អ្វីជាមូលហេតុបង្កជំងឺចុកចង្កេះ ?



អ្នកមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅប៉ែកខាងក្រោមខ្នងដែលមិនអាចស៊ូទ្រាំបានឡើយ ។ អ្នកដឹងថា គឺជាជំងឺចុកចង្កេះ ? ពីព្រោះមិនមែនកើតមានជាលើកទីមួយសម្រាប់អ្នកទេ ក្រោយពេលអ្នកខំប្រឹងធ្វើការខ្លាំងពេកហើយអ្នកត្រូវប្រាកដក្នុងចិត្តថា មិនមានមូលហេតុធ្ងន់ចូលរួមផ្សំទេ ដូចជា ជំងឺបង្កដោយមេរោគ ជំងឺមហារីក ភាពស្រុតនៃឆ្អឹងខ្នង ឬ ជំងឺរលាកឆ្អឹងខ្នង ។
គេត្រូវធ្វើដូចម្តេច ?
ដេកសម្រាកនៅលើគ្រែដើម្បីឱ្យអាការចុកចង្កេះប្រែជាប្រសើរវិញ ? អ្នកមិនត្រូវគិតឃើញបែបនេះទៀតទេ ! ផ្ទុយពីគំនិតដែលគេទទួលស្គាល់គ្រប់គ្នា អ្នកមិនត្រូវដេកសម្រាកនៅក្នុងអំឡុងពេលមានជំងឺទេ ។ លោកសាស្ត្រាចារ្យ ហ្វ្រងស័រ រ៉ានូ អ្នកឯកទេសរបៀបព្យាបាលរោគនៅមន្ទីរពេទ្យនៅប៉ារីសបាននិយាយសង្កត់ធ្ងន់ថា “គឺជា ការគ្មានប្រយោជន៍ និង រឹតតែបង្កើនស្ថានភាពជំងឺថែមទៀត ។ ជំងឺចុកចង្កេះមិន តម្រូវឱ្យអ្នក “ឈប់ធ្វើការ” ទេ ។ ផ្ទុយមកវិញវា តម្រូវឱ្យអ្នករក្សាសកម្មភាពមួយដែលអ្នកមានលទ្ធភាពអាចធន់ទ្រាំនឹងការឈឺចាប់” ។
លេបថ្នាំបំបាត់ការឈឺចាប់
ដើម្បីកាត់បន្ថយការឈឺចាប់ ថ្នាំសម្រន់ការឈឺចាប់ដំបូងគឺប៉ារ៉ាសេតាម៉ុល ។ បើការឈឺចាប់ខ្មួលៗនៅ តែមានបន្តអ្នកត្រូវទៅជួបលោកគ្រូពេទ្យដើម្បីទទួលបានវេជ្ជបញ្ជាដ៏ជាក់លាក់មួយគឺប៉ារ៉ាសេតាម៉ុលកូដេអ៊ីណេ ឬ មានរួមបញ្ចូលសារជាតិម័រហ៊្វីន និង ប្រើចាំបាច់ទៀតនោះត្រូវប្រើថ្នាំបំបាត់អាការរលាក ។
ជ្រើសរើសប្រដាប់ក្រៀកឱ្យបានល្អ
ដើម្បីកម្រើកចលនាបានដោយគ្មានការឈឺចាប់ វិធី ឬ ប្រដាប់ក្រៀកចង្កេះត្រូវបានណែនាំឱ្យប្រើ ប៉ុន្តែត្រូវពាក់ប្រដាប់ក្រៀកនៅពេលណាដែលឈឺខ្លាំងប៉ុណ្ណោះគឺយ៉ាងតិចណាស់ឱ្យបានមួយសប្តាហ៍ ។
លំហាត់ចង្កេះ
លំហាត់ចង្កេះទាមទារឱ្យទាក់ទាញរាងកាយមកខាងក្រោយ ដាច់ខាតមិនឱ្យពត់មកខាងមុខទេ ព្រោះវាអាចបង្កើនគ្រោះថ្នាក់ជាប់គាំងចង្កេះថែមទៀត ។ លំហាត់នេះមានរយៈពេលហាត់មួយសប្តាហ៍ ឬលើសពីនេះទៅតាមការណែនាំរបស់ លោកគ្រូពេទ្យដែលពិនិត្យអាការរបស់អ្នក ។
. សម្រាប់លំហាត់នីមួយៗ អ្នកត្រូវធ្វើមួយឈុតដែលមាន ១០ ចលនា ឱ្យបាន ៦ ដងក្នុងមួយួថ្ងៃ ។
១-ដោយមិនកម្រើក អ្នកត្រូវដេកសណ្តូកលើពោះ ដោយសង្កត់លើកែងដៃទាំងពីរ ។ កំភួនដៃទាំងពីរ ត្រគាកនិងជើងទាំងពីរត្រូវដាក់ផ្អឹបកម្រាលឥដ្ឋ ។ អ្នកត្រូវរក្សាឥរិយាបថនេះចំនួន ៤៥ វិនាទី ។
២-ដោយស្វាហាប់ នៅក្នុងស្ថានភាពដដែលនេះ អ្នកត្រូវដាក់បាតដៃទាំងពីររាបស្មើលើឥដ្ឋហើយលើក កែងដៃទាំងពីរដោយពត់ដៃទាំងពីរ ។ ចំណែកត្រគាកត្រូវដាក់ផ្អឹបជាប់ឥដ្ឋបន្ទាប់មកអ្នកត្រូវលាតសន្ធឹង ដៃទាំងពីរដោយសន្សឹមៗ ដែលបន្ទាប់ភ្លាមនោះអ្នកមុខតែមានអារម្មណ៍ថាខ្នងរបស់អ្នកត្រូវទាញពត់ ដោយគ្មានការឈឺចាប់ទេ ។
៣-ដោយការឱ្យយឺត អ្នកត្រូវប្រកាន់ឥរិយាបថឈរ និង លាតសន្ធឹងជើងឱ្យឃ្លាតពីគ្នាឱ្យស្មើនឹង ទទឹងត្រគាករបស់អ្នក ។ អ្នកត្រូវដាក់បាតដៃរាបស្មើច្រត់ពីលើកំប៉េះគូទផ្នែកខាងលើ ដាក់កែងដៃទាំងពីរបែរ ទៅក្រោយ ។ នៅក្នុងស្ថានភាពនេះ អ្នកត្រូវពត់ត្រគាករបស់អ្នកយ៉ាងថ្នមៗមកខាងមុខចំណែកឯស្មាទាំងពីរ របស់អ្នកក៏ត្រូវបន្ទន់ទៅខាងក្រោយដែរ ៕
Back to Top