រោគស្រ្តីអ្វីខ្លះដែលឆ្លងតំណពូជ

* មហារីកសុដន់
ប្រសិនបើជាសាច់ញាតិជិត (ម្តាយបងប្អូនស្រីបង្កើត កូនស្រី) មានកើតរោគមហារីកសុដន់ អត្រានៃ ការកើតរោគមហារីកសុដន់របស់ អ្នកមានកម្រិតខ្ពស់លើស ២ ដង បើប្រៀបធៀបនឹងមនុស្សធម្មតា ។ ប្រសិនបើសាច់ញ្ញាតិជិតណាម្នាក់កើតរោគមហារីកសុដន់នៅមុនអាយុ ៥០ ឆ្នាំ អ្នកក៏នឹងបានជួបជំងឺ គ្រោះថ្នាក់នេះក្នុងកម្រិតខ្ពស់បន្តិច ។ ប្រសិន បើក្នុងចំណោមសាច់ញ្ញាតិជិតរបស់អ្នកមានមនុស្ស ២ នាក់ ឬចាប់ពី ២ នាក់ឡើងទៅកើតរោគមហារីកសុដន់ អត្រានៃការកើតរោគមហារីកសុដន់ របស់អ្នកមាន កម្រិតខ្ពស់លើស ៣ ដង បើប្រៀបធៀបនឹងមនុស្សធម្មតា ។
- វិធីទប់ស្កាត់
រក្សាទម្ងន់រាងកាយឱ្យនៅធម្មតា និង លេងកីឡា ឬក៏ហាត់ប្រាណឱ្យ បានទៀងទាត់ពេលវេលា ហើយត្រូវទទួលទានចំណីអាហារពណ៌បៃតង ក្នុងបរិមាណច្រើន ។ កាត់បន្ថយការបរិភោគអាហារមាន ជាតិខ្លាញ់ច្រើន ព្រមទាំងចេះគ្រប់គ្រងបរិមាណសុរាប្រចាំថ្ងៃ ហើយយកល្អគឺមិនត្រូវលើសមួយកែវឡើយ ។
* មហារីកពោះវៀនធំ
ប្រសិនបើនៅក្នុងគ្រួសារមួយមានស្ត្រីជាម្តាយស្លាប់ក្នុងអាយុ ៥១ ឆ្នាំ ដោយរោគមហារីកពោះវៀនធំ កូនស្រីដែលមានអាយុ ៣០ ឆ្នាំ អាចចម្លងជំងឺនេះក្នុងអត្រាប្រហែលជា ៦ ភាគរយ (ចំពោះមនុស្សធម្មតា ក្នុងមួយជីវិតគឺអាចកើតជំងឺមហារីកពោះវៀនធំនេះជាមធ្យម ត្រឹមតែមួយភាគរយប៉ុណ្ណោះ) ។ ម៉្យាងទៀត បើស្ត្រីជាម្តាយកើតរោគមហារីកពោះវៀនធំ មុនអាយុ ៤៥ ឆ្នាំ ពេលនោះអត្រានៃការចម្លងដល់កូនស្រីអាច កើនដល់ទៅ ១០ ភាគរយ ។ ចំពោះស្ត្រីដែលមានឪពុកម្តាយសុទ្ធតែធ្លាប់មានរោគមហារីកពោះវៀនធំ នោះអត្រានៃការ ចម្លងជំងឺអាចកើនរហូតដល់ទៅ ១៧ ភាគរយឯណោះ ។
- វិធីទប់ស្កាត់
ទទួលទានអាហារមានជាតិខ្លាញ់តិច សាច់តិច តែបន្លែ ច្រើន ។ ម៉្យាងទៀតត្រូវចេះហ្វឹកហាត់លត់ដំ រាងកាយឱ្យមានសុខភាពមាំមួន ។ ត្រូវចៀសវាងការជក់បារី ហើយ ជារៀងរាល់ថ្ងៃត្រូវបំប៉នជាតិកាល់ស្យូម និងជាតិហ្វូឡែត ឱ្យបាន ៤០០ ក្រាម ក៏អាចកាត់បន្ថយអត្រានៃការកើតរោគមហារីកពោះវៀនធំដែរ ។
* រោគទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែមមានអត្រាកើតជំងឺបេះដូងច្រើនលើស ៥ ដង បើប្រៀបធៀបនឹងមនុស្សមាន សុខភាពល្អជាព្រមទាំងមានករណីស្រវាំងភ្នែក និង ខ្សោយក្រលៀនទៀតផង ។
ប្រសិនបើក្នុងចំណោមឪពុកម្តាយ ឬបងប្អូនប្រុសស្រីមាន អ្នកណាម្នាក់កើតរោគទឹកនោមផ្អែម អត្រាចម្លងដល់អ្នកមាន ៣៨ ភាគរយ តែប្រសិនបើមានឪពុកម្តាយសុទ្ធតែកើតរោគទឹកនោមផ្អែម អ្នកអាចមានអត្រាកើតរហូតដល់ទៅ ៨០ ភាគរយ ។
- វិធីទប់ស្កាត់
ខិតខំប្រឹងប្រែងហាត់ប្រាណដោយក្នុងមួយថ្ងៃៗឱ្យបានរយៈពេលកន្លះម៉ោង ហើយក្នុងមួយ សប្តាហ៍ឱ្យបាន ៥ ដង គឺអាចជួយសម្រកទម្ងន់ពី ៥ ទៅ ៧ ភាគរយ ។ ម៉្យាងទៀតត្រូវប្រកាន់យក ឱ្យបានខ្ជាប់ខ្ជួននូវចំណីអាហារប្រកបដោយសុខភាព អត្រានៃការកើតជំងឺនេះអាចកាត់បន្ថយបាន ៥៨ ភាគរយ ។ ក្រៅពីនោះត្រូវទទួលទានបន្លែ-ផ្លែឈើ និង ចំណីអាហារផ្សំពីស្រូវសាលីសុទ្ធឱ្យ បានច្រើននិងទទួលទានជាតិខ្លាញ់តិចតួច (ត្រូវតិចជាង ៣០ ភាគរយ នៃតម្រូវការជាតិកាឡូរីប្រចាំថ្ងៃ) ព្រោះនេះពុំគ្រាន់តែអាចជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើត រោគទឹកនោមផ្អែមទៀតផង ។
* ជំងឺបេះដូង
ប្រសិនបើនៅក្នុងគ្រួសាររបស់អ្នកមានបងប្អូនប្រុស-ស្រី ២ នាក់ ឬបងប្អូនសាច់ញាតិជិតដទៃទៀត​ធ្លាប់កើតជំងឺបេះដូង (ប្រុសមុនអាយុ ៥៥ ឆ្នាំ និង ស្ត្រីមុនអាយុ ៦៥ ឆ្នាំ) ។ ហេតុនេះទៅថ្ងៃមុខអ្នកអាច​កើតជំងឺនេះក្នុងអត្រាច្រើនលើសមនុស្សធម្មតា ១២ ដង ។ ម៉្យាងទៀតប្រសិនបើមានបងប្អូនសាច់ញាតិ​ណាម្នាក់កើតជំងឺបេះដូង អត្រាកើតច្រើនលើសធម្មតាត្រឹមតែ ៣ ទៅ ៤ ដងប៉ុណ្ណោះ ។
- វិធីទប់ស្កាត់
វិធីសាស្ត្រក្នុងការគ្រប់គ្រងចំណីអាហារ និង ការហាត់ហាត់ប្រាណឱ្យបាន ទៀងទាត់ពេលវេលា គឺពុំគ្រាន់តែអាចជួយកាត់បន្ថយអត្រានៃការកើតរោគទឹក- នោមផ្អែមប៉ុណ្ណោះទេ ថែមទាំងអាចជួយកាត់​បន្ថយអត្រានៃការកើតជំងឺបេះដូង ទៀតផង ។ ប្រសិនបើមានឪពុកម្តាយ ឬបងប្អូនប្រុសស្រីចាប់ពីអាយុ ៥០ ឆ្នាំឡើងទៅកើតជំងឺបេះដូង អ្នកត្រូវតែឆាប់ចាប់ផ្តើមកែប្រែទម្លាប់រស់នៅ ៕
Back to Top