ពេលឈឺក្បាលអាហារ១១យ៉ាង ដែលគួរចៀសវាង
















អាការឈឺក្បាលមានច្រើនសណ្ឋានហើយ បង្កការចុកចាប់ដល់យើងមិនធម្មតាឡើយ ។ អាការឈឺក្បាលនេះ បើយើងជ្រើសរើស អាហារបរិភោគបានត្រឹមត្រូវវាមានចំណែក អាចជួយឱ្យឆាប់ជាបានយ៉ាងរហ័ស ប៉ុន្តែផ្ទុយមកវិញ បើបរិភោគអាហារមិនបាន ត្រឹមត្រូវ វានឹងធ្វើឱ្យអាការកាន់តែធ្ងន់ឡើង ។
អ្នកជំនាញខាងវេជ្ជសាស្ត្រ លោក ដេវីដ ប៊ូសហល ប្រចាំសាកលវិទ្យាល័យ ចនហប ហ្គីន បានធ្វើការណែនាំឱ្យ ចៀសវាងបរិភោគអាហារ ១១ មុខនៅពេលកើតអាការឈឺក្បាល ។
១- ផឹកភេសជ្ជៈដែលមានកាហ្វេអ៊ីន ដូចជា កាហ្វេ តែ និង ទឹកក្រូចប្រភេទខ្លះ ។
២- ស្ករសូកូឡា ។
៣- ប៊័ររឹង ។
៤- ទឹកដោះគោជូរ និង អាហារដែលមានជាតិ ខ្ទិះ ។
៥- សណ្តែកសម្បករឹងផ្សេងៗ ដូចជា អាល់ម៉ុង គ្រាប់ស្វាយចន្ទី ជាដើម ។
៦- អាហារស្រាប់ ដូចជា សាច់ក្រក ហតដក អាហារកំប៉ុង និង អាហារជ្រក់ត្រាំ ។
៧- គ្រឿងភេសជ្ជៈដែលមានជាតិអាល់កុល ។
៨- ប៊ីចេង ។
៩- ផ្លែឈើត្រកូលក្រូច ដូចជា ក្រូចឆ្មារ ក្រូចនានា និង រួមទាំងទឹកផ្លែឈើក្រុមនេះផង ។
១០- ផ្លែឈើផ្សេងៗដូចជា ចេក ផ្លែទំញំងបាយជូរ ក្រៀម ផែប៊័រ ម្នាស់ ។
១១- បន្លែប្រភេទខ្លះ ដូចជា ខ្ទឹមបារាំង សណ្តែក ប្រភេទមានកួរនានា ។
បើសិនក្នុងករណីឈឺក្បាលញឹកញាប់ ក្រៅពីត្រូវ ផ្លាស់ប្តូរការបរិភោគអាហារហើយ ការហាត់ប្រាណជាប់ ជាប្រចាំ និងការធ្វើឱ្យអារម្មណ៍មិនតានតឹង ក៏មានភាព ចាំបាច់ដូចគ្នាដែរ ៕
Back to Top