សក់ស្អាតដោយសារស្លឹកគ្រៃ


ស្លឹកគ្រៃជារុក្ខជាតិថ្នាំបុរាណមានប្រយោជន៍ ច្រើនសន្ធឹកសន្ធាប់ដូចជាស្លឹកគ្រៃក្រអូប អាចយកទៅប្រើដេញមូស និង ក្រៅពីនេះ ក៏អាចនាំមកធ្វើឱ្យសក់ស្អាតបានដែរ ។
វិធីអនុវត្តន៍
១-ត្រៀមស្លឹកគ្រៃ ២-៣ ដើម ។
២-យកស្លឹកគ្រៃទៅកិនឱ្យម៉ដ្ឋរហូតដល់មានទឹកចេញមករួចត្រងយកកាកចេញ ។
៣-បន្ទាប់មកយកទឹកស្លឹកគ្រៃដែលត្រងបានស្អាតហើយនោះទៅលាបលើសក់ឱ្យសព្វ រួចប្រើចុងម្រាមដៃឈ្លីស្រាលៗ ។ ទុកចោលប្រមាណ ១០ នាទី ។
៤-ប្រើកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗឃ្លុំទុកនៅលើសក់ រួចហើយ លាងចេញដោយប្រើទឹកក្តៅឧណ្ហៗដដែលរហូតដល់ សរសៃសក់ស្អាត ។ គ្រាន់តែធ្វើការអនុវត្តតាមការណែនាំខាងលើនេះ សរសៃសក់របស់អ្នកពិតជាទន់រលោងស្អាត ទាន់ចិត្តបំផុត ៕
Back to Top