កាហ្វេអាចជួយអ្នកកើត រោគថ្លើមប្រភេទ C






ការផឹកកាហ្វេបីបួនពែងជារៀងរាល់ថ្ងៃ ទំនងជាអាចទប់ស្កាត់ការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរនៃជម្ងឺ ថ្លើមប្រភេទ C។នេះបើយោងតាមការរកឃើញរបស់ការស្រាវជ្រាវថ្មីមួយ។
អ្នកស្រាវជ្រាវបានរកឃើញថាក្នុងចំណោមអ្នកជម្ងឺ៧៧៦នាក់ដែលមានការខូចខាតខ្លើមដោយសារជម្ងឺ ថ្លើមប្រភេទ C អ្នកដែលផឹកកាហ្វេយ៉ាងតិចបីឬបួនពែងក្នុងមួយថ្ងៃមានការវិវត្តនៃមេរោគថ្លើម ប្រភេទ Cធ្លាក់ចុះ៥៣ភាគរយបើប្រៀបធៀបជាមួយអ្នកដែលមិនផឹកកាហ្វេ។
ទោះជាដូច្នេះក្តីការស្រាវជ្រាវដែលគេបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តបត្រពត៌មាន Hepatology នេះមិនបានបង្ហាញទេថាកាហ្វេអាចការពារមិនអោយកើតរោគថ្លើមប្រភេទ C។
អ្នកដឹកនាំការស្រាវជ្រាវ បណ្ឌិត Neal D. Freeman ធ្វើការនៅវិទ្យាស្ថានមហារីកជាតិសហរដ្ឋ អាមេរិកបានប្រាប់ Reuters Health តាមរយះអ៊ីម៉េលថា “បើទោះជាលទ្ធផលទាំងនេះគួរអោយ ចាប់អារម្មណ៍ក៍ដោយក៏ពួកយើងត្រូវការស្រាវជ្រាវនៅថ្ងៃអនាគតទៀតដើម្បីបញ្ជាក់ពីការរកឃើញ របស់យើងមុនផ្តល់អនុសាសន៍អោយផឹកកាហ្វេដើម្បីកាត់បន្ថយការខូចខាតថ្លើម”។
បើទោះជាយ៉ាងណា ការរកឃើញនេះស្របគ្នាជាមួយនឹងការស្រាវជ្រាវមុនៗដែលបង្ហាញថា អ្នកផឹកកាហ្វេមានអត្រាគ្រោះថ្នាក់តិចនៅក្នុងការកកើតរោគថ្លើមផ្សេងៗ ដែលក្នុងនោះរួមមានជម្ងឺ មហារីកថ្លើមផងដែ។រោគថ្លើមប្រភេទ C គឺជាមេរោគដែលតាមធម្មតាឆ្លងតាមឈាម ហើយភាគច្រើនការឆ្លងនោះ កើតដោយការប្រើប្រាស់ម្ជុល ឬ សឺរាំងរួមគ្នា។ មានករណីខ្លះរោគថ្លើមប្រភេទ Cនេះអាចឆ្លងតាមការ រួមភេទនិងបន្តពីម្តាយទៅកូននៅក្នុងអំឡុងពេលផ្តល់កំណើត។
មនុស្សមួយភាគតូច រាងកាយអាចសំអាតនូវមេរោគថ្លើមប្រភេទ C នោះភ្លាមបន្ទាប់ពីឆ្លងហើយប៉ុន្តែ ៨៥ភាគរយនៃការឆ្លងនឹងបង្កអោយមានសភាពកាន់តែធ្ងន់ធ្ងរទៅក្នុងរយះពេលយូរ ជាហេតុបង្កអោយខូចថ្លើមដូចជាការរលាករំារៃ ធ្វើអោយជាលិកាថ្លើមមានស្នាម និងក្នុងករណីនេះនំាអោយកើត ជា រោគមហារីកថ្លើមតែម្តង។
សំរាប់ការសិក្សានេះ លោក បណ្ឌិត Neal D. Freemanនិងសហការីរបស់លោកបានធ្វើការតាម ដានអ្នកជម្ងឺ៧៦៦នាក់ដែលមានស្នាមលើថ្លើមដោយសាររោគថ្លើមប្រភេទ C។ អ្នកជម្ងឺទាំងនេះត្រូវ បានគេព្យាបាលដោយថ្នាំប្រឆំាងមេរោគថ្លើមដូចជា peginterferon និង ribavirin ដែលជាថ្នាំគេប្រើ ទូទៅសំរាប់ព្យាបាលរោគថ្លើមប្រភេទCរាំរៃប៉ុន្តែថ្នាំទាំងនោះមិនអាចសំអាតមេរោគចេញពីក្នុងរាងកាយ បានឡើយ។ អស់រយះពេលជាង៣ឆ្នាំកន្លះអ្នកជម្ងឺ បង្ហាញថាមានការវិវត្តន៍នៃជម្ងឺថ្លើមនោះដូចជា មានការកើនឡើងស្នាមនៅលើថ្លើម មានការខូចខាតនៅលើខួរក្បាល និងប្រពន្ធ៍ប្រសៃប្រសាទ ជាប់ពាក់ពន្ធ៍ ជាមួយនឹងជម្ងឺថ្លើមរបស់ពួកគេ។
ក្រុមរបស់ បណ្ឌិត Neal D. Freeman បានរកឃើញថាការរីកលូតលាស់នៃការ ខូចខាតថ្លើមមានការ ធ្លាក់ចុះនៅពេល ដែលការផឹកកាហ្វេរបស់អ្នកជម្ងឺមានការកើនឡើង។
បើប្រៀបធៀបជាមួយអ្នកដែលមិនផឹកកាហ្វេតាំងពីតំណាក់កាលដំបូង អ្នកជម្ងឺដែលផឹកកាហ្វេពីមួយទៅបីពែង រាល់ថ្ងៃមានការវិវត្តន៍នៃការខូចខាតថ្លើមតិចជាងមុន៣០ភាគរយ។ ចំពោះអ្នកដែល ផឹកចាប់ពីបីពែវឡើងទៅកំរិតគ្រោះថ្នាក់នៃការវិវត្តន៍ទាបជាងមុន៥៣ភាគរយ។
គេក៏បានរកឃើញផងដែរថា មិនមានទំនាក់ទំនងរវាងការផឹកតែ និង ការវិវត្តន៍នៃជម្ងឺថ្លើមទេ។
Back to Top