱ្យស្វាមីជួយច្របាច់ដៃ ជើង និងខ្លួនប្រាណឬព្រមធ្វើតាមបំណងរបស់អ្នកដើម្បី កាត់បន្ថយការនឿយហត់ ។
៨ - ធ្វើចំពោះស្វាមីដូចជាមិត្តស្រី
មានពេលខ្លះអ្នកនាំស្វាមីទៅកាន់ហាងនេះរហូតដល់ហាងនោះ ហើយឱ្យគាត់កាន់យួររាល់​កញ្ចប់សម្ភារៈដែលអ្នកបានទិញ ។ បែបនេះពេលទៅដល់ផ្ទះប្រាកដជាអ្នកទាំងពីរពុំមាននៅកម្លាំងអ្វីដើម្បី​គិតដល់រឿងនៅក្បែរគ្នានោះទៀតឡើយ ។
ចូរកុំស្មានថា ព្រោះតែគាត់ជាមនុស្សរបស់ខ្លួនទើបរឿងអ្វីដែលអ្នកចូលចិត្តអ្នកក៏ចង់ឱ្យមានមុខគាត់ដែរ ។ ប្រការនេះមិនត្រឹមត្រូវទេ ព្រោះបើចេះតែអូស ទាញគាត់ឱ្យចូលក្នុងសកម្មភាពដែលពេញដោយចរិតជា “ស្ត្រី” បែបនោះអ្នក នឹងធ្វើឱ្យគាត់បាត់បង់នូវសមត្ថភាពដែលគាត់មានបន្តិចម្តងៗហើយ ៕
Back to Top