២០ មុខបន្លែផ្លែឈើ បំប៉នឈាម




ចាស់បុរាណបានពោលថាឈាមអាចមានទាំងផលល្អនិងផលអាក្រក់ចំពោះសុខភាព ជាពិសេសចំពោះនារីៗ ។
ទោះបីមនុស្សជាច្រើនមានជំនឿថាអាហារបំប៉នឈាមគឺមានតែសាច់សត្វ ប៉ុន្តែតាមការពិតក៏មានបន្លែ ផ្លែឈើច្រើនប្រភេទដែលមាន ប្រយោជន៍ចំពោះឈាមដែរ ។ សំខាន់នោះគឺអាចទទួលទានបានដោយមិនចាំបាច់ខ្វល់អំពីបញ្ហាខ្លាញ់និងកូឡេស្តេរ៉ូលដែលសាច់ សត្វបានបន្សល់ទុកឱ្យ ។
អ្នកអាចជ្រើសរើសបានទៅតាមចំណង់ចំណូលចិត្តនូវបន្លែនិងផ្លែឈើដូចខាងក្រោម ៖
ក្រុមទី ១ មានធាតុដែកក្នុងកម្រិតខ្ពស់ ចាំបាច់ចំពោះការបង្កើតអេម៉ូក្លូប៊ីនដែលជាធាតុផ្សំសំខាន់របស់គ្រាប់ឈាមក្រហមជាភ្នាក់ងារដឹក នាំអុកស៊ីហ្សែនទៅចិញ្ចឹមអវយវៈ និង ភ្នាសផ្សេងៗនៃរាងកាយមានដូចជាផ្ទី ក្រូចសើច សណ្តែកកួរ ផ្សិតចំបើង ម្ទេស ជីរនាងលក្ខណ៍ ស្លឹក ម្រះព្រៅ ត្រួយម្កាក់ និង ត្រួយក្ទម្ពទេស ។
ក្រុមទី ២ មានសារធាតុហ្វូឡេតក្នុងកម្រិតខ្ពស់ ចាំបាច់ចំពោះការបង្កើតកោសិកាគ្រាប់ឈាមក្រហម មានដូចជា ទំពាំងបារាំង ផ្កាគូឆាយ ស្លឹកបាស ផ្កាខាត់ណា គ្រាប់សណ្តែកស្ងួត និង ក្រូច ។
ក្រុមទី ៣ វីតាមីន C ជួយឱ្យរាងកាយបឺតយកហ្វូឡេតនិងធាតុដែកពីបន្លែផ្លែឈើបានយ៉ាងល្អមាន ដូចជា ប្រូខូលី ក្រូចឆ្មារ ត្របែក កន្ទួតព្រៃ និង ស្ត្របឺរី ។
ក្រៅពីនេះ គួរបន្ថែមដោយយ៉ាអួរគ្មានជាតិខ្លាញ់ធម្មជាតិនិងទទួលទានត្រី ឬ អាហារសមុទ្រពីរដងក្នុង មួយសប្តាហ៍ដើម្បីឱ្យទទួលបានវីតាមីន B12 ដែលចាំបាច់ចំពោះការបង្កើតកោសិកាគ្រាប់ឈាមក្រហម និងអាចទទួលទានអាហារគ្រប់រូបមន្តយ៉ាងបរិបូណ៌សម្រាប់បំប៉នឈាម ។
បន្លែផ្លែឈើគឺជាតួឯកពិតប្រាកដសម្រាប់សុខភាពរបស់យើង ៕
Back to Top