
ការឆាប់ចេញទឹកកាមគឺជាស្ថានភាពដែល បុរសមិនអាចគ្រប់គ្រងការបញ្ចេញទឹកកាម ឱ្យបានយូរដើម្បីជួយបណ្តើរ ស្ត្រីជាដៃគូឱ្យ បានទៅដល់គោលដៅរបស់នាង ។ ជាទូទៅ បុរសអាចទៅដល់គោលដៅរបស់ខ្លួន បានក្នុងពេលវេលា ប្រហែល ៣ នាទី តែសម្រាប់ស្ត្រីវិញនាងត្រូវចំណាយពេលរហូត ដល់ ១៥ នាទីឯណោះ ។
បញ្ហាឆាប់ចេញទឹកកាមនេះ គេច្រើនប្រទះ ឃើញកើតមានចំពោះអ្នកដែលមានបទពិសោធរឿងផ្លូវភេទតិចតួច ។ អាការបែបនេះបានធ្វើឱ្យបុរសៗ ដែលជួបនឹងបញ្ហានេះកើតមានអារម្មណ៍ធុញថប់ ព្រោះទទួលបានសេចក្តីសុខមិនពេញលេញ ។ ខាងក្រោមនេះជាវិធីដែលអាចជួយសម្រួលដល់បុរស ដែលកំពុងប្រឈមជាមួយបញ្ហានេះ ៖
ហ្វឹកហាត់ពីវិធីអត់ធ្មត់
ប្រើដៃរបស់អ្នកភ្ញោចអវយវភេទរបស់បុរសឱ្យក្រោកដឹងខ្លួនបន្ទាប់មកធ្វើសកម្មភាពយឺតៗ ហើយ កុំភ្លេចប្រាប់ ទៅគេថាប្រសិនបើគេមានអារម្មណ៍ចង់ចេញទឹកកាមហើយនោះគួរផ្អាកសកម្មភាពភ្លាម ។ បន្ទាប់មកប្រាប់ថា ត្រូវហ្វឹកហាត់ដង្ហើមចេញចូលយឺតៗ ហើយធ្វើយ៉ាងណាព្យាយាមទប់កុំឱ្យហូរចេញ ។
ប្រសិនបើអវយវភេទរបស់គេនៅតែបង្ហាញសញ្ញាណចង់បញ្ចេញទឹកកាមដដែលនោះ ភាគីខាងស្ត្រីត្រូវចូលរួមជួយដោយប្រើម្រាមមេដៃ និងម្រាមចង្អុលត្បៀតច្របាច់នៅត្រង់គន្លាក់កអវយវភេទឱ្យជាប់រហូតដល់ភាគីបុរសលែងមានអារម្មណ៍ចង់ចេញទឹកកាម ទើបបន្ធូរម្រាមដៃមកវិញ ។ បន្ទាប់មកចាប់ផ្តើមសកម្មភាពសាជាថ្មីម្តងទៀតរហូតដល់គេមានអារម្មណ៍ដូចមុន តែលើកនេះឱ្យគេប្រឹងទប់ដោយខ្លួនឯង ប្រសិនបើគេមិនអាចធ្វើបានគួរប្រើវិធីច្របាច់ដូចមុនភ្លាម ។ ព្យាយាមហ្វឹកហាត់បែប នេះរហូតដល់អាចអត់ទ្រាំដោយខ្លួនឯងបាន ។ គួរធ្វើសកម្មភាពភ្ញោចហើយឈប់ភ្ញោចនិងឈប់ប្រហែល ១០ នាទី ទើបបណ្តោយឱ្យគេបញ្ចេញទឹកកាមមកក្រៅ ។ ហ្វឹកហាត់បែបនេះឱ្យបានរាល់ថ្ងៃ នោះនឹងជួយឱ្យអាចអត់ធ្មត់បានកាន់តែយូរឡើង ។
តក់ស្លុត
មានបុរសភាគច្រើនណាស់ដែលមិនអាចអត់ទ្រាំជាមួយនឹងភាពទាក់ទាញពីអវយវភេទរបស់ស្ត្រី ព្រោះនៅក្នុងនោះទទួលបានភាពកក់ក្តៅ ទន់ភ្លន់ ត្រជាក់ត្រជំហាប់ណែន ធ្វើឱ្យកើតមានអារម្មណ៍ព្រឺព្រួចស្រៀវស្រើប ។ ដើម្បីអូសបន្លាយពេលនៃ ការចេញទឹកកាមគួរសាងសភាពស៊ាំនឹងសម្ពាធដែលមាននៅក្នុងរន្ធភេទរបស់ស្ត្រី ដោយឱ្យបុរសស៊ក អង្គជាតចូលទៅក្នុងរន្ធភេទរួចទ្រឹងសកម្មភាពនៅក្នុងនោះ តែត្រូវអត់ធ្មត់ទប់កុំឱ្យទឹកកាមហូរចេញក្នុងពេលហ្វឹកហាត់ ។
ធ្វើបណ្តើរ ឈប់បណ្តើរ
នៅពេលធ្វើសកម្មភាពរួមភេទប្រសិនបើកើត មានអារម្មណ៍ស្រៀវស្រើប ត្រូវផ្អាកសកម្មភាពម្តងម្កាល ។ ការឈប់នេះទៀតសោតអាចឱ្យគេដកចេញឱ្យផុតក៏បាន ក៏ប៉ុន្តែបើដកចេញផុតមកហើយ នៅតែមិនអាចទប់អារម្មណ៍បានអ្នកគួរប្រើម្រាម ដៃច្របាច់ត្រង់គន្លាក់ចុងអវយវភេទអ្នកដោយខ្លួនឯងឬសំណូមពរឱ្យខាងស្ត្រីជួយក៏បាន ។ គួរព្យាយាម ហ្វឹកហាត់រហូតដល់អាចបញ្ឈប់អារម្មណ៍ស្រៀវស្រើបនោះឱ្យបាន ។
ហាត់អត់ធ្មត់ដោយខ្លួនឯង
ជាការរៀនស្វែងយល់ក្នុងការគ្រប់គ្រងអារម្មណ៍ ដល់កម្រិតកំពូលដែលអាចចាប់ផ្តើមដោយការជួយខ្លួនឯងរហូតកើតអារម្មណ៍ជិតដល់ចំណុចកំពូល ហើយប្រញ្ញាប់ឈប់ ។ ក្រោយពេលមានអារម្មណ៍ធូរស្រាលហើយ ទើបចាប់ផ្តើមសាជាថ្មី ហើយព្យាយាមធ្វើដដែលៗ ៣-៤ ដង ព្រោះវាអាចជួយ ឱ្យអ្នកអាចគ្រប់គ្រងការចេញទឹកកាម ។
ប្រើស្រោមអនាម័យឱ្យក្រាស់បន្តិច
វិធីដូចញេលមកនេះអាចជាការកាត់បន្ថយអារម្មណ៍ភេទដែលត្រូវបានភ្ញោច ហើយធ្វើឱ្យក្រចេញទឹកកាម ឬ អាចជាវិធីប្រើឱសថស្ពឹកប្រភេទ Gel ក៏អាចជួយបានដែរ ៕