ក្រូចឃ្វិចជួយកាត់បន្ថយរោគមហារីកថ្លើម




ក្រុមអ្នកស្រាវជ្រាវនៅប្រទេសជប៉ុនបានរាយការណ៍ពីលទ្ធផលនៃការរកឃើញរបស់ខ្លួនថា ការបរិភោគក្រូចឃ្វិចអាចជួយកាត់ បន្ថយការប្រឈមចំពោះ ការកើតរោគមហារីកថ្លើម និង រោគដទៃៗ ទៀតបានយ៉ាងល្អ ។ពួកគេអះអាងថា ការទប់ស្កាត់រោគបានយ៉ាង មានប្រសិទ្ធភាពនេះដោយសារ តែនៅ ក្នុងក្រូចឃ្វិចសម្បូរទៅដោយសារជាតិ “ឃែរ៉ូធីណយ” ដែលជាសារជាតិរួមផ្សំទៅដោយវីតាមីន ។ក្រុមអ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថាន វិទ្យាសាស្ត្រ ផ្លែ ឈើនៅតំបន់ក្តៅរបស់ប្រទេសជប៉ុនដែលបានធ្វើការសិក្សាទៅលើអ្នករស់នៅក្នុងក្រុងមីកខាប៊ិក ក្នុងខេត្តស៊ីហ្សូអូកាក់ ចំនួន ១.០៧៣ នាក់ ដែល និយមបរិភោគក្រូចឃ្វិចនោះបានរកឃើញថា គំរូឈាមរបស់ក្រុមមនុស្ស ដែលបានទទួលការពិសោធទាំងអស់នេះ មានសារជាតិជួយកាត់បន្ថយរោគថ្លើម ជួយទប់ស្កាត់អាការសរសៃឈាមឡើងរឹង ។ អ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យ កៀវតូ ដែលបានសិក្សាទៅលើអ្នក ជំងឺរលាកថ្លើម ដោយបានបែងចែកជា ពីរក្រុម គឺក្រុមទី ១ មាន ចំនួន ៣០ នាក់ ឱ្យផឹកទឹកក្រូចឃ្វិចរៀងរាល់ថ្ងៃ ដោយមួយថ្ងៃ ១ កែវ ក្នុងរយៈពេល ១ ឆ្នាំ ខណៈដែលក្រុមទី ២ មានចំនួន ៤៥ នាក់ មិនបានផឹកទឹកក្រូចឃ្វិចឡើយ ។ លទ្ធផលបង្ហាញថា ក្រុមទី ១ គ្មានអ្នកកើតរោគមហារីកថ្លើមឡើយ ខណៈដែលក្រុមទី ២ មាន អត្រាអ្នកកើតរោគមហារីក ថ្លើម ៨,៩ ភាគរយ ។ ក្រុមអ្នកស្រាវជ្រាវទាំងនេះបញ្ជាក់ថា ការស្រាវជ្រាវជាជំហានដំបូងនេះជាការបង្ហាញសញ្ញាដ៏ល្អមួយ ប៉ុន្តែពួកគេត្រូវ ត្រៀមប្រើ ពេល សិក្សារយៈពេល ៥ ឆ្នាំទៀតដើម្បីឱ្យទទួលលទ្ធផលជាក់លាក់ជាងនេះ ។ ទោះបីយ៉ាងណា ក្រុមអ្នកស្រាវជ្រាវរោគមហារីកនៅប្រទេសអង់គ្លេសបាននិយាយ ថា តាមលទ្ធផលនៃការរកឃើញរបស់ក្រុមអ្នក ស្រាវជ្រាវជប៉ុនចេញមកតិចតួចពេក ដែលមិនអាចបញ្ជាក់ច្បាស់ថា ការបរិភោគក្រូចឃ្វិចអាចជួយ កាត់ បន្ថយការប្រឈមនឹងការ កើតរោគមហារីកបាន ដូច្នេះគេគួរតែធ្វើការសិក្សាឱ្យបានល្អិតល្អន់ជាងនេះទៀត ៕
Back to Top